សង្គម

ភាគីរថយន្ត Lexus 200T ដែលរងគ្រោះខ្ទេចរថយន្ត ដោយសារដើមឈើបាក់រលំសង្កត់នៅទឹកជ្រោះភ្នំគូលែន បានបង្ហោះសារបែបនេះទៅកាន់អាជ្ញាធរ

Khmerpress May 24, 2022 24/05/2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំដើមឈើ បណ្តាលឲ្យបាក់សង្កត់លើរថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ (មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)។ រថយន្តដែលរងការខូចខាតរួមមាន៖ ១. រថយន្ដ Lexus 200T ពណ៌ក្រហម ស្លាកលេខ (ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ ២. រថយន្ដ Ford Ranger ពណ៌ស ស្លាកលេខ (ភ្នំពេញ2AV-3368) ០១គ្រឿង ខូចខាតផ្នែកដំបូលទាំងស្រុង ៣. រថយន្ដ Toyota Vigo ពណ៌ខ្មៅ ស្លាកលេខ (សៀមរាប2C-3176) ខូចខាតផ្នែកខាងមុខ ជុំវិញករណីនេះ ភាគីខាងរថយន្ត Lexus 200T បានបង្ហោះសារនិយាយបែបនេះ ដោយម្ចាស់គណនីឈ្មោះ Ng […]

លោក ជឿន វិចិត្រ ប្រកាសជូនម៉ូតូមួយគ្រឿងនិងសម្ភារមួយចំនួន ដល់ប្អូនប្រុសជិះកង់ហែបក្សកាលពីថ្ងៃមុន

Khmerpress May 24, 2022 24/05/2022

រូបថតប៉ុន្មានសន្លឹកដែលធ្វើអោយសម្តេចតេជោ ហ៊ុន សែន រំភើបចិត្តនិងកោតសរសើរចំពោះទឹកចិត្តយុវជនម្នាក់ដែលជិះកង់ចាស់មួយគ្រឿងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ពេលនេះត្រូវបានលោក ជឿន វិចិត្រ ដែលជាមន្ត្រីនគរបាលមួយរូបនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយលើ បានប្រកាសផ្តល់ជូនម៉ូតូមួយគ្រឿង និងសម្ភារមួយចំនួនដល់ប្អូនប្រុស។ លោក ជឿន វិចិត្រ បានរៀបរាប់នៅលើ Facebook ក៏ដូចជា Page ផ្ទាល់ខ្លួនរបស់លោកថា៖ “គាត់ក្រលុយ តែគាត់មិនក្រការគិត និងឧត្តមគតិ” និងសារមួយឃ្លាទៀតថា “សូមជួយសួររកគាត់ផងថាគាត់នៅឯណា? ខ្ញុំចង់ជូនម៉ូតូ Scopy Today មួយគ្រឿង និងសម្ភារមួយចំនួន។ សូមអរគុណ”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សម្តេចតេជោ ហ៊ុន សែន កោតសរសើរយុវជនម្នាក់ដែលជិះកង់ចាស់ចូលរួមយុទ្ធនាការ ឃោសនាបោះឆ្នោត

Khmerpress May 24, 2022 24/05/2022

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គេសង្កេតឃើញថាគណបក្សមួយចំនួនបានចាប់ផ្តើមបញ្ចេញក្បួនឃោសនារាងៗខ្លួន ខណៈពេលដែលគណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានធ្វើការរៀបចំក្បួនឃោសនាយ៉ាងធំមួយ ដែលមានសមាជិកបក្សចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញអោយពីទិដ្ឋភាពមួយដែលយុវជនម្នាក់ជិះកង់ចាស់មួយគ្រឿង ចូលរួមធ្វើយុទ្ធនាការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងទឹកមុខសប្បាយរីករាយ រហូតធ្វើអោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានបង្ហោះសារកោតសរសើរថា៖ “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ផែង វណ្ណៈ បើកឡានលើសល្បឿនកំណត់ ជិះដល់ 133Km/h ប៉ូលិសឃាត់រថយន្តហើយ ស្រាប់តែឃើញមុខលោកបែរជាអត់ផាកទៅវិញ កំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម

Khmerpress May 16, 2022 16/05/2022

នៅមុននេះបន្តិចលោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាន អនឡាញ ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើទំព័រ Facebook របស់លោកដោយបញ្ជាក់ប្រាប់មហាជនថា រូបលោកបានបើករថយន្តលើសល្បឿនកំណត់ដោយគេតម្រូវអោយបើកត្រឹម 80km/h ប៉ុណ្ណោះ តែលោកបានបើកដល់ល្បឿន 133km/h ហើយក៏ត្រូវបានមន្ត្រីចរាចរ​ឃាត់​រថយន្ត​ដេីម្បី​ផាកពិន័យ​ផងដែរ ប៉ុន្តែដោយមន្ត្រីចរាចរទាំងអស់នោះបានឃើញរូបលោក ស្រាប់តែគេមិនផាកពិន័យ ហើយអោយបន្តដំណើរទៅមុខទៀត។ លោក ផែង វណ្ណៈ បានរៀបរាប់ថា៖ “ខ្ញុំបេីកលេីសល្បឿនកំណត់​ ផ្លូវគេអោយបេីក​ ៨០​ គីឡូ​ម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ខ្ញុំ​បេីករហូត​ ១៣៣​ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ មន្ត្រីចរាចរ​ឃាត់​រថយន្ត​ខ្ញុំដេីម្បី​ផាកពិន័យ​ ខ្ញុំបានអោយគាត់ផាកពិន័យតាមច្បាប់​ តែពេល​ពួកគាត់​ឃើញ​ខ្ញុំ​ហាក់ដូចជាពួកគាត់ស្គាល់ខ្ញុំ​ ពួកគាត់​មិនព្រម​ផាកពិន័យ​ហេីយអោយខ្ញុំបន្តដំណេីរទៅមុខទៀត​។ និយាយ​តាមត្រង់​ ច្បាប់​ខ្ញុំ​គោរព​ណាស់​ តែច្បាប់កំណត់ល្បឿននេះ​ ខ្ញុំ​គោរព​អត់​បានទេ​ ផ្លូវរលោងស្អាត​ស្ងាត់​ឈឹង​អោយខ្ញុំបេីកយឺត​ ដឹងតែងងុយដេក​ បេីកធ្លាក់ផ្លូវឥលូវហេីយ​ ខ្ញុំ​សុខចិត្ត​អោយសមត្ថកិច្ចចាប់ផាកចុះ​។ សង្ឃឹម​ថា​ ផ្លូវ​ភ្នំពេញ​-សៀមរាប​ ក៏ដូចជា​ផ្លូវ​ហាយវេ​ ដទៃ​ទៀត​ នឹងកំណត់ល្បឿនឡេីងវិញ​ ។ កន្លងមកសម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ទៅ​ខាង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​គួរ​ពិចារណា​កំណត់​ល្បឿន​ផ្លូវ​ ហាយវ៉េ​ ឡេីងវិញ​។ បច្ចុប្បន្ន​ការកំណត់ល្បឿនពី​ ៦០-៨០​ […]

ទឹកចិត្តមិត្តល្អ! ឃើញមិត្តភក្តិ២នាក់ ចងការប្រាក់គេរាល់ខែរកសឹងមិនទាន់បង់ការប្រាក់ កើតចិត្តអាណិតឃើញដីគេលក់ថោក ទិញចែកមិត្ត ស្រាប់តែឥលូវដីឡើងថ្លៃមិត្តទាំង២ លក់ចេញ សងគេទាំងដើមទាំងការអស់

Khmerpress May 11, 2022 11/05/2022

យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Linna momlife KH / AU បានរៀបរាប់ពីមិត្តភាពយូរឆ្នាំមិត្តភក្ដិពីរនាក់ ដូច្នេះថា៖ ប៉ុន្មានឆ្នាំមុន មិត្តរបស់ខ្ញុំពីរនាក់ បានចងការប្រាក់គេ ក្នុងមួយនាក់មិនក្រោម១០ម៉ឺនដុល្លារទេ ពួកគាត់រកលុយសឹងមិនទាន់ដើម្បីបង់ការប្រាក់គេជារៀងរាល់ខែ ខ្ញុំនេះដកដង្ហើមធំជួយអ្វីក៏មិនបានច្រើន ថ្ងៃមួយនៅស្រុកកំណើតប៉ារបស់ខ្ញុំ មានគេលក់ដីប្រញាប់ ក្នុងតម្លៃទាបបំផុត ត្រឹមតែប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះ, ខ្ញុំក៏សម្រេចចិត្តទិញដីនោះកាត់ជាបីប្លង់ ចែកមិត្តរបស់ខ្ញុំមួយនាក់ មួយប្លង់ទុកជាការដូរខួបកំណើត (ម្ដាយឪពុកខ្ញុំតែងតែប្រាប់ថា ទិញដីដុះលុយកូន តិចក្ដីច្រើនក្ដី ភាគច្រើនតែងចំណេញ ឬក៏កូនអាចទុកជាកំណប់ទ្រព្យទៅថ្ងៃមុខ) ប៉ុន្មានឆ្នាំក្រោយមក ដីទាំងនោះពិតជាបានឡើងគុណទ្វេរដងមែន ពួកគាត់ក៏បានដោះបំណុលគេរួចអស់ទាំងការទាំងដើម។ ហើយពួកគាត់តែងតែនិយាយថា ខ្ញុំគឺជាទេវតាប្រោះព្រំជីវិតគាត់ ខ្ញុំតបវិញថា វាគ្រាន់តែជាជោគសំណាងតែប៉ុណ្ណោះ។ ម្ចាស់គណនីហ្វេស ប៊ុក បានបន្តទៀតថា សារនេះគឺចង់បង្ហាញថា ជិវិតមនុស្សយើងមិនមែនគ្រប់គ្នាមានសំណាងបានជួបមនុស្សល្អពិត ក្នុងជីវិតតែរហូតនោះទេ ហើយបើយើងមិនអាចមានសំណាងបានជួបមនុស្សល្អពិតនោះ យើងក៏អាចសាងខ្លួនឯងទៅជាមនុស្សល្អដើម្បីអោយជាសំណាងដែលគេបានមកជួបយើងវិញ។ ហើយការជួយដែលមិនគិតពីការតបស្នង គឺជាការជួយដោយចេញពីបេះដូងអស់ពីចិត្តនោះ ទោះអ្នកជួយលើមនុស្សខុស ក៏អ្នកនិងគ្មានថ្ងៃស្ដាយក្រោយជាមួយនិងនរណាម្នាក់ឡើយ ត្រូវចាំអំពើល្អមិនភ្លេចម្ចាស់ឡើយ ហើយអំពើអាក្រក់ក៏មិនចាំជាតិក្រោយ៕ ប្រភព៖ Linna momlife KH / AU

មានទាំងអង្ករ ត្រីខ មីកញ្ចប់ ទឹកត្រី និងគ្រឿងបរិភោគជាច្រើន មកតុបតែងជំនួសផ្កាស្រស់ ព្រោះចប់កម្មវិធីយកអាហារទាំងនោះ ចែកអ្នកខ្វះខាត

Khmerpress May 8, 2022 08/05/2022

ថៃ៖ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ សារព័ត៌មាន Thairath បានចេញផ្សាយពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសថៃដោយស្រ្តី ២នាក់ជាបងប្អូនបង្កើត បាននាំគ្នាធ្វើបុណ្យគម្រប់ខួបជូនអ្នកម្ដាយរួមទាំងញាតិ ៧សន្ដានដែលបានចែកឋានទៅ ដោយតុបតែងលម្អរោងដោយមិនប្រើផ្កាស្រស់ ឬ ផ្កាជ័រ តែរៀបចំឡើងជាក្បូរក្បាច់ដោយ យកអង្ករ ១កញ្ចប់ ៥គីឡូ ចំនួន១០០កញ្ចប់ មីកញ្ចប់ ចំនួន ៤,៥០០កញ្ចប់ ត្រីខកំប៉ុងចំនួន ២៥០កំប៉ុង និងទឹកត្រីចំនួន ១០០ដប ដោយប្រើអ្នករៀបជំនាញរៀបចំដល់ទៅ៨នាក់។ ស្រ្តីទាំង២រូបនោះមានឈ្មោះថា Kanitha និង Sayomporn chartdee ជាម្ចាស់ហាងលក់មឈូសមួយកន្លែងឈ្មោះថា Surin heepsob។ ចំណែកអ្នកម្តាយដែលបានស្លាប់ចែកឋានទៅរយៈពេល ៧ឆ្នាំហើយ នោះមានឈ្មោះថា Somsri chartdee ដោយបានចែកឋានទៅក្នុងវ័យ៦៥ឆ្នាំ។ កាលពីអ្នកម្តាយនៅរស់ អ្នកម្តាយចូលចិត្តជួយសង្គម ជួយដល់ជនក្រីក្រ ជួយរកបច្ច័យប្រគេនវត្ត ធ្វើអោយអ្នកស្រុកអ្នកភូមិស្រឡាញ់ចូលចិត្តច្រើន។ ស្រ្តីទាំងពីរបាននាំគ្នារៀបចំតុបតែងពិធីបែបនេះ គឺដោយសារតែបណ្តាំចុងក្រោយមុននឹងចែកឋានទៅ គាត់បានផ្តាំអោយរៀបចំក្នុងថ្ងៃគម្រប់ខួបគាត់ដោយប្រើ អាហារកំប៉ុងក៏ដូចជាអង្ករជំនួសផ្កាវិញ។ ជាមួយគ្នានេះក្រោយពីចប់កម្មពិធីសព្វគ្រប់ហើយ អោយកូនយកអាហារ អង្ករ ទឹកត្រី មីកញ្ចប់ ចែកជូនដល់អ្នកក្រីក្រ […]

ថៅកែសិប្បកម្មម្នាក់ប្រកាសជួយ ប្អូនប្រុញ ឲ្យបន្តរៀនសូត្រនៅភ្នំពេញ រហូតចប់មហាវិទ្យាល័យ និងជួយការធ្វើដំណើរ បាយទឹក កន្លែងស្នាក់នៅ ព្រមទាំងជួយថវិកាប្រចាំខែទៀត

Khmerpress April 26, 2022 26/04/2022

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានការភ្ញាក់ផ្អើលជុំវិញព័ត៌មានរបស់ នាយប្រុញ ចាកចេញពីទីក្រុងត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែការថតមិនទទួលបានលុយ។ ជុំវិញករណីនេះផងដែរ បុរសម្នាក់ដែលជាម្ចាស់សិប្បកម្មសាច់កែច្នៃសាច់ មាន រឹទ្ធិ គឺលោក Rina Hong បានធ្វើការប្រកាសជួយ នាយប្រុញ ឲ្យមករៀនសូត្រនៅភ្នំពេញ រហូតដល់បញ្ចប់ការសិក្សា។ ម្ចាស់គណនីហ្វេសប៊ុក Rina Hong បានឲ្យដឹងថា៖ «គោរពជូនចំពោះ បងប្អូនជនរួមជាតិ ជាទីស្រលាញ់ Share បើបងប្អូនយល់ថាត្រឹមត្រូវ 🙏🏻🙏🏻♥️♥️ (សារនេះជាបេះដូងក្មេងធ្លាប់កំសត់ លំបាក មិនមានន័យបៀតបៀនអ្នកណាឡើយ ) ផ្ញើចំពោះប្អូនប្រុញ ជាពិសេស ដោយឃើញ ការតស៊ូរបស់ប្អូន ជីវភាពគ្រួសារ ខ្វះមុខក្រោយ បងពិតជានឹកកុមារភាពបងណាស់ បងមានបំណងចង់ នាំអូនមកបន្តការរៀនសូត្រនៅភ្នំពេញ រហូតបញ្ចប់ការសិក្សា មហាវិទ្យាល័យ និងភាសារបរទេស ផងដែរ បងគ្មានទ្រព្យអ្វីមានតម្លៃជាងការបញ្ចូនអូនទៅរៀនសូត្របន្តទេ នេះជាដើមទុនជីវិត សម្រាប់អនាគតគ្រួសារប្អូននិងសង្គមជាតិយើង♥️ បញ្ចាក់ ( មធ្យោបាយ ធ្វើដំណើរ បាយទឹក កន្លែងស្នាក់នៅ មើលថែ សុខភាព និងប្រាក់១លានរៀលជារៀងរាល់ខែជូនពុកម៉ែអូន បងជាអ្នកទទួលខុសត្រូវ […]

អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ឧបត្ថម្ភលើការវះកាត់-ថែទាំងភ្នែកលោកគ្រូតាគុនល្បុក្កតោវ័យ៧៧ឆ្នាំ

Khmerpress April 23, 2022 23/04/2022

បើតាមការបង្ហោះអោយដឹងនៅក្នុងទំព័រ Facebook សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអោយដឹងថា លោកគ្រូតា សាន គីមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាទទួលបានការឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាម៉េរិកពីក្រុមហ៊ុនសម្រស់ធម្មជាតិ សម្រាប់ការវះកាត់ និងការថែទាំភ្នែក តាមរយៈឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ួ តារា បានលើកឡើងថា ពេលនេះក្រុមការងារសហព័ន្ធបាននាំយកថវិកា ៣០០០ដុល្លារនេះប្រគល់ជូនដោយផ្ទាល់ជូនលោកគ្រូតា សាន គឹមស៊ាន រួចហើយ។ នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់ដៃគូឧបត្ថម្ភក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានជួយថ្លៃព្យាបាលការវះកាត់ភ្នែករបស់លោកគ្រូ តាវ័យ៧៧ឆ្នាំ ដោយនេះជាការជួយរំលែកការលំបាក និងការគោរពស្រឡាញ់ចំពោះលោកគ្រូតា ដែលតែងតែបានខិតខំប្រឹងប្រែង ដើម្បីកិច្ចការអភិវឌ្ឍន៍វិស័យក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះកាន់តែរីកចម្រើនជាបន្តបន្ទាប់។ លោក អ៊ួ តារា គូសបញ្ជាក់ថា «លោកព្រឹទ្ធាចារ្យ គឺជាបង្គោលដ៏រឹងមាំ ក្នុងការពង្រឹងគុណភាពបន្ថែមលើការអភិវឌ្ឍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោកម្ពុជាឲ្យកាន់តែប្រសើរ ជាពិសេសគឺគោលដៅដ៏ធំចម្បងនៃដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅព្រះរាជាណាចក្រកម្ពុជា និងពង្រឹងការអភិវឌ្ឍតទៅថ្ងៃអនាគតផងដែរ»។ អ្នកជំនាញកីឡាគុនល្បុក្កតោរូបនេះបន្ថែមបានរំឭកថា ក្រុមហ៊ុនសម្រស់ធម្មជាតិគឺជាដៃគូដ៏សំខាន់ ក្នុងការឧបត្ថម្ភគាំទ្របន្ថែមដល់ដំណើរការប្រកួត និងសកម្មភាពអភិវឌ្ឍគុនល្បុក្កតោនានាជាបន្តបន្ទាប់ ជាពិសេសការប្រកួតកីឡាគុនល្បុក្កតោជើងឯកថ្នាក់ជាតិ […]

តារាកំប្លែងពែកមី ប្រកាសស្វែងរកអ៊ុំប្រុសម្នាក់ដែលហូបបាយកៀនតុ ក្នុងកម្មវិធីមង្គលការមួយកន្លែង

Khmerpress April 22, 2022 22/04/2022

អ៊ុំប្រុសម្នាក់ដែលត្រូវបានគេលួចថតពេលកំពុងហូបបាយនៅកៀនតុ ក្នុងកម្មវិធីមង្គលការមួយកន្លែងបង្ហោះចូលទៅក្នុងបណ្តាញសង្គម Tiktok និងត្រូវបានគេចែកចាយតៗគ្នាយ៉ាងច្រើន។ ដោយឃើញពីទុកលំបាករបស់អ៊ុំប្រុសខាងលើ នាយពែកមី តារាកំប្លែងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសស្វែងរកអ៉ំប្រុសរូបនោះ និងបានដាក់លេខទូរស័ព្ទអោយបងប្អូនណាដែលបានស្គាល់គាត់។ នាយពែកមី បានរៀបរាប់ថា៖ “បងប្អូន​ ខ្ញុំរកអ៊ុំម្នាក់ដែលហូបបាយនៅកៀនតុ​ ក្នុងកម្មវិធីការនោះ​ មិនទាន់ឃេីញទេ​ ឥឡូវស្រីអូន​ គាត់ទេីបតែបានមេីលវីដេអូនោះ គាត់ពឹងអោយខ្ញុំជួយរកអ៊ុំនោះអោយឃេីញ​ បងប្អូនណាស្គាល់គាត់​ អាណិតគាត់​ ជួយខលមកខ្ញុំផង​ លេខខ្ញុំផ្ទាល់​ 015 300 007​ (សូមកុំសុីញ៉ូលេង​ )​ សូមអរគុណ”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គួរឱ្យសរសើណាស់! បងប្រុសម្នាក់រើសបានថង់ខ្មៅខ្ចប់លុយ២ដុំ ប្រកាសស្វែងរកម្ចាស់លុយ ដោយគាត់ប្រគល់ជូនវិញ និងមិនត្រូវការសាគុណឡើយ

Khmerpress April 16, 2022 16/04/2022

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ មករា ទីឃះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា “ខ្ញុំបាទបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ 4 ត្រង់ម្តុំផ្លូវបំបែកជាបី (ត្រង់ចំណុចទិសដៅ ភ្នំពេញ កំពង់សោម បែកទៅស្រែអំបិលកោៈកុង ) ត្រង់ចំណុចផ្លូវបំបែកនេះ ខ្ញុំបាទរើសបានដុំថង់ខ្មៅវិចខ្ចប់លុយ ក្នុងថង់នោះមានលុយចំនួនពីរដុំ ក្នុងមួយដុំមានលុយចំនួន 5 លានរៀល ពីរដុំសរុបមានលុយ10លានរៀល សូមបងប្អូនដែលជាម្ចាស់លុយ អាចខលទាក់ទងតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំបាទបានហើយខ្ញុំបាទរីករាយក្នុងការប្រគល់លុយគ្រប់ចំនួនជូនបងប្អូនវិញដោយមិនត្រូវការទាមទាប្រាក់រង្វាន់លើកទឹកចិត្តអ្វីទាំងអស់ នេះជាលេខទូរស័ព្ទរបស់ខ្ញំបាទ ( 010 53 44 57 ) សូមអរគុណ”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត