ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៥៤៥ករណី» ក្នុងនោះ៤២៩នាក់នៅទីក្រុងហូជីមិញ

Khmerpress July 3, 2021 03/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៥៤៥ករណីបន្ថែមទៀត ក្នុងនោះ១៨ករណីជានាំចូល និង៥២៧ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងចំនួន៤២៩ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះគឺខេត្ត Binh Duong មាន១៣ករណី និងខេត្ត Phú Yên មាន៤០ករណី។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាវនេះចំនួន ៣នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៨,១២១នាក់ ក្នុងនោះស្លាប់៨៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាបង្កើត «ក្រុមជំនាញកម្រិតខ្ពស់» និងបញ្ជូនទៅកាន់រដ្ឋនានា ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់កូវីដ-១៩

Khmerpress July 2, 2021 02/07/2021

(ញូដេលី)៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌានៅថ្ងៃសុក្រនេះ បានចាប់ផ្តើមបញ្ជូនក្រុមជំនាញកម្រិតខ្ពស់ទៅកាន់រដ្ឋនានា ដែលមានការកើនឡើងករណីឆ្លង COVID-19 ដើម្បីជាការលើកកម្ពស់ប្រព័ន្ធឆ្លើយតបរហ័ស ចំពោះករណីផ្ទុះជំងឺនេះឲ្យបានភ្លាមៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។ បើតាមរដ្ឋាភិបាលទីក្រុងញូដេលី ក្រុមជំនាញទាំងនោះគឺមានតួនាទីស្វែងយល់ អំពីបញ្ហាស្នូលនៅតាមរដ្ឋ ដែលកំពុងប្រឈមខ្លាំងជាងគេ ទៅនឹងការឆ្លងរាតត្បាត COVID-19។ ការស្វែងយល់បញ្ហាជាក់ស្តែង និងប្រភពដើមនៃការចម្លងនេះ នឹងធ្វើឲ្យក្រុមជំនាញទាំងអស់ អាចផ្តល់ការប្រឹក្សា ដើម្បីឲ្យអាជ្ញាធររដ្ឋទាំងអស់នោះ ចាត់វិធានការប្រកបដោយភាពរហ័សរហួន និងប្រសិទ្ធភាពជាងមុន។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ក្រុមជំនាញសហព័ន្ធខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់រដ្ឋ គែរ៉ាឡា (Kerala), ទ្រីភួរ៉ា (Tripura), អូឌីសា (Odisha), ឆាតទីសហ្គាហ៍ (Chhattisgarh) និងម៉ានីភួរ (Manipur) ដោយសារតែរដ្ឋទាំងនេះ បានបង្ហាញសញ្ញានៃការកើនឡើង ករណីឆ្លងរាតត្បាត COVID-19។ ក្រុមជំនាញខាងលើនេះរួមមាន ក្រុមជំនាញផ្នែកវេជ្ជសាស្ត្រ និងផ្នែកសុខាភិបាលសាធារណៈ ដោយពួកគេមានតួនាទីចុះត្រួតពិនិត្យភ្លាមៗ នៅពេលមានសេចក្តីរាយការណ៍ អំពីករណីផ្ទុះ COVID-19 នៅតំបន់នានា ដែលត្រូវបានរាយការណ៍។ បើតាមក្រសួងសុខាភិបាលឥណ្ឌា ពួកគេមានតួនាទីវិភាគ […]

ចំនួនមនុស្សបាត់បង់ជីវិតដោយសារកូវីដ-១៩ នៅឥណ្ឌាកើនដល់ខ្ទង់ «៤០០,០០០នាក់» ខណៈអ្នកជំនាញថា អាចមានច្រើនជាងនេះ

Khmerpress July 2, 2021 02/07/2021

(ម៉ុមបៃ)៖ ទីបំផុតចំនួនមនុស្សស្លាប់ ដោយសារតែជំងឺ COVID-19 រាតត្បាតទូទាំងប្រទេសឥណ្ឌា បានលោតចូលដល់ខ្ទង់ ៤០០,០០០នាក់ហើយ ខណៈពាក់កណ្តាលនៃចំនួននេះ គឺត្រូវបានបូកបញ្ចូលតែក្នុងអំលុងពេល ពីរខែចុងក្រោយនេះប៉ុណ្ណោះ ដោយសារតែរលកទី ២ បានបោកបក់យ៉ាងសន្ធប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃសុក្រនេះ ចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាគឺ ៣០,៤៥៣,៩៣៧ករណី ក្នុងនោះមានស្លាប់សរុប ៤០០,២៧១នាក់ និងជាសះស្បើយវិញជាង ២៩,៥៣៦,០០០នាក់។ បើធៀបចំនួនករណីឆ្លងសរុប គឺឥណ្ឌាស្ថិតនៅក្រោមសហរដ្ឋអាមេរិកតែជាង ៥,០០០,០០០ករណីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ចំនួនអ្នកស្លាប់នៅអាមេរិក គឺមានរហូតជាង ៦២០,០០០នាក់ឯណោះ។ ទោះជាបែបនេះក្តី ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិធ្លាប់បានអះអាងថា ចំនួនករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសឥណ្ឌា អាចមានច្រើនជាងតួលេខផ្លូវការ ដែលប្រកាសចេញដោយរដ្ឋាភិបាល ព្រោះតំបន់ដាច់ស្រយាលជាច្រើន ត្រូវបានគេជឿជាក់ថា មិនបានធ្វើតេស្តរក COVID-19 ឲ្យគ្រប់ជ្រុងជ្រោយ និងរាប់ចំនួនមនុស្សស្លាប់ ឲ្យបានជាក់លាក់នោះឡើយ។ តួយ៉ាងកាលពីខែមិថុនាកន្លងទៅនេះ រដ្ឋ ប៊ីហារ (Bihar) […]

ថៃ៖ អ្នកជំងឺ ៦១នាក់បានបាត់បង់ជីវិត និងមនុស្សជាង ៦,០០០នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress July 2, 2021 02/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,០៨៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៨៨០ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២០៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៦១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា (ជាករណីស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃ) ហើយអ្នកជាសះស្បើយចំនួន ៣,៦៣៨នាក់ទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៧០,៩២១ករណី ក្នុងនោះមានអ្នកស្លាប់ ២,១៤១នាក់ និងអ្នកជាសះស្បើយ ២១៤,៣៤០នាក់។ […]

វ៉ាក់សាំង Johnson & Johnson «មានប្រសិទ្ធភាពខ្លាំង» ទប់ទល់វីរុសបម្លែងថ្មី Delta, នេះបើការអះអាងពី ក្រុមហ៊ុននេះផ្ទាល់

Khmerpress July 2, 2021 02/07/2021

(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson បានប្រកាសថា វ៉ាក់សាំងប្រភេទចាក់តែ១ដូសរបស់ខ្លួន «មានប្រសិទ្ធភាពខ្លាំង» ក្នុងការបង្កើនប្រព័ន្ធភាពសុំារបស់់មនុស្ស ទប់ទល់នឹងវីរុស COVID-19 បម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។ ទិន្នន័យបានមកពីការធ្វើតេស្ត ដោយក្រុមហ៊ុនខាងលើនេះបានបង្ហាញថា វ៉ាក់សាំងឈ្មោះ ចេនសិន (Janssen) របស់ក្រុមហ៊ុន Johnson & Johnson ប្រភេទចាក់តែ១ដូស អាចបង្កើនប្រសិទ្ធភាពរបស់វាដដែល នៅក្នុងការពិសោធន៍រយៈពេល ៨ខែបន្ទាប់ពីការចាក់រួចរាល់ ហើយប្រសិទ្ធភាពរហូតដល់ «៨៥%» របស់វា ក៏អាចទប់ស្កាត់មិនឲ្យអ្នកឆ្លងមេរោគ COVID-19 បាត់បង់ជីវិត ឬក៏ឈានដល់ចូលសម្រាកក្នុងមន្ទីរពេទ្យបានផងដែរ។ លោក ម៉ាសៃ ម៉ាមមិន (Mathai Mammen) ប្រធានផ្នែកអភិវឌ្ឍ និងស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បានលើកឡើងយ៉ាងដូច្នេះថា «ទិន្នន័យនៅក្នុងការសិក្សារយៈពេល ៨ខែមកនេះបានបង្ហាញឲ្យយើងឃើញ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងចាក់់តែ […]

ខេត្តឈៀងម៉ៃប្រទេសថៃប្រកាសពីការរកឃើញករណីឆ្លងកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ចំនួន ១១ នាក់

Khmerpress July 2, 2021 02/07/2021

ថៃ៖ អាជ្ញាធរសុខាភិបាលនៃខេត្តឈៀងម៉ៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ចំពោះពលរដ្ឋថៃចំនួន ១១ នាក់ ដែលធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ទៅក្រុងបាងកក។ បើតាមលោក Songyos Khamchai ដែលជាប្រធានផ្នែកគ្រប់គ្រងជំងឺឆ្លងប្រចាំ​ខេត្តឈៀងម៉ៃបានបញ្ជាក់ថា ប្រភពចម្លងជំងឺកូវីដ ១៩ បំប្លែងខ្លួន Delta ចំនួន ២ ករណីដំបូងត្រូវបានរកឃើញចំពោះក្រុមវិស្វករដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមកម្មករសំណង់ជាច្រើននាក់ផ្សេងទៀត ហើយគិតត្រឹមពេលនេះមានសាច់ញាតិរបស់ក្រុមវិស្វករទាំង ២ នាក់នេះចំនួន ២នាក់ផ្សេងទៀតក៏បានតេស្តវិជ្ជមានកូវីដ ១៩ ប្រភេទ Delta នេះផងដែរ។ ប្រភពចម្លង ៤ ករណីផ្សេងទៀតគឺជាការចម្លងក្នុងចំណោមក្រុមស្ថាបត្យករដែលធ្វើការងារនៅក្នុងទីក្រុងបាងកក ហើយក្រុមស្ថាបត្យករទាំងនេះធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ការដ្ឋានសំណង់ជាច្រើនកន្លែងមុននឹងរកឃើញលទ្ធផលវិជ្ជមានកូវីដ ១៩ បំប្លែងខ្លួននៅក្នុងខេត្តឈៀងម៉ៃនេះ។ សូមបញ្ជាក់ថា ការរកឃើញករណីឆ្លងជំងឺកូវីដ ១៩​ បំប្លែងខ្លួនគួរឲ្យភ័យខ្លាចខាងលើនេះគឺស្របពេលដែលអាជ្ញាធរខេត្តឈៀងម៉ៃបានដាក់ចេញនូវវិធានការរឹតបន្តឹងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១ ខែសម្រាប់ខែកក្កដានេះ ដោយការលក់ស្រាត្រូវបានអនុញ្ញាតពីម៉ោង ១១-២ រសៀល និងពីម៉ោង ៥-៩ យប់ប៉ុណ្ណោះ ហើយបើជនណាហ៊ានល្មើសនឹងបទបញ្ជានេះនឹងត្រូវពិន័យជាប្រាក់ ២០ ០០០ បាត (៦២២ ដុល្លារអាមេរិក) ទៀតផង៕ អត្ថបទ៖ ភក្តី […]

ចិនសម្រេចបានការចាក់វ៉ាក់សាំងជាង «១.២៤ពាន់លានដូស» ជូនប្រជាជននៅទូទាំងប្រទេស, កើន២០លានដូសក្នុង១ថ្ងៃ

Khmerpress July 2, 2021 02/07/2021

(ប៉េកាំង)៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ១.២៤ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់ ២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ថា ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: បំបែកកំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៧១៣ករណី» ក្នុងនោះ៤៦៤នាក់នៅទីក្រុងហូជីមិញ

Khmerpress July 2, 2021 02/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៧១៣ករណីបន្ថែមទៀត ក្នុងនោះ២០ករណីជានាំចូល និង៦៩៣ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងចំនួន៤៦៤ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះគឺខេត្ត Binh Duong មាន៩០ករណី និងខេត្ត Tiền Giang មាន៣៨ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៧,៥៧៦នាក់ ក្នុងនោះស្លាប់៨១នាក់ និងជាសះស្បើយ ៧,២៤៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតរុស៉្សីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង «ដូសទី៣» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

Khmerpress July 1, 2021 01/07/2021

(ម៉ូស្គូ)៖ គ្រឹះស្ថានសុខាភិបាលនៅក្នុងទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ ស្របពេលដែលវីរុសបម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា) កំពុងរាតត្បាត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងសុខាភិបាលរុស្ស៉ី បានប្រកាសចេញគោលការណ៍ថ្មី សម្រាប់កម្មវិធីចាក់វ៉ាក់សាំង COVID-19 ថ្នាក់ជាតិ ដោយផ្តល់អនុសាសន៍ឲ្យគ្រឹះស្ថានសុខាភិបាលទាំងអស់ ចាប់ផ្តើមចាក់ដូសទី ៣ ជូនដល់អ្នកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងកាលពី ៦ខែមុន ឬយូរជាងនេះ ហើយវាក៏បាននាំឲ្យរុស្ស៉ី ក្លាយជាប្រទេសដំបូងគេក្នុងលោក ដែលបានធ្វើយ៉ាងដូច្នេះជាផ្លូវការ។ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៣ ខាងលើ ត្រូវបានជំរុញដោយការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ នាពេលថ្មីៗនេះនៃករណីឆ្លង COVID-19 ដែលទំនងជាដោយសារវីរុសបម្លែងថ្មី Delta បូករួមជាមួយអត្រាចាក់វ៉ាក់សាំង ដែលទើបសម្រេចបានកម្រិតទាប នៅក្នុងប្រទេសរុស្ស៉ី។ រុស្ស៉ីបានចាប់ផ្តើមការចាកវ៉ាក់សាំងបង្ការ COVID-19 តាំងពីខែមករា ដើមឆ្នាំនេះក៏ពិតមែន ប៉ុន្តែមនុស្សត្រឹម ១៧លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបរុស្ស៉ីសរុបជាង ១៤៤លាននាក់ ដែលចាក់បានគ្រប់ដូស។ គួរបញ្ជាក់ថា […]

នាយករដ្ឋមន្ត្រីថៃ៖ «ប្រសិនបើការបើកទ្វារទេសចរណ៍ខេត្ត Phuket ជោគជ័យ នោះខេត្តផ្សេងៗទៀត ក៏នឹងត្រូវបើកទ្វារដូចគ្នាដែរ»

Khmerpress July 1, 2021 01/07/2021

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth chan-o-cha) និងអ្នកអមដំណើររបស់លោក បានទៅដល់ស្រុកថាឡាង (Thalang) ខេត្តភូកេត (Phuket) នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទទួលស្វាគមន៍ការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ ឡើងវិញរបស់ខេត្តនេះ បន្ទាប់ពីការផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ លោក Prayuth chan-o-cha បានថ្លែងក្នុងឱកាសនោះថា «ខ្ញុំដឹងថាការបើកខេត្តភូកេតឡើងវិញ គឺជារឿងប្រថុយប្រថានណាស់ ប៉ុន្តែវាជារឿងដែលយើងត្រូវប្រថុយ ដើម្បីជាប្រយោជន៍ដល់ប្រទេសរបស់យើង។ អ្វីដែលសំខាន់បំផុតនោះ គឺយើងត្រូវតាមដានស្ថានការណ៍ឱ្យបានដិតដល់ និងត្រូវចាត់វិធានការភ្លាមៗ ក្នុងករណីដែលមានស្ថានភាពមិនល្អកើតឡើង»។ លោក Prayuth chan-o-cha បានសង្កត់ធ្ងន់បន្ថែមថា «យើងត្រូវធានាថាផែនការរបស់យើង នឹងដំណើរការយ៉ាងរលូន ថែមទាំងរួមចំណែកដល់គោលដៅនៃការបើកឡើងវិញនូវប្រទេសថៃ ឱ្យបានពេញលេញក្នុងរយៈពេល ១២០ថ្ងៃផងដែរ។ ប្រសិនបើវាទទួលបានជោគជ័យ ផែនការនេះនឹងត្រូវបានធ្វើឡើង នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីរៀបចំយុទ្ធនាការបើកទ្វារខេត្តទាំងនោះឡើងវិញ»។ គួរបញ្ជាក់ថា ខេត្តភូកេតនៅថ្ងៃព្រហស្បតិ៍នេះ បានបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាលើកដំបូង គិតចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ។ ភ្ញៀវទេសចរត្រូវបានអនុញ្ញាត […]