(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជា ៤រូបទៀត ដែលបានធ្វើតេស្ដ PCR កាលពីម្សិលមិញ រួមមាន ចាន់ វឌ្ឍនាកា, សឿយ វិសាល, គួច សុកុម្ភៈ និង អ៊ាន ពិសី បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ក្រោយទទួលបានលទ្ធផលធ្វើតេស្ដអវិជ្ជមាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។ ដូច្នេះពេលនេះ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប ដែលរកឃើញវិជ្ជមានកូវីដ-១៩ អំឡុងពេលបំពេញបេសកកម្មជួយក្រុមគោព្រៃកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន បានជាសះស្បើយទាំងអស់គ្នាហើយ បន្ទាប់ពីកីឡាករ សារ៉េត គ្រីយ៉ា និងអ្នកចាំទី កែវ សុខសិលា ដែលជាសះស្បើយមុនកាលពីថ្មីៗ។ តាមការបញ្ជាក់ពីប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករ សឿយ វិសាល បានឲ្យដឹងថា បន្ទាប់ពីធ្វើចត្ដាឡីស័ក និងសម្រាកព្យាបាលរយៈពេល ១០ថ្ងៃ តាមគោលការណ៍របស់ក្រសួងសុខាភិបាលបារ៉ែន ថ្ងៃនេះពួកគេ បានទទួលលទ្ធផលធ្វើតេស្ដ PCR […]