សិល្បៈ

បានដឹងនៅថាម្ចាស់បទចម្រៀងណាបានឈ្នះពាន «បទចម្រៀងប្រចាំឆ្នាំ» នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី PMA 2023?

Khmerpress March 19, 2023 19/03/2023

កាលពីយប់ថ្ងៃទី 18 ខែមីនា ឆ្នាំ 2023 កម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលរៀបចំដោយខាងក្រុមហ៊ុនស្មាត បានប្រារព្ធធ្វើឡើងយ៉ាងគគ្រឹកគគ្រេង។ ពានរង្វាន់ Pleng គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀងដំបូងនៅ ប្រទេសកម្ពុជាដែលធ្វើឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។ នៅឆ្នាំទី 2 នៃការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards នេះ កម្មវិធីត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គេ្រនហល ហ្រ្គេនបលរ៉ូម ដែលបានការចូលរួមពីសំណាក់តារា និង បុគ្គលល្បីៗចូលរួមជាច្រើននាក់ ជាមួយនឹងការរៀបចំខ្លួនដ៏លេចធ្លោរអស់ស្ទះ! កាន់តែពិសេសនោះ នៅឆ្នាំ 2023 នេះពានរង្វាន់ពិសេសៗមានដល់ទៅ 14 រង្វាន់ ឯណោះ! តែក្នុងចំណោមនោះពានរង្វាន់ដែលប្រិយមិត្តអន្ទះសារចង់ដឹងថាម្ចាស់ពានជានរណាគឺ ពានបទចម្រៀងប្រចាំឆ្នាំត្រូវអត់? សម្រាប់ពាននេះគឺគ្មាននរណាសមជាងម្ចាស់ពានដែលទទួលបានយប់មិញទេ ព្រោះតារារូបនេះគឺមានប្រជាប្រិយភាពមែនទែន ហើយយប់មិញនេះគាត់ក៏ធ្វើឲ្យគេភ្ញាក់ផ្អែលនៅពេលដែលគាត់ទទួលបានពានច្រើនជាងគេបំផុត សឹងតែពាក់កណ្តាលម្នាក់ឯងទៅហើយ! ម្នាក់នោះមាននរណាទៀតក្រៅពីលោក G-Devith! […]

ក្រោយផលិតរឿង «សំណើច652km» ខាតអស់៨ម៉ឺនដុល្លារ ផលិតកម្មមួយនេះប្រកាសបិទទ្វារ

Naren March 14, 2023 14/03/2023

(ភ្នំពេញ)៖ ផលិតកម្មក្រុងពិជ័យ បានប្រកាសបិទទ្វារក្រោយវណ្ណកម្មដំបូងរបស់ខ្លួនរកចំណូលមិនស្មើនឹងចំណាយ។ យោងតាមការបង្ហោះរបស់ លោក ចាន់ណា រ៉ូណាន ជា​អ្នក​គ្រប់គ្រង​ទូទៅ​​នៃ​ផលិតកម្ម​​​ក្រុង​​ពិជ័យ​ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿង «សំណើច652km» ជាស្នាដៃទីមួយ និងជារឿងចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យ ក៏ព្រោះតែចៅហ្វាងផលិតកម្មសម្រេចចិត្តមិនចង់រកស៊ីជាមួយវិស័យផលិតភាពយន្តខ្មែរបន្តទៀត ក្រោយរឿង «សំណើច652km» ដែលផលិតអស់១២ម៉ឺនដុល្លារ រកចំណូលឱ្យផលិតកម្មបានត្រឹម៤ម៉ឺនដុល្លារ ខាតអស់៨ម៉ឺនដុល្លារ។ លោក ចាន់ណា រ៉ូណាន បានឱ្យដឹងថា ៖«បិទផលិតកម្ម នេះជារឿងទីមួយ ហើយជារឿងចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យ ដោយបងប្រុសចាងហ្វាងគាត់សម្រេចចិត្តមិនចង់រកស៊ីជាមួយវិស័យផលិតភាពយន្តខ្មែរបន្តទៀត។ ខ្សែភាពយន្តមួយនេះផលិតអស់១២ម៉ឺនដុល្លា កាលពីចុងឆ្នាំ២០១៩ ហើយក៏មានបញ្ហាផ្ទុះកូវីត រហូតមកដល់ឆ្នាំ២០២៣ ទើបបានចាក់បញ្ចាំង។ ការចាក់បញ្ចាំងរឿងក្នុងសម័យក្រោយកូវីត ចំណូលដែលរកបានមកវិញជាង ៨ម៉ឺនដុល្លារ បន្ទាប់ពីកាត់ជូនរដ្ឋ និងចែកពាក់កណ្តាលជាមួយរោងកុន ខាងផលិតកម្មទទួលបានប្រាក់ជាង ៤ម៉ឺនដុល្លា ខាត៨ម៉ឺនដុល្លារ»។ ជាមួយគ្នានេះផងដែរលោក ចាន់ណា រ៉ូណាន ក៏បានឱ្យដឹងទៀតថា ៖ «សម្រាប់ខ្ញុំអាចទទួលដឹកនាំរឿង Freelance ឬគួរតែឈប់ផលិត តែក៏សូមអរគុណបងប្អូន ដែលគាំទ្រស្នាដៃផលិតភាពយន្តខ្នាតធំរបស់ខ្ញុំកន្លងមក។ អ្នកដឹកនាំរឿងចាន់ណា_ចំណាន_ហៅរ៉ូណាន #រឿងសំណើច652km»៕

អ្នកនាង ចន ចន្ទ័លក្ខិណា ប្រតិកម្មនឹងរូបត្លុកព្រះនាង ឥន្ទ្រទេវី អង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ

Naren March 9, 2023 09/03/2023

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបត្លុករបស់ហាងកាហ្វេមួយ ដែលបង្ហោះអបអរក្នុងថ្ងៃទិវាសិទ្ធិនារី២០២៣ ដែលគំនូរត្លុកក្រោមប្រធានបទ៖ រឹងមាំ ទាន់សម័យ ឯករាជ្យ មាន ព្រះនាងឥន្រ្ទទេវី នាងសីតា នាងទាវ ហើយក៏មានការផ្ទុះជជែកវែកញែក ដោយមានការរិះគន់រូបត្លុកព្រះនាង ឥន្ទ្រទេវី បង្ហាញនូវកាយវិការអង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ ប៉ុន្តែក៏មានការលើកឡើងថាគឺជាសិល្បៈគំនូរកែច្នៃឱ្យប្លែក និងតាមប្រធានបទ រឹងមាំ ទាន់សម័យ ឯករាជ្យ។ ដោយមានហ្វេសប៊ុកផេក ដំណើរ ខ្មែរ បានសរសេររៀបរាប់ថា៖ «តេីលោកអ្នកនាងយល់យ៉ាងណាចំពោះរូបនេះ? សម្រាប់​ដំណេីរខ្មែរ​ សូមសម្តែងនូវការមិនពេញចិត្ត​ចំពោះសកម្មភាពច្នៃប្រតិដ្ឋបែបនេះ​ ហាក់បីដូចជាកំពុងបន្ទាបព្រះកេរ្តិ៍នាម​អង្គក្សត្រីដែលមានព្រះរាជគុណមហាសាលសម្រាប់ជាតិខ្មែរ​ និងវប្បធម៍ខ្មែរ។ តេីព្រះរាជសកម្មភាពនៃព្រះរាជអគ្គមហេសី​ ឥន្រ្ទទេវី​ ព្រះរាជអគ្គសកលវិទ្យាធិការសម័យអង្គរ​ ស្តេចគង់បែបនេះ? ខ្ញុំយល់ណាស់ចំពោះការរីកចម្រេីន​ នៃបច្ចេកវិទ្យា​ក្នុងសង្គម​ តែបេីលូនលឿនរបៀបនេះដូចជាហួសពេកហេីយ»។ ជាមួយគ្នានេះប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ចន្ទ័លក្ខិណា ក៏បានចែករំលែក និងប្រតិកម្មចំពោះរូបត្លុកមួយនេះយ៉ាងដូច្នេះថា ៖«កុំឆ្ងល់ថាហេតុអ្វីបានក្រសួងមានការតឹងរឹងជាការគូររូបត្លុកដើម្បីទាក់ទាញក្នុងការធ្វើទីផ្សារ តែត្រូវគិតពីសីលធម៌និងតម្លៃនៃវប្បធម៌ផង»។ យ៉ាងណាមិញក្រោយពីមានការរិះគន់សម្តែងការមិនពេញចិត្តនឹងរូបត្លុកបែបនេះទំព័រហ្វេសប៊ុកហាងកាហ្វេ Noir ក៏បានលុបចេញនូវរូបភាពនោះដោយជំនួសនូវរូបភាពថ្មី៕

កូនប្រុសច្បងរបស់ ឧកញ៉ា ព្រាប សុវត្ថិ ដើរតាមលោកឪពុករបស់ខ្លួន ចូលដំបូលសិល្បៈជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ

Liny Chan March 4, 2023 04/03/2023

តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់ ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចិត្តចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ តាមលោកឪពុករបស់ខ្លួន ដោយបានធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំ និងក្រុមគ្រួសារ Galaxy Navatra នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ។ តារាចម្រៀងបែបយុវវ័យ សុវត្ថិ មុនីវណ្ណ បានថ្លែងឲ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនថា ថ្ងៃនេះលោកពិតជាមានក្តីរំភើប និងរីករាយបំផុតដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Navatra group ផ្ដល់តម្លៃ និងទទួលស្វាគមន៍រូបលោក ដែលជាសិល្បកៈវ័យក្មេងជំនាន់ថ្មី New generation ចូលជាសមាជិកថ្មី នៃគ្រួសារដ៏ធំហើយរបស់ផលិតកម្ម Galaxy។ ជាមួយនេះដែរ លោក សុវត្ថិ មុនីវណ្ណ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជូនទស្សនិកជននូវបទចម្រៀងថ្មីបែបយុវវ័យ ជាពិសេសនៅថ្ងៃស្អែកនេះផលិតកម្ម Galaxy Navatra នឹងបញ្ចេញស្នាដៃដំបូងរបស់លោកនៅលើទីផ្សារផងដែរ។ តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើការតាំងចិត្ត […]

ម្ចាស់បទ “សម្រែកបេះដូង” ដឹកដៃកូនស្រីសំណព្វចិត្ត ចុះកុងត្រាជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

Liny Chan March 4, 2023 04/03/2023

នាថ្ងៃទី០៣ មីនា ឆ្នាំ២០២៣ ម្សិលមិញនេះ តារាចម្រៀង ខាន់ ជេមស៌ បានដឹកដៃកូនស្រីបង្កើត គឺកញ្ញា Amie ចុះកុងត្រាចូលរួមជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាផ្លូវការ។ ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ ម្ចាស់បទចម្រៀង សម្រែកបេះដូង ដែលធ្លាប់អង្រួន បេះដូងអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ថ្លែងថា៖ “ថ្ងៃនេះខ្ញុំមានកិត្តិយស និងរីករាយដែលបានចូលរួមជាមួយគ្រួសាររបស់ Galaxy Navatra ។ ខ្ញុំជឿជាក់ និងបំផុសគំនិតដោយអ្នកឧកញ៉ា ណាវ៉ាត្រា ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ដែលជាកម្លាំងចលករនៅពីក្រោយការផ្លាស់ប្តូរក្នុងវិស័យតន្ត្រីនេះ។ តាមរយៈការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍ថ្មីៗ គាត់បាននាំមកនូវការរីកចម្រើនថ្មីមួយដល់ឧស្សាហកម្មតន្ត្រីកម្ពុជា”។ លោក ខាន់ ជេមស៌ និយាយបន្ថែមដោយក្ដីរំភើបថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានមកទីនេះក្នុងក្រុមហ៊ុនថ្ងៃនេះ រួមជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា សិរីមន្ត Kem, Seyma និងសិល្បករ សិល្បការិនីដ៏មានទេពកោសល្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើបដិវត្តន៍ឧស្សាហកម្មតន្ត្រីដោយរក្សាវប្បធម៌ខ្មែររបស់យើងឱ្យនៅគង់វង្ស ទាំងប្រពៃណី […]

ឱក សុគន្ធកញ្ញា, សុគន្ធ នីសា, វណ្ណដា… នឹងរួមគ្នាអង្រួនឆាកតន្ត្រី​អបអរសាទរខួប៣ឆ្នាំនៃវត្តមានផ្លាកលេខពិសេស

Naren March 2, 2023 02/03/2023

(ភ្នំពេញ)៖ តារាចម្រៀងជួរមុខដ៏ល្បាញល្បីនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង សុគន្ធ នីសា, តារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណដា ហៅវណ្ណដា រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងរួមគ្នាអង្រួនឆាកតន្ត្រីនាថ្ងៃទី៧ និងទី៨ ខែមីនា នេះ លើសួនច្បារមុខវត្តបទុមវតី។ ការប្រគំតន្ត្រីនេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអបអរ​សាទរ​ខួប​៣ឆ្នាំនៃការដាក់លក់ផ្លាក់លេខពិសេស (ផ្លាកលេខ «កម្ពុជា») នៅក្នុង​ប្រទេស​កម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងក៏ដើម្បីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងកៀរគរថវិកាស​ប្បុរស​ធម៌​ជួយ​ដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។ ក្រៅតែពីការប្រគំតន្ត្រីកម្សាន្តហើយនោះ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ក៏មានការតាំងពិព័រណ៍ផ្លាកលេខ និងរថយន្ត ព្រមទាំងការលក់ និងដេញថ្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនផងដែរ។ កម្មវិធីនេះនឹងរៀបចំចាប់ពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ចូលរួមរំលែកទុក្ខ! តារាកំប្លែងជើងចាស់ នាយក្តឹប បានទទួលមរណភាពហើយ

Naren February 18, 2023 18/02/2023

(ភ្នំពេញ)៖ តារាកំប្លែងជើងចាស់ លោក ឃុន ចាន់ក្តឹប (នាយក្តឹប) បានទទួលមរណភាពហើយ នាវេលាម៉ោង៩និង៤៥នាទី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ បើយោងតាមការបង្ហោះរបស់កូនស្រីតារាកំប្លែងរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Pong Shinchung បានបង្ហោះសារទាំងសោកសង្រែងយ៉ាងដូច្នេះថា «ឪពុករបស់ខ្ញុំ គាត់បានស្លាប់លាចាកលោកចោលពួកខ្ញុំហើយ វេលាម៉ោង 9.45នាទីថ្ងៃទី 18ខែ2 2023»។ សូមរំលឹកថា ​តារា​កំ​ប្លែងជើងចាស់ នាយក្តឹប ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដុនដាប​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយមានជំងឺប្រចាំកាយ​ជា​ច្រើន​មុខ​ដូច​ជា ទឹក​ក្នុង​សួត បេះដូង លើស​ជាតិ​ស្ករ និង​ស្ព​ត​សរ​សៃ​ឈាម រហូត​ធ្វើ​ឱ្យ​លោក​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ តារា​កំប្លែង​រូប​នេះ​ជា​សមាជិក​នៅ​ក្នុង​ក្រុមកំប្លែង នាយ ក្រឹម ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​ស្រុក​ស្រែ និង​សំណើច​ចុង​ស​ប្តា​ហ៍​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​៕

កញ្ញាឯកកម្ពុជា ប៊ី សុធារី ឈ្នះឈុតតំណាងជាតិ ក្នុងព្រឹត្តិការណ៍ «Miss Charm International 2023» នៅប្រទេសវៀតណាម

Khmerpress February 18, 2023 18/02/2023

(វៀតណាម)៖ បន្ទាប់ពីបានគ្រងឈុត «រាជនីមយូរ៉ា» ដែលបង្ហាញពីសត្វក្ងោកតំណាងឲ្យភាពបរិសុទ្ធ នឹងជាប្រភេទសត្វបក្សី មានរោមខ្លួនស្អាតលើសអស់សត្វបក្សីនានា ដើម្បីចូលរួមប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនថ្ងៃរួចមក កញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា កញ្ញា ប៊ី សុធារី «Miss Charm Cambodia 2023» បានយកឈ្នះឈុតតំណាងជាតិ ក្នុងព្រឹត្តិការណ៍ «Miss Charm International 2023» ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងប្រទេសវៀតណាម។ តាមរយៈផេកផ្លូវការ របស់កម្មវិធី​ប្រឡង​បវរកញ្ញា​អន្ដរជាតិ​មួយនេះ និងតាមគណនីហ្វេសប៊ុក​របស់ផលិតករភាពយន្ត គឺលោក កៅ សីហា និង​ បាន​ឲ្យ​ដឹង​ថា កញ្ញា ប៊ី សុធារី កញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា បានឈ្នះឈុតតំណាងជាតិ ដែលបេក្ខនារីរូបនេះបានគ្រង គឺឈុត «រាជនីមយូរ៉ា» ក្នុងចំណោមបវរកញ្ញាមកពីពីរប្រទេសផ្សេងទៀត គឺកញ្ញាឯកមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។ ដោយសារតែកញ្ញាឯក ប៊ី សុធារី បានក្លាយជាតួអង្គដ៏សំខាន់មួយក្នុងភាពយន្តរឿង «ម្ចាស់កីតម្បាញ» ទើបផលិតករលោក កៅ សីហា បានសម្ដែងក្ដីត្រេកអរ […]

អបអរសាទរ! G-devith និង ទេព បូព្រឹក្ស ទទួលបានកូនប្រុសដំបូង ឈ្មោះវិញក៏ពីរោះ

Naren February 16, 2023 16/02/2023

តារាចម្រៀងរ៉េប G-Devith និង ទេព បូព្រឹក្ស ពេលនេះទទួលបានសមាជិកថ្មីជាលើកដំបូងរបស់ខ្លួនហើយ បើមើលទៅមុខគួរឲ្យស្រលាញ់។ ពិតជាភ្ញាក់ផ្អើលក្រោយ តារាចម្រៀងរ៉េប G-Devithបានបង្ហោះរូបជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា ស្វាគមន៏សមាជិកថ្មី ឈ្មោះ ទេព បញ្ចវរាប ដែលបានកើតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ដោយ G-devith បានបង្ហោះសារយ៉ាងដូច្នេះថា៖ «ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជំរាបសួរអ៊ុំពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផង អូនឈ្មោះ : ទេព បញ្ចវរាប ហៅក្រៅ ( Albert ) អូនសុខភាពល្អនឹងសង្ហាដូចប៉ាៗអូន ហេីយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ»៕

មិននឹកស្មាន! តារាសម្តែងជើងចាស់ដ៏ល្បី លោក ​គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺស្ថិតក្នុងសភាពស្គមស្គាំង កំពុងខ្វះខាតត្រូវការជំនួយខ្លាំង

Khmerpress February 15, 2023 15/02/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក អុឹម ជីវ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹកពីតារាសម្តែង លោក គ្រូ គន់តារាវណ្ណ ជាតារាសម្តែងជើងចាស់មួយរូបដែលមានទេពកោសល្យ ហើយក៏ជាមន្រ្តីរាជការមួយរូបផងនោះ ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារមានជំងឺបេះដូង។ នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេរយ៉ាងដូច្នេះថា៖ «មិនស្មានថាតារាសម្តែងជើងចាស់ដ៏ល្បីនិងជាមន្រ្តីរាជការផងធ្លាក់ខ្លួនបែបនេះសោះ អាណិតណាស់ តារាសម្តែងជើងចាស់ លោកគ្រូ គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺ និយាយថា គ្មានអ្នកអើពើឡើយ វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយនិងកាត់ខ្សែបូនៅខេត្តរតនៈគីរី ហើយក៏ឈាងចូលខេត្តមណ្ឌលគីរីស្រាប់តែ បានជួប តារាសម្តែងជើងចាស់ ក្នុងរូបភាពស្គមស្គាំង ហើយមកនិយាយប្រាប់ អ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត អោយជួយឧបត្ថម្ភគាត់ផង គាត់កំពុងខ្វះខាត ត្រូវការជំនួយ ដើម្បីព្យាបាលជំងឺរបស់គាត់ ព្រោះគាត់មានជំងឺបេះដូង។ ហើយគាត់ក៏បានប្រាប់ថាកន្លងមកក៏មានសម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែន មកជួយម្តងហើយ តែដោយសារជំងឺវាធ្ងន់គឺទប់ទល់មិនជាប់ទេ ដូចនេះ ថ្ងៃនេះបានជួបលោកជំទាវ […]