សង្គម

កីឡាការិនីឆ្នើម ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ ឃើញហើយពិតជាមិនសរសើរមិនបាន គឺអង់អាចណាស់

Khmerpress June 2, 2023 02/06/2023

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ដែលបានគ្រងឈុតសម្លៀកបំពាក់បែបមេទ័ពស្រី មើលទៅហាក់បីដូចជាមេទ័ពស្រីដែលមានឥទ្ធិពល និងអង់អាចជាខ្លាំង ដោយអមជាមួយសំណេរយ៉ាងមានអត្ថន័យថែមទៀតផង។ ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឈុតមេទ័ពស្រីសម័យអង្គរ! បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់។ គិតដល់ចំណុចនេះ ទើបធ្វើឱ្យអារម្មណ៍ខ្ញុំក្រៀមក្រំ ព្រោះខ្លាចបាត់បង់ទៅវិញ នូវអ្វីៗទាំងអស់ដែលបុព្វបុរសយើងបង្កើតបាន និងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយរៀនយកនិងថែរក្សាឱ្យបានរីកចម្រើននិងគង់វង្សផង។ » កីឡាការិនីឆ្នើម ស្រួង ភាវី បានបន្តទៀតថា៖ «តែគ្រប់យ៉ាងហាក់ពុំដូច្នោះទេ ព្រោះសព្វថ្ងៃអ្វីៗដែលបុព្វបុរសយើងបន្សល់ទុក គឺតិចតួចណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារអ្វីៗដែលជារបស់ខ្លួន បែរខ្វល់ខ្វាយគិតគូរណាស់អ្វីដែលជារបស់គេទៅវិញ។ យើងទាំងអស់គ្នា គួរតែមោទកភាពដែលកើតមកជាកូនខ្មែរ លើដែនដីសុវណ្ណភូមិដ៏ផូរផង់ ហើយសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យជាច្រើនដែលរៀបរាប់គណនាពុំបានឡើយ។ សូមកូនខ្មែរគិតឡើងវិញ កុំឱ្យហួសពេល សូមចូលរួមស្រលាញ់នូវអ្វីៗដែលខ្មែរមាន […]

លោក Keisuke Honda សម្រេចបិទក្លិបបាល់ទាត់ សូលទីឡូអង្គរ ដោយសារពិបាកក្នុងការរកដៃគូសហការឧបត្ថម្ភ

Naren June 1, 2023 01/06/2023

(ភ្នំពេញ)៖ ជារឿងគួរឱ្យសោកស្តាយ ក្រុម​បាល់ទាត់​នៅ​លីគ​លំដាប់​ទី​ពីរ​កម្ពុជា សូលទីឡូអង្គរ (Soltilo Angkor FC) ដែលជាការ​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​លោក Keisuke Honda ក្នុងឆ្នាំ២០១៧ ត្រូវបានរំសាយចោល។ លោក Keisuke Honda ប្រធានក្លិបបាល់ទាត់ Soltilo Angkor FC នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងថាលោកសម្រេចចិត្តបញ្ចប់ដំណើររបស់ក្លិបបាល់ទាត់នេះ ក្រោយមិនអាចរកដៃគូសហការឧបត្ថម្ភក្លិប។ លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លិបនេះអស់រយៈពេល៦ឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។ ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!»៕

យុវជនម្នាក់ចាប់បានមេដាយ ដែលកីឡាករថៃគប់ចោល បាននិយាយថា «មេដាយមានរូបអង្គរវត្តនិងរូបតំណាងជាតិផ្សេងៗ គប់ចោលមិនឲ្យតម្លៃក៏ដោយ ក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីឡើយ»

Khmerpress May 20, 2023 20/05/2023

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមអស់ជាច្រើនថ្ងៃកន្លងមក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ពីការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនិងថៃ បានប៉ះទង្គិចគ្នា ពេញតារាងបាល់ទាត់ ក្នុងនោះដែរ ឃើញថាមានកីឡាករបាល់ទាត់ជម្រើសជាតិថៃម្នាក់ អាយុក្រោម ២២ឆ្នាំ ឈ្មោះ Jonathan Khemdee ពាក់អាវលេខ ១៧ បានបង្ហាញកាយវិការមិនសមរម្យ គប់តុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួនឱ្យអ្នកគាំទ្រ។ បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Chhay Sathya បានបញ្ជាក់ថា មេដាយប្រាក់ស៊ីហ្គេម ដែលកីឡាករថៃ បានគប់នោះ គឺខ្លួនជាអ្នកទទួលបាន ហើយថែមទាំងសរសេរឃ្លាចាក់ដោតយ៉ាងដូច្នេះថា៖ «មេដាយប្រាក់SeaGame ដែលកីឡាករថៃឈ្មោះ Jonathan Khemdee បានគប់ចោលនោះនៅពេលនេះ វាស្ថិតនៅជាមួយខ្ញុំ។ ខ្ញុំស្រឡាញ់មេដាយនេះណាស់ព្រោះវាបានរំលេចនូវរូបអង្គរវត្តនិងរូបតំណាងជាតិផ្សេងៗទោះបីគេគប់ចោលមិនឲ្យតម្លៃមេដាយនេះក៏ដោយក៏ខ្ញុំមិនឲ្យវាធ្លាក់ដល់ដីបានដែរ ព្រោះមេដាយនេះតំណាងឲ្យដួងព្រលឹងជាតិខ្មែររបស់ខ្ញុំទាំងមូល» ៕ ប្រភព៖ Chhay Sathya

កីឡាការនីឆ្នើម ស្រួង ភាវី នឹងត្រឡប់ទៅកូរ៉េខាងត្បូងវិញយប់នេះ ក្រោយចប់ភារកិច្ចកីឡា និងការងារសប្បុរសធម៌

Khmerpress May 19, 2023 19/05/2023

ម្ចាស់មេដាយមាសប៊ីយ៉ាការ៉ុម ៣បាំង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កីឡាការនី ស្រួង ភាវី នឹងត្រូវត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ នៅយប់ថ្ងៃសុក្រនេះផ្ទាល់ ក្រោយបញ្ចប់តួនាទីជូនជាតិ និងការងារសប្បុរសធម៌។ គាត់បានសរសេរនៅលើបណ្ដាញសង្គមថា៖«ថ្ងៃនេះខ្ញុំឡើងព្រលានយន្តហោះពេលយប់ លាហើយមាតុភូមិជាទីស្រលាញ់របស់ខ្ញុំ ទោះខ្ញុំនៅទីណាអ្នកនៅទីនោះ សូមអរគុណគ្រប់យ៉ាងដែលបានផ្ដល់ ក្ដីស្រឡាញ់ដ៏មហិមារបស់របស់អ្នក ដល់អ្នកស្នេហាជាតិកីឡាស្មារក្តីប្រជាជាតិកម្ពុជា អរគុណណាស់ប្រជាជនកម្ពុជារបស់ខ្ញុំ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រំភើបណាស់! ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភថវិកាដល់កីឡាការិនី ប៊ូ សំណាង ចំនួន ៥លានរៀល ជាការលើកទឹកចិត្ត

Khmerpress May 10, 2023 10/05/2023

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសថា នឹងឧបត្ថម្ភថវិកាទៅកីឡាការិនី ប៊ូ សំណាង ចំនួន ៥លានរៀល ដើម្បីជាការលើកទឹកចិត្ត ក្រោយបានឃើញកីឡាការិនីរូបនេះ តស៊ូរត់ទាំងកណ្តាលភ្លៀងធ្លាក់ មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ រហូតរត់ទាល់តែដល់គោលដៅ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន ​បានសរសេររៀបរាប់ថា៖ «ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរព ដោយការមើលឃើញពីការតស៊ូរបស់ប្អូនស្រី ប៊ូ សំណាំង ដែលជាកីឡាការិនីរត់ប្រណាំង ចម្ងាយ5.000 ម៉ែត្រដែលគាត់មិនបានទទួលជ័យជំនះក៏ពិតមែន តែគាត់អាចយកបេះដូងមហាជនបានរាប់ម៉ឺននាក់ ខ្ញុំបាទសូមប្រកាសថា នឹងឧបត្ថម្ភថវិកាទៅប្អូនស្រីចំនួន( 5 លានរៀល) ដើម្បីជាការលើកទឹកចិត្តដោយប្អូនស្រីមិនបានបោះបង់គោលដៅនោះទេទោះជាប្អូនស្រីរត់ដល់គោលដៅក្រោយគេក៏ដោយ បងស្រឡាញ់ និងការតស៊ូរបស់ប្អូនស្រីណាស់ សូមប្អូនស្រីប្រឹងប្រែងបន្ថែមទៀត សង្ឃឹមថាថ្ងៃណាមួយប្អូននឹងទទួលបានជ័យជំនះ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន។ ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំ បាទ ស្រីចាន់ថន ៕» ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

រំភើបជំនួស! ឯកឧត្តម ខៀវ កាញារីទ្ធ នឹងផ្តល់ថវិកាជូនកីឡាការិនីកម្ពុជា ប៊ូ សំណាង ចំនួន ១លានរៀល ជាការលើកទឹកចិត្ត

Khmerpress May 9, 2023 09/05/2023

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការចែករំលែងពេញបណ្ដាញសង្គមហ្វេសប៊ុកនូវវីដេអូរបស់កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង ប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ខំប្រឹងរត់ទាំងកណ្តាលភ្លៀងទោះដឹងថាមិនបានមេដាយក្តី ក៏នៅតែបន្តរហូតទាល់តែដល់គោលដៅ ដែលសកម្មភាពទាំងនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការកោតសរសើរពីមហាជនក្នុងប្រទេស ជាពិសេសបណ្ដាសារព័ត៌មានថៃ និង វៀតណាម បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការគណនីហ្វេសប៊ុករបស់ ឯកឧត្តម កឹ​ម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជូនដំណឹងដ៏រីករាយមួយ ដោយមានខ្លឹមសារថា ឯកឧត្តម ខៀវ កាញារីទ្ធ នឹងផ្ដល់ថវិកាលើកទឹកចិត្ត ជូនកីឡាការិនីប៊ូ សំណាង ចំនួន ១លានរៀល ។ នៅក្នុងខ្លឹមសារនោះ បានសរសេររៀបយ៉ាងដូច្នេះថា៖ « ផ្ញើជូនដំណឹងដ៏រីករាយជូន កញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជាក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី ៣២ ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកផ្តល់ការលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ រៀល ជូនដល់ក្មួយស្រី ។ […]

កីឡាករបាល់ទះកម្ពុជា ឈាង ភារ័ត្ន បាត់បង់អ្នកមានគុណ មុនពេលប្រកួតជាមួយក្រុមថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ព្រោះខ្លាចប៉ះពាល់ផ្លូវចិត្តមិនអាចប្រកួត

Khmerpress May 8, 2023 08/05/2023

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្នុងវិស័យបាល់ទះនៅកម្ពុជា បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២ ហើយនឹងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិឥណ្ឌូនេស៊ី ដណ្តើមមេដាយមាស។ បើក្រឡេកមកមើល សមាជិកក្រុមជម្រើសជាតិបាល់ទះកីឡាករឈាង ភារ័ត្ននេះវិញ គួរឱ្យសោកសង្រេងណាស់ បានបាត់បង់អ្នកមានគុណ មុនពេលប្រកួតជាមួយក្រុមថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ព្រោះហេតុថា ខ្លាចប៉ះពាល់ក្នុងការប្រកួត។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្ទាល់ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ « ដើម្បីជាតិ! សមាជិកក្រុមជម្រើសជាតិបាល់ទះកម្ពុជា តួនាទីលីប្រូ កីឡាករឈាង ភារ័ត្ន បានបាត់បង់អ្នកមានគុណម្នាក់ មុនពេលប្រកួតជាមួយក្រុមជម្រើសជាតិថៃ ប៉ុន្តែត្រូវបានក្រុមគ្រួសារលាក់បាំង ដោយហេតុថាខ្លាច ភារ័ត្ន ប៉ះពាល់ផ្លូវចិត្តមិនអាចប្រកួតបាន។ ដំណឹងសោកសៅនេះទើបតែទម្លាយក្រោយពេល កម្ពុជា យកឈ្នះថៃឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ សូមចូលរួមរំលែកទុក្ខផង » ៕ ប្រភព៖ Kanharith Khieu

វីរៈកីឡាការិនី ស៊ន សៀវមី តាំងចិត្តបេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកមេដាយជូនកម្ពុជា

Khmerpress May 6, 2023 06/05/2023

រាជធានីភ្នំពេញ៖ បន្ទាប់ពីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) កាលពីយប់មិញនេះ ឃើញថាពិតជាអស្ចារ្យណាស់ ជាពិសេស ទទួលបានការសរសើរមិនដាច់ពីមាត់ទាំងក្នុង និងក្រៅប្រទេស ត្រង់វគ្គបង្ហាញចុងក្រោយរបស់វីរៈកីឡាការិនី ស៊ន សៀវមី ហោះលេីអាកាស យកព្រះអគ្គិជ័យដើម្បីឲ្យស្ដេចនាគរាជ ដើម្បីបំភ្លឺនិងបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍។ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ វីរៈកីឡាការិនី ស៊ន សៀវម៉ីបានបង្ហាញអារម្មណ៍ មោទកភាព និងបានប្តេជ្ញាដណ្ដើមយកមេដាយជូនជាតិផងដែរ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមនាងខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះព្រឹតិ្ដការណ៍ដ៏មហាអស្ចារ្យមួយនេះ។ អារម្មណ៍នាពេលនេះពិតជាមិនអាចយកអ្វីមកប្រៀបធៀបបានឡើយ នាងខ្ញុំតាំងចិត្តប្ដេជ្ញាថានិងខិតខំបំពេញតួនាទីអោយអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកមេដាយ ជូនព្រះរាជាណាចក្រកម្ពុជាអោយបាន។ អរគុណពុកម៉ែ បងប្អូន ទាំងអស់គ្នាសម្រាប់ការស្រឡាញ់គាំទ្រកាលពីយប់មិញ អរគុណសន្ដិភាព » ៕

កីឡាករប្រដាល់ Thiago Teixeira ចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី និងលើកទង់ជាតិកម្ពុជាជាថ្មី នៅលើឆាកអន្តរជាតិ

Khmerpress May 2, 2023 02/05/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់​ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា កីឡាករប្រដាល់ Thiago Teixeira (សែន ចន្ទរិទ្ធីគុន) នឹងចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កីឡាករ សែន ចន្ទរិទ្ធីគុន និងចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី និងលើកទង់ជាតិកម្ពុជាជាថ្មី នៅលើឆាកអន្តរជាតិជូនពរគាត់ផងបងប្អូន។» សូមបញ្ជាក់ថា កីឡាករគុនខ្មែរ ធឿន ធារ៉ា និងកីឡាករគុនខ្មែរ Thiago នឹងត្រូវទៅប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធីតែមួយ នៅថ្ងៃទី០៦ ខែឧសភាខាងមុខនេះ ប៉ុន្តែដោយសារ កីឡាករ ធឿន ធារ៉ា រងរបួសភ្លាត់កែងដៃយ៉ាងដំណំ ខណៈប្រកួតជាមួយកីឡាករថៃ ក្រុងចក្រ ទាត់ក្នុងទឹក៤ ដែលតម្រូវឱ្យកីឡាករគុនខ្មែរ Thiago ចេញប្រកួតតែម្នាក់ឯងបែបនេះ ៕ […]

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលឆក់កាបូបស្ពាយពីស្ត្រីម្នាក់ នៅចំណុចផ្លូវសហព័ន្ធរុស្សី

Naren May 2, 2023 02/05/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីឆក់កាបូបបាន ១២ម៉ោង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៥៖៥០នាទី មានករណីឆក់កាបូបស្ពាយចំហៀង ពីជនរងគ្រោះជាស្ត្រីជិះម៉ូតូម្នាក់ឯង នៅចំណុចផ្លូវសហព័ន្ធរុស្សី ផ្លូវលេខ១១០ កែងផ្លូវលេខ១០៩ ភូមិ៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-1172 ផលិតឆ្នាំ២០១៩។ ក្រោយកើតហេតុនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨៖៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងម៉ូតូជិះធ្វើសកម្មភាពឆក់ នៅចំណុចមុខរោងចក្រស្រាបៀរអង្គរផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ