នៅដើមឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏មានការរៀបចំកម្មវិធីជួបជុំជាមួយអាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខាអេឡិចត្រូនិក សាមសុងនៅទូទាំងប្រទេស ក្រោមកម្មវិធី “រាត្រីសេអ៊ូល” នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។ ក្នុងកម្មវិធី “រាត្រីសេអ៊ូល” នេះ បានដាក់តាំងបង្ហាញនូវផលិតផល, ការភ្លក់អាហារសម្រន់ បែបកូរ៉េ, ការលេងហ្គេមកម្សាន្តផ្សេងៗដើម្បីទទួលបានរង្វាន់ជាច្រើនពីសាមសុង និងការ ផ្ដិតយករូបភាពភ្លាមៗ ជាមួយសម្លៀកបំពាក់បែបប្រពៃណីកូរ៉េដ៏ស្រស់ស្អាត។ ស្របពេលនៃកម្មវិធីជួបជុំដ៏សប្បាយរីករាយនេះ ក៏មានការដាក់សម្ពោធនូវផលិតផលថ្មី របស់ សាមសុង គឺ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីម៉ូដែល WindFree ដែលជាជម្រើសម៉ាស៊ីន ត្រជាក់ដ៏វៃឆ្លាតបំផុត។ ក្នុងនោះក៏មានការបង្ហាញនូវ ម៉ូនីទ័រ ស៊េរីចុងក្រោយបង្អស់ Samsung Odyssey OLED ផងដែរ។ សម្រាប់ម៉ាស៊ីនត្រជាក់ Samsung WindFree បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប និងថ្មី បំផុត ដែលមានតែមួយគត់ក្នុងការផ្ដល់នូវខ្យល់ត្រជាក់ស្រទន់មិនធ្វើឱ្យរងា។ ហើយទាំង នេះ គឺជាមុខងារដ៏ពិសេសរបស់ម៉ាស៊ីនត្រជាក់ Samsung […]