ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រុមហ៊ុនយក្ស GANZBERG បានបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្សរយះពេល 3យប់ 3ថ្ងៃពេញ ដោយថ្ងៃទស្សនាប្រណាំងទូក យប់ទស្សនាការប្រគំតន្រ្តីដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី14-15-16 ខែ វិច្ឆិកា ឆ្នាំ2024 ដែលមានការចូលរួមពីសំណាក់តារាចម្រៀងៗល្បីៗប្រចាំប្រទេសដូចជា ទេពបូព្រឹក្ស លោកឆន សុវណ្ណារាជ ពេជ្រសោភា វុទ្ធា Ruthko, GMENGZ, ZEDES និងតារាល្បីៗជាច្រើនដួងទៀត។ ការប្រគំតន្ត្រី GANZBERG ខ្នាតយក្សនេះជាផ្នែកមួយដ៏ធំទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងទីជិត និងទីឆ្ងាយ បានប្រមូលផ្ដុំគ្នាយ៉ាងភ្លូកទឹកភ្លូកដី និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបផ្សេងៗទៀតមានដូចជា ប្រាងប្រាសាទ ផ្លូវថ្នល់ស្អាត និងពន្លឺភ្លើងពណ៍ដ៏ស្រស់ត្រកាលនាពេលរាត្រី ដែលជាចំនុចសំខាន់មួយធ្វើឱ្យខេត្តសៀមរាបឆ្នាំនេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមានអ្នកសម្រុកមកដើរលេងកំសាន្តយ៉ាងច្រើនកុះករប្រមាណ 27មុឺននាក់កំឡុងពេលព្រះរាជពិធីបុណ្យអុំទូក។ គួរបញ្ចាក់ផងដែរថា GANZBERG Music Festival Concert 2024 នេះកើតឡើង គឺអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាមានចំណែកចូលរួមបង្កើតមហាព្រឹត្តិការណ៍នេះឡើង! អ្វីកាន់តែពិសេស និងមហាសំណាងសំរាប់អតិថិជន GANZBERG គឺថារង្វាន់មហាសំណាងធំៗជាច្រើនរង្វាន់ដូចជា រង្វាន់ ក្រវិលកំប៉ុងមាសទើបចេញថ្មីក្ដៅៗអ៊ុនៗ សរុបជាទឹកប្រាក់ […]