សិល្បៈ

ជិតដល់ថ្ងៃបិណ្ឌ ឧកញ៉ា ឡេង និមល កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ពីរគ្រឿង តម្លៃវិញខ្ទង់លានដុល្លារ

Liny Chan September 25, 2021 25/09/2021

រថយន្តលំដាប់អភិជន Rolls-Royce ស៊េរីទំនើបចំនួនពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ option ពិសេសៗ តម្លៃខ្ទង់លានដុល្លារអាមេរិក។ Rolls-Royce ២គ្រឿងដែលលោកឧកញ៉ាកុម្ម៉ង់បានមកដល់ភូមិគ្រឹះទាំងយប់នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដើម្បីនិមិត្តរូបជាគូរស្នេហ៍អមតៈ។ តាមរយៈការបង្ហោះលើទំព័រហ្វេសបុុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកជំទាវវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត។ សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce ស៊េរីទំនើប នេះគឺតម្លៃមានការប្រែប្រួលទៅតាមការកុម្ម៉ង់ Option ។ សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង។ ខណៈដែលពួកគាត់សុទ្ធសឹងតែមានអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញតម្រូវការជីវិត មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារដើម្បីធ្វើកិច្ចការមនុស្សធម៌ និងទិញរថយន្តស៊េរីទំនើបៗ ម៉ាក Rolls-Royce ដែលរថយន្តមួយនេះធ្លាប់តែឃើញមហាេសដ្ឋីលំដាប់ៗជិះ។ មែនទែនទៅបើតាមប្រភពច្បាស់ការមួយខ្សឹបប្រាប់ថា លោកឧកញ៉ាមានរថយន្តម៉ាកផ្សេងរាប់សិបគ្រឿង កំពុងឈរជាជូរពេញភូមិគ្រឹះទៀតផង៕

ទីបំផុត! ពិធីករល្បីក្នុងកម្មវិធី «ពេញចិត្តឬអត់?» លោក តាប៊ុយ សម្រេចចិត្តដើរចេញពី My TV ក្រោយរស់នៅក្នុងទ្រនំនេះ អស់រយៈពេល១៣ឆ្នាំ

Khmerpress September 9, 2021 09/09/2021

(ភ្នំពេញ)៖ ពិធីករសម្បូរវោហាស័ព្ទក្នុងកម្មវិធី «ពេញចិត្តឬអត់?» ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ My TV លោកតាប៊ុយ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលនៅថ្ងៃនេះ បន្ទាប់ពីលោកបានប្រកាស ជាផ្លូវការថា លោកបានសម្រេចចិត្តដើរចេញពីស្ថានីយ៍ទូរទស្សន៍ My TV ហើយ ក្រោយរស់នៅក្នុងទ្រនំនេះអស់រយៈពេល១៣ឆ្នាំ ក្រោមហេតុផលចង់សំរាកខួរក្បាល ដើរលេងឲ្យសប្បាយ និងឲ្យកាដូខ្លួន ព្រោះ ដាក់សំពាធលើខ្លួនឯងយូរពេកហើយ។ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ តាប៊ុយ នៅប៉ុន្មានម៉ោងមុននេះ បានប្រកាសថា «នាថ្ងៃនេះខ្ញុំបានសំរេចចិត្ត ចាកចេញពី MyTVហើយ បន្ទាប់ពីបានបំរើការងារនៅទីនេះ អស់រយៈពេលជិត១៣ឆ្នាំ សម្រាប់ការចាកចេញនេះ គឺខ្ញុំ និង MyTV មិនមានបញ្ហាអ្វីនឹងគ្មាទេ គឺគ្រាន់តែខ្ញុំមានអារម្មណ៍ថា ហត់នឿយ និងចង់ឲ្យខ្លួនឯងមាន សេរីភាព និងគេងលក់ស្រួលបានដូចគេ ខ្ញុំសូមនិយាយថា នាពេលកន្លងមក ខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹង ពីខាងស្ថានីយ៍ និងការផ្តល់ឱកាសជាច្រើន តាំងតែពីថ្ងៃដំបូង ដែលខ្ញុំឈានជើងចូល MyTV»។ លោក តាប៊ុយ ក៏បានថ្លែងអំណរគុណ ដល់ MyTV ដែលយល់ព្រមតាមការសំរេចចិត្តរបស់លោក ខណៈដែលលោកមិនចង់គិតម្នាក់ឯងច្រើនទៀតទេ […]

ទោះតម្លៃខ្លួនថ្លៃ តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ធ្វើដំណើរច្រើនរយគីឡូម៉ែត្រ មកប្រម៉ូតមៀនប៉ៃលិនឱ្យកសិករខេត្តបាត់ដំបង មិនយកប្រាក់សូម្បីមួយសេន

Liny Chan September 7, 2021 07/09/2021

ប្រិយមិត្តដែលតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន របស់បងប្អូនប្រជាកសិករខ្មែរនៅឯខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិរកកំពុងតែទុំជោរជ្រុះមិនមានឈ្មួញចុះមកជួយទិញ។ ការចុះប្រមូលទិញរបស់អ្នកឧកញ៉ា និងរួមជាមួយកំពូលតារាចម្រៀងល្បីៗ បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តជាខ្លាំង ខណៈដែលពួកគាត់កំពុងដង្ហៅរកឈ្មួញចុះមកទិញកសិផលរបស់គាត់ដូចសព្វមួយដង។ ក្នុងទឹកមុខសប្បាយរីករាយ អាម្មរណ៍ចាក់ដោតមិនខ្លាចនឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានសម្ដែងការសប្បាយ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ។ លោកថា សូមឲ្យប្រជាពលរដ្ឋដែលបានដាំផ្លែមៀនក្រអូបក៏ដូចជាតាង៉ែនកុំអស់សង្ឃឹម ប្រមុខរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមួយចំនួនធំបានយកចិត្តទុកដាក់បងប្អូន មិនឲ្យបងប្អូននៅឯកការឡើយ។ លោកបន្តថា “ជាក់ស្ដែងដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមើលឃើញពីទុក្ខ លំបាករបស់បងប្អូនប្រជាកសិករ គ្មានទីផ្សារលោកបានចុះផ្ទាល់ ដើម្បីប្រមូលទិញពីបងប្អូនរហូតដល់ទៅ ១០០០តោន […]

ពិតជាស្រស់ស្អាតណាស់! ប្អូនប្រុសម្នាក់ កែច្នៃរូបព្រះបាទជ័យវរ្ម័នទី ៧ និងចម្លាក់ផ្សេងទៀត ឲ្យមានសាច់ឈាម ដូចមនុស្សពិតៗ

Khmerpress September 5, 2021 05/09/2021

ថ្មីៗនេះ គណនីហ្វេសបុករបស់ប្អូនប្រុស Ya Ti(Ya Ya Ya Ya) បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារតែគាត់បានបញ្ចេញស្នាដៃកែច្នៃរូបថតរបស់ព្រះបាទជ័យវរ្ម័នទី ៧ និងចម្លាក់ផ្សេងទៀត ឲ្យចេញជារូបរាងមនុស្សពិត មានសាច់ឈាម យ៉ាងស្រស់ស្អាត។ យោងតាមគណនីរបស់ប្អូនប្រុសដដែលបានរៀបរាប់ថា៖ “ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និងមុខមនុស្សពីដើមដែលបន្សល់ជាប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ 💖🙏🙏🙏 ដោយសេចក្ដីគោរព។ ហើយប្អូនក៏បាន Comment បន្ថែមថា៖ សួស្ដីបង នេះមិនមែនជាគំនូរទេ ខ្ញុំធ្វើតាមកម្មវិធីដាក់សាច់ឈាម ដាក់រោមមនុស្សតាមកម្មវិធីទាន់សម័យ មិនមែនជាគំនូរឡើយសូមកុំមានការយល់ច្រឡំ ហើយរូបទាំងនេះខ្ញុំជាអ្នកធ្វើដោយខ្លួនឯងសូមអរគុណ”។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖      

វ៉ាវ! «Still Good» បទថ្មីបែបរ៉េបពីតារាពន្លកថ្មី Tom និង Baly ក្នុងផលិតកម្មរាម ពីរោះកប់ត្រូវចិត្តយុវវ័យ (វីដេអូ)

Khmerpress July 3, 2021 03/07/2021

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយ ថ្មីៗនេះផលិតកម្ម រាម បានចេញបទចម្រៀងជាច្រើនបន្តបន្ទាប់រួចមកហើយ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកគាំទ្រ ដែលមានគ្រប់ចង្វាក់ គ្រប់ទម្រង់ ។ ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ផលិតកម្មក៏ទើបតែបញ្ចេញចម្រៀងមនោសញ្ចេតនាមួយបទ មានចំណងជើងថា «ព្រួយខ្លាចបាត់បង់» ដែលជាការបកស្រាយរបស់តារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ និង រាជិនីសំឡេង មាស សុខសោភា ដោយគេសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនតែប៉ុណ្ណោះថែមទាំងលើកសរសើរមិនដាច់ពីមាត់នូវភាពពីរោះក្នុងបទចម្រៀងថ្មីនេះទៀតផង ។ យ៉ាងណាមិញ ដើម្បីជាការប្តូររសជាតិថ្មីមួយទៀតនោះ ផលិតកម្ម រាម បានយកចិត្តទុកដាក់ខ្ពស់ ដោយបានបញ្ចេញចម្រៀងថ្មីមួយបទទៀត ជាកាដូសម្រាប់អ្នកគាំទ្រក្នុងខែថ្មីនេះ ដែលមួយបទនេះមានការផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ជាមួយអត្ថន័យក៏ពីរោះ ចង្វាក់ភ្លេងក៏ថ្មីបែបរ៉េប ធានាថាត្រូវចិត្តត្រូវអារម្មណ៍យុវវ័យខ្លាំង ។ មួយបទនោះមានចំណងជើងថា «Still Good» ជាការបកស្រាយដោយតារាចម្រៀងពន្លកថ្មីវ័យក្មេងពីររូបគឺ Tom និង Baly ។ «Still Good» នេះគឺជាបទទី ២ ហើយសម្រាប់តារាចម្រៀងពន្លកថ្មី Tom និង Baly នៅក្នុងផលិតកម្មរាម ដោយបទដំបូងរបស់ពួកគាត់គឺបទ «ដាំទឹក» […]

តារាសម្តែងថៃល្បីឈ្មោះ «Pancake» ប្រកាសតាមបណ្តាញសង្គម «Instagram» ថា ឆ្លងកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល

Khmerpress June 28, 2021 28/06/2021

(ថៃ)៖ តារាសម្តែងថៃល្បីឈ្មោះ កញ្ញា Pancake Khemanit Jamikorn ដែលទស្សនិកជនខ្មែរតែងតែហៅថា Pancake នោះ បានប្រកាសតាមបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួនថា នាងបានឆ្លងជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ។ យោងតាមលិខិតប្រកាសព័ត៌មាន ដែលតារាសម្តែង Pancake បានបង្ហោះនៅលើបណ្តាញសង្គម Instagram នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សមាជិកក្នុងគ្រួសាររបស់នាង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ហើយនៅពេលទទួលបានដំណឹងនេះភ្លាមៗ នាងក៏ប្រញាប់ទៅពិនិត្យសុខភាពជាបន្ទាន់ ខណៈលទ្ធផលនៃការធ្វើសំណាកបានបង្ហាញ នៅថ្ងៃទី២៧ ខែមិថុនា ថា នាងមានវិជ្ជមានកូវីដ-១៩ ផងដែរ។ តារាស្រីរូបនេះ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននាង និងសមាជិកគ្រួសារកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសថៃ។ បន្ថែមពីនេះ តារាសម្តែងល្បី និងជាសិល្បការិនីឯករាជ្យ Pancake ក៏បានបង្ហាញទីតាំងដែលខ្លួនធ្លាប់បានទៅផងដែរ ដើម្បីឲ្យអ្នកពាក់ព័ន្ធ ដែលមានការសង្ស័យ និងមានអការៈនានា ទៅពិនិត្យសុខភាព ក៏ដូចជាធ្វើសំណាក៕ ផ្តល់សិទ្ធិដោយ៖ freshnews

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ

Khmerpress June 23, 2021 23/06/2021

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារាសម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ចនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីនារីរងគ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណីអំពើហិង្សា យ៉ាងព្រៃផ្សៃបង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ម្តាយបង្កើតជនរងគ្រោះ។ តាមពាក្យបណ្តឹងរបស់ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា នៅឆ្នាំ២០១៤ ខ្លួនបានរៀនចប់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ នៅឆ្នាំ២០១៥ ខ្លួនបានរៀបការជាមួយបុរសម្នាក់ […]

ទីបំផុត! តារាសម្ដែង អេតវីន ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ចូនទៅតុលាការ សួរនាំធ្វើរឿងបែបនេះ លើប្រពន្ធមិនទាន់រៀបការ

Khmerpress June 22, 2021 22/06/2021

(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះក្នុងមជ្ឈដ្ឋានសិល្បៈ លោក យិត មាសឧស្សាហ៍ ហៅអេតវីន រយៈកាលប៉ុន្មានថ្ងៃចុងក្រោយមកនេះ រូបលោកហាក់កំពុងតែល្បីល្បាញកាន់តែខ្លាំង លើរឿងការប្រើអំហិង្សាយ៉ាងព្រៃផ្សៃ ទៅលើភរិយាមិនទាន់រៀបការរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាឈ្មោះ សុទ្ធ បញ្ចកា ជាស្រ្តីមេម៉ាយកូនពីរ និងជាអតីតប្រពន្ធរបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture។ ចំពោះមូលហេតុដែលបង្កឲ្យផ្ទុះ ជាហិង្សានេះឡើង ត្រូវបានភាគីលោកអេតវីន ធ្លាប់បានបង្ហើបឲ្យមហាជនដឹងថា ដោយសារតែមានអ្នកទី៣ ចូលមកជ្រែកស្នេហារបស់លោក ដោយអះអាងតាមរយៈសំណួររបស់មហាជន ក្នុងបណ្ដាញសង្គមថា លោកបានឃើញផ្ទាល់ភ្នែក នៅក្នុងបន្ទប់តែពីរនាក់ជាមួយគ្នា ហើយលោកបានប្រើប្រយោគមួយឃ្លាថា «ពួកគេកំពុងលេងល្បែងចាក់ទឹកដូង»។ យ៉ាងណាមិញ ចាប់តាំពីបង្ហើបឲ្យដឹងពីមូលហេតុចំបងទាំងនេះរួចមក គេសង្កេតឃើញតារាសម្ដែង លោកអេតវីន បានព្យាយាមធ្វើជាមនុស្សស្ងប់ស្ងាត់ មិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទាំងអស់ ដោយគេសង្កេតឃើញតែអ្នកនាង សុទ្ធ បញ្ចកា នៅតែបន្តរៀបរាប់ពីដំណើររឿងរហូតឈានដល់ហិង្សា និងបដិសេធថា ខ្លួនពុំមានស្នេហាត្រីកោណ ដូចការចោទប្រកាន់ពីសំណាក់ប្ដីក្រៅខោរបស់ខ្លួននោះឡើយ។ អ្វីដែលជាការភ្ញាក់ផ្អើល នៅក្នុងសំណុំរឿងរបស់ពួកគេទាំងពីរ គឺនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំខ្លួនតារាសម្តែងលោក អេនវីន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំ។ […]

អ្នកនាង ស្រីអូន និងស្វាមី នាំអ្នកសិល្បៈមួយក្រុម ធ្វើដំណើរទៅដល់ស្រុកឱរ៉ាល់ ដើម្បីលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី

Khmerpress June 21, 2021 21/06/2021

បើតាមការបង្ហោះនៅលើទំព័រ Facebook របស់លោក ឈាង រ័ត្ន ដែលជាស្វាមីរបស់អ្នកនាង នួន ស៊ុន្ទរី (ស្រីអូន) បានបង្ហាញអោយឃើញពីសកម្មភាពដែលរូបលោកនិងភរិយា បានដឹកនាំអ្នកសិល្បៈជាច្រើនរូបធ្វើដំណើរទៅកាន់ស្រុកឱរ៉ាល់ ដើម្បីលុញគ្រាប់បញ្ចុះកំដៅផែនដី ដែលជាគ្រាប់ពូជឈើក្រញូង ក្នុងយុទ្ធនាការព្យាបាលដំបៅផែនដី។ ក្នុងនោះដែរគេសង្កេតឃើញមានវត្តមានតារាល្បីៗជាច្រើនរូបដូចជា តារាកំប្លែង ពែកមី នាយគ្រឿន តារាចម្រៀង ឆន សុវណ្ណរាជ អ្នកនាង មាស សុខសោភា លោក ប៉ែន ចំរ៉ុង និងសិល្បៈករ សិល្បៈការនីជាច្រើនរូបទៀត៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី នូ សុភី ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ ហៅតាសាឡាត់

Khmerpress June 18, 2021 18/06/2021

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកស្រី នូ សុភី ចំពោះមរណភាពរបស់លោក ទឹង វ៉ាន់ ហៅតាសាឡាត់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។ នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងវេលាប្រកបដោយមានទុក្ខនេះ ខ្ញុំនឹងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យចំពោះការបាត់បង់លោក ទឹង វ៉ាន់ ហៅតាសាឡាត់ ដែលជាការបាត់បង់នូវស្វាមី ឪពុកនិងជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់វីរៈសិល្បករដ៏ធ្នើមមួយរូបធ្លាប់បានលើកស្ទួយវិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈចម្រៀងអាយ៉ៃ។ សូមជំរាបថា លោកតា សាឡាត់ បានទទួលមរណភាពនៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយសារជំងឺសួត និងលើសឈាម៕