banner test

គួរឲ្យកោតសរសើរ! បុរសជាកម្មករសំណង់ទៅវេរលុយ ហើយម្ចាស់កន្លែងវេរលុយទៅលើស សុខចិត្តត្រលប់មកប្រាប់វិញ ថែមទាំងមិនយកសាគុណ រួចនិយាយពាក្យចេញពីចិត្តបែបនេះទៀត (មានវីដេអូ)

Khmerpress December 7, 2021 07/12/2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងអំពើល្អរបស់បុរសម្នាក់ ដែលជាកម្មករសំណង់ បានទៅផ្ញើលុយ ហើយត្រូវម្ចាស់កន្លែងផ្ញើលុយទៅលើស ហើយបុរសចិត្តល្អរូបនោះបានត្រលប់មកប្រាប់ម្ចាស់កន្លែង ថែមទាំងមិនទទួលយកសាគុណ ដែលម្ចាស់កន្លែងវេលុយបានជូនទៀតផង។ យោងតាមម្ចាស់គណនីឈ្មោះ ប៊ុន ណារឿន បានឲ្យដឹងថា៖ “បងសូមអរគុណដល់ទឹកចិត្តប្អូនប្រុសណាស់🙏🙏ប្អូនប្រុសមកផ្ញើលុយកន្លែងខ្ញុំ10ម៉ឺនរៀលតែខ្ញុំដាក់អោយ1លានរៀលហើយមិនបានចាប់អារម្មណ៍មើលទៀតមកពីថ្ងៃនឹងសំបូរភ្ញៀវក្រៅផងឆាតផងលុះដល់ប្អូនប្រុសទៅបាត់មួយសន្ទុះប្អូនប្រុសត្រឡប់មកវិញគាត់ប្រាប់ខ្ញុំថា បងឯងផ្ញើលុយអោយខ្ញុំលើស90មុឺនហើយខ្ញុំក៏ភ្ញាក់ពេលនោះគាត់អោយខ្ញុំដកលុយវិញហើយខ្ញុំជូនជាសាគុណដល់គាត់ៗមិនព្រមយកទេ គាត់ថែមទាំងពោលពាក្យប្រាប់ខ្ញុំថា ចិត្តយើងចិត្តគេពេលបាត់លុយឬរបស់ពិតជាពិបាកចិត្តណាស់បង។ បងពិតជាអរគុណប្អូនណាស់🙏🙏ប្អូនប្រុសជាជាងសំណង់ទេតែទឹកចិត្តប្អូនធំធេងណាស់🙏🙏ប៉ុន្តែមនុស្សមួយចំនួនមានផ្ទះមានឡានជិះជាងប្អូនប្រុសនឹងទៀតនៅចង់បានលុយបស់គេ។ ពេលខ្ញុំជូនសាគុណគាត់ គាត់មិនទទួលទេចឹងខ្ញុំលើកដៃសំពះអរគុណដល់ប្អូនប្រុសៗក៏សំពះខ្ញុំវិញពិតជាកម្រជួបមនុស្សល្អចឹងណាស់បងសូមជូនពរប្អូនប្រុសជួបតែសេចក្តីសុខនឹងក្រុមគ្រួសារហើយមនុស្សល្អៗ🙏🙏”៕ ដោយ៖ ខ្មែរណូត

អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សីសរុប១៦នាក់ រកឃើញឆ្លងកូវីដ១៩, អាជ្ញាធរបន្តអំពាវនាវឲ្យអាជីវករទាំងអស់ទៅយកសំណាកជាបន្ទាន់ និងព្រមានប្រើផ្លូវច្បាប់ចំពោះបុគ្គលដែលបន្តគេចវេស

Khmerpress April 5, 2021 05/04/2021

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេសមិនព្រមទៅយកសំណាក។ ក្រោយមានករណីនេះភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។ ក្រោយមានការអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ គេសង្កេតឃើញថា មានអ្នប៉ះពាល់ទាំងផ្ទាល់ និងប្រយោលបានទៅយកសំណាក ប៉ុន្តែទន្ទឹមគ្នានោះក៏មានអ្នកខ្លះទៀតដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ មិនបានទៅយកសំណាកនោះទេ។ ជាមួយនឹងបញ្ហានេះ អាជ្ញាធរបានព្រមានប្រើផ្លូវច្បាប់ចំពោះអ្នកគេចវេសទាំងនោះ បើនៅតែមិនព្រមទៅយកសំណាក នៅពេលដែលខ្លួនបានដឹងថា ធ្លាប់មានការប៉ះពាល់ជាមួយអ្នកកើតកូវីដកន្លងមកនោះ។ លោក លឹម សុភា អភិបាលខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទាំងឡាយ ដែលបានឃើញឈ្មោះអ្នកកើតកូវីដនៅផ្សារអូរឬស្សី សូមទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ហើយបើមិនព្រម និងបន្តគេចវេសទៀតនោះអាជ្ញាធរនឹងប្រើវិធានការតាមច្បាប់ នៅពេលរកឃើញថា បុគ្គលទាំងនោះបានឆ្លងកូវីដ ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺមុនៗ។ លោក លឹម សុភា […]