PR

ឱកាសមាសសម្រាប់ក្លាយជាម្ចាស់រថយន្តស៊េរីទំនើបឆ្នាំ 2025!

Liny Chan May 26, 2025 26/05/2025

ព្រឹត្តិការណ៍ដ៏ធំនិងដំបូងគេបំផុត GANZBERG ប៉ះកំប៉ុង ឈ្នះឡាន បានមកដល់ហើយ! កុំឲ្យឱកាសដ៏កម្រនេះរំលងទៅអោយសោះ! កម្មវិធីនេះនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2025 នៅមុខសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង 9ព្រឹកតទៅសម្រាប់ជ័យលាភីនិងទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា៖ សម្រាប់បងប្អូនដែលបានចូលរួមប្រកួតដែលមិនទទួលបានជ័យលាភី និងទទួលរង្វាន់លើកទឹកចិត្តមួកសុវត្ថិភាព GANZBERG ពីក្រុមហ៊ុនផងដែរ លក្ខខណ្ឌចូលរួម៖ ចាប់ឱកាសឈ្នះឡាន ដោយគ្រាន់តែចូលរួមប៉ះកំប៉ុង!សប្បាយជាមួយឱកាសថ្មី!ជាមួយ GANZBERG

SIAM KUBOTA និងក្រុមហ៊ុន វីរៈ ប៊ុនថាំ អ៊ិចប្រេស ចុះ MOU ដើម្បីពង្រឹងផ្នែកបម្រើសេវាកម្មអតិថិជន និងជំរុញកំណើនការអភិវឌ្ឍរួមគ្នានៅកម្ពុជា

Liny Chan May 24, 2025 24/05/2025

ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ – SIAM KUBOTA Corporations ដឹកនាំដោយលោកស្រី Waraporn Osathapan អគ្គនាយករងជាន់ខ្ពស់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញសេវាបម្រើអតិថិជន និងទំនាក់ទំនងដ៏ស្អិតរមួតជាមួយ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុន វីរៈ ប៊ុនថាំ អ៊ិចប្រេស។ ភាពជាដៃគូនេះតំណាងឱ្យការបោះជំហានឆ្ពោះទៅមុខយ៉ាងមុតមាំនៅក្នុងការប្តេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្ដិការរួមគ្នា ឆ្ពោះទៅរកឧត្តមភាព សេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងការរីកចម្រើនរួមគ្នា ដោយផ្តោតលើការលើកកម្ពស់សេវាកម្មដឹកជញ្ជូន ការផ្គត់ផ្គង់ និងទីផ្សារ ដើម្បីផ្តល់នូវគុណប្រយោជន៍កាន់តែច្រើនដល់អតិថិជន តាមរយៈអត្ថប្រយោជន៍បន្ថែម និងការបញ្ចុះតម្លៃពិសេស។ លោកស្រី Waraporn Osathapan មានប្រសាសន៍ថា “SIAM KUBOTA មានគោលបំណងបង្កើនការប្រើប្រាស់កម្មវិធីទូរសព្ទដៃគូបូតា នៅកម្ពុជា ទន្ទឹមនឹងនេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយនាពេលអនាគតផងដែរ។ ក្នុងកិច្ចសហការនេះ យើងបានផ្តោតនិងយកចិត្តទុកដាក់លើការផ្តល់អត្ថប្រយោជន៍ពិសេសដល់អតិថិជនរបស់ គូបូតា នៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះនឹងរួមបញ្ចូលនូវសេវាកម្មជាច្រើន រួមទាំងការផ្តល់ជូនកន្លែងស្នាក់នៅ សេវាមកម្មដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់អតិថិជន ដែលនឹងមាននៅក្នុងកម្មវិធីទូរសព្ទគូបូតា”។ អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា “ក្នុងនាមជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនវីរៈប៊ុនថាំ មានមោទនភាពក្នុងការចាប់ដៃគូសហការជាមួយគូបូតា […]

GANZBERG បន្តដំណើរគុនខ្មែរ និង concert រយៈពេល 2ថ្ងៃពេញទៅដល់ស្រុកពួក​ ខេត្តសៀមរាប

Liny Chan May 22, 2025 22/05/2025

ភ្នំពេញ៖ GANZBERG សហការជាមួយទូរទស្សន៍ Town Full HD TV បានបង្កើតមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour Concert ដែលមានការប្រគំតន្រ្តី និងប្រដាល់គុនខ្មែរទៅគ្រប់រាជធានីខេត្តរយៈពេល 2ថ្ងៃពេញរៀងរាល់សប្តាហ៍។ ហើយនៅសប្តាហ៍នេះ ថ្ងៃទី 24-25 ឧសភា GANZBERG Kun Khmer Tour Concert នឹងធ្វើដំណើរទៅកាន់ស្រុកពួកខេត្តសៀមរាប ជាមួយវត្តមានកំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបដូចជា លោក Zedes លោកសុគន្ធថេរ៉ាយុ កញ្ញាស៊ីរីកា លោកHan Record និងកញ្ញា Bee Emm ពិសេសការប្រកួតប្រដាល់គុនខ្មែរជាមួយជំនួបកីឡាករទាំងជាតិនិងអន្តរជាតិជាច្រើនគូទៀតផង។ ការប្រគំតន្ត្រីនិងប្រដាល់គុនខ្មែរនេះ ចាប់ផ្តើមពីម៉ោង 7យប់តទៅ និងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HD TV និង Page ផ្លូវការ Beer GANZBERG៕

ដឹងតែកក្រើកមេឃហើយ! លើកនេះ GANZBERG លេងឈុតធំនាំ 2NE1 ទាំងក្រុមសម្រាប់ការប្រគំតន្ត្រីអន្តរជាតិដ៏ធំអស្ចារ្យនៅកោះពេជ្រ!

Liny Chan May 19, 2025 19/05/2025

ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា- ត្រៀម!!ហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃរញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំ យ៉ាងអន្ទះសាជាយូរមកហើយនោះនឹងក្លាយជាការពិតឆាប់ៗនេះហើយ ! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀម រាំសប្បាយ តាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ 2025 នេះមែនទេ?  មែនហើយ!ឥឡូវច្បាស់ការមែនទែនហើយគឺលើកនេះក្រុមហ៊ុន GANZBERG លេងឈុតធំដ៏គួរឱ្យភ្ញាក់ផ្អើលដែលនឹងនាំកំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំងមូល មកសម្ដែងក្នុងមហាព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រថ្ងៃទី5 ខែកក្កដា ឆ្នាំ2025 ដ៏ខ្លីខាងមុខនេះ។ ក្រុមតារាចម្រៀងស្រី 2NE1 ដែលមានសមាជិក 4រូប រួមមាន CL, Park Bom, Sandara Park និង Minzy […]

សាកទាយលេងមើល! GANZBERG Lacima Tour សប្តាហ៍នេះនឹងធ្វើដំណើរទៅដល់ខេត្តណា…?

Liny Chan May 14, 2025 14/05/2025

ថ្ងៃសៅរ៍ ទី17 ខែឧសភា ឆ្នាំ2025 ខាងមុខនេះ GANZBERG Lacima Tour នឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានកំពង់ចាម ខេត្តកំពង់ចាមដែលនឹងនាំយកសកម្មភាពសប្បាយៗ ដែលប្រមូលផ្ដុំទាំងកំពូលតារារ៉េប, Hip hop និង DJ មានឈ្មោះល្បីៗជាច្រើនប្រចាំប្រទេស ដូចជាក្រុម Lacima Cartel, លោក Rango, លោក Toro, លោក Steezy និង លោក NPN។ អ្វីដែលរឹតតែអស្ចារ្យក៏មានកម្មវិធីប្រកួតប្រជែង GANZBERG ពួកម៉ាកល្អ ប៉ះកំប៉ុង ឈ្នះឡាន ជម្រុះវគ្គចុងក្រោយផងដែរនាទឹកដីនៃខេត្តកំពង់ចាម ដែលនឹងចាប់ទទួលចុះឈ្មោះចូលរួមប្រកួតចាប់ថ្ងៃទី១៤ ដល់ ១៦ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណ ពហុកីឡដ្ឋានកំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចាប់ពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច ឬ តាមរយៈ Telegram 012 510 577 និងសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទនងលេខ៖ […]

ក្រុមហ៊ុន Cambrew សហការជាមួយ Wingmall ពង្រីកវិសាលភាពនៅក្នុងទីផ្សារឌីជីថល

Naren May 13, 2025 13/05/2025

ក្រុមហ៊ុន Cambrew ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group និងជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការហាងអនឡាញ Carlsberg របស់ខ្លួននៅលើ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Wingmall នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការចែកចាយ និងលក់រាយនូវផលិតផលភេសជ្ជៈជាច្រើនរបស់ក្រុមហ៊ុន Cambrew ដូចជា៖ ស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម និងទឹកបរិសុទ្ធជាដើម។ លើសពីនេះទៀត ភាពជាដៃគូនេះ នឹងជួយបង្កើនវិសាលភាពផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំមួយនេះខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនបានយ៉ាងប្រសើរ។ វត្តមានហាង Carlsberg នៅលើថ្នាល Wingmall ផ្តល់ជូនអតិថិជនទូទៅ ក៏ដូចជាដៃគូអាជីវកម្មចែកចាយ (B2B) នូវភាពងាយស្រួលក្នុងការស្វែងរក និងបញ្ជាទិញផលិតផលរបស់ក្រុមហ៊ុន Cambrew ហើយដឹកជញ្ជូន ទៅដល់ទីតាំងដោយផ្ទាល់តែម្តងត្រឹមតែ ១០ ទៅ ២០នាទីប៉ុណ្ណោះ។ ហាង Carlsberg មានលក់ផលិតផលជាជាច្រើននៅលើ Wingmall ដូចជា៖ ស្រាបៀរ Carlsberg, Angkor, Singha,Blanc 1664 ព្រមទាំងភេសជ្ជៈកំពុងពេញនិយមជាច្រើនទៀតរួមមាន៖ Sting, Pepsi, Mirinda, 7Up […]

មហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ និង GANZBERG គុនខ្មែរ ឆ្នាំ២០២៥

Naren May 13, 2025 13/05/2025

ក្នុងឱកាសពិសេសប្រចាំឆ្នាំ២០២៥ មហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ និងGANZBERG គុនខ្មែរនិងរៀបចំឡើងដើម្បីអបអរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ និងអបអរព្រះរាជពិធីច្រត់ព្រះនង្គ័លខាងមុខនេះGANZBERG បានសហការណ៍ជាមួយទូរទស្សន័ BayonTV គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហាព្រឹត្តិការណ៍មហាអស្ចារ្យ រយៈពេលពីរថ្ងៃគឺថ្ងៃ ១៤ ១៥ ខែឧសភា ឆ្នាំ២០២៥ នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នឹងលេចឡើងនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយ៉ាងពិតប្រាកដ ដែលមានឈ្មោះថា “មហាព្រឹត្តិការណ៍សិល្បៈវប្បធម៌ និង GANZBERGគុនខ្មែរ” មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ បាយ័ន FacebookPage Beer GANZBERG។ ថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២៥ GANZBERG គុនខ្មែរ ជាជំនួបកំពូល ដ៏គួរឲ្យរំភើប និងអស្ចារ្យ រវាងកីឡាករខ្មែរនិងអេស្ប៉ាញ៖ដណ្តើមខ្សែក្រវ៉ាត់ ក្របីព្រៃស្នែងពិឃាដ ពេជ្រ សម្បត្តិ រាជសីហ៍សម្រែកខ្ទរធរណី សំអឿន សុផាស្ដេចតុកកែ ធន់ វណ្ណា កញ្ជ្រោងខ្មៅកំពូលល្បិច រិទ្ធី សុវណ្ណឃីម និងត្រូវប្រកួតជាមួយកីឡារករ ប្រដាល់មកពីប្រទេសអេស្បាញ។ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ […]

បបួលគ្នាឱ្យហើយ! GANZBERG និងរៀបចំការប្រគំតន្រ្តីដ៏អស្ចារ្យ ឡូយ កាលីប ស្តង់ដាអន្តរជាតិ “GANZBERG Lacima Tour Concert” ក្នុងក្រុងសៀមរាប

Liny Chan May 7, 2025 07/05/2025

នៅថ្ងៃសៅរិ៍ ទី 10 ខែឧសភា ឆ្នាំ 2025 ខាងមុខនេះ GANZBERG និងរៀបចំកម្មវិធីធំដ៏អស្ចារ្យ ឡូយ កាលីប ស្តង់ដាអន្តរជាតិ “GANZBERG Lacima Tour Concert” នាទឹកដីអច្ឆរិយៈនៃក្រុងសៀមរាប ខេត្តសៀមរាប។ ភាពរំជើបរំជួល ការច្នៃប្រឌិត ស្នាដៃនៃសិល្បះតុបតែងឆាក ការប្រគំតន្ត្រីដ៏មហោះស្ចារ្យ និងសកម្មភាពសប្បាយៗ ដែលប្រមូលផ្ដុំទាំងកំពូលតារារ៉េប, Hip hop និង DJ មានឈ្មោះល្បីៗជាច្រើនប្រចាំប្រទេស។ មហាជំនួបដែលមិនអាចបំភ្លេចបាននេះ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីរាប់ម៉ឺននាក់ ដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ លើឆាកដ៏ធំនិងទំនើបនេះ GANZBERG បានអញ្ជើញក្រុមតារាល្បីៗដូចជាក្រុម Lacima Cattel, OG Golden, JADY, DYLUX,JD DLICK,CASSAIN និង CHAN SREYKHOUCH ដែលនឹងមកបង្ហាញការសម្តែងគួរឲ្យភ្ញាក់ផ្អើល បង្ហាញភាពដ៏ល្អឥតខ្ចោះ និងថាមពលបំបែកកំណត់ត្រា នៃសិល្បៈទំនើបដែលមិនធ្លាប់មាននាទឹកដីនៃខេត្តសៀមរាប។ ជាពិសេស ឆាកប្រគំតន្ត្រីត្រូវបានរៀបចំជាមួយសម្លេង (Sound JBL) លំដាប់ពិភពលោក, […]

ឧកញ៉ា គិត ស៊ូឡា កូនប្រុសអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាំយកថវិកាបរិច្ចាគ ១,០៩៩,៩៩៩ដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ដែលជាកូនប្រុសអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកនូវថវិកា ចំនួន ១,០៩៩,៩៩៩ ដុល្លារអាមេរិក ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ពិធីប្រគល់ និងទទួលនេះ មានការអញ្ជើញជាអធិបតីភាពរបស់លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងថ្នាក់ដឹកនាំធនាគារវីង និងក្រុមហ៊ុន […]

GANZBERG ប៉ះកំប៉ុង ឈ្នះឡាន វគ្គជម្រុះដំបូងខេត្តបាត់ដំបងចំណាយពេលជាង7ម៉ោង ទីបំផុតរកឃើញជ័យលាភី

Naren April 29, 2025 29/04/2025

ការប្រកួតប្រជែង GANZBERG ប៉ះកំប៉ុង ឈ្នះឡាន វគ្គជម្រុះដំបូងដែលធ្វើឡើងនៅខេត្តបាត់ដំបងកាលពីថ្ងៃទី 26 ខែមេសា ឆ្នាំ 2025 ដែលមានបេក្ខជនមកពីបណ្តាស្រុកនានានៃបាត់ដំបងចូលរួមជាច្រើន ហើយចំណាយពេលរហូតទៅដល់ 7ម៉ោង 12 នាទី 35វិនាទី។ ក្នុងអំឡុងពេលជិត ៧ ម៉ោង បេក្ខជនត្រូវឆ្លងកាត់វិញ្ញាសារជាច្រើន ខណៈពេលគណៈកម្មការរៀបចំកម្មវិធីក៏បានដាក់ការប្រកួតជាពីរមានភាពតានតឹងនិងសប្បាយរីករាយក្នុងពេលតែមួយ ចំណាត់ថ្នាក់ទី ១ ត្រូវបានគ្រងដោយ លោក សាំង សុវត្ថិ ដែលទទួលបានរង្វាន់ធំ ម៉ូតូធំ Yamaha FZ មួយគ្រឿង។ចំណាត់ថ្នាក់ទី ២ ទៅលើ លោក រស់ សៅលៃ ដែលទទួលបានប្រាក់សរុប 1,000 ដុល្លារ។ចំណាត់ថ្នាក់ទី ៣ បានទៅលើ លោក យិម សុដារ៉ាពង្ស ជាមួយប្រាក់រង្វាន់ 500 ដុល្លារ។ចំណាត់ថ្នាក់ទី ៤ គឺ លោក សឹង សិទ្ធិស័ក ដែលទទួលបានប្រាក់រង្វាន់ 300 ដុល្លារ។ចំណាត់ថ្នាក់ទី […]