មកស្គាល់បេក្ខជន ដែលទទួលបាននិទ្ទេស A ពិន្ទុ ១០០ពេញ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ
Khmerpress
December 26, 2022
26/12/2022
(ភ្នំពេញ)៖ ពិតជាគួរស្ងប់ស្ងែងមែនចំពោះយុវតី យូ សោគន្ធិកា ជាបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេបំផុត ក្នុងចំណោមបេក្ខជនចូលរួមប្រលងជិត ១៣ម៉ឺននាក់ សម័យប្រលង ឆ្នាំ២០២២។ យូ សោគន្ធិកា ជាសិស្សនៃសាលាវេស្ទើនអន្តរជាតិ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា ថ្នាក់វិទ្យាសាស្រ្តពិត ដោយលំដាប់ពិន្ទុ ១០០,០០ ពេញតែម្ដង។ សូមជម្រាបថា ក្រសួងអបរំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ ក្នុងនោះអ្នកទទួលបាននិទ្ទេស A សរុប ចំនួន ១០៤៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews