ព័ត៌មានអន្តរជាតិ

ឥណ្ឌាមើលឃើញចំនួនអ្នកឆ្លងកូវីដ-១៩ ធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល ២ខែមកនេះ

Khmerpress June 6, 2021 06/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១៤,៤៦០នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែលជាតួលេខអ្នកឆ្លងទាបបំផុតក្នុងរយៈពេល ២ខែមកនេះ។ បូកបញ្ចូលតួលេខថ្មីខាងលើ នាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២៨,៨០៩,៣៣៩នាក់។ បន្ថែមពីលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ២,៦៧៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ៣៤៦,៧៥៩នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៦,៩៨៤,៧៨១នាក់ បានជាសះស្បើយ។ តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើ គឺបង្ហាញពីការបន្តថយចុះគួរឲ្យកត់សម្គាល់មួយកម្រិតទៀត ខណៈកាលពីប៉ុន្មានសប្តាហ៍មុន វាបានលោតឡើងដល់ជាង ៤០០,០០០នាក់។ ដោយឡែក សម្រាប់តួលេខករណីស្លាប់ប្រចាំថ្ងៃ ហាក់បានកើនឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បន្ទាប់ពីស្ថិតនៅថយមកនៅក្រោម៣,០០០នាក់ បានប៉ុន្មានថ្ងៃ។ ទោះបីស្ថានការណ៍ ដូចជាធូរស្បើយបន្តិចក៏ដោយ ធៀបនឹងកាលពីពេលកន្លងទៅ អត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃនៃ COVID-19 នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ នៅតែជាកម្រិតដ៏ខ្ពស់ជាងគេដដែល បើប្រៀបជាមួយប្រទេសផ្សេងៗទៀត។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 […]

នេប៉ាល់អនុម័តឲ្យប្រើវ៉ាក់សាំងចិន Sinovac ដើម្បីទប់ទល់ជំងឺកូវីដ-១៩

Khmerpress June 5, 2021 05/06/2021

(នេប៉ាល់)៖ និយតករឱសថនៃប្រទេសនេប៉ាល់ បានអនុម័តឲ្យប្រើវ៉ាក់សាំងចិន Sinovac នៅក្នុងករណីបន្ទាន់ហើយ ខណៈរលកទី ២ នៃការឆ្លងរាតត្បាត COVID-19 បាននិងកំពុងធ្វើឲ្យប្រទេសនេះ មើលឃើញករណីឆ្លង និងស្លាប់យ៉ាងគំហុកជារៀងរាល់ថ្ងៃតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។ Sinovac គឺជាវ៉ាក់សាំងចិនទី ២ ដែលត្រូវបានរដ្ឋាភិបាលនេប៉ាល់ អនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីវ៉ាក់សាំងចិនមួយទៀតគឺ Sinopharm។ វ៉ាក់សាំងចិនទាំងពីរនេះ សុទ្ធតែត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ជាផ្លូវការរួចទៅហើយ បន្ទាប់ពីក្រុមអ្នកជំនាញអន្តរជាតិ បានពិនិត្យឃើញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។ គួរបញ្ជាក់ថា នេប៉ាល់បានអនុម័តឲ្យប្រាស់វ៉ាក់សាំង Sinovac លើមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ កន្លងមកនេះ ២% នៃចំនួនប្រជាជននេប៉ាល់ទាំង ៣០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19។ គិតត្រឹមថ្ងៃសៅរ៍នេះ នេប៉ាល់មានអ្នកឆ្លង COVID-19 សរុបជាង ៥៨០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៧,៧០០នាក់ និងជាសះស្បើយវិញជាង ៥១៥,០០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ចំនួនជាង ១២០,០០០នាក់ និងមានអ្នកស្លាប់ ៣,៣៨០នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress June 5, 2021 05/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២០,៥២៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ២៨,៦៩៤,៨៧៩នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។ បន្ថែមពីលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ៣,៣៨០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែ រនៅក្នុងរយៈពេលដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ៣៤៤,០៨២នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៦,៧៩៥,៥៤៩នាក់ បានជាសះស្បើយ។ តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើ គឺបង្ហាញពីការបន្តថយចុះគួរឲ្យកត់សម្គាល់មួយកម្រិតទៀត ខណៈកាលពីប៉ុន្មានសប្តាហ៍មុន វាបានលោតឡើងដល់ជាង ៤០០,០០០នាក់។ ដោយឡែក សម្រាប់តួលេខករណីស្លាប់ប្រចាំថ្ងៃ ហាក់បានកើនឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បន្ទាប់ពីស្ថិតនៅថយមកនៅក្រោម៣,០០០នាក់ បានប៉ុន្មានថ្ងៃ។ ទោះបីស្ថានការណ៍ ដូចជាធូរស្បើយបន្តិចក៏ដោយ ធៀបនឹងកាលពីពេលកន្លងទៅ អត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃនៃ COVID-19 នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ នៅតែជាកម្រិតដ៏ខ្ពស់ជាងគេដដែល បើប្រៀបជាមួយប្រទេសផ្សេងៗទៀត។ គួរបញ្ជាក់ថា […]

បេក្ខជនប្រធានាធីបតីម៉ុងហ្គោលី ដែលនឹងត្រូវរួមបោះឆ្នោតនៅសប្តាហ៍ក្រោយ «ឆ្លងជំងឺកូវីដ-១៩»

Khmerpress June 5, 2021 05/06/2021

(អ៊ូឡានបាទ័រ)៖ បេក្ខជនប្រធានាធិបតីម៉ុងហ្គោលីលោក ដាងហ្គាអាសួរែន អ៊ែងខាបាត (Dangaasuren Enkhbat) មកពីគណបក្សសម្ព័ន្ធអ្នកស្តាំនិយម រួមទាំងភរិយារបស់លោកផងដែរ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅមុនការបោះឆ្នោត ដែលនឹងមកដល់នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។ លោក Enkhbat ដែលជាអតីតសមាជិកសភាម៉ុងហ្គោលីមួយរូបផងដែរ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កន្លងមកនេះ ពួកយើងគ្មានចេញរោគសញ្ញាអ្វីឡើយ។ ឥឡូវនេះពួកយើងកំពុងស្នាក់នៅដាច់ដោយឡែក ដើម្បីព្យាបាល…»។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ុងហ្គោលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ អ្នកនយោបាយចម្បងៗបីរូបដូចជា លោក Dangaasuren Enkhbat, លោក អ៊ូខាណា ឃូរែលស៊ូក (Ukhnaa Khurelsukh – ជាប្រធានគណបក្សប្រជាជនម៉ុងហ្គោលី ដែលកំពុងកាន់អំណាច) និងលោក សូដណុមហ្សាន់ឌុយ អឺដិន (Sodnomzundui Erdene) ជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងធំមួយនៅម៉ុងហ្គោលី នឹងត្រៀមខ្លួនទទួលសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋ នៅសប្តាហ៍ក្រោយ។ គួរបញ្ជាក់ថា ការបោះឆ្នោតនៅម៉ុងហ្គោលី បាននិងកំពុងរៀបចំឡើង […]

លោក ពូទីន៖ «ជនបរទេសដែលចូលមកកាន់រុស្ស៊ី អាចនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយមិនគិតថ្លៃ»

Khmerpress June 5, 2021 05/06/2021

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា រុស្ស៉ីអាចនឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយឥតគិតថ្លៃដល់ជនបរទេស ដែលធ្វើដំណើរមកកាន់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។ កំលុងវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង សេនត៍ ភីតធើស៍ប៊ឺក (St. Petersburg ឬ SPIEF) លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ថា លោកកំពុងរៀបចំឲ្យមន្ត្រីរដ្ឋាភិបាលលោក ធ្វើការសិក្សាលម្អិតមួយ ដើម្បីកំណត់លក្ខខណ្ឌសម្រាប់ឲ្យជនបរទេស ដែលធ្វើដំណើរមកកាន់រុស្ស៉ី អាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ។ គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V ដែលលេចធ្លោជាងគេរបស់រុស្ស៉ី ត្រូវបានអនុម័តឲ្យប្រើប្រាស់នៅប្រទេសចំនួន ៦៦ ជុំវិញពិភពលោក ហើយកំពុងតែស្ថិតក្រោម ការវាយតម្លៃរបស់ទីភ្នាក់ងារឱសថអឺរ៉ុប EMA និងអង្គការសុខភាពពិភពលោក WHO។ ពាក់ព័ន្ធយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសរុស្ស៉ី បើតាមការឲ្យដឹងពីរដ្ឋមន្រ្តីសុខាភិបាលរុស្ស៉ីកាលពីសប្តាហ៍មុន មនុស្សប្រមាណ ១៧លាននាក់ ក្នុងចំណោមប្រជាជនរុស្ស៉ីសរុប […]

ក្រុមហ៊ុនចិន Sinovac បញ្ចប់ការធ្វើតេស្តដំណាក់កាលទី២សម្រាប់ «វ៉ាក់សាំងដូសទី៣» ដែលអាចបង្កើនប្រសិទ្ធភាព ទប់ទល់កូវីដ-១៩

Khmerpress June 5, 2021 05/06/2021

(ប៉េកាំង)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ (Sinovac) បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ (booster dose) របស់ខ្លួនបានបញ្ចប់ការធ្វើតេស្តសាកល្បងដំណាក់កាលទី ២ ហើយ ដោយក្រុមអ្នកស្ម័គ្រចិត្តបានទទួលការចាក់ដូសទី ៣ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង ២ដូសរួចរាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។ លោក យិន វៃតុង (Yin Weidong) នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតឱសថចិន Sinovac បានគូសបញ្ជាក់ថា អ្នកចូលរួមចាក់វ៉ាក់សាំងដូសទី ៣ បានឃើញកម្រិតអង្គបដិប្រាណ (អង់ទីករ) ប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) កើនឡើង ១០ដងបើធៀបនឹងកម្រិតមុន (កម្រិតនៅក្រោយការចាក់ ០២ដូស) ក្រោយការចាក់រយៈពេល ០១សប្តាហ៍ និងកើនឡើង ២០ដងក្នុងរយៈពេល ០២សប្ដាហ៍។ បើតាមក្រុមហ៊ុន Sinovac បានរំលឹកកាលពីសុក្រសប្តាហ៍នេះថា ខ្លួនត្រូវការពេលយូរបន្ថែមទៀត ដើម្បីត្រួតពិនិត្យមើលប្រសិទ្ធភាព នៃការធ្វើតេស្តវ៉ាក់សាំងដូសទី […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជិត ១៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥២០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 5, 2021 05/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦,៩២៥នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥២០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,១៩២,០២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១២,២៤០នាក់ និងជាសះស្បើយឡើងសរុប ២៨,០៥៤,៩៩៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូសដំបូង ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដោយ ៧៥% នៃវ៉ាក់សាំងទាំងនោះនឹងត្រូវប្រគល់ឲ្យ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត […]

BREAKING: ចិនអនុម័តឲ្យប្រើវ៉ាក់សាំង Sinovac លើកុមារ និងមនុស្សវ័យជំទង់អាយុចាប់ពី «៣-១៧ឆ្នាំ»

Khmerpress June 5, 2021 05/06/2021

(ប៉េកាំង)៖ អាជ្ញាធរចិនបានអនុម័តប្រើប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Sinovac ក្នុងករណីបន្ទាន់ហើយទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក យិន វៃតុង (Yin Weidong) ប្រធានក្រុមហ៊ុន Sinovac ប្រាប់ទូរទស្សន៍រដ្ឋចិនកាលពីយប់ថ្ងៃសុក្រ និងត្រូវបានដកស្រង់ចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។ ប្រទេសចិនគិតត្រឹមថ្ងៃទី០៣ ខែមិថុនា បានចាក់វ៉ាក់សាំងសរុបជាង ៧២៣.៥លានដូសរួចហើយ ជូនដល់ប្រជាជនរបស់ខ្លួន ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងលោក។ ទោះបីជាយ៉ាងណា កន្លងមកនេះវ៉ាក់សាំងនានានៅប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យចាក់តែទៅលើមនុស្សអាយុ ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។ បើតាមលោក Yin Weidong សម្រាប់ពេលវេលាកំណត់ ដែលអាចចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំង Sinovac ទៅលើក្រុមមនុស្សអាយុ ៣ឆ្នាំ ដល់ ១៧ឆ្នាំ ខាងលើនេះបាន គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិន ដោយសមស្របទៅតាមយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង។ លោក Yin បានសង្កត់ធ្ងន់ទៀតថា មនុស្សវ័យចំណាស់មានអាទិភាពជាងក្មេងៗ ក្នុងការទទួលបានវ៉ាក់សាំង […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៨១៧នាក់ និងមរណភាព ៣៦នាក់

Khmerpress June 5, 2021 05/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសោរ៍ ទី៥ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៨១៧​ នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៦នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៥០២ជាអ្នកឆ្លងទូទៅ ចំណែកឯ ៣១៥នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៧៤,៧៩៦នាក់ និងស្លាប់សរុបចំនួន ១,២១៣នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

លោក វ៉្លាឌីមៀ ពូទីន អំពាវនាវឲ្យពិភពលោករួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធតស៊ូនឹងកូវីដ-១៩

Khmerpress June 5, 2021 05/06/2021

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងពីភាពចាំបាច់បំផុតមួយ ដែលពិភពលោកទាំងមូលត្រូវការ រួមគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។ លោក ពូទីន បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិ តាមរយៈវីដេអូខុនហ្វ្រិន ចេញពីសន្និបាតសេដ្ឋកិច្ចពិភពលោកលើកទី ២៤ នៃទីក្រុង សេនត៍ ភីធើស៍ប៊ឺក (St. Petersburg) ថា ពិភពលោកទាំងមូលមិនទាន់ឆ្លងផុតភាពលំបាក និងការរឹតបន្តឹងទាំងឡាយ ដែលបង្កឡើងដោយ COVID-19 នៅឡើយទេ ហើយលទ្ធផលប្រកបដោយប្រសិទ្ធភាពនានា អាចសម្រេចទៅបាន លុះត្រាណាតែមានកិច្ចសហប្រតិបត្តិការរួមមួយ។ លោក វ៉្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា «ប្រសិនបើប្រភពចម្លងមេរោគទាំងអស់ នៅមាននៅតាមតំបន់នានាក្នុងពិភពលោក នោះទៅមុខទៀត ពួកគេនៅតែអាចបន្តរាតត្បាតដដែល នៅទូទាំងសកលលោក»។ លោក ពូទីន បានក្រើនរំលឹកទៀតថា ផលប្រយោជន៍សេដ្ឋកិច្ចមិនគួរលើកឡើង ជាអាទិភាពនោះឡើយនៅក្នុងចំណុចនេះ ព្រោះយើងត្រូវគិតអំពីបញ្ហាមនុស្សជាតិជាចម្បង ហើយត្រូវតស៊ូប្រយុទ្ធដើម្បីវិស័យសុខាភិបាល និងជីវភាពរស់នៅរបស់ប្រជាជន៕ ផ្តល់សិទ្ធិដោយ៖ freshnews