សិល្បៈ

តួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង អ្នកនាង ព្រំ រដ្ឋា ចេញមុខបកស្រាយ ក្រោយត្រូវ តារាសម្តែង Jessica បង្ហោះថាគេចវេសរឿងបំណុលនាង៥ខែមកហើយ

Khmerpress July 26, 2022 26/07/2022

អ្នកនាង ព្រំ រដ្ឋា ដែលគេស្គាល់ថាជាតារាសម្តែងល្បីឈ្មោះនិងជាតួឯកស្រីក្នុងចម្រៀង ម៉ាក់ថឺង បានចេញមុខបកស្រាយក្រោយមានការចោទប្រកាន់ពីសំណាក់ តារាសម្តែងវ័យក្មេង តាន់ សុផា ហៅ Jessica បង្ហោះ Facebook អោយចូលខ្លួនដោះស្រាយបំណុលដែលជំពាក់រូបនាងជាង៥ខែមកហើយ។ កញ្ញា តាន់ សុផា បានរៀបរាប់ថា៖ “សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំទៅខ្ចីពីគេចំនួួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ2អាទិត្យទេ តែមកដល់លូវ5ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ” ជុំវិញការចោទប្រកាន់នេះដែរ អ្នកនាង ព្រំ រដ្ឋា បានបកស្រាយវា៖ “នាងខ្ញុំឈ្មោះព្រំ រដ្ឋា សួមជំរាបដល់បងប្អូនញាតិមិត្តក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថានាងខ្ញុំ មិនដែលបានគេចវេសពីការពិត ឬបោកប្រាស់បុគ្គលណាទេ ការធ្វើការរកសុីតែងតែមានការខ្វះខាត និង ដោយសារបញ្ហាកូវីត១៩ រយះពេល២ ៣ឆ្នាំនេះធ្វើអោយការងារខ្ញុំខាតបង់យ៉ាងធ្ងន់ធ្ងរហើយនាងខ្ញុំមានបញ្ហាសុខភាព ធ្ងន់ធ្ងរដែលត្រូវចាំបាច់សំរាកព្យាបាល ហេតុដូចនេះសូមបងប្អូនកុំមានការយល់ច្រឡំដោយមិនដឹងការពិត ហើយសែ ឬ Comment ដែលធ្វើអោយពាក់ពាន់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូ ដល់នាងខ្ញុំ និង ផលិតកម្ម […]

ខេមរៈ សិរីមន្ត សរសើរ លីម តិចម៉េង ថាមានសំលេងធ្ងន់ល្អ ធ្វើអោយលោកពេញចិត្តខ្លាំង

Khmerpress July 25, 2022 25/07/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីល្បាញមួយរូប ដែលមានទឹកដមសំឡេងពីរោះរណ្ដំ គឺ ឧកញ៉ា ខេមរៈ សិរីមន្ត មុននេះបន្តិចឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូប្រឡងចម្រៀងរយៈពេលជិត ២នាទី និងបានសរសើរ លីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម ថាមានសំលេងធ្ងន់ល្អ ធ្វើអោយលោកពេញចិត្តខ្លាំង។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “ភាគច្រើនអ្នកកំពង់ចាមតូចៗស្ដើងៗតែធំ😄សម្លេងធំហើយធ្ងន់😄ប្អូនធ្វើបានល្អណាស់យប់មិញបងពេញចិត្ត😘បងក៏អ្នកកំពង់ចាមដែរ😄 ” ៕ ប្រភព៖ Khemarak Sereymun

បេក្ខជនឆ្នើម លីម តិចម៉េង បកស្រាយបទ “ម៉ែ” ធ្វើបានយ៉ាងល្អ ធ្វើឲ្យគណៈកម្មការសរសើរមិនដាច់ពីមាត់

Khmerpress July 25, 2022 25/07/2022

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Live Show សប្តាហ៍ទី ២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី២ ដែលមានអ្នកទស្សនារាប់រយនាក់ ចូលរួមទៅទស្សនាបេក្ខជនជើងខ្លាំងចំនួន ១៤រូប បង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ បេក្ខជនជើងខ្លាំងចំនួន ១៤រូបនេះ បង្ហាញពីភាពលេចធ្លោ និងបានបញ្ចេញអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន ធ្វើការបោះឆ្នោតជូនពួកគេ ដើម្បីអាចទៅវគ្គ Live Show សប្តាហ៍ទី៣ ផងដែរ។ បើក្រឡេកមកមើលបេក្ខជន លីម តិចម៉េង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បេក្ខជនឆ្នើមរូបនេះ បានបង្ហាញអស់សមត្ថភាពកាលពីយប់មិញ ធ្វើឱ្យអ្នកទស្សនា និងគណៈកម្មការពេញចិត្តជាខ្លាំង ស្ដាប់ឡើងព្រឺសម្បុរតែម្ដង។ បេក្ខជន លីម តិចម៉េង បកស្រាយបទ […]

តារាចម្រៀងសំនៀងផ្អែមលោក សាន ផានិត មានជំងឺឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

Khmerpress July 21, 2022 21/07/2022

លោក សាន ផានិត តារាចម្រៀងសំនៀងផ្អែម មានជំងឺដាច់សរសៃឈាមបេះដូង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅមុននេះបន្តិច។ ជាមួយគ្នានេះដែរ បើតាមការបង្ហោះរបស់តារាចម្រៀងជើងចាស់ គឺលោក សុះ​ ម៉ាច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ បានឱ្យដឹងថា លោក សាន ផានិត បានចូលសង្គ្រោះបន្ទាន់ វះកាត់ក្រលៀនដាក់រ៉ឺស័របេះដូង។ តារាចម្រៀងរូបនេះបានសរសេររៀបរាប់ដូច្នេះថា៖ “ហុឺ!ចៃដន្យម៉្លេះ !ថ្ងៃនេះលោក សាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រុឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយ និងមីងរបស់ខ្ញុំដែរ។ តែលោកសំណាងល្អផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ សូមបួងសួងដល់ព្រះព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រទានពរដល់សម្លាញ់ផានិត អ្នកម្តាយរួមទាំងមីងខ្ញុំឆាប់ជាសះស្បើយនិងសំណាងល្អទាំងអស់គ្នា”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ធូរស្បើយពីជំងឺភ្លាម Justin Bieber ប្រកាសបើកឆាកប្រគំតន្ត្រី ទេសចរណ៍ពិភពលោករបស់ខ្លួនឡើងវិញ ក្នុងខែនេះ

Khmerpress July 20, 2022 20/07/2022

(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះសញ្ជាតិកាណាដា លោក Justin Bieber ដែលកាលពីខែមុន បានប្រកាសថា កើតជំងឺម្យ៉ាងឈ្មោះថា Ramsay Hunt ប៉ះពាល់ដល់សរសៃប្រសាទក្នុងត្រចៀក និងមុខ នាំឲ្យមុខរបស់លោកផ្នែកខាងឆ្វេងស្ពឹកមិនអាចបញ្ជាបាន រហូតឈានដល់ប្រកាសផ្អាកកម្មវិធីសិល្បៈផ្ទាល់ខ្លួននោះ នៅពេលនេះ ហាក់ធ្វើឲ្យអ្នកគាំទ្រមានការរីករាយយ៉ាងខ្លាំង បន្ទាប់ពីលោកបានសម្រេចវិលមកវិញ នូវដំណើរប្រគំតន្ត្រីទេចរណ៍ពិភពលោករបស់ខ្លួន ដោយចាប់ផ្តើមពីខែនេះតែម្តង។ បើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តារាចម្រៀងប៉ុបវ័យ២៨ឆ្នាំរូបនេះ នឹងបន្តដំណើរប្រគំតន្ត្រីទេចរណ៍ពិភពលោក ឈ្មោះថា «Justice» ឡើងវិញនៅចុងខែកក្កដានេះ ពោលគឺនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា នៅពីធីបុណ្យ Lucca Summer ក្នុងប្រទេសអ៉ីតាលី។ ការប្រគំតន្រ្តីនេះ នឹងបន្តនៅបណ្តាប្រទេសអឺរ៉ុប អាមេរិកខាងត្បូង និងអាស៉ីផងដែរ។ តែយ៉ាងណា កាលបរិច្ឆេទនៃកម្មវិធីរបស់លោក នៅអាមេរិកខាងជើង ដែលបានកំណត់ពេលឡើងវិញនោះ មិនទាន់ត្រូវបានបញ្ជាក់ទេ។ គួរជម្រាបថា នៅឆ្នាំ២០២៣ Justin Bieber នឹងនាំយកដំណើរទេសចរណ៍ទៅកាន់ចក្រភពអង់គ្លេស សម្រាប់កម្មវិធីចំនួន១១ ដែលចាប់ផ្តើមនៅទីក្រុង Glasgow […]

លោកគួច ខេវិន ប្រតិកម្មចំពោះលោក ឡៅ បញ្ញា Mister Supranational 2022 ដើរគ្រវីទង់ជាតិមិនលើកដៃ”សំពះ” បែរជាលើកដៃ”Number One”

Khmerpress July 19, 2022 19/07/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ផលិតករដ៏ល្បីឈ្មោះគឺលោកគួច ខេវិន បានប្រតិកម្ម និងហួសចិត្តចំពោះ លោក ឡៅ បញ្ញា ដែលជាបេក្ខជនជាប់ជយលាភី Mister Supranational Cambodia ២០២២ បានចូលរួមទៅប្រកួតក្នុងឆាកអន្តរជាតិនៅឯប្រទេសប៉ូឡូញកាលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា កន្លងទៅ។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ លោកគួច ខេវិន ហួសចិត្តជាខ្លាំង លើសកម្មភាពការដើរបង្ហាញម៉ូតូរបស់លោក ឡៅ បញ្ញា ដោយមានទង់ជាតិខ្មែរនៅពីខាងក្រោយ នឹងបាននិយាយយ៉ាងដូច្នេះថា៖ “🎈សម្រាប់ខ្ញុំគឺជាការសោកស្តាយជាអនេកប្បកា និងមានក្តីអាម៉ាស់បំផុត ប្រសិនបើក្នុងនាមជាកូនខ្មែរដែលមាន ឱកាសបង្ហាញមុខ លើកគ្រវីទង់ជាតិលើវេទិកាអន្តរជាតិ ប៉ុន្តែបែរជាជាន់ពន្លិចនូវអត្តសញ្ញាណវប្បធម៌ជាតិខ្លួន”សំពះ”ហើយលើកជ្រោងវប្បធម៌បរទេស”Number One” ទៅកាន់គណមេប្រយោគ និងអ្នកគាំទ្រទៅវិញនោះ។ តើអ្នកស្អប់វប្បធម៌លើកម្រាមដៃទាំងដប់សំពះ ហើយស្រឡាញ់ការលើកមេដៃមួយឬយ៉ាងណា នៅពេលដែលអ្នកលើកជ្រោង គ្របដណ្តប់កាយដោយទង់ជាតិមានរូបមហាប្រាង្គប្រាសាទអង្គរវត្តដ៏អច្ឆរិយនោះ បើដូច្នោះមែនសូមអ្នកកុំតំណាងឲ្យខ្មែរធ្វើអ្វី !ខ្ញុំខ្មាសគេណាស់ ពិសេសខ្មាសមនុស្សនៃប្រទេសជិតខាងដែលជារឿយៗបានលួចយកនូវអត្តសញ្ញាណវប្បធម៌ជាតិខ្មែរទៅធ្វើជារបស់ខ្លួន ហើយយកទៅបង្ហាញនៅលើឆាកអន្តរជាតិថែមទៀត ។ ឱ! កូនខ្មែរបើអ្នកមិនថែវប្បធម៌របស់ខ្លួន តើផ្ញើឲ្យនរណាជួយថែ? (មានវីដេអូ)🙊🙈 ” ៕ ប្រភព៖ Kevin […]

PeyPey Dy ទៅថតរឿងខ្មោចនៅប៉ៃលិន ចេញទៅសៀមរាបទាំងយប់ដើម្បីថតត ស្រាប់តែឡានធ្លាក់ក្រឡុកបែកកង់ ចំកន្លែងមានសំណែនពែ

Khmerpress July 11, 2022 11/07/2022

ហេតុការណ៍ដែលគេនឹកស្មានមិនដល់ បានកើតឡើងលើតារាសម្តែងបែបកំប្លែងគឺលោក Peypey Dy ខណៈពេលដែលរូបលោកនិងក្រុមការងារបានធ្វើដំណើរចេញពីថតរឿងខ្មោច ដែលមានចំណងជើងថា “ព្រៃតាយហោង” នៅខេត្តប៉ៃលិន។ តារាសម្តែងសំបូរវោហាររូបនេះបានរៀបរាប់នៅលើ Facebook របស់ខ្លួនទាំងអារម្មណ៍មិនអស់ចិត្ត និងនឹកស្មានមិនដល់ ដោយលោកធ្លាប់ថតរឿងខ្មោចច្រើន និងធ្លាប់ជួបរឿងច្រើនមកហើយ តែលើកនេះមកជួបរឿងដែលនឹកស្មានមិនដល់បែបនេះ។ Peypey Dy បានរៀបរាប់ថា៖ “មកថតរឿង ព្រៃតាយហោងនៅប៉ៃលិន ខ្ញុំបានមកថតនៅប៉ៃលិនថ្ងៃនេះ ហើយថតចប់ក៏គិតថាចេញទៅសៀមរាបទាំងយប់ដើម្បីថតត តែជួបរឿងមិនគួរជួប មិនដឹងថាជារឿងចៃដន្យឬយ៉ាងម៉េច? ឡានធ្លាក់ក្រឡុកបែកកង់ស្មានមិនដល់ មិនអាចធ្វើដំណើរទៅទៀតបាន ហើយនៅកន្លែងបែកនោះមានសំណែនពែ តើជារឿងចៃដន្យ ឬយ៉ាងម៉េច?” បន្ថែមពីនេះលោកបាននិយាយថា ៖ “ខ្ញុំថតរឿងខ្មោចច្រើនហើយ ខ្ញុំជួបច្រើនហើយ តែលើកនេះវាកាន់តែស្តែង”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ពេជ្រ សូលីកា និងស្វាមី ប្រកាសចែកផ្លូវគ្នា បន្សល់ទុកកូនប្រុសម្នាក់ជាចំណងដៃស្នេហ៍

Khmerpress July 8, 2022 08/07/2022

រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់រួចទៅហើយ តារាចម្រៀងដែលមានទឹកដម ផ្អែមស្រទន់ រូបសម្រស់ស្រស់ស្អាត គឺ តារាចម្រៀង ពេជ្រ សូលីកា ដោយកាលពីពេលថ្មីៗនេះ ត្រូវបានមហាជនដាក់ការសង្ស័យលើទំនាក់ទំនងស្នេហាថា កំពុងមានបញ្ហា​រកាំរកូសជាមួយនឹងស្វាមី រហូតដល់មានអ្នកខ្លះល្បីថា បានចែកផ្លូវគ្នាទៀតផង។ ពេលនេះបានស្រាយបញ្ជាក់ ដូចដែលបានសង្ស័យណាស់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ​យោងតាមគណនីបង្ហោះសារលើ Story Instagram ផ្ទាល់ ស្វាមីរបស់ ពេជ្រ សូលីកា បានប្រកាសជាផ្លូវការ ពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្ដាយរបស់កូនប្រុស ព្រមទាំងជាមិត្តភក្តិល្អ។ ជាចុងក្រោយលោក ក៏សូមជូនពរឱ្យ ពេជ្រ សូលីកា ជួបតែសេចក្តីសុខគ្រប់ប្រការ ដែលនាងប្រាថ្នា និងជាពិសេសឱ្យបន្តជំនះរាល់ឧបសគ្គក្នុងជីវិតផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កញ្ញា ចំរើន សុភ័ក្ត្រ បង្ហោះសារអន់ចិត្ត ដោយសារគេហាក់មិនសូវឲ្យតម្លៃក្រុមវង់ភ្លេងខ្មែរ នៅក្នុងពិធីមង្គលការ

Khmerpress July 7, 2022 07/07/2022

កញ្ញា ចំរើន សុភ័ក្ត្រ គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយប្រចាំផលិតកម្មហង្សមាស និងជាអ្នកចម្រៀងភ្លេងខ្មែរផងដែរ ហើយនាពេលថ្មីៗកន្លងទៅនេះ កញ្ញាបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក សម្តែងអារម្មណ៍អាក់អន់ចិត្ត ដោយសារតែគេហាក់មិនសូវអោយតម្លៃភ្លេងខ្មែរនៅក្នុងពិធីមង្គលការ ដោយអោយតម្លៃតិចតួចពេក បើធៀបនឹងសេវាកម្មនានា។ កញ្ញា ចំរើន សុភ័ក្ត្រ បានរៀបរាប់ឲ្យដឹងថា៖ «ក្នុងនាមខ្ញុំជាអ្នកចម្រៀងភ្លេងខ្មែរ ខ្ញុំសូមមិននិយាយពីក្រុមវង់ភ្លេងធំៗទេ❌ ហើយក៏សូមសំណូមពរដល់លោកគ្រូអ្នកគ្រូបងប្អូនសិល្បៈករភ្លេងខ្មែរទាំងអស់ ចូលពង្រឹងតម្លៃខ្លួនឯងនិងអោយតម្លៃខ្លួនឯងអោយបានច្រេីនជាងនេះ ព្រោះបើយើងមិនអោយតម្លៃខ្លួនឯងគ្មានអ្នកណាគេអោយតម្លៃយើងទេ ហើយក៏សំណូមពរដល់បងៗសំអាងការក៏ដូចគ្នា ទទួលគេរាប់ពាន់$ រាប់ម៉ឺន$ អោយភ្លេង 200ទៅ300$អីអស់ហើយ ម្ចាស់ដេីមការខ្លះក៏ចឹងដែរ​ ចំណាយផ្ការាប់ម៉ឺន$មិនតទេ​ តែមកតភ្លេងខ្មែរញាក់សាច់​ មួយវង់6ទៅ7នាក់អោយ​គ្នា 2ទៅ3រយ😐 លោកគ្រូព្រះអាចារ្យក៏ចឹងដែរ គាត់ជាអ្នកមានចំណេះដឹង អ្នកដឹកនាំកម្មវិធីទាំងមូល អោយគាត់50$ ធ្វើមិនធ្វើបើមិនធ្វើខ្ញុំហៅគេទៀត😕 ☹️😔»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត