ព័ត៌មានអន្តរជាតិ

លោក ពូទីន បង្ហាញចេតនាចង់ស្តាទំនាក់ទំនងឡើងវិញ ជាមួយលោក បៃឌិន ក្រោយមេដឹកនាំទាំងពីរមានរឿងទាស់ទែងគ្នាកាន់តែច្រើនឡើង

Khmerpress June 5, 2021 05/06/2021

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា លោកចង់ស្វែងរកវិធីមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន ខណៈមេដឹកនាំនៃប្រទេសទាំងពីរគ្រោងនឹងជួបផ្ទាល់នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅយប់ថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ លោក ពូទីន បានប្រាប់វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg ថា «យើងត្រូវរកវិធីដើម្បីធ្វើឱ្យទំនាក់ទំនងទាំងនៃប្រទេសទាំងពីរមានលក្ខណៈធម្មតាឡើងវិញ។ បច្ចុប្បន្នទំនាក់ទំនងគឺស្ថិតនៅកំរិតទាប»។ គួរបញ្ជាក់ថា នាប៉ុន្មានខែចុងក្រោយនេះ ភាពតានតឹងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកបានឡើងកម្តៅកាន់តែខ្លាំង។ ប្រទេសមហាអំណាចទាំងពីរ មានការខ្វែងគំនិតគ្នាលើសំណុំរឿងសំខាន់ៗមួយចំនួន ដូចជាបញ្ហាអ៊ុយក្រែន បញ្ហាសិទ្ធិមនុស្ស និងការវាយប្រហារតាមអ៊ីនធ័រណេតនាពេលថ្មីៗនេះជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «២២៤ករណី» បន្ថែមទៀតនៅថ្ងៃសុក្រនេះ

Khmerpress June 5, 2021 05/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ២២៤ករណីបន្ថែមទៀត ក្នុងនោះ ២១៩នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ទៀតជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News ថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ អាជ្ញាធរបានគូសបញ្ជាក់ថា ក្នុងចំណោមករណីសហគមន៍ខាងលើ មាន១៤១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤៧ករណីនៅខេត្ត Bac Ninh , ២៦ករណីនៅទីក្រុងហូជីមិញ និង០៤ករណីនៅខេត្ត Thái Bình។ នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញចំនួន ១៥៧នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសកើន ៨,២៨៧នាក់។ ជាសរុបបច្ចុប្បន្នវៀតណាមមានករណីឆ្លងសរុប ៨,២៨៧ករណីក្នុងនោះស្លាប់ ៥០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនប្រកាសថ្កោលទោស ការចុះហត្ថលេខាដោយលោក ចូ បៃដិន លើបទបញ្ជាហាមឃាត់ការវិនិយោគ ជាមួយក្រុមហ៊ុនចិនជាច្រើន

Khmerpress June 4, 2021 04/06/2021

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការចុះហត្ថលេខារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើបទបញ្ជាហាមឃាត់ការវិនិយោគ ចូលទៅក្នុងក្រុមហ៊ុនផលិតសព្វាវុធ និងក្រុមហ៊ុនបច្ចេកវិទ្យាចិនរាប់សិបក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានគូសបញ្ជាក់ប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិក «គោរពច្បាប់ និងគោលការណ៍ទីផ្សារ និងដកបញ្ជីហាមឃាត់ការវិនិយោគទាំងនោះចេញវិញ»។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលហាមឃាត់អង្គភាពអាមេរិកនានា ពីការវិនិយោគចូលទៅក្នុងក្រុមហ៊ុនចិនចំនួន ៥៩ ដែលសហរដ្ឋអាមេរិកខ្លួនឯងបានចាត់ទុកថា មានទំនាក់ទំនងនឹងវិស័យការពារជាតិ ឬការតាមដានសម្ងាត់ផ្នែកបច្ចេកវិទ្យា។ បទបញ្ជាថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី០២ ខែសីហាខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ១.៨លានដូសដំបូង ដែលផលិតនៅក្នុងប្រទេសផ្ទាល់

Khmerpress June 4, 2021 04/06/2021

(បាងកក)៖ ក្រុមហ៊ុន AstraZeneca នៅថ្ងៃសុក្រនេះ បានប្រគល់វ៉ាក់សាំងចំនួន ១.៨លានដូស ឲ្យទៅក្រសួងសុខាភិបាលថៃ ខណៈពួកវាជាវ៉ាក់សាំងដែលត្រូវបានផលិត នៅក្នុងប្រទេសថៃផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ វ៉ាក់សាំង១.៨លានដូសនោះ គឺជាវ៉ាក់សាំងបាច់ដំបូង ក្នុងចំណោមវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃ សរុបចំនួន០៦លានដូស ដែលត្រូវប្រគល់ឲ្យរដ្ឋាភិបាលថៃ ក្នុងខែមិថុនានេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសថៃ បានប្រាប់ថា ខ្លួនបានចាប់ផ្តើមទទួលវ៉ាក់សាំងពី ក្រុមហ៊ុនថៃ ស៉្យាម បាយអូសាយអិន (Siam Bioscience) ហើយ។ ក្រុមហ៊ុន Siam Bioscience ជាអ្នកទទួលបន្ទុកផលិតវ៉ាក់សាំង AstraZeneca នៅថៃ។ នាយកក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសថៃ បាននិយាយថា ការប្រគល់វ៉ាក់សាំងជិត២លានដូសខាងលើ គឺជាការចាប់ផ្តើមបោះជំហានឆ្ពោះទៅរក ការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដោយនិរន្តរភាព នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយក្រុមហ៊ុននឹងអាចផ្តល់វ៉ាក់សាំង តាមពេលវេលាកំណត់ឲ្យរដ្ឋាភិបាលថៃ […]

តៃវ៉ាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង១.២លានដូស ពីប្រទេសជប៉ុន

Khmerpress June 4, 2021 04/06/2021

(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ជប៉ុនបានប្រគល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ចំនួន១.២៤លានដូស ឲ្យដល់ដៃតៃវ៉ាន់ ដោយឥតគិតថ្លៃ ខណៈដែនកោះនេះ កំពុងតែត្រូវការវាជាចាំបាច់ ដើម្បីទប់ទល់ការឆ្លងរាតត្បាតក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ កំលុងការប្រកាសពីការផ្តល់វ៉ាក់សាំងខាងលើ កាលពីវេលាព្រឹកថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តូស្ស៉ីមីតស៊ូ ម៉ូតេហ្គិ (Toshimitsu Motegi) បានលើកឡើងនូវភាពជាដៃគូដ៏សំខាន់ និងចំណងមិត្តភាពរវាងជប៉ុន និងកោះតៃវ៉ាន់ ហើយបានរំលឹកឡើងវិញ នូវគ្រាដែលជប៉ុនរងគ្រោះមហន្តរាយរញ្ជួយដី-ស៊ូណាមិញយ៉ាងអាក្រក់ កាលពី១០ឆ្នាំមុនផងដែរ ដែលពេលនោះតៃវ៉ាន់ចេញមុខចូលរួមជួយជប៉ុនភ្លាមៗ។ វ៉ាក់សាំងដែលជប៉ុនបរិច្ចាគ បានដឹកទៅដល់អាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងតៃប៉ិ នាវេលារសៀលថ្ងៃដដែល ហើយរដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ លោក ឆិន ស្ស៉ីឈុង (Chen Shih-chung) បានសម្តែងការត្រេកអរ និងអរគុណជាខ្លាំង ខណៈវ៉ាក់សាំងទាំងនេះ បានមកដល់ចំពេលដែល តៃវ៉ាន់កំពុងតទល់ជាមួយការរាតត្បាតនៃ COVID-19។ បើតាមលោក ឆិន ករណីឆ្លងថ្មីៗ ៤៧២នាក់ទៀត ត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះ។ គួរបញ្ជាក់ថា […]

មីយ៉ាន់ម៉ាកំពុងប្រឈមនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ នៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា-ឥណ្ឌា

Khmerpress June 4, 2021 04/06/2021

ការផ្ទុះឡើងវិញនៃជំងឺ COVID-19 កំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅជិតព្រំដែនភាគពាយ័ព្យ រវាងប្រទេសមីយ៉ាន់ម៉ា-ឥណ្ឌា ដែលនាំឱ្យមានការកើនឡើងនូវករណីថ្មីៗជាច្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ តួលេខផ្លូវការដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍បានបង្ហាញថា មីយ៉ាន់ម៉ាបានកត់ត្រាករណីថ្មីចំនួន ១២២ ករណី នៅទូទាំងប្រទេស ជាលើកទី២ ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ដែលវាជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ខែ កន្លងមក។ ករណីជាច្រើនគឺមកពីរដ្ឋ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ដែលធ្វើឱ្យមានការព្រួយបារម្ភថា ជំងឺបំប្លែងខ្លួនថ្មីរបស់ប្រទេសឥណ្ឌា ដែលល្បីថាងាយចម្លងគ្នាទៅវិញទៅមកនោះ គឺកំពុងតែវាយប្រហារមកលើប្រទេសមីយ៉ាន់ម៉ា។ ឥឡូវនេះក្រុមគ្រូពេទ្យមានការបារម្ភថា ការរកឃើញករណីថ្មីៗនៅមានកម្រិត ដោយសារថាមានតែសំណាកចំនួន ១,៤០០ ជាមធ្យមក្នុងមួយសប្ដាហ៍ត្រូវបានគេយកទៅពិនិត្យប៉ុណ្ណោះ ដែលវាតិចជាងពីពេលមុនរដ្ឋប្រហារដែលមានយ៉ាងហោចណាស់ ១៧,០០០ សំណាកក្នុងមួយសប្ដាហ៍៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

ម៉ាឡេស៉ីផ្តល់ការអនុម័តចំពោះវ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសថៃ

Khmerpress June 4, 2021 04/06/2021

(បាងកក)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៉ីនៅថ្ងៃសុក្រនេះ បានប្រកាសផ្តល់ការអនុម័តដោយភ្ជាប់លក្ខខណ្ឌចំពោះ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលផលិតដោយដោយក្រុមហ៊ុន ស៉្យាម បាយអូសាយអិន (Siam Bioscience) នៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ អគ្គនាយកសុខាភិបាលម៉ាឡេស៉ី លោក នួរ ហីស្សាម អាប់ឌុលឡោះ (Noor Hisham Abdullah) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំង AstraZeneca ដែលបាន ពីប្រទេសថៃនឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៉ី។ ប្រទេសអាស៊ានមួយនេះ បានបញ្ជាទិញវ៉ាក់សាំង AstraZeneca សរុប១២.៨លានដូស ក្នុងនោះពាក់កណ្តាលបានមកតាមកម្មវិធី COVAX និងពាក់កណ្តាលទៀត ទិញតាមក្រុមហ៊ុន AstraZeneca ផ្ទាល់។ គួរបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ចំនួន៦១០,០០០ដំបូង មកពីប្រទេសថៃ នឹងមកដល់ម៉ាឡេស៉ី ក្នុងខែមិថុនានេះ ហើយ៤១០,០០០ដូសទៀត នឹងមកដល់នៅខែកក្កដា ខណៈនៅចន្លោះខែសីហា និងខែកញ្ញា ខាងមុខ […]

អូស្ត្រាលី៖ «រដ្ឋ Victoria រកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី Delta ជាលើកដំបូង និងកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំង»

Khmerpress June 4, 2021 04/06/2021

(ស៉ីដនី)៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី នៅថ្ងៃសុក្រនេះបានរាយការណ៍ថា ខ្លួនបានរកឃើញវត្តមានវីរុស COVID-19 បំប្លែងខ្លួនថ្មី ឌែលតា (Delta ឬ B16172) (វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា) ជាលើកដំបូងបង្អស់ នៅក្នុងចំណោមករណីឆ្លង ដែលផ្ទុះឡើងចុងក្រោយបង្អស់នៅក្នុងរដ្ឋធានី មែលប៊ន (Melbourne)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។ ប្រធានមន្រ្តីសុខាភិបាលរដ្ឋ Victoria លោក ប្រ៊ែត ស៊ូតថុន (Brett Sutton) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុង មែលប៊ឺន (Melbourne) ថា វីរុសបំប្លែងខ្លួនថ្មី Delta ចំនួន ០២ករណីត្រូវបានរកឃើញជាលើកដំបូងបង្អស់នៅរដ្ឋ Victoria ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារវាមិនមានជាប់ទាក់ទង ទៅនឹងករណីឆ្លងដែលចេញពីកន្លែងដាក់ឲ្យធ្វើចត្តាឡីស័ក ឬកន្លែងផ្សេងទៀតនៅទូទាំងអូស្រ្តាលីនោះទេ។ លោក Brett Sutton បានគូសបញ្ជាក់ប្រាប់បន្ថែមថា «វាជាការព្រួយបារម្ភមួយដែលថា វាមិនបានជាប់ទាក់ទងទៅនឹង ករណីឆ្លងផ្សេងៗទៀតទេ ដូច្នេះយើងមិនអាចដឹងច្បាស់ ពីចង្កោមចម្លងរបស់វាឡើយ ប៉ុន្តែយើងកំពុងតាមដានរក ករណីជាប់ទាក់ទងបឋមទាំងអស់នោះ… […]

BREAKING: ទីបំផុតវៀតណាមអនុម័តឲ្យប្រើ វ៉ាក់សាំងចិន Sinopharm ដើម្បីទប់ទល់កូវីដ-១៩

Khmerpress June 4, 2021 04/06/2021

(ហាណូយ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសវៀតណាមប្រកាសថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអនុម័តខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាម ចំពោះមុខការផ្ទុះរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 ដែលវៀតណាមបានរកឃើញអ្នកឆ្លងជំងឺនេះ រាប់រយករណីនៅក្នុងមួយថ្ងៃៗ។ Sinopharm គឺជាវ៉ាក់សាំងទី ៣ ហើយដែលប្រទេសវៀតណាម បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V។ Sinopharm គឺជាវ៉ាក់សាំងចិនទី ១ ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោយពីស្ថាប័នជំនាញរបស់អង្គការនេះ បានពិនិត្យឃើញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។ ដោយឡែកវ៉ាក់សាំងមួយទៀតមកពីក្រុមហ៊ុនចិន Sinovac ក៏ទើបត្រូវបាន WHO ប្រកាសទទួលស្គាល់ជាផ្លូវការផងដែរ ខណៈវាកំពុងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយរួចទៅហើយ នៅទូទាំងពិភពលោក។ គួរបញ្ជាក់តាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង បានលើកឡើងថា វៀតណាមត្រូវការវ៉ាក់សាំងសរុប ១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន […]

ចិនរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីៗបន្ថែមទៀតក្នុងខេត្តក្វាងទុង ខណៈការធ្វើតេស្តទ្រង់ទ្រាយធំកំពុងបន្ត

Khmerpress June 4, 2021 04/06/2021

(ប៉េកាំង)៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសរកឃើញ ករណីឆ្លងជំងឺ COVID-19 សរុបចំនួន ២៤នាក់ថ្មីទៀត ដោយក្នុងនោះ ១៥នាក់ជាករណីនាំចូល និង ០៩នាក់ជាករណីឆ្លងសហគមន៍ ដែលត្រូវបានរកឃើញ នៅក្នុងខេត្តក្វាងទុងទាំងអស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យចេញពី គណៈកម្មការសុខាភិបាលជាតិចិន (NHC)។ NHC បានបញ្ជាក់ទៀតថា ករណីឆ្លងទាំងអស់ខាងលើនេះ ត្រូវបានរកឃើញក្នុងរយៈពេល ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំនៅក្នុងខេត្តក្វាងទុង ជាពិសេសទីក្រុងក្វាងចូវ កំពុងតែបន្តប្រព្រឹត្តទៅនៅឡើយ។ យ៉ាងណាក៏ដោយ ពុំមានករណីស្លាប់ដោយសារ COVID-19 ត្រូវបានរាយការណ៍នោះទេ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សរុប ៩១,១៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៦,១៨៧នាក់។ បច្ចុប្បន្នរដ្ឋាភិបាលចិន កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្ទុះករណីឆ្លងថ្មីៗក្នុងសហគមន៍ ដោយពីដំបូងឡើយបានកើតឡើងនៅខេត្ត អានហ៊ុយ និងលាវនីង ហើយនៅពេលនេះគឺនៅខេត្តក្វាងទុង៕ ផ្តល់សិទ្ធិដោយ៖ freshnews