សិល្បៈ

ភ្ញាក់ផ្អើលតែម្ដង! បេក្ខនារីរូបស្រស់ ថេវរី ធ្លាប់តែជា Model មកប្រឡងចម្រៀង Cambodian Idol

Khmerpress May 30, 2022 30/05/2022

កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី4 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញនូវបេក្ខជនជាច្រើនរូបមកប្រឡង មិនចាញ់សប្ដាហ៍មុនៗឡើយ ពួកគេមកបង្ហាញសមត្ថភាពច្រៀង ទេពកោសល្យ នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលទី៤នេះ។ នៅក្នុងសប្តាហ៍នេះ បេក្ខជន បេក្ខនារីជាច្រើនរូប មកបញ្ចេញសមត្ថភាព គឺមិនចាញ់បេក្ខជនសប្តាហ៍មុនៗប៉ុន្មានទេ សុទ្ធសឹងតែមានទេពកោសល្យ និងសមត្ថភាពពេញខ្លួនតែម្ដង បើក្រឡេកមកមើលបេក្ខនារី ថាវរី ហៅ ដាវ អាយុ ២៥ឆ្នាំ មកពីខេត្តបាត់ដំបង ដែលជាតារា Model ដើរម៉ូតតាំងពីឆ្នាំ២០១៦ ដោយចិត្តស្រលាញ់ខាងផ្នែកសិល្បៈ ចង់ក្លាយជាតារាចម្រៀងមួយរូប នៅក្នុងក្ដីស្រមៃ បេក្ខនារី ថាវរី បានដាក់ពាក្យចូលមកប្រលងចម្រៀង Cambodian Idol នៅមុខគណៈកម្មការ ធ្វើឲ្យគណៈកម្មការ ភ្ញាក់ផ្អើលជាខ្លាំង នូវរូបសម្រស់ដ៏ទាក់ទាញរបស់បេក្ខនារីរូបនេះ។ ​បេក្ខនារី ថាវរី បកស្រាយបទ “សង្សារមួយខែ” […]

សំឡេងមិនធម្មតាទេ! បេក្ខជន កែវ សំអាត ច្រៀងបទ “សុំស្រវឹង” ធ្វើបានយ៉ាងល្អស្រវឹងដូចមែនទែន

Khmerpress May 30, 2022 30/05/2022

កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី4 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញនូវបេក្ខជនជាច្រើនរូបមកប្រឡង មិនចាញ់សប្ដាហ៍មុនៗឡើយ ពួកគេមកបង្ហាញសមត្ថភាពច្រៀង ទេពកោសល្យ នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលទី៤នេះ។ បើងាកមកមើលបេក្ខជនវ័យ ៣១ឆ្នាំនេះវិញ សមត្ថភាពមិនធម្មតាទេ បេក្ខជន កែវ សំអាត មកពីរាជធានីភ្នំពេញ បកស្រាយបទ “សុំស្រវឹង” ធ្វើបានយ៉ាងល្អ មិនងាយមានបេក្ខជនផ្សេងៗ ធ្វើបាននោះទេ នូវសិល្បៈច្រៀងសំឡេងបែបស្រវឹងនេះ ប៉ុន្តែបេក្ខជន កែវ សំអាតវិញ គឺធ្វើបានយ៉ាងល្អ ច្រៀងបទប្រភេទនេះ ដូចជាស្រវឹងមែនទែន ដាក់អារម្មណ៍ទៅក្នុងបទចម្រៀង មានទឹកដម ដែលធ្វើឲ្យគណៈកម្មការសរសើរ និងពេញចិត្តជាខ្លាំងនូវការបញ្ចេញសមត្ថភាពរបស់បេក្ខជន កែវ សំអាត លើកយកបទប្រភេទនេះមកច្រៀង ដោយមើលឃើញពីភាពលេចធ្លោចេញមករបស់បេក្ខជន កែវ សំអាត គណៈកម្មការបានសម្រេច ឲ្យបេក្ខជន កែវ សំអាត […]

លោក អ៊ាម វន្នី ទទួលបានដំណឹងពីរដ្ឋបាលខេត្តព្រះវិហារ ដែលបញ្ជាក់ពីមូលហេតុធ្វើឲ្យរថយន្តក្រុមគ្រួសារ សុវត្ថិឌី ធារិកា ធ្លាក់ចូលប្រឡាយ

Khmerpress May 30, 2022 30/05/2022

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ថ្មីៗនេះផងដែរ លោក អ៊ាម វន្នី ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប បានធ្វើការបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យរថយន្តរបស់ក្រុមគ្រួសារ សុវត្ថិឌី ធារិកា ក្រឡាប់ធ្លាក់ចូលប្រឡាយ។ លោក អ៊ាម វន្នី បានឲ្យដឹងថា៖ «តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គ្រូពេទ្យរូបសង្ហា មកប្រឡងចម្រៀង Cambodian Idol ទាក់ទាញចិត្តគណៈកម្មការទទួលបាន Yes ដល់ទៅ៤

Khmerpress May 30, 2022 30/05/2022

កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី4 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញនូវបេក្ខជនជាច្រើនរូបមកប្រឡង មិនចាញ់សប្ដាហ៍មុនៗឡើយ ពួកគេមកបង្ហាញសមត្ថភាពច្រៀង ទេពកោសល្យ នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលទី៤នេះ។ បើក្រឡេកមកមើលគ្រូពេទ្យរូបស្រស់សង្ហាមិនចាញ់តារានេះវិញ ចំណែកសំឡេងមិនធម្មតាទេ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ អាយុ ២៩ឆ្នាំ ដែលជាគ្រូពេទ្យឯកជនមួយកន្លែង ធ្លាប់បានចូលរួមប្រកួតប្រឡងប្រជែង នៅប្រទេសវៀតណាម “The Voice”។ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានមកបង្ហាញខ្លួននៅមុខគណៈកម្មការ ធ្វើឲ្យគណៈកម្មការទប់អារម្មណ៍មិនចង់ជាប់ ដោយសារបេក្ខជន មានភាពលេចធ្លោជាងបេក្ខជនមុនៗ ដែលមកប្រឡង ភាពសង្ហារ ការតុបតែងខ្លួន បូករួមជាគ្រូពេទ្យថែមទៀត។ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បកស្រាយបទ “HALO” បានយ៉ាងពីរោះ ពោលពេញទៅដោយទឹកដម ផ្អែមមុត គណៈកម្មការ បានសរសើរបេក្ខជន […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះសារមួយឃ្លា ក្រោយលោក យឹម តាស្រង់ សម្រេចចិត្តចាកចេញពី Galaxy

Liny Chan May 27, 2022 27/05/2022

លោក យឹម តាស្រង់ អ្នកនិពន្ធចម្រៀងដ៏ល្បី និងជាអ្នកគ្រប់គ្រងផលិតកម្ម Galaxy បានសម្រេចចិត្តដើរចេញពីផលិតកម្ម ដើម្បីទៅបើកអាជីវកម្ម និងក្រុមហ៊ុនផ្ទាល់ខ្លួន នេះយោងតាមការបង្ហោះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅលើគណនីហ្វេសប៊ុកមុននេះបន្តិច។ ចំពោះការចាកចេញរបស់ លោក យឹម តាស្រង់ អ្នកឧកញ៉ា មានការសោកស្ដាយក៏ដូចជាបានបង្ហោះរូបភាពអនុស្សាវរីយ៍ធ្វើការជាមួយគ្នា និងរៀបរាប់ដូច្នេះថា៖ “អរគុណបងប្រុស យឹម តាស្រង់ បងគឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបងបានចូលរួមយ៉ាងច្រើនរាប់មិនអស់ ពេលនេះបងរីកចម្រើននិងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់ដូចជាមិនដាច់ចិត្តពី galaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន។ ថ្ងៃនេះ ទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា ។ ថ្ងៃនេះខ្ញុំសូមបង្ហាញ អ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា សរុបបីរូប ជំនួសតំណែង បងយឹមតាស្រង់ គឺបងប្រុស សុខ ជំនោរ បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី […]

គួរអោយសរសើរ! កំលោះខ្មែររូបស្រស់ម្នាក់តស៊ូទៅធ្វើការនៅប្រទេសថៃ ហើយដាក់ពាក្យចូលប្រឡងចម្រៀង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)

Khmerpress May 25, 2022 25/05/2022

ថ្មីៗនេះ លោក Nhin Barang ហៅ ប៊ី អាយុ ២៥ឆ្នាំ ជាកំលោះជនជាតិខ្មែរ បានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី Mai Thong kham ដែលបានចាក់ផ្សាយនៅ បុស្តិ៍ទូរទស្សន៍ថៃ (Workpoint Entertainment) កាលពីអាទិត្យមុន ដោយក្នុងនោះដែរ លោកប៊ី បានរៀបរាប់ប្រាប់ គណៈកម្មការពីប្រវិត្តរបស់លោកថា លោកកើតនៅក្នុងក្រុមគ្រួសារមួយដែលមានបងប្អូនចំនួនបីនាក់ ហើយឪពុករបស់លោកបានចែកឋានតាំងពីលោកមានអាយុ ៧ទៅ៨ឆ្នាំ។ លុះក្រោយពីឪពុកបានស្លាប់ទៅ ផ្ទះដែលបានសង់លើទឹកដីរបស់បងប្អូនខាងឪពុកត្រូវបានលក់ បណ្តាលអោយក្រុមគ្រួសាររបស់លោកមិនមានផ្ទះសម្បែងស្នាក់នៅនោះទេ បូករួមទាំងជីវភាពក្រីក្រដែលបន្ទុកទាំងអស់ត្រូវធ្លាក់លើម្តាយ ទើបម្តាយរបស់លោក ប៊ី ក៏សម្រេចចិត្តទៅស្វែងរកការងារធ្វើនៅឯប្រទេសថៃ។ ចំពោះការងារវិញគឺលោកបានរស់នៅ និងធ្វើការនៅឯប្រទេសថៃ ប៉ុន្តែដោយសារតែបញ្ហាការរីករាលដាលនៃមេរោគកូវីដ១៩ កន្លងមកបណ្តាលអោយលោកមិនមានការងារធ្វើនោះទេ។ ប៉ុន្តែសំណាងល្អដែលលោកបានទទួលការជួយជ្រោមជ្រែងពីមូលនិធិមួយជួយអោយលោកបានរៀនធ្វើនំ ប្រភេទនំ Bakery រៀនឆុងកាហ្វេ និងបានជួយលោកឲ្យបានទៅដល់រៀនភាសាអង់គ្លេស និងថៃថែមទៀតផង។ លោកបានយកចំណេះដែលបានរៀនដុតនំមក ធ្វើនំលក់ ក៏ដូចជាទទួលកម្ម៉ង់ជាដើម។ លោក ប៊ី បានបន្ថែមទៀតថា ដោយសារតែកាលពីនៅក្មេង ឪពុករបស់លោកឧស្សាហ៍ចាក់ចម្រៀងថៃ ប្រភេទចម្រៀង លូកថុង ណាស់ ទើបលោកចូលចិត្ត និងតាំងចិត្តរៀនភាសាថៃអោយបានល្អ ដើម្បីសម្រេចនៅគោលបំណងរបស់ម្តាយ […]

ជំនាញសិល្បៈពេញខ្លួន! បេក្ខជន ចំរើន ដារ៉ា ស្រែកច្រៀងបានយ៉ាងល្អ ទទួលបានYes 4 ពីគណៈកម្មការ

Khmerpress May 23, 2022 23/05/2022

កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញសមត្ថភាពបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ បើងាកមកមើលបេក្ខជន ចំរើន ដារ៉ា​ អាយុ ២៦ឆ្នាំ មកពីរាជធានីភ្នំពេញ ជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មកពីចង្កោមគ្រួសារអ្នកសិល្បៈ ពោលពេញទៅដោយទេពកោសល្យ និងសមត្ថភាពចម្រុះពេញខ្លួនតែម្ដង។ បេក្ខជនរូបនេះ ជាប្អូនប្រុសបង្កើតរបស់ តារាចម្រៀងដ៏ល្បីមួយរូបគឺ កញ្ញា ចំរើន សុភ័ក្រ្ត ដែលគ្រប់គ្នាធ្លាប់បានស្គាល់។ បេក្ខជន ចំរើន ដារ៉ា បានបកស្រាយបទ ” មានហេតុផលអ្វីខ្លះឲ្យអូនស្អប់បង ” ធ្វើបានយ៉ាងល្អ និងច្រៀងពីរោះមិនធម្មតា ស្រែកយ៉ាងរន្ដំ ធ្វើឲ្យគណៈកម្មការសរសើរនូវសំឡេង ដែលមានសមត្ថភាពមិនចាញ់គ្នា នឹងបងស្រីប៉ុន្មានទេ សូម្បីតែបកស្រាយបទចម្រៀង ក៏មានភាពដូចគ្នានឹងបងស្រីដែរ។ គណៈកម្មការក៏បានប្រាប់ពីចំនុចខ្វះខាតខ្លះៗរបស់បេក្ខជន និងបានសម្រេចឲ្យបេក្ខជន ចំរើន ដារ៉ា​ អាចទៅវគ្គបន្តទៀតបានផងដែរ […]

សំឡេងអេមណាស់! បេក្ខជនជាមន្ត្រីនគរបាល ចូលមកប្រឡងចម្រៀង Cambodian Idol ទាក់ទាញចិត្តគណៈកម្មការទទួលបាន​សន្លឹកមាស

Khmerpress May 23, 2022 23/05/2022

កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញសមត្ថភាពបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ បើក្រឡេងទៅមើលបេក្ខជន ដែលជាមន្ត្រីនគរបាលម្នាក់នេះវិញ សម្លេងគឺមិនធម្មតា បេក្ខជនឈ្មោះ អ៊ាន ប៊ុនហេង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានដាក់ពាក្យចូលប្រឡងចម្រៀង បង្ហាញសមត្ថភាពសំឡេងយ៉ាងអេមតែម្ដង។ បេក្ខជនប៊ុនហេង ធ្លាប់ជាមន្ត្រីនគរបាល នៅនាយកដ្ឋានអង្គរក្ស តែពេលនេះបែរជាមកប្រឡងចម្រៀង Cambodian Idol ដើម្បីមកបង្ហាញពីសមត្ថភាពមួយប្លែកភ្នែកបកស្រាយបទ ចម្រៀងបានយ៉ាងពីរោះថែមទៀត។ បេក្ខជនប៊ុនហេង តែងតែចង់សម្រេចនូវក្ដីស្រមៃរបស់ខ្លួនបន្ថែមមួយទៀត ដែលចង់ក្លាយជាអ្នកចម្រៀងស្រលាញ់តាំងពីក្មេង។ បេក្ខជន ប៊ុនហេង បានបកស្រាយបទ “នឹកសង្សាចាស់” មុននឹងធ្វើការបកស្រាយបទចម្រៀង បេក្ខជន ប៊ុនហេង បានធ្វើឲ្យកម្មវិធីទាំងមូល ពោលពេញទៅដោយភាពសប្បាយរីករាយ និងច្រៀងបានយ៉ាងពីរោះលើសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានបកស្រាយបទចម្រៀងចប់គណៈកម្មការ មិននិយាយច្រើន សម្រេចចិត្ត “okay យក” […]

បវរកញ្ញា Miss Universe Cambodia ចូលមកប្រឡងចម្រៀង Cambodian Idol ធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំង

Khmerpress May 23, 2022 23/05/2022

កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ មកមើលបេក្ខនារី ខ្មែរកូនកាត់អាមេរិកនេះវិញ ឈ្មោះស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ អាយុ ២១ឆ្នាំ ធ្លាប់បានចូលរួមប្រកួតប្រឡង «Miss Universe Cambodia» បេក្ខនារីរូបនេះ មិនបោះបង់ក្ដីស្រមៃជាអ្នកសិល្បៈទេ ហើយចូលមកប្រឡងចម្រៀង Cambodian Idol ដោយសារបេក្ខនារី ស្រលាញ់ខាងផ្នែកជាអ្នកចម្រៀង ស្រលាញ់វប្បធម៌ នៅក្នុងទឹកដីប្រទេសកម្ពុជា ចង់ក្លាយជាIdol របស់មហាជន ធ្វើគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមានបេក្ខនារីកូនកាត់ខ្មែរ-អាមេរិករូបនេះផងដែរ។ បេក្ខនារី ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ បានបកស្រាយបទ “flashlight” ធ្វើគណៈកម្មការពេញចិត្តជាខ្លាំង សំឡេងបែប Cute មានភាពទាក់ទាញ គណៈកម្មការបានសម្រេចចិត្តឲ្យបេក្ខនារីរូបនេះ អាចទៅវគ្គបន្តទៀតបាន នឹងចង់ឃើញបេក្ខនារី ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ មានសម្ថភាពខ្លាំងអាចឈានទៅប្រកួតដល់វគ្គ […]

ព្រះនាងតូច​ នរោត្តម​ ចេនណា​ យាងចូលរួមពិធីបុណ្យឪពុកម្តាយរបស់កញ្ញា សុវត្ថិឌី ធារីកា ខណៈព្រះនាងកំពុងកាន់មរណទុក្ខជីដូនដូចគ្នា

Khmerpress May 20, 2022 20/05/2022

ដូចប្រិយមិត្តបានដឹងហើយថា ក្រុមគ្រួសាររបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយនៅខេត្តព្រះវិហារ ដែលបានបណ្តាលឲ្យឪពុកម្តាយរបស់កញ្ញាបានទទួលមរណភាពទាំង២នាក់តែមួយប៉ព្រិចភ្នែក។ ហើយពិធីបុណ្យបុណ្យសពឪពុកម្ដាយរបស់កញ្ញា សុវត្ថិឌី ធារីកា បានធ្វើបុណ្យតាមប្រពៃណី នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ។ ក្នុងនោះផងដែរ គេសង្កេតឃើញមានវត្តមានព្រះនាងតូច​ នរោត្តម​ ចេនណា​ ក៏បានយាងចូលរួមពិធីបុណ្យផងដែរ ខណៈព្រះនាងក៏កំពុងតែកាន់មរណទុក្ខដូចគ្នា។ ព្រះនាងតូច​ នរោត្តម​ ចេនណា បានបង្ហោះព្រះរាជសារនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា៖ «ត្បិតតែពេលនេះជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រន្ធត់នៃមរណភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធិរីកា ធ្វើអោយខ្ញុំស្លុតរន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលអោយខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យសពផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ បងស្រីធិរីកា ខ្ញុំពិតជាបានយល់ច្បាស់នូវអារម្មណ៍នៃការចាកចេញគ្មានថ្ងៃត្រឡប់វិញរបស់អ្នកជាទីស្រឡាញ់។ បងស្រីបាត់បង់អ្នកជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែមួយ ជាអ្វីដែលពិបាកទទួលយកបំផុត សម្រាប់រូបខ្ញុំ ខ្ញុំបាត់បង់ជីដូនដែលខ្ញុំអោប ខ្ញុំថើបរាល់ថ្ងៃ ជីដូនដែលមានព្រះព្រហ្មវិហារធម៌ ទ្រូងខ្ញុំមានទម្ងន់ទុក្ខធ្ងន់ហួសប្រមាណណាស់ទៅហើយ ចុះទម្រាំបងស្រីវិញ តើក្នុងទ្រូងមានសមានទុក្ខធ្ងន់ប៉ុនណាទៅ? ការបាត់បង់នេះ ជាការឈឺចាប់ដ៏ធំបំផុត ទុក្ខទាំងប៉ុន្មាន មានពេញទ្រូង ដែលមិនអាចវាស់បាន ទោះបីជាយើងយំរីងខះអស់ទាំងខ្លួន ក៏ពួកគាត់មិនអាចអោយគាត់ត្រឡប់មកវិញបានដែរ។ ខ្ញុំគ្មានអ្វីចូលរួមក្រៅពីជួយរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ […]