សិល្បៈ

បេក្ខនារីជើងខ្លាំង គឺម សុវណ្ណ ច្រៀងមួយបទនេះអង្រួនចិត្ត Coach ឱក សុគន្ធកញ្ញា រហូតចុចជូនប៊ូតុង BLOCKED ដល់ Coach មួយទៀត

Khmerpress June 26, 2023 26/06/2023

រាជធានីភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដែលកំពុងផ្ទុះការគាំទ្រជាខ្លាំង និងមានអ្នកទស្សនាក្នុង live ផេកផ្លូវការរបស់កម្មវិធីរាប់ម៉ឺននាក់នោះ ដោយមានបេក្ខនារីជើងខ្លាំងម្នាក់ឈ្មោះ គឺម សុវណ្ណ បកស្រាយបទ «I Will Always Love You » រហូតអង្រួនចិត្ត Coach ឱក សុគន្ធកញ្ញា គោះប៊ូតុង BLOCKED ដល់​ Coach ឆន សុវណ្ណារាជ ផ្ទុះសំណើចពេញស្ទូឌីយូតែម្ដងកាលពីយប់មិញនេះ។ បេក្ខនារី គឺម សុវណ្ណ អាយុ ២៦ឆ្នាំ រស់នៅភ្នំពេញ មកពីគ្រួសារត្រកូលអ្នកសិល្បៈ បានសម្រេចចិត្តចូលខ្លួនប្រឡងចម្រៀង The Voice Cambodia ដោយលើកយកបទចម្រៀងជាភាសាបរទេស «I Will Always Love You » ម្ចាស់បទ Whitney Houston ដែលជាស្តេចចម្រៀង យកមកប្រកួត ដើម្បីទាញចិត្ត […]

ភាពយន្តដ៏ល្បីរបស់កូរ៉េ «Squid Game» រដូវកាលទី២ បន្ថែមតួអង្គប្រុសៗដល់ទៅ៤នាក់

Khmerpress June 20, 2023 20/06/2023

(កូរ៉េ)៖ បន្ទាប់ពីរឿងភាគដ៏ល្បីរបស់កូរ៉េ «Squid Game» រដូវកាលទី១ ដែលបញ្ចេញនៅចុងឆ្នាំ២០២១ ទទួលបានជោគជ័យខ្លាំងស្ទើរមិនគួរឲ្យជឿ នៅពេលនេះ សម្រាប់រដូវកាលទី២ គឺបានត្រឡប់មកវិញបណ្តើរៗហើយ តាមរយៈការបញ្ចេញឈុតខ្លីៗ។ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺនៅក្នុងរដូវកាលទី២នេះ បានបន្ថែមនូវតួថ្មីចំនួន៤នាក់ សុទ្ធសឹងតែជាមនុស្សប្រុស។ បើតាមគេហទំព័រព័ត៌មាន Sia Sat Daily បានឲ្យដឹងថា សម្រាប់រដូវកាលទី២នេះ Netflix នឹងបញ្ចេញនៅអំឡុងឆ្នាំ២០២៤ ខណៈចាប់ផ្តើមថតតាំងពីឆ្នាំនេះ។ ក្រុមហ៊ុន Netflix បានប្រកាសនៅក្នុងព្រឹត្តិការណ៍ Tudum របស់ខ្លួន ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលកាលពីចុងសប្តាហ៍នេះថា រដូវកាលទី២ នៃរឿង «Squid Game» បានបន្ថែមសមាជិក៤ នាក់ទៀតគឺ Yim Si-wan, Kang Ha-neul, Park Sung-hoon និង Yang Dong-guen ខណៈតួថ្មីទាំងបួននាក់នោះ នឹងចូលរួមសម្តែងជាមួយសមាជិកចាស់កាលពីរដូវកាលទី១ គឺ Lee Jung-jae, Lee Byung-Hun, Wi Ha-jun និង […]

ផ្ទុះការភ្ញាក់ផ្អើល! សិល្បៈការនីល្បីឈ្មោះ កញ្ញា ព្រះកាយច័ន្ទ ចូលរួមប្រឡងកម្មវិធី The Voice Cambodia ដើម្បីបំពេញបំណងមនុស្សជាទីស្រលាញ់

Khmerpress June 19, 2023 19/06/2023

រាជធានីភ្នំពេញ៖ រឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ សិល្បៈការនីដ៏ល្បីឈ្មោះ គឺ កញ្ញា ព្រះកាយច័ន្ទ ដែលជាសិល្បៈការនីមួយរូប ពោរពេញទៅដោយពហុជំនាញផ្នែកសិល្បៈ ទេពកោសល្យ និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស បានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដើម្បីសម្រេចបំណងរបស់លោកឪពុក ដែលចង់ឃើញកញ្ញាក្លាយជាអ្នកច្រៀង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមកាលពីយប់មិញនេះ។ នៅក្នុងកម្មវិធីThe Voice Cambodia នោះផងដែរ អ្នកទស្សនាគ្រាន់តែបានឃើញនូវវត្តមានរបស់ កញ្ញា ព្រះកាយច័ន្ទ ភ្លាម បាននាំគ្នាផ្ទុះការស្រែក ហ៊ោកញ្ជ្រៀវ ពេញស្ទីយ៉ូហង្សមាស ធ្វើឱ្យគណៈកម្មការទាំង៤ ពិតជាចង់ឃើញថា បេក្ខជនរូបនេះជាអ្នកណា។ ក្នុងនោះផងដែរ កញ្ញា ព្រះកាយច័ន្ទ បានធ្វើការបកស្រាយបទចម្រៀង «មួយលានឆ្នាំ» បានយ៉ាងរលូន ប៉ុន្តែមិនអាចទាញចិត្តគណៈកម្មការឱ្យគោះប៊ូតុងយកកញ្ញាបាននោះទេ ពោលគឺកញ្ញា ជ្រើសរើសបទចម្រៀង មិនទាន់ត្រូវនឹងសំឡេងរបស់កញ្ញា​ផ្ទាល់។ បើទោះបីជាគណៈកម្មការ ពុំបានជ្រើសរើសកញ្ញា ព្រះកាយច័ន្ទ ក៏កញ្ញាសប្បាយចិត្ត ដែលបានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ដោយទទួលបានបទពោសោធន៍ថ្មីៗពីគណៈកម្មការ ហើយអ្វីដែលសំខាន់នោះ គឺកញ្ញាបានបំពេញបំណងរបស់លោកប៉ាផងដែរ ៕ សូមទស្សនាវិដេអូ […]

អតីតកីឡាករប្រដាល់ បឺត សំរេច ទម្លាយយ៉ាងក្ដុកក្ដួលថា ខ្លួនជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

Khmerpress June 16, 2023 16/06/2023

(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើល សម្រាប់មហាជនទូទៅ ខណៈដែលនៅសុខៗស្រាប់តែអតីតកីឡាករប្រដាល់ល្បីឈ្មោះ​លោក បឺត សំរេច បានទម្លាយទាំងអារម្មណ៍ក្តុកក្តួលអួលដើមកថា ខ្លួនជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បន្ទាប់ពីម្តាយរបស់ខ្លួនដែលជាប្រពន្ធលួចលាក់ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានទទួលមរណភាពអស់រយៈពេលជាច្រើនឆ្នាំ ហើយរូបលោកក៏លាក់ទុកអាថ៌កំបាំងមួយនេះ ជាយូរឆ្នាំមកហើយដែរ។ ការទម្លាយឲ្យដឹងរឿងរ៉ាវផ្ទាល់ខ្លួន ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺនៅពេលដែលអតីតកីឡាករ បឺត សំរេច បានចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលមានលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ជាអ្នកសម្របសម្រួលកម្មវិធី នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ នៅក្នុងកម្មវិធីនោះ មហាជនបានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោក បឺត សំរេច សម្រេចចិត្តទម្លាយពីរឿងរ៉ាវលាក់ទុកជាយូរឆ្នាំរបស់ខ្លួន ទាំងទឹកភ្នែករលីងរលោង អួលដើមកថា ជាការពិតរូបលោកជាកូនប្រុសបង្កើត របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលលោកក៏សុំអធ្យាស្រ័យ ពីមហាជនផងដែរ ប្រសិនបើលោកទម្លាយរឿងនេះទៅ ប៉ះពាល់ដល់អារម្មណ៍របស់អ្នកគាំទ្រ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ លោកថា រឿងនេះ មុននឹងសម្រេចចិត្តទម្លាយ […]

តារាចម្រៀងរ៉េប វណ្ណដា នឹងត្រូវឡើងទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ជាលើកដំបូង

Khmerpress June 12, 2023 12/06/2023

តារាចម្រៀងរ៉េបកម្ពុជាលោក វណ្ណដា ដែលជាតារាចម្រៀងមួយរូប ដែលមានឥទ្ធិពលឆក់យកបេះដូង គ្រប់ស្រទាប់យុវវ័យ និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាប្រទេសនានា ហើយក៏ត្រូវបានទស្សនាវដ្តីអាមេរិក Forbes រាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំនោះ បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ខណៈលោក ត្រូវបានគេអញ្ជើញឡើងទៅសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា បានបង្ហោះនៅមុននេះបន្តិច។ តាមរយៈខ្លឹមសារសំណេររបស់ កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយនឹងមានវត្តមានរបស់ កំពូលតារាចម្រៀងរ៉េប Awich ផងដែរ។ » កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា បានបន្តទៀតថា៖ «នេះជាលើកដំបូងដែលខ្ញុំចេញទៅសម្តែងនៅកម្មវិធីនៅប្រទេស ជប៉ុន ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន ដែលត្រូវបានអញ្ជើញទៅសម្តែង និងមានឱកាសបានជួបអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចជាបងប្អូនខ្មែរយើងដែលរស់នៅទីនោះ! » […]

តារាចម្រៀង មាស សុខសោភា ចេញសារសូមទោស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧»

Naren June 5, 2023 05/06/2023

(ភ្នំពេញ)៖ តារាចម្រៀង មាស សុខសោភា កាលពីយប់ថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០២៣ បានចេញសារសូមទោស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់ខ្លួ​ន ក្រោយក្រោយមានប្រតិកម្មពីសំណាក់មហាជន។ អ្នកនាងមាស សុខ សោភា បានបង្ហោះសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំ មាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា […]

តារារ៉េបកម្ពុជា វណ្ណដា កាន់តែល្បីសុះសាយ ខណៈទស្សនាវដ្តីអាមេរិក Forbes ទើបតែរាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំ

Khmerpress May 22, 2023 22/05/2023

(បរទេស)៖ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ក៏កំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីផងដែរ ខណៈថ្មីៗនេះទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានរាប់បញ្ចូលរូបលោក ទៅក្នុងបញ្ជីយុវជនមានឥទ្ធិពលបំផុតទាំង៣០នាក់ មានអាយុក្រោមអាយុ៣០ឆ្នាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា «FORBES 30 UNDER 30 ASIA 2023»។ នេះបើតាមការចុះផ្សាយចេញពីគេហទំព័ Forbes ផ្ទាល់ចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។ Forbes ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទស្សនាវដ្តីដ៏ល្បីមួយ សម្រាប់កត់ត្រាបញ្ជីចំណាត់នានា ក្នុងនោះរួមមានបញ្ជីមហាសេដ្ឋីមានប្រាក់ច្រើនបំផុត នៅលើពិភពលោក, បញ្ជីក្រុមហ៊ុនកំពូលក្នុងពិភពលោក រួមទាំងបញ្ជីនៃអ្នកមានអំណាចបំផុត របស់ពិភពលោកជាដើម។ យ៉ាងអ្វីដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានមោទនភាពបំផុតនោះ គឺប្រជាប្រិយភាពឆ្លងទ្វីបរបស់តារារ៉េប វណ្ណដា បានធ្វើឲ្យទស្សនាវដ្តីដ៏ល្បីរបស់ពិភពលោកមួយនេះ មិនអាចមើលរំលងបានឡើយ រហូតកត់ត្រាតារារ៉េបម្ចាស់បទ «Time To Rise» រូបនេះ ចូលក្នុងបញ្ជីយុវជនអាយុក្រោមអាយុ៣០ឆ្នាំ ដែលមានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្តង ហើយនេះក៏ត្រូវបានគេចាត់ទុកថា ជារឿងកម្រសម្រាប់អ្នកសិល្បៈក្នុងប្រទេសកម្ពុជាផងដែរ។ បើតាមការចុះផ្សាយ Forbes បានពិព័ណនាទៀតថា វណ្ណដា គឺជាតារាចម្រៀងរ៉េបជាភាសាខ្មែរ និងអង់គ្លេស។ […]

ជាថ្មីម្តងទៀត! តារាចម្រៀងល្បីរបស់អង់គ្លេស Ed Sheeran ឈ្នះក្តីជាលើកទី២ ជុំវិញរឿងកម្មសិទ្ធិបញ្ញាបទចម្រៀង

Khmerpress May 19, 2023 19/05/2023

(បរទេស)៖ បន្ទាប់ពីឡើងតុលាការម្តងជាពីរដង នៅពេលនេះតារាចម្រៀងដ៏ល្បីអង់គ្លេស Ed Sheeran បានឈ្នះក្តីហើយ ជុំវិញរឿងបណ្ដឹងកម្មសិទ្ធិបញ្ញាបទចម្រៀង «Thinking Out Loud» ដែលភាគីម្ខាងទៀតបានចោទថា ចម្រៀងនេះ គឺចម្លងចេញបីបទ «Let’s Get It On» របស់ Marvin Gaye។ ការឈ្នះក្តីលើកនេះ ត្រូវបានគេដឹងថា ជាលើកទី២ហើយ ដែលលោកបានឈ្នះក្តីនៅតុលាការ ជុំវិញរឿងក្តីកម្មសិទ្ធិបញ្ញា។ នេះបើតាមការចេញផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ករណីទីពីរត្រូវបានអនុវត្តនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដោយសំណុំរឿងនេះត្រូវបានដឹកនាំដោយចៅក្រមស្រុក Louis Stanton។ ចៅក្រម បានច្រានចោលករណីនេះ ដោយនិយាយថាផ្នែកនៃបទចម្រៀងដើម «Let’s Get It On» ដែល Sheeran ត្រូវបានគេចោទប្រកាន់ថា បានលួចចម្លង គឺជារឿងធម្មតាទេ ក្នុងការរក្សាសិទ្ធិ។ បន្ទាប់ពីឈ្នះក្តី តារាប្រុសរូបនេះ បាននិយាយថា លោកគ្រាន់តែជាមនុស្សម្នាក់ដែលមានហ្គីតា និងចូលរួមសរសេរចម្រៀង ដើម្បីឲ្យមនុស្សគ្រប់រូបរីករាយប៉ុណ្ណោះ មិនមែនដើម្បីអ្វីផ្សេងទេ…៕ ផ្តល់សិទ្ធិដោយ៖ […]

ស៊ីហ្គេមសម្រេចយកបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែងឈុតធំជាផ្លូវការអ្នកសម្ដែងអាចដល់ឈានដល់ជាង1,000នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

Liny Chan May 3, 2023 03/05/2023

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra ដែលជាបទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបិទការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ ដោយត្រៀមឈុតធំអ្នករាំជាង 1000នាក់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើ កិច្ចការងារនេះឲ្យល្អប្រសើរបំផុត ។ ក្រុម អ្នករាំខ្ទង់1000 នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជ្រើសរើសក្រុមអ្នកជំនាញរាំមកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បមបង្ហាត់រាំឲ្យកាន់តែស្ទាត់ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត។ ទាក់ទងនឹងការចំណាយលើការងារ ហាត់សម និងសំលៀកបំពាក់ នៃបទចម្រៀង មួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន ។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ […]

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ថា ល្បីខ្លាំងទាំងក្នុង និងក្រៅប្រទេស

Liny Chan May 1, 2023 01/05/2023

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរទៅលើបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” “CAMBODIAN PRIDE” របស់ផលិតកម្ម Galaxy Navatra ដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ខណៈឥឡូវនេះកំពុងតែល្បីទូទាំងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ បានថ្លែងកោតសរសើរនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានកោតសរសើរទៅលើ ក្រុមការងារផលិត អ្នកនិពន្ធ អ្នកដឹកនាំ និងបានវាយតម្លៃខ្ពស់ទៅលើកំពូលតារាចម្រៀងទាំង ៤រូប រួមមាន ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ថា សម្ដែងបានល្អមែនទែន។ លើសពីនេះសម្ដេចតេជោ ក៏បានអរគុណដល់ផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានផលិតបទមួយនេះឡើង ហើយបានចាត់ទុកការសម្ដែងបទចម្រៀងនេះ […]