សង្គម

បងស្រីអូន សរសើរបុគ្គលិក foodpanda ម្នាក់ទោះមានកាយសម្បទាមិនសូវល្អ តែស៊ូដើម្បីគ្រួសារ ហើយមិនចង់បានជំនួយនោះទេ

Khmerpress September 15, 2021 15/09/2021

អ្នកនាង នួន ស៊ុនារី ហៅបងស្រីអូន ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្មរៀម និងជាម្ចាស់ប្រេនផលិតផល Coosea បានបង្ហោះវិដេអូមួយខ្សែដោយធ្វើការសម្ភាសន៍បងប្រុសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន foodpanda ហើយមានកាយសម្បទាមិនសូវល្អ ដោយគាត់ក្រិនពីកំណើត។ ក្នុងវិដេអូសម្ភាសន៍នោះដែរ បងស្រីអូន បានកោតសរសើរយ៉ាងខ្លាំងចំពោះការតស៊ូរបស់បងប្រុសរូបនោះ ដោយសុខចិត្តប្រឹងរកលុយដោយខ្លួនឯង មិនចង់បានជំនួយនោះទេ។ ក្រៅពីនេះដែរម្ចាស់ប្រេនផលិតផល Coosea រូបនេះក៏បានសរសើរដល់ក្រុមហ៊ុនដឹកជញ្ជូន foodpanda ផងដែរ ដែលទទួលបុគ្គលិកជាអ្នកដឹកជញ្ជូនដោយមិនប្រកាន់ថាមានកាយសម្បទាបែបណានោះទេ។ បងស្រីអូនបានរៀបរាប់ថា៖ “គាត់ធ្វេីបានល្អបំផុត ខ្ញុំជឿបងប្អូនក៏សរសេីរគាត់ដូចខ្ញុំដែរ អាណិតក៏អាណិត សរសេីរក៏សរសេីរ”

អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បញ្ចេញសារមួយឃ្លា​ ក្រោយចុះផ្ទាល់ទាំងកន្លែងប្រមូលទិញមៀនប៉ៃលិន និងកន្លែងលក់ តាមបណ្ដាខេត្តនានា យ៉ាងសកម្ម

Liny Chan September 8, 2021 08/09/2021

តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំបានសហការជាមួយកងកម្លាំងអង្គរក្ស ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងកងកម្លាំងយោធភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនតាង៉ែនប៉ៃលិន បាត់ដំបង ខ្វះទីផ្សារដោយសារកូវីដ-១៩ ដោយបានប្រមូលទិញវគ្គទី២នេះក្នុងមួយថ្ងៃជិត ១០០ តោន។ នេះបើតាមការលើកឡើងលើទំព័រហ្វេសបុករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៨ ខែកញ្ញានេះ។ អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ថ្លែងថា៖ “បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា ដូច្នេះ កម្លាំងអង្គរក្សនិងកម្លាំងយោធភូមិភាគ៥ ចូលរួមជួយបេះ ជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន”។ បើតាមអ្នកឧកញ៉ា នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទាំងកសិករដែលលក់ផ្លែមៀនប៉ៃលិន បាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់បានសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។ អ្នកជំនួញមានបេះដូងមនុស្សធម៌រូបនេះ […]

មហាជនកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចុះប្រមូលទិញមៀនប៉ៃលិនដោយផ្ទាល់រាប់រយតោន ជួយដល់កសិករក្នុងខេត្តបាត់ដំបង

Liny Chan September 8, 2021 08/09/2021

អ្វីដែលរឹតតែធ្វើឲ្យមហាជនកោតសរសើរទៀតនោះ អ្នកឧកញ៉ា កាលពីថ្ងៃទី៦ ខែកញ្ញានេះ បានចុះចាត់ចែងដឹកនាំដោយផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្ត មានដូចជា កំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះ គឺដើម្បីជៀសវាង ផ្លែមៀនខូចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែមៀន របស់បងប្អូនប្រជាកសិករ ខេត្តប៉ៃលិន និង បាត់ដំបង ដែលកំពុងទុំ សស្រាក់សស្រាំប្រមូលផលនោះ។ អ្នកឧកញ៉ាមានប្រសាសន៍ថា “ខ្ញុំបាទសូមអរគុណ ទៅដល់សប្បុរសជនទាំងអស់ដែលបានជួយទិញផ្លែមៀនរបស់កសិករដែលកំពុងតែជួបវិបត្តិដោយសារកូវីដ-១៩ នេះបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិយើង”។ ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕ ដោយ៖ ឧកញ៉ា តម្រា

ក្បួនឡានផ្លែមៀនប៉ៃលិន ដឹកចេញពីបាត់ដំបងដែលនឹងនាំរសជាតិកសិផលខ្មែរជូនអ្នកខេត្តព្រះសីហនុភ្លក់ បានមកដល់ហើយ ខណៈពលរដ្ឋឈររង់ចាំត្រៀបត្រា

Liny Chan September 7, 2021 07/09/2021

នៅម៉ោងប្រមាណ ៤ កន្លះ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា នេះ ក្បួនរថយន្តដឹកផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន)ជាច្រើនគ្រឿង របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រាប់លក់ជូនពុកម៉ែបងប្អូន នៅខាងខេត្តព្រះសីហនុ នឹងធ្វើដំណើរទៅដល់ទីរួមខេត្ត ត្រៀមរៀបចំថ្លឹងលក់ជូនអតិថិជនតាមសំណូមពរ។ បើតាមការអះអាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់បានឱ្យដឹងថា៖ “ម៉ោង 4:40 ល្ងាចនេះក្បួនឡាននឹងទៅដល់ ខេត្ត ព្រះសីហនុ សូមអញ្ជើញពុកម៉ែបងប្អូនទៅទិញមៀនប៉ៃលិន និងមៀនបាត់ដំបង តម្លៃ 1900រៀល ទីតាំង ផ្សារហ្វូរិ ក្បែរវិមានឯករាជ្យ”។ ទទឹមគ្នានោះដែរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះទៅពិនិត្យមើលការចាត់ចែងលក់ជូនបងប្អូនផ្ទាល់តែម្ដង។ គ្រាន់តែមកដល់ភ្លាមប្រជាពលរដ្ឋក្នុងក្រុងកំពង់សោម បានមកចាំត្រៀបត្រា រង់ចាំទិញ ដោយទឹកមុខសប្បាយរីករាយជាខ្លាំង។ ការលក់ផ្លែមៀនតាង៉ែនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង មិនមែនធ្វើការលក់តែ១ថ្ងៃឡើយ ពោលគឺលក់រហូតគ្រប់១០០០តោន ដែលអ្នកឧកញ៉ាបានសន្យាទិញពីប្រជាពលរដ្ឋ ខណៈដែលមកដល់ម៉ោងនេះក្រុម ការទើបតែប្រមូលទិញបានចន្លោះ២០០ទៅ៣០០តោនតែប៉ុណ្ណោះ ពោលតាមបណ្ដាខេត្តអាចបន្តលក់ចន្លោះ៧ថ្ងៃទៅ១០ថ្ងៃ តាមស្ថានភាពជាក់ស្ដែង។ យុទ្ធនាការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តដោយផ្ទាល់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា […]

ក្រោយចុះប្រមូលទិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះចាត់ចែងមៀនប៉ៃលិន ខេត្តបាត់ដំបងដោយផ្ទាល់ទៅបណ្ដាខេត្តផ្សេងៗ ក្នុងតម្លៃ ត្រឹមតែ១៩០០រៀល

Liny Chan September 6, 2021 06/09/2021

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្តដោយដាក់លក់ជូនបងប្អូនត្រឹមតែ១៩០០រៀល។ ខេត្តមហាសេដ្ឋីល្បីឈ្មោះ គ្រោងនឹងបែងចែកយកទៅលក់នោះមានដូច ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាង ផ្លែមៀនខួចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែរមៀន របស់បងប្អូនប្រជាកសិករ ប៉ៃលិន និងបាត់ដំបង ដែលកំពុងទុំនោះ។ សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកដោយផ្ទាល់របស់អ្នកឧកញ៉ាដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង និងខេត្តប៉ែលិន។ ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕

មៀនប៉ៃលិន​ តម្លៃ១៩០០រៀល​ មានលក់នៅផ្សារហេរីថេក​ ដៃគូផ្សារឡេង​ ណាវ៉ាត្រា នៅក្នុងខេត្តសៀមរាបហើយ

Khmerpress September 5, 2021 05/09/2021

ផ្លែមៀន នឹងតាងែនល្អៗរបស់បងប្អូនប្រជាកសិករអ្នកខេត្តបាត់ដំបងជាច្រើនតោន ដែលអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ចុះទៅប្រមូលទិញដោយផ្ទាល់ កាលព​ីថ្ងងៃម្សិលមិញ ឥឡូវមានលក់ហើយនៅផ្សារទំនើប ហេរីថេក (Heritage Walk) ជាដៃគូរបស់ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក្នុងតម្លៃ ១.៩០០រៀល ចាប់ពីថ្ងៃស្អែកនេះតទៅ ទីតាំងស្ថិតនៅផ្ទះលេខ ១៥៨ ផ្លូវជាតិលេខ ៦ អា ភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប។ ជាមួយគ្នានេះ ផ្លែមៀនប៉ែលិន នឹងមកដល់ភ្នំពេញជារៀងរាល់ថ្ងៃផងដែរ ដូច្នេះបងប្អូនអាចទៅទិញនៅគ្រប់សាខារបស់កសិផលធម្មជាតិ ឡេងណា វ៉ាត្រា ទាំងអស់។ សូមបញ្ជាក់ថា ការចុះប្រមូលទិញផ្លែមៀនប៉ែលិននៅពេលនេះរបស់អ្នកឧកញ៉ាសប្បុរសធម៌ ឡេង ណាវ៉ាត្រា គឺបន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាកសិករ ទៅសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកឧកញ៉ាតំណាងសម្តេចផ្ទាល់ចុះមកប្រមូលទិញផ្លែមៀននៅសេសសល់នេះ មានចំនួន៧ចម្ការ ដើម្បីជួយសម្រួលបញ្ហាក្នុងគ្រាលំបាកនេះ។ ពុកម៉ែបងប្អូនអាចអញ្ជើញមកទិញបាននៅគ្រប់សាខាខាងក្រោម៖ សាខាទី 1 “បុរីពីភពថ្មីគម្រោងទី3 St.08 ,#04 https://goo.gl/maps/Qit8Qb6hvFpt9Xwj Tel: […]

គួរឱ្យសរសើរមែន! ទើបតែជួយសម្រាលបញ្ហាកសិករដាំមៀនរួច អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តឧបត្ថម្ភថវិកាចំនួន ១ពាន់លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA

Liny Chan August 23, 2021 23/08/2021

បើនិយាយពីទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចាប់តាំងពីមានការរីកដាលមេរោគឆ្លងចូលប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមិនក្រោម ១០លានដុល្លារនោះទេ ជូនដល់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនៅតាមបណ្តាលក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កូវីដ-១៩។ ជាក់ស្តែងនៅថ្ងៃទី២៣ សីហា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានបរិច្ចាគទ្រព្យធនជាថវិកាចំនួន ១.០០០លានដុល្លារអាមេរិកជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែកដល់សកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈដែលក្រុមគ្រូពេទ្យ TYDA ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី កំពុងដឹកនាំ និងលះបង់កម្លាំងកាយស្រស់ យាមស្រស់ និងទឹកចិត្តបរិសទ្ធក្នុងការជួយព្យាបាលជំងឺកូវីដ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ មន្រ្តីការទូត ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុដើម្បីសុខភាពប្រជាជន។ អ្នកឧកញ៉ា ឡេង […]

ផ្លែមៀនប៉ៃលិន គ្រាន់មកដល់ភ្លាម អតិថិជនតម្រង់ជួរទិញភ្លែត នៅតាមផ្សារកសិផល ឡេង ណាវ៉ាត្រា ទាំង ១៨ទីតាំងនេះ

Liny Chan August 20, 2021 20/08/2021

ផ្លែមៀនប៉ៃលិន ឬតាង៉ែន របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលប្រកាសទិញពីបងប្អូនកសិករចំនួន ១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ឥឡូវបានដឹកមកដល់បណ្ដើរៗហើយ បងប្អូនដែលកម្មង់ទិញសូមអញ្ជើញទៅយកឬទាក់ទងទៅទីតាំងទាំង១៨សាខានេះ។ អ្នកឧកញ៉ា ដែលមានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បានសរសេរលើផេកផ្លូវការលោកបែបនេះថា៖” សូមបងប្អូនសប្បុរសជនទាំងអស់ ទៅទទួលផ្លែមៀននៅសាខាផ្សាកសិផល ឡេង ណាវ៉ាត្រាទាំង18សាខានេះ ឬសាខាផ្សាកសិផលឡេងណាវ៉ាត្រា ណាមួយដែលនៅជិតបងប្អូនបំផុត ខាងក្រោមនេះគឺជាលេខទូរស័ព្ទ និងទីតាំងដែលដាក់លក់សាខាផ្សារកសិផលឡេងណាវ៉ាត្រា ដែលលក់ផ្លែមៀន1900រៀលក្នុងមួយគីឡូក្រាម សាខាទី 1 “បុរីពីភពថ្មីគម្រោងទី3 St.08 ,#04 https://goo.gl/maps/Qit8Qb6hvFpt9Xwj Tel: 096 901 3334 សាខាទី2 បុរីហុងឡាយទួលពង្រ St.03 ,#09 https://goo.gl/maps/yumhf3ZkQqoGCkp27 Tel: 017 900 231 ?សាខាទី 3 “បុរីពីភពថ្មីត្រពាំងថ្លឹងផ្លូវវេងស្រេង”St.19 ,#04 https://goo.gl/maps/xRzEet1XK3kWii9TA Tel: 010 828 449 សាខាទី 4 បុរីឡេងណាវ៉ាត្រាគម្រោងទី5 St.01 […]

ទំពាំងស្នងឬស្សី! យុវតីខ្មែរម្នាក់ប្រឹងរៀនរហូតទទួលបានអាហាររូបករណ៍ ១០០% រៀននៅជប៉ុន ហើយសន្យាថានឹងយកចំណេះវិជ្ជាដែលខ្លួនបានចេះមកអភិវឌ្ឍប្រទេសកម្ពុជាយើងវិញទៀត

Khmerpress July 15, 2021 15/07/2021

ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា ការទៅបន្តការសិក្សានៅក្រៅប្រទេសមិនមែនជារឿងងាយស្រួលឡើយ អាចនិយាយបានថាជួបឧបសគ្គច្រើន ដោយរឿងដំបូងដែលពិបាកនោះគឺការរស់នៅបែកពីក្រុមគ្រួសារ បន្ទាប់មកបរិយាកាសរស់នៅ អាកាសធាតុ អាហារហូបចុក និងរឿងជាច្រើនទៀតដែលអ្នកដែលទៅបន្តការសិក្សាត្រូវជួបប្រទះ និងខិតខំដើម្បីជំនះ។ យ៉ាងណាមិញ ដើម្បីផ្ដល់ជាចំណេះដឹង និងគន្លឹះសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅរៀនបន្ត ក្រុមការងារខ្មែរណូតបានធ្វើការសម្ភាសន៍ជាមួយយុវតីខ្មែរមួយរូបដែលបានតស៊ូរៀនសូត្ររហូតទទួលបានអាហាររូបករណ៍នៅប្រទេសជប៉ុន។ យុវតី តាំង មួយជូ ជាកូនអ្នកភ្នំពេញ បានទទួលអាហាររូបករណ៍រហូតដល់ ១០០% ពី MEXT scholarship 2017 របស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ទូក។ យុវតីដែលបច្ចុប្បន្នកំពុងបន្តការសិក្សាឆ្នាំទី៤ នៅប្រទេសជប៉ុនរូបនេះបានឱ្យដឹងថា ដំបូងឡើយកញ្ញាមិនគិតថាបានទៅសិក្សានៅក្រៅប្រទេសទេ ដោយកាលនោះពេលប្រលងជាប់បាក់ឌុបភ្លាមៗ កញ្ញាបានដាក់ពាក្យរៀនជំនាញដែលចង់រៀននោះគឺជំនាញ កុំព្យូទ័រ។ ប៉ុន្តែក្រោយចូលរៀនជំនាញកុំព្យូទ័រ បាន ១ខែរួចមក យុវតីរូបនេះត្រូវបានជំរុញ​និងលើកទឹកចិត្តដោយលោកគ្រូ​ គណិតវិទ្យា របស់ខ្លួន​ឱ្យសាកដាក់ពាក្យប្រលងយកអាហារូបករណ៍នៅប្រទេសជប៉ុន ហើយជាលទ្ធផលគឺ ជាប់អាហាររូបករណ៍រហូតដល់ ១០០% និងជាសិស្ស ម្នាក់នៃសិស្ស ៨នាក់ដែលជាប់ក្នុងចំណោមអ្នកដាក់ពាក្យចន្លោះពី ២០០ ទៅ ៣០០នាក់។ ដោយឡែកបើក្រលេកទៅមើលការរស់នៅក្នុងប្រទេសជប៉ុនវិញ យុវតី មួយជូ បានឱ្យដឹងថា មិនមានភាពងាយស្រួលនោះទេ ព្រោះ​រូបនាងត្រូវបែកពីគ្រួសារ […]

ដំណឹងស្វែងរកប្អូនប្រុស ! បុរសពិការម្នាក់ បាត់ចេញពីផ្ទះតាំងពីខែ​​មីនា រហូតមកទល់ពេលនេះនៅតែរកមិនឃើញ…សាច់ញាតិកំពុងបារម្ភ

Khmerpress June 18, 2021 18/06/2021

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chanrith Sok បានឲ្យដឹងយ៉ាងដូច្នេះថា “ដំណឹងសួររកប្អូនប្រុសរបស់ខ្ញុំឈ្មោះ សុខ ចាន់ណារ៉ា(គាត់ជាមនុស្ស គថ្លង់ ពីកំណើត)អាយុ 29ឆ្នាំ កំពស់ 1.73m ដែលបានបាត់ខ្លួនពីផ្ទះនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី 02 ខែមីនា 2021។ យើងខ្ញុំបានខិតខំរកគាត់យូរមកហើយ ទើបថ្ងៃនេះខ្ញុំសម្រេចចិត្តផុសតាមហ្វេសបុក ណាមួយគាត់ឧស្សាហ៌ដើរចោលផ្ទះច្រើនដងមកហើយ ដំបូងៗយើងធ្លាប់ ចុះផ្សាយតាមទូរទស្សន៌ទៀតផង តែគាត់តែតែង ត្រឡប់មកផ្ទះវិញខ្លួនឯង ចឹងពេលបាត់ភ្លាមៗ យើងខ្ញុំមិនហ៊ានប្រកាសរកទេ រង់ចាំបានមួយខែក៌ព្យាយាមរកដោយខ្លួនឯងរហូតមកដល់ពេលនេះ។ បើសិនជាបងប្អូនឬ មិត្តភ័ក្តិបានឃើញ សូមជួយទាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខ 012 42 53 93 ដោយក្តីអនុគ្រោះ” ៕