PR

គ្រូបង្វឹកកំពង់ស្ពឺ សង្ឃឹមឈ្នះពាន Slamball រហូតដល់ ៧០%

Liny Chan January 27, 2023 27/01/2023

លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះពាន slamball រហូតដល់ទៅ ៧០ % ឯណោះ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ។ ក្រុមពង្រួលកំពង់ស្ពឺបានឡើងដល់វគ្គ Grand Final Slamball ទៅហើយ ក្រោយពីពួកគេធ្វើបានល្អណាស់ ក្នុងការប្រកួតនៅ Upper Bracket ។ ក្រុមដែលត្រូវឡើងមកប៉ះក្រុមកំពង់ស្ពឺ គឺត្រីឆ្លាំង ភ្នំពេញ ឬ ដំរីសៀមរាប ដែលពួកគេទាំងពីរនឹងត្រូវប្រកួតគ្នា នៅព្រឹក ថ្ងៃ ២៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រុមណាឈ្នះ នឹងបន្ដឡើងទៅប៉ះកំពង់ស្ពឺ នៅពេលល្ងាចថ្ងៃ ខែ ដដែល ដើម្បីដណ្ដើម យក ពានរង្វាន់តែម្ដង។ មុនការប្រកួតនេះ ចាប់ផ្ដើម លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបាននិយាយថា ៖ “ យើងសង្ឃឹមក្នុងការឈ្នះពានរហូត ដល់ ៧០ […]

ធនាគារ វីង បើកសាខាដំបូងបង្អស់របស់ខ្លួនក្នុងខេត្តបាត់ដំបង

Liny Chan January 26, 2023 26/01/2023

ធនាគារ វីង បើកសម្ពោធសាខាថ្មីបង្អស់របស់ខ្លួនជាផ្លូវការក្នុងខេត្តបាត់ដំបងដើម្បីបន្តពង្រីកបណ្តាញធនាគារនៅកម្ពុជាបន្ថែមទៀត។ ធនាគារ វីង (ខេមបូឌា) ម.ក សម្ពោធសាខាថ្មីបំផុតរបស់ខ្លួនក្នុងខេត្តបាត់ដំបងក្នុងគោលបំណង នាំយកផលិតផល និងសេវាកម្មធនាគារទំនើបៗ ដើម្បីផ្តល់ភាពងាយស្រួលដល់សហគមន៍ក្នុងខេត្តភាគពាយ័ព្យ នៃប្រទេសកម្ពុជានេះ។ ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តមមូលធនអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ និង ឯកឧត្តម មូល ធន បានចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបើកដំណើរ ធនាគារ វីង សាខាខេត្តបាត់ដំបង ដែលផ្តល់ជូននូ វសេវាកម្មធនាគារពេញលេញ បម្រើសេវាកម្មឆាប់រហ័ស ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាជនក្នុងខេត្តបាត់ដំបង។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នោះផងដែរ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា៖ “យើងតែងតែចាត់ទុកបាត់ដំបង ជាខេត្តអទិភាពមួយក្នុងការពង្រីកទីតាំងភូមិសាស្រ្ត សម្រាប់ពាណិជ្ជកម្មរបស់យើង។ មិនត្រឹមតែប៉ុណ្ណោះ បាត់ដំបងគឺ […]

NEW Honda CLICK125 បានវិលត្រលប់មកវិញជាមួយបច្ចេកវិទ្យាកាន់តែទំនើប

Khmerpress January 24, 2023 24/01/2023

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda។ ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda CLICK125 ស៊េរីថ្មី! ដែលជាកំពូលម៉ូតូអូតូបែបស្ព័រក្រោមគំនិត “ACTIVATE THE LEADER SPIRIT” បង្ហាញពីស្មារតីនៃភាពនាំមុខគេលើគ្រប់ដងវិថី រចនាបែប 2-TONE-COLOR និងនិមិត្តសញ្ញា CLICK ប្រភេទ Soft Emblem កាន់តែប្រណិត បន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបប្រព័ន្ធសោរឆ្លាតវៃ ឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល។ ក្រឡេកមើល ចង្កៀងមុខ ចង្កៀងក្រោយសុទ្ធតែបានបំពាក់នូវអំពូល LED បង្កើនភាពស្ព័រ សម្រួលដល់ការមើលឃើញច្បាស់គ្រប់ស្ថានភាពផ្លូវ។ លើសពីនេះ Honda CLICK125 […]

ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា ស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកកាន់គ្រួសារហ្គាឡាក់ស៊ី និងរៀបចំអាហារសាមគ្គីជួបជុំបុគ្គលិកប្រចាំឆ្នាំ

Liny Chan January 14, 2023 14/01/2023

រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯក និងផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា បានរៀបចំពិធីស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា អមដោយពិធីជួបជុំសំណេះសំណាលបុគ្គលិកពិសារអាហារសាមគ្គីប្រចាំឆ្នាំ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្នុងឱកាសដ៏វិសេសវិសាលនោះ អ្នកឧកញ៉ា ឡេង ណាវាត្រា បានបង្ហាញនូវមោទកភាព និងអារម្មណ៍រំភើបសប្បាយរីករាយ ចំពោះការវិវត្ត និងប្រែក្លាយមុខមាត់របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលបានចាប់ផ្តើមពីចំណុចសូន្យ និងបានរីកធំធាត់ទទួលបានភាពជោគជ័យ ការគាំទ្រល្បីល្បាញយ៉ាងរន្ទឺនាពេលបច្ចុប្បន្ន ក្នុងវិស័យផលិតកម្មកំសាន្ត និងដែលក្នុងឱកាសថ្ងៃនេះ មានកិត្តិយសអាចស្វាគមន៍វត្តមានកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មកកាន់មហាគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា។ វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត នេះនឹងជាសក្ខីភាពថ្មីមួយទៀតបង្ហាញពីភាពជោគជ័យប្រកបដោយចក្ខុវិស័យរបស់ផលិតកម្ម និងជាពិសេសត្រូវបង្ហាញយ៉ាងច្បាស់តាមរយៈវត្តមានកំពូលតារាចម្រៀងជាច្រើនរូបប្រចាំប្រទេសកម្ពុជាដែលស្ថិតនៅក្រោមដំបូលផលិតកម្មជាមួយគ្នា រួមមានដូចជាឧកញ៉ា ព្រាប […]

WoW!!! ការថែមជូនមិនធ្លាប់មានពី សាមសុង រាល់ការដាក់ Pre-Order ទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង OLED ជំនាន់ថ្មី នឹងទទួលបានបញ្ចុះតម្លៃភ្លាមៗបូករួមជាមួយការថែមជូន Speaker SoundTower យ៉ាងពិសេស ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ2023!!

Liny Chan January 11, 2023 11/01/2023

(ភ្នំពេញ) ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣៖ សម្រាប់ទូរទស្សន៍ សាមសុង OLED លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលពិសេសជាទីបំផុតលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក! ទាំងរូបរាង, គុណភាព, កម្រិតពណ៌, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុងពិភពមួយដែលល្អ និងស្រស់ស្អាតលើសពីធម្មជាតិ! ហើយឥឡូវនេះរាល់ការដាក់បញ្ជាទិញទុកមុននូវទូរទស្សន៍ សាមសុង OLED ជំនាន់ថ្មី ចាប់ពីថ្ងៃចេញផ្សាយនេះរហូតដល់ថ្ងៃទី 31 មករា ឆ្នាំ 2023 លោកអ្នកនឹងទទួលបានការផ្ដល់ជូននូវប្រូម៉ូសិនដ៏ពិសេសៗដូចជា៖ – ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 65” អ៊ីញ សល់ត្រឹមតែ $2,999 (តម្លែដើម $4,121) – ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 55” អ៊ីញ សល់ត្រឹមតែ $1,999 (តម្លែដើម $2,747) – បង់រំលស់ជាមួយធនាគា AEON ក្នុងអត្រាការប្រាក់ 0% រហូតដល់ 12 ខែ […]

លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ក្នុងថ្ងៃខួបកំណើត ចំណាយពេលវេលាផ្ទាល់ខ្លួន មកស្រុកកំណើតចែកអំណោយដល់សិស្សានុសិស្សឆ្នើម

Naren January 4, 2023 04/01/2023

ខេត្តក្រចេះ៖ ពិតជាគួរឱ្យកោតសរសើរ ដោយលោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បានចំណាយថវិកា និងពេលវេលាផ្ទាស់ខ្លួនដើម្បីចែកអំណោយដល់សិស្សានុសិស្សឆ្នើមក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។ សម្មភាពនៃការចុះចែកអំណោយ និងរំលែកក្តីស្រលាញ់ពីសំណាក់លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ចំឱកាសថ្ងៃពិសេសគឺខួបកំណើតរបស់លោកបណ្ឌិត អ៉ី ពិសិដ្ឋ និងនៅក្នុងអនុវិទ្យាល័យ កោះច្រែង ឃុំកោះច្រែង ស្រុកចិតបុរី ខេត្តក្រចេះ ដែលខេត្តនេះក៏ជាស្រុកកំណើតរបស់លោកបណ្ឌិតផងដែរ។ ដើម្បីជាចំណងដៃក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន លោកបណ្ឌិត អ៉ី ពិសិដ្ឋ ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន បុស្បា ប្រផឹធី បាននាំយកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សឆ្នើម ក៏ដូចជាការចូលរួមលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងថ្ងៃបើកបវេសនកាលសិក្សាឆ្នាំថ្មី នៅសាលាអនុវិទ្យាល័យ កោះច្រែង។ នៅក្នុងពិធីនេះដែរ សិស្សានុសិស្សឆ្នើមចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ មានចំនួន ៤៥នាក់ ក្នុងម្នាក់ៗទទួលបាន កាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ និងដែកខួង។ […]

គ្រូកំពង់ស្ពឺ សង្ឃឹមដល់៧០% យកឈ្នះលើក្រុមសៀមរាបបានវគ្គ Semi-Final Slamball

Liny Chan January 4, 2023 04/01/2023

គ្រូបង្វឹកក្រុមបាល់ទះពង្រូលកំពង់ស្ពឺលោក សៅ សាមីត មានសង្ឃឹមដល់ទៅ៧០%ទៅ៨០%ឯណោះក្នុងការយកឈ្នះលើក្រុមដំរីសៀមរាបបានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះ Slamball ។ បន្ទាប់ពីធ្វើការប្រកួតជាច្រើនសប្ដាហ៍មក នៅពេលនេះការប្រកួតបាល់ទះ Slamball បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ក្រុមពង្រួលកំពង់ស្ពឺ ដែលមានស្មាត់ល្បីឈ្មោះដូចជា យន់ រាជ ចិត្ត និងទូចអង្គរក្សនោះ នឹងត្រូវតតាំងជាមួយក្រុមដំរីសៀមរាបដែលមាន បន្ទាយឈើ ស្ដេចបាំងស្រុកខ្មែរ វ៉ា និងឡាំយ៉ៃបីកាំបិត ជាដើមនៅថ្ងៃទី ៨ខែមករាឆ្នាំ២០២៣នេះ នៅតារាងឆាស្មីតកំពង់ស្ពឺ វេលាម៉ោង៤ល្ងាច។ មុនការប្រកួតរវាងក្រុមទាំងពីរចាប់ផ្ដើមលោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបានអះអាងថាក្រុមរបស់លោកមានសង្ឃឹមច្រើនក្នុងការយកឈ្នះប្រកួតនេះ ដោយមានដល់ទៅ៧០%ឯណោះ។ ការសង្ឃឹមច្រើន ក៏ព្រោះតែក្រុមរបស់លោកយល់ច្បាស់ពីក្រុមសៀមរាប ហើយក៏មានស្មាត់ផ្ដាច់បានល្អផងដែរ។ ខណៈដែលកីឡាករគ្រោះថ្នាក់ដែលលោក សាមីត មើលឃើញក្នុងក្រុមសៀមរាប មានតែអ្នកប៉ះសេ ឆ្លាំង មួយទេ ដែលជំនាញខាងចែកបាល់បានល្អ។ ស្របពេលជាមួយសម្ដីរបស់លោក ស្មីត នេះដែរ ខាងក្រុមសៀមរាបឯណោះវិញក៏មានសង្ឃឹមដូចគ្នា។ ឡាំយ៉ៃបីកាំបិត ដែលជាកីឡាករពូកែលេងផ្លែសេវា បានអះអាងថាលេងបាល់ផ្លូវការបែបនេះគឺក្រុមរបស់លោកមានសង្ឃឹមច្រើនដែរ។ ដោយលោកគិតថា បើលេងផ្លូវការរបៀបនេះ ក្រុមដំរីសៀមរាបរបស់ខ្លួនអាច ១០ ហើយក្រុមពង្រួលកំពង់ស្ពឺបានត្រឹមតែ៩អីទេ។ សូមបញ្ជាក់ថាមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Slamball នេះ […]

ធនាគារ វីង ប្រគល់រថយន្តទំនើប Lexus LX600 SUV ដល់អ្នកឈ្នះរង្វាន់ កម្មវិធី ‘ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’

Naren December 28, 2022 28/12/2022

រថយន្ត Lexus LX600 SUV, រថយន្ត Pickup Ford Ranger Wildtrak និងម៉ូតូ Honda Dream ចំនួន ២២គ្រឿងផ្សេងទៀត ត្រូវបានប្រគល់ជូនអ្នកឈ្នះចុងក្រោយនៃកម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ធនាគារ វីង (ខេមបូឌា) ម.ក បានប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុង កម្មវិធី’ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ’ ។ ពិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅធនាគារ វីង សាខាព្រះយុគន្ធរ ដែលទើបបើកដំណើរការថ្មីរបស់ខ្លួន ជាប់ទូរគមនាគមន៍កម្ពុជា បន្ទាប់ពីកម្មវិធីចាប់រង្វាន់ ដែលបានធ្វើឡើងនៅស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី១៨ ខែធ្នូ។ លោក គង់ មាន អ្នករស់នៅរាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំ រថយន្ត Lexus LX600 SUV ដ៏ប្រណីត១គ្រឿង ចំណែកលោកស្រី គឹម កន្និដ្ឋា ដែលជាអ្នករស់នៅរាជធានីភ្នំពេញម្នាក់ទៀតទទួលបានរង្វាន់រថយន្ត Ford Ranger Wildtrak ចុងក្រោយគេរបស់កម្មវិធី។មានអ្នកឈ្នះរង្វាន់ចំនួន២២នាក់ផ្សេងទៀត ហើយម្នាក់ៗទទួលបានម៉ូតូ Honda […]

សែលកាតឈ្នះពានរង្វាន់ “ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា” និង លោក Simon Perkins ត្រូបានទទួលស្គាល់ជា “នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត” ពី GBM

Naren December 28, 2022 28/12/2022

ថ្ងៃចេញផ្សាយ៖ ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ទស្សនាវដ្តីធុរកិច្ចអន្តរជាតិ Global Brands Magazine (GBM) បានផ្ដល់ពានរង្វាន់ចំនួនពីរដល់ក្រុមហ៊ុនរបស់ រ៉ូយ៉ាល់គ្រុប គឺ សែលកាត។ ពានរង្វាន់ទាំងពីរនោះគឺ “ប្រតិបត្តិករទូរគមនាគមន៍ ដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសកម្ពុជា” និងពានរង្វាន់នៃការទទួលស្គាល់លោក Simon Perkins ជា “នាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យល្អបំផុត”។ ការឈ្នះពានរង្វាន់នេះត្រូវបានប្រកាសនាពេលថ្មីៗនេះនៅលើគេហទំព័ររបស់ GBM បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ប្រកបដោយកិត្តិនាមរបស់ខ្លួននៅរាត្រីថ្ងៃទី១០ ធ្នូ នៅទីក្រុងឌូបៃ។ ពានរង្វាន់ឆ្នាំនេះបានវាយតម្លៃក្រុមហ៊ុនជាង ១៨,០០០ នៅទូទាំងវិស័យផ្សេងៗលើគុណសម្បត្តិនៃសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ការច្នៃប្រឌិត ភាពប្លែកពីគេ ប្រសិទ្ធភាព និងឥទ្ធិពល និងថាមវន្តរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងឧស្សាហកម្មនីមួយៗ។ នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins បានមានប្រសាសន៍ថា៖ ពានរង្វាន់ទាំងនេះបានមកដល់ចំពេលដ៏ល្អបំផុត។ យើងពិតជាមានកិត្តិយសបំផុតដែលទទួលបានពានរង្វាន់ទាំងនេះ។ ឆ្នាំ២០២២ គឺជាឆ្នាំដ៏លំបាកហើយក៏ជាឆ្នាំដែលជោគជ័យមួយរបស់ សែលកាត។ ឆ្នាំនេះយើងបានដាក់ដំណើរការនូវផលិតផលសំខាន់ៗចំនួនពីររបស់ក្រុមហ៊ុននោះគឺ គម្រោង Time To Rise សហការហ៍ជាមួយ […]

លោកជំទាវ ម៉ៅ ចំណាន ផ្តល់ជំនួយជិត ៣០,០០០ដុល្លារអាម៉េរិក ដល់អង្គការអាហ្វេស៊ីបកម្ពុជា

Naren December 27, 2022 27/12/2022

លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ បានចុះសួរសុខទុក្ខ កុមារី និងយុវនារីនៃអង្គការអាហ្វេស៊ីបកម្ពុជា ហើយបរិច្ចាគថវិកានិងសម្ភារៈសិក្សាមួយចំនួន។ លោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បាននាំបុត្រាបុត្រី បុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសប្បុរសជនដទៃទៀត ទៅជួបសំណេះសំណាល និងស្វែងយល់អំពីបញ្ហាប្រឈមដែលកុមារី និងយុវនារីបានជួបប្រទះ និងការឧបត្ថម្ភគាំទ្រផ្សេងៗដែលអង្គការអាហ្វេស៊ីបកម្ពុជា ផ្តល់ជូនពួកគេ។ លោកស្រី ម៉ម សុម៉ាលី ជាស្ថាបនិក និងនាយិកាគ្រប់គ្រងអង្គការអាហ្វេស៊ីបកម្ពុជា បានចែករំលែកប្រវត្តិនៃអង្គការ និងការខិតខំប្រឹងប្រែងក្នុងការជួយកុមារឱ្យទទួលបានការអប់រំកាន់តែប្រសើរ។ លោកស្រី ម៉ម សុម៉ាលី បានមានប្រសាសន៍៖ «តាងនាមឱ្យបុគ្គលិក កុមារី ព្រមទាំងយុវនារី ដែលជាជនរងគ្រោះ និងអ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ រំលោភបំពានផ្សេង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ ដែលបានមកធ្វើទស្សនកិច្ចនៅមណ្ឌលស្តារនីតិសម្បទា អង្គការអាហ្វេស៊ីបកម្ពុជា និងបាននាំយកមកជាមួយជំនួយជិត ៣០,០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ការអប់រំ និងប្រតិបត្តិការរបស់អង្គការអាហ្វេស៊ីបកម្ពុជា។ អង្គការអាហ្វេស៊ីបកម្ពុជា មិនអាចបន្តបេសកកម្មរបស់ខ្លួនឡើយបើគ្មានការគាំទ្រពីម្ចាស់ជំនួយនីមួយៗ និងអ្នកឧបត្ថម្ភដូចជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាដើមនោះទេ។ […]