សិល្បៈ

តារាសម្តែង អៀង ចេនឡា ទទួលបានការឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំនួន១ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ

Khmerpress November 18, 2021 18/11/2021

កាលពីពេលថ្មីៗនេះតារាសម្តែង អៀង ចេនឡា បានបង្ហោះសារជាមួយនឹងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងក្រោយពេលទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ចំនួន១ម៉ឺនដុល្លារ ព្រមទាំងទទួលបានប័ណ្ណសរសើរពីសមាគមអ្នកនិពន្ធខេមរៈ ថែមទៀតផង។ នាយចេនឡាន បានរៀបរាប់នៅលើ Facebook ថា៖ “ខ្ញុំបាទពិតជារំភើប និងសូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ចាន់ កុលបុត្រ ដែលបានផ្ដល់កត្តិយសមកសួរសុខទុក្ខខ្ញុំដល់ផ្ទះ ហើយបាននាំយកថវិការ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ចំនួន១មុឺនដុល្លារ មកអោយខ្ញុំសំរាប់ព្យាបាលជំងឺ ហើយថែមទាំងមានបណ្ណ័សរសើរពី សមាគមអ្នកនិពន្ធខេមរៈ ដល់រូបខ្ញុំផងដែរ។ សូមគោរពជូនពរសម្ដេចពុក និងក្រុមគ្រួសារ ក៏ដូចជាឯកឧត្តម ចាន់ កុលបុត្រ និងក្រុមគ្រួសារ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ” ដោយ៖ ខ្មែរណូត

មិនធម្មតាឡើយ! កញ្ញា ទេព បូព្រឹក្ស សុខចិត្តលក់ឡានយកលុយ ៦០០លានរៀល មកផលិត MV ” វីរនារី ” ដើម្បីលើកតម្កើនវប្បធម៌ខ្មែរ

Khmerpress November 17, 2021 17/11/2021

កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព គឺកញ្ញា ទេព បូព្រឹក្ស បានដាក់បង្ហាញវីដេអូឈុតខ្លីៗ M/V TEASER បទចម្រៀង៖ វីរនារី ឬជាភាសាអង់គ្លេស Top Of The Lady ដែលបង្ហាញពីឈុតឆាកបែបបុរាណខ្មែរ ហើយបានធ្វើឲ្យមហាជនជាច្រើន ជាពិសេស Fan របស់កញ្ញាសរសើរមិនដាច់ពីមាត់ និងទន្ទឹងរងចាំមើលវីដេអូចម្រៀងពេញ។ ទន្ទឹមនឹងនោះផង លោក Athika ដែលជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីអារម្មណ៍ពិត ក្រោយបានចូលរួមផលិតវីដេអូចម្រៀងនោះ ដោយមិននឹកស្មានថា កញ្ញា ទេព បូព្រឹក្ស ហ៊ានលះបង់ច្រើនបែបនេះដើម្បីសម្រិតសម្រាំងវីដេអូចម្រៀងនោះឲ្យបានល្អឥតខ្ចោះ។ លោក Athika បានឲ្យដឹងថា: (ខ្ញុំពិតជាមានមោទនភាពចំពោះចែព្រឹក្សណាស់ ​❣ Tep Boprek ខ្ញុំមកនេះមិនមែនមកនិយាយយកឡូយអោយអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ​ តែខ្ញុំចង់ចែករំលែករឿងដែលយើងទាំងអស់គ្នាគួរដឹង ⬇️ ​
មួយរយះក្រោយនេះខ្ញុំមានការងារច្រើនដែលបានប៉ះជាមួយចែព្រឹក្ស ដែលធ្វើអោយខ្ញុំ និង​ ក្រុមការងារ PATRÓN បានមានឪកាសធ្វើការក្នុង Project បទចម្រៀង វីរនារី | Top of the Lady […]

កម្ពុជាបញ្ចូនកញ្ញាឯកតំណាងប្រទេស ទៅចូលរួមប្រកួតកម្មវិធី «Miss Grand International 2021» នៅប្រទេសថៃ ក្នុងថ្ងៃនេះ

Khmerpress November 16, 2021 16/11/2021

(ភ្នំពេញ)៖ កញ្ញា ប៉ូ គឹមថេងសុតធីតា ដែលជាកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ បានចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ ដើម្បីចូលរួមប្រកួតប្រជែងសម្រស់ និងសមត្ថភាព ជាមួយបេក្ខនារីមកពីបណ្តាប្រទេសជាច្រើនទៀត លើពិភពលោកក្នុងកម្មវិធី «Miss Grand Cambodia 2021» ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ បើតាមផេកផ្លូវការរបស់ «Miss Grand Cambodia» បានបង្ហោះពីសកម្មភាពរបស់កញ្ញា ប៉ូ គឹមថេងសុតធីតា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «ពេលនេះកញ្ញា ប៉ូ គឹមថេងសុតធីតា កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា២០២១ (Miss Grand Cambodia 2021) បានត្រៀមនឹងចេញដំណើរហោះហើរពីមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រថៃឡង់ដ៍ ខេត្តភូកេតហើយ ជូនពរកញ្ញាធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងនាំមុខមាត់ជូនមកប្រទេសកម្ពុជាវិញ»។ សម្រាប់កម្មវិធី «Miss Grand International 2021» ត្រូវបានគេដឹងថា មានការចូលរួមពីសំណាក់បេក្ខនារី តំណាងប្រទេសជាច្រើននៅលើពិភពលោក មកជួបជុំគ្នាក្នុងឆាកបវរកញ្ញាតែមួយ ដើម្បីបង្ហាញសម្រស់ និងសមត្ថភាព ចំណេះដឹងទូទៅរៀងៗខ្លួន។ ឆ្នាំ២០២១នេះ […]

កូនប្រុសតារាកំប្លែង និងជាគ្រូសិល្បៈបុរាណជើងចាស់លោកតា ហ្វុយស្សូ ប្រកាសលក់ផ្ទះ ដើម្បីយកលុយព្យាបាលឪពុក និងសងធនាគារ

Khmerpress November 12, 2021 12/11/2021

(ភ្នំពេញ)៖ កូនប្រុសរបស់លោកតា ស៊ូ សាវ៉ាង ហៅហ្វុយស្សូ គ្រូសិល្បៈបុរាណជើងចាស់ និងជាតារាកំប្លែងផងនោះ បានបង្ខំចិត្តប្រកាសដាក់លក់ផ្ទះរបស់ខ្លួន ក្នុងតម្លៃ១៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកថវិកាព្យាបាលជំងឺឪពុក និងសងទៅធនាគារ ដោយសារតែនៅពេលនេះ គឺលោក និងគ្រួសារអស់លទ្ធភាព ក្នុងការស្វះស្វែងរកថវិកាទៀតហើយ។ លោក ស៊ូ វណ្ណៈ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នៅពេលនេះស្ថានភាពជំងឺរបស់លោក ស៊ូ សាវ៉ាង ហៅលោកតា ហ្វុយស្សូ បានធូរស្បើយបន្តិចហើយ បន្ទាប់ពីសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ អស់រយៈពេល២០ថ្ងៃរួចមក ពោលគឺអាកាៈឪពុករបស់លោកមិនសូវហត់ខ្លាំង ហើយមិនសូវក្ដៅខ្លួនញឹកញាប់ និងក្អកតិចជាងមុន។ ប៉ុន្តែថ្លើមរបស់លោកតា ហ្វុយស្សូ ដែលនៅសល់តែមួយចំហៀង ក្រោយការវះកាត់ កាលពីលើកមុននោះ ក៏មានការរលាកដោយមានខ្ទុះ ដូច្នេះត្រូវបូមខ្ទុះនោះចេញ ដើម្បីយកមកពិនិត្យបន្ត ហើយត្រូវចេញចូលមន្ទីរពេទ្យញឹកញាប់ ពោលគឺពេលគាត់ធ្វើទុក្ខត្រូវនាំចូលមន្ទីរពេទ្យ ធ្វើការពិនិត្យយ៉ាងហោចណាស់ ក៏ ៣ទៅ៤ថ្ងៃម្ដងដែរ។ លោក ស៊ូ វណ្ណៈ បានថ្លែងប្រាប់បន្តទៀតថា ដោយសារតែជីវភាពខ្វះខាត លោកបានធ្វើលិខិតស្នើសុំទៅស្ថាប័នក្រសួងមួយចំនួន ដែលមាន […]

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ

Khmerpress November 12, 2021 12/11/2021

នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ ដើម្បីអបអរសាទរ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍នាឱកាសសំណេះសំណាលក្នុងពិធីហាត់សមនាពេលកន្លងមក បានមានប្រសាសន៍ថាព្រឹត្តិការណ៍សិល្បៈនេះ ក្រៅពីមានការសម្តែងនូវទស្សនីយភាពសិល្បៈចម្រុះទាំងបុរាណនិងសម័យ គឺមានការសម្តែង ល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិនិងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរខណៈដែលល្ខោនខោលសហគមន៍វត្តស្វាយអណ្តែតតំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ឯកឧត្តមបន្តថាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតាមបណ្តាស្ថានីយ៍ទូរទស្សន៍-សារព័ត៌មាន-បណ្តាញទំនាក់ទំនងសង្គម មួយចំនួនដែលនឹងរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពិភពលោកបានឃើញពីតម្លៃល្ខោនខោលកម្ពុជាដែលជាតម្លៃនៃមនុស្សជាតិ ហើយនេះក៏ជាបំណងដែលយើងគ្រប់គ្នាចង់បាន។ ឯកឧត្តម ក៏បាន អំពាវនាវឱ្យប្រជាជនខ្មែរជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលដូនតាខ្មែរយើងបន្សល់ទុកឱ្យនៅបានយូរអង្វែងតទៅមុខទៀត។ដោយឡែក ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារទទួលបន្ទុករៀបចំព្រឹត្តិការណ៍និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំព្រឹត្តិការណ៍ និងសិល្បទស្សនីយភាព បានបញ្ជាក់បន្ថែមទៀតថា នេះជាលើកទី២ហើយដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិ្កការណ៍នេះឡើងបន្ទាប់ពីបានរៀបចំនូវព្រឹត្តិការណ៍រាត្រីចងចាំលើកទី១ នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានអ្នកចូលរួមទស្សនាដោយផ្ទាល់ប្រមាណជាង២ម៉ឺននាក់។ ប៉ុន្តែឆ្នាំ២០២១នេះ […]

ចូលរួមរំលែកទុក្ខផង! លោកស្រី កែវ មន្ថា សិល្បករផ្នែកចម្រៀង និងសម្តែងជើងចាស់ដ៏មានទេពកោសល្យ បានទទួលមរណភាព

Khmerpress November 11, 2021 11/11/2021

យោងតាមការបញ្ជាក់ពី សមាគមសិល្បករខ្មែរ បានឲ្យដឹងថា តាងនាម សមាគមសិល្បករខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដែលតារាចម្រៀង និងសម្តែងជើងចាស់ លោកស្រី កែវ មន្ថា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២:២០នាទី អធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់លោកស្រី កែវ មន្ថា គឺជាការបាត់បងនូវសិល្បករផ្នែកចម្រៀង និងសម្តែង ដ៏មានទេពកោសល្យមួយរូប ក្នុងបុព្វហេតុលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ និងជាការបាត់បង់ភរិយា ម្តាយ ប្រកបដោយស្វាមីភក្តិ ព្រហ្មវិហារធម៌ របស់ស្វាមី និងកូនៗ។ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមសម្តែងមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជា មួយ លោក សុត ហុល និងក្រុមគ្រួសារ សូមឧទ្ទិសបួសសួងសុំឲ្យដួងវិញ្ញាណក្ខន្ធលោកស្រី កែវ មន្ថា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម […]

តារាចម្រៀង ខេមរៈ សិរីមន្ត បកស្រាយច្បាស់ៗ ជុំវិញមន្ទិលសង្ស័យថា ដើរចេញពីផលិតកម្មហង្សមាស

Khmerpress November 10, 2021 10/11/2021

(ភ្នំពេញ)៖ ក្រោយពីមានមហាជន អ្នកគាំទ្រ ក៏ដូចជាសារព័ត៌មានក្នុងមួយចំនួន បានចុះផ្សាយជុំវិញដំណឹងថា តារាចម្រៀងរបស់ផលិតកម្មហង្សមាស គឺលោក ខេមរ: សិរីមន្ត ត្រៀមនឹងចាកចេញពី ផលិតកម្មហង្សមាស ចូលទៅកាន់ផលិតកម្ម Galaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងពេលដ៏ខ្លីខាងមុខនេះ ស្រាប់តែសាមីខ្លួន គឺលោក ខេមរៈ សិរីមន្ត បានចេញមុខបកស្រាយច្បាស់ៗ ដើម្បីឲ្យមហាជនអស់ចម្ងល់ ជុំវិញបញ្ហាខាងលើនេះ។ តាមរយៈវីដេអូឡាយ រយៈពេលជិត៣ម៉ោង តារាចម្រៀងលោក ខេមរ: សិរីមន្ត បាននិយាយថា បច្ចុប្បន្ននេះលោកនៅកំពុងនៅជាប់កិច្ចសន្យា ជាមួយនឹងផលិតកម្មហង្សមាសនៅឡើយ ហើយពេលបញ្ចប់កិច្ចសន្យា លោកនឹងចាកចេញពីផលិតកម្មហង្សមាស ដើម្បីចូលទៅរួមរស់ជាមួយផលិតកម្ម Galaxy Navatra នាចុងឆ្នាំ២០២១នេះ។ តារាចម្រៀង ខេមរ: សិរីមន្ត បញ្ជាក់ទៀតថា ទម្លាប់របស់លោក គឺលោកធ្វើការកន្លែងណា តែងតែបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ តាមកិច្ចសន្យាដែលបានព្រមព្រៀង។ ចំណែករឿងរ៉ាវទៅថ្ងៃមុខទៀត ថាតើគួរនៅទីនេះទៀត ឬយ៉ាងណា គឺលោក មិនទាន់ដឹងទេ ព្រោះអនាគតនៅវែងឆ្ងាយ តែ ពេលនេះនៅក្នុងកិច្ចសន្យាជាមួយផលិតកម្ម ត្រូវតែធ្វើការឲ្យបានល្អបំផុត។ […]

ប្រធាននាយកដ្ឋានភាពយន្ត កោតសរសើរផលិតកម្ម Galaxy Navatra ដែលខិតខំនាំយកស្នាដៃចម្រៀងរបស់កម្ពុជា ទៅកាន់ទីផ្សារនៅប្រទេសចិន ជាទីផ្សារមួយដ៏ធំក្នុងពិភពលោក

Khmerpress November 7, 2021 07/11/2021

(ភ្នំពេញ)៖ លោក ប៉ុក បូរក្ស ជាប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈការអញ្ជើញចូលរួមក្នុងកម្មវិធី សន្និសីទសារព័ត៌មាន ស្តីពីការលក់សិទ្ធចម្រៀង «Are You Ok?» របស់ផលិតកម្ម Galaxy Navatra ទៅឲ្យក្រុមហ៊ុនចិន GESTOS នោះ លោកបានសម្តែងការកោតសរសើរជាខ្លាំង ចំពោះថ្នាក់ដឹកនាំរបស់ផលិតកម្មក្នុងស្រុកមួយនេះ ដែលបានខិតខំបង្កើតស្នាដៃចម្រៀង រហូតឈានទៅដល់ការនាំយកចម្រៀងផលិតដោយស្នាដៃកូនខ្មែរ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារចម្រៀងធំមួយលើពិភពលោក។ លោក ប៉ុក បូរក្ស បានថ្លែងថា «ខ្ញុំសូមសម្តែងនូវកាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការផលិតនូវស្នាដៃបទចម្រៀង សម្រាប់បម្រើចំណីអារម្មណ៍ទស្សនិកជនរបស់យើង តាំងពីដើមរហូតមកដល់ពេលនេះ ហើយអ្វីដែលកាន់តែពិសេស និងសំខាន់ គឺការខិតខំនាំយកស្នាដៃបទចម្រៀង របស់យើងទៅកាន់ទីផ្សារនៅប្រទេសចិន ដែលយើងដឹងថា គឺជាទីផ្សារមួយដ៏ធំនៅក្នុងពិភពលោក…»។ ប្រធាននាយកដ្ឋានភាពយន្ត រូបនេះ បានសង្កត់ធ្ងន់ថា «ជាក់ស្តែងការចុះអនុស្សរណៈយោគយល់នេះ គឺជាកាលានុវត្តភាពថ្មីមួយ នៅក្នុងវិស័យសិល្បៈចម្រៀងរបស់យើង គឺកម្រមែនទែនក្នុងការរៀបចំនូវការផ្តល់សិទ្ធ ក្នុងការចែកចាយបទចម្រៀងនៅលើទីផ្សារអន្តរជាតិ អាចនិយាយបានថា ជាលើកទី១ផងដែរ។ លោកថា ការលក់សិទ្ធបទចម្រៀង […]

មិនធម្មតា! ផលិតកម្ម Galaxy លក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS គ្រោងនឹងផ្សព្វផ្សាយនៅគ្រប់បណ្តាញសង្គមល្បីៗនៅក្នុងប្រទេសចិន

Khmerpress November 6, 2021 06/11/2021

នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសន្និសីទកាសែត និងចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង “Are you ok?” ទៅក្រុមហ៊ុនចិន GESTOS ជាផ្លូវការហើយ។ ការចុះអនុស្សរណៈលក់សិទ្ធិបទចម្រៀង ដែលកំពុងតែល្បីល្បាញ និងធ្វើឱ្យផ្អើលអស់អ្នកលេងបណ្ដាញសង្គមនៅកម្ពុជា និងបរទេសនេះ ធ្វើឡើងបន្ទាប់ពី ខាងផលិតកម្ម បានកែសម្រួលខ្លឹមសារ និងរូបភាពឡើងវិញ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលបាននូវទិដ្ឋាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុង និងក្រៅប្រទេស។ សន្និសីទសារព័ត៌មានដ៏ឱឡារឹកនេះ មានការចូលរួមពីតំណាងផលិតកម្ម និងអ្នកចាត់ការទូទៅក្រុមហ៊ុន GESTOS និងតំណាងមកពីប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភ្ញៀវកិត្តយសជាតិ អន្តរជាតិ និងបណ្ដាញអ្នកសារព័ត៌មានជាច្រើនស្ថាប័នចូលរួមផងដែរ។ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានថ្លែងថា៖ “ក្រោយពីខាងផលិតកម្មលក់សិទ្ធិបទចម្រៀង Are you ok?នេះទៅខាងក្រុមហ៊ុន GESTOS បទចម្រៀង ស្នាដៃកូនខ្មែរមួយបទនេះ នឹងត្រូវក្លាយជាកម្មសិទ្ធិបញ្ញារវាងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា […]

ប្រពៃណាស់! បងស្រីអូនបានបរិច្ចាគថវិកា ១០០០ដុល្លារដល់លោកតា សង់ស៊ីស ដើម្បីទុកសម្រាប់ដោះស្រាយបញ្ហា

Khmerpress November 5, 2021 05/11/2021

កន្លងទៅថ្មីៗនេះ តាមរយៈកិច្ចសំភាសន៍ជាមួយលោក អ៉ឹម ជីវ៉ា និងក្រុមគ្រួសារតារាកំប្លែងលោកតា សង់ស៊ីស បានឲ្យដឹងថា លោកតា និងក្រុមគ្រួសារបានជំពាក់បំណុលគេជាង១០ម៉ឺនដុល្លារ ដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ លោកតា សង់ស៊ីស និងក្រុមគ្រួសារ បានដាច់ចិត្តលើកដៃសុំអោយបងប្អូនជួយ ប៉ុន្តែមិនមែនលើកដៃសុំអំណោយជាលុយកកាក់ឡើយ គឺគ្រាន់តែសុំអោយបងប្អូនដែលមានថវិការជួយទិញផ្ទះរបស់លោកតា ដើម្បីបានយកលុយសងបំណុលគេ។ ថ្មីៗនេះ អ្នកនាង នួន ស៊ុនណារី ហៅស្រីអូន ដែលជាម្ចាស់ផលិតផល ឃូស៊ី ដែលប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់គាត់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយគាត់ឧស្សាហ៍ធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងកិច្ចការងារមនុស្សធម៌ និងសង្គម នោះ បានបរិច្ចាគថវិកា ចំនួន $1000 ដុល្លាររបស់ក្រុមគ្រួសាររបស់លោកតា សង់ស៊ីស ដើម្បីជួយសម្រាលបន្ទុករបស់លោកតា។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកស្រី ស៊ុន្ទរី នួន ហៅស្រីអូន បានឲ្យដឹងថា “ចៅសុំជួយលោកតា 1000$ សំរាប់ដោះស្រាយបញ្ហាដែលលោកតាកំពុងជួប🙏🏾 ធ្លាប់មេីលកំប្លែងលោកតាតាំងពីនៅក្មេង🙏🏾 សូមអរគុណបងប្អូនដែលចូលរួមជួយលោកតាដោយក្ដីអាណិតអាសូរ🙏🏾🙏🏾 #ជួយលោកតាសង់សុីស 🙏🏾”៕ ដោយ៖ ខ្មែរណូត