លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) បានជួយគាំទ្រ Miss Grand កម្ពុជា តាមរយៈការបោះឆ្នោតចំនួន២៥០០សម្លេង ស្មើនឹង២៥០០ដុល្លារអាមេរិក
Khmerpress
October 20, 2022
20/10/2022
(ភ្នំពេញ)៖ ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ក្រោយលោកស្រី ស៊ុន្ទរី នួន ហៅស្រីអូន ដែលជាម្ចាស់ផលិតផលសម្រស់ធម្មជាតិ, ម្ចាស់ផលិតកម្ម រាម ( Ream ) និងជាម្ចាស់បុរី បុស្បា បានចូលរួមលើកតម្កើងក្នុងវិស័យបវរកញ្ញានៅកម្ពុជា ដោយនៅឆ្នាំនេះ លោកស្រី ស៊ុន្ទរី នួន បានជួយគាំទ្រ Miss Grand កម្ពុជា ឆ្នាំ២០២២ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី តាមរយៈការបោះឆ្នោតចំនួន២៥០០សម្លេង ស្មើនឹង២៥០០ដុល្លារអាមេរិក ដើម្បីមានមានឱកាសចូលដល់ Top10 នៅថ្ងៃផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួត Miss Grand International 2022។ លោកស្រី ស៊ុន្ទរី នួន បានសរសេររៀបរាប់ថា៖ «វត្តីជាបរកញ្ញាដែលនៅក្នុងការចងចាំរបស់ខ្ញុំ ចាំតិចខ្ញុំប្រាប់រឿងពិតគាត់ទៅ Fan របស់វត្តីឥលូវសុំបោះឆ្នោតឱ្យវត្តីសិន។ នាងខ្ញុំស្រីអូន បានធ្វេីការបោះឆ្នោតចំនួន ២៥០០សម្លេង ស្មេីនឹង២៥០០ដុល្លារ ជូនដល់បវរកញ្ញា Miss Grand Cambodia 2022 កញ្ញា […]