កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឃថ្មីរបស់ Honda Dream ។ ដោយមានការចូលរួមពីថ្នាក់ដឺកនាំកំពូលៗរបស់ហុងដាដូចជា • ក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី Asian Honda Motor Co., Ltd. • ក្រុមហ៊ុនស្រាវជ្រាវនឹងអភិវឌ្បន៏ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាគ្នេយ៍ Honda R&D of Southeast Asia Co., Ltd. • ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី N. C. X. Co., Ltd. ក្នុងកម្មវិធីនេះក៏មានការបកស្រាយពន្យល់បន្ថែមពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ PGM-FI កាន់តែស៊ីជម្រៅ លើសពីនេះក៏មានជាការឆ្លើយនូវសំនួរពីខាងសារព័ត៌មាន ជាមួយនឹងការជិះសាកល្បងផ្ទាល់ដើម្បីឲ្យដឹងពីគុណភាពពិតៗរបស់ហុងដាឌ្រីម។ លោក បេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុនអិនស៊ីអិច បានលើកឡើងថា ម៉ូតូហុងដា Dream ត្រូវបានបង្កើតឡើងដោយភាពជឿជាក់ពីមួយជំនាន់ទៅមួយជំនាន់ ហើយការអភិវឌ្ឍនេះបានបំពេញបន្ថែមចំពោះ ក្តីស្រមៃរបស់ប្រជាជនកម្ពុជា ដើម្បីធ្វើអោយជីវិតកាន់តែប្រសើរ។ […]