Mom Me

ម៉ាក់ៗគួរដឹង! អាហារ៦មុខ ដែលជួយដល់ការលូតលាស់ខួរក្បាលរបស់កុមារ

Naren January 6, 2023 06/01/2023

អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារ។ ប្រភេទជាច្រើនអាចជួយកុមារឱ្យប្រសើរឡើងនូវការយល់ដឹង ការចងចាំ និងការផ្តោតអារម្មណ៍។ ខួរក្បាលត្រូវការសារធាតុចិញ្ចឹមយ៉ាងខ្លាំង ហើយជាសរីរាង្គដំបូងដែលស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលយើងបរិភោគ។ យោងតាម Healthshots អ្នកជំនាញបានណែនាំអាហារ ៦មុខ ដើម្បីជួយកុមារឱ្យផ្តោតលើការរៀនសូត្រ។ ត្រីសាល់ម៉ុន ត្រីសាល់ម៉ុន គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា 3 DHA និង EPA ។ ធាតុទាំងពីរមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងដំណើរការនៃខួរក្បាល។ ស៊ុត ស៊ុតត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាប្រភពប្រូតេអ៊ីនដ៏ល្អ។ ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុ choline ច្រើន ដែលជួយបង្កើតការចងចាំ។ សម្រាប់អាហារពេលព្រឹកឪពុកម្តាយអាចរៀបចំស៊ុតឱ្យកូនៗរបស់ពួកគេដើម្បីយកទៅសាលារៀន។ គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ គឺជាប្រភពដ៏ល្អដែលខួរក្បាលត្រូវការជាប្រចាំ។ ជាតិសរសៃជួយគ្រប់គ្រងការស្រូបយកជាតិគ្លុយកូសរបស់រាងកាយ។ វីតាមីន B ដែលជួយដល់ប្រព័ន្ធសរសៃប្រសាទ ក៏មាននៅក្នុងគ្រាប់ធញ្ញជាតិផងដែរ។ ពពួកផ្លែប៊ឺរី ផ្លែប៊្លូបឺ ផ្លែឆឺរី ស្ត្របឺរីជាដើម មានសារធាតុចិញ្ចឹមច្រើន។ ផ្លែប៊ឺរីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ជាពិសេសវីតាមីន C ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ សាឡាត់ផ្លែឈើនិងបន្លែ ប្រភពដ៏ល្អបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់ការថែរក្សាកោសិកាខួរក្បាលឱ្យមានសុខភាពល្អគឺមាននៅក្នុង ប៉េងប៉ោះ ដំឡូងជ្វា ល្ពៅ ការ៉ុតជាដើម។ ផលិតផលទឹកដោះគោ ផលិតផលទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន B […]

១០ ស្នៀតជួយម៉ាក់ៗ ទប់ទល់នឹងបញ្ហាកូនរើសចំណីអាហារ

Liny Chan January 5, 2023 05/01/2023

ម្ដាយគ្រប់រូបតែងតែគិតគូរយ៉ាងល្អិតល្អន់ទៅលើរបបអាហាររបស់កូនៗ ដើម្បីឱ្យពួកគេទទួលបានជីវជាតិគ្រប់គ្រាន់ លូតលាស់បានល្អ រាងកាយមាំមួន និងសុខភាពល្អ។ ជាមួយគ្នានេះ អ្នកម្ដាយមិនតិចទេដែលមានបញ្ហាកូនរើសចំណីអាហារ ដូច្នេះក្នុងនាមជាឪពុកម្ដាយតើយើងគួរធ្វើបែបណា? ខាងក្រោមនេះ គឺជាគន្លឹះទាំង ១០ ដែលអាចជួយអ្នកទប់ទល់នឹងការរើសចំណីអាហាររបស់កូន៖ ១. កុំ​បង្ខំ​កូន​របស់​អ្នក​ឲ្យ​ញ៉ាំ​អ្វី​ដែល​គាត់​មិន​ចូល​ចិត្ត ២. បង្កើតមុខម្ហូបថ្មីៗ និងច្នៃរូបរាងប្លែកៗបែបទាក់ទាញ ៣. អោយអូនតូចប៉ះពាល់អាហាររបស់គេ ៤. បិទទូរទស្សន៍ យកប្រដាប់ប្រដាក្មេងលេង និងសៀវភៅចេញ ហើយជួយកូនតូចរបស់អ្នកផ្តោតលើរឿងញ៉ាំអាហារ ៥. អោយកូនញ៉ាំអាហារតាមសម្រួល កុំបង្ខំ តែក៏មិនត្រូវបណ្ដោយឱ្យលើសពី ២០ ទៅ ៣០នាទី ៦. ព្យាយាមញ៉ាំអាហារជាជុំគ្រួសារ ដូច្នេះកូនរបស់អ្នកត្រូវបានលើកទឹកចិត្តឱ្យយកគំរូតាមទម្លាប់របស់អ្នក ៧. ផ្ដល់អាហារទៅតាមអាយុអូនតូច ៨. បណ្ដោយឱ្យទារកញ៉ាំអាហារដោយខ្លួនឯង ៩. សូម​ព្យាយាម​អត់ធ្មត់ និង​ចិត្ត​ត្រជាក់នៅពេលកូនមិនព្រមញ៉ាំ ១០.កុំ​ស្រែក​ខ្លាំងៗ ​នៅ​ពេល​កូន​របស់កូនបដិសេធ​មិន​ព្រម​ញ៉ាំ៕ *បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕ អត្ថបទ៖ លីនី ប្រភព៖ webmd

អាហារដែលស្ត្រីមិនគួរទទួលទាន អំឡុងពេល​​មាន​ផ្ទៃពោះ

Naren January 5, 2023 05/01/2023

ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងការទទួលទានស៊ុតឆៅ សាច់មិនទាន់ឆ្អិន ឬអាហារដែលមានជាតិកាហ្វេអ៊ីន ព្រោះវាអាចប៉ះពាល់ដល់សុខភាពម្តាយ និងទារក។ ត្រីដែលមានជាតិបារត៖ យោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងត្រីដែលមានជាតិបារតខ្ពស់ដូចជា ត្រីម៉ាកែល ធូណា ត្រីដាវ… ការស្រូបយកជាតិបារតច្រើនពេកអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យបំផ្លាញខួរក្បាល និងប្រព័ន្ធសរសៃប្រសាទដែលកំពុងលូតលាស់របស់ទារក។ អាហារឆៅ ឬចម្អិនមិនបានល្អ៖ សាច់ដែលចម្អិនមិនបានល្អ ឬឆៅងាយធ្វើអោយស្ត្រីឆ្លងបាក់តេរី ឬប៉ារ៉ាស៊ីតជាច្រើនដូចជា Toxoplasma, coli, Listeria, and Salmonella។ ស្ត្រីគួរចម្អិនសាច់កែឆ្នែមុនពេលញ៉ាំដើម្បីជៀសវាងការឆ្លងរោគ។ ស៊ុតឆៅ៖ ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងការទទួលទានស៊ុតឆៅ ព្រោះវាអាចឆ្លងមេរោគ salmonella ។ រោគសញ្ញានៃការឆ្លងមេរោគ salmonella រួមមានគ្រុនក្តៅ ក្អួត ចង្អោរ និងរាគ។ អាហារមានជាតិកាហ្វេអ៊ីន៖ ការញ៉ាំជាតិកាហ្វេអ៊ីនអាចបណ្ដាលឱ្យទារករលូតនិងសម្រាលមកមិនគ្រប់គីឡូ។ ជាពិសេស ស្ត្រីមានផ្ទៃពោះគួរតែទទួលទានជាតិកាហ្វេអ៊ីនតិចជាង ២០០មីលីក្រាមក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះមិនត្រឹមតែនៅក្នុងកាហ្វេប៉ុណ្ណោះទេ ជាតិកាហ្វេអ៊ីនក៏មាននៅក្នុងតែ សូកូឡា និងភេសជ្ជៈប៉ូវកម្លាំងផងដែរ៕ ប្រភព៖ healthline *បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

កុមារ អូទីសឹ្សម ភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះពី១ឆ្នាំ ទៅ ២ឆ្នាំ

Liny Chan January 5, 2023 05/01/2023

នាយកសាលាអប់រំពិសេស ក្រុងតាខ្មៅបញ្ជាក់ថា កុមារអូទីស្សឹមភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះចាប់ពី១ឆ្នាំទៅ២ឆ្នាំដោយយើងអាចមើលដឹងតាមរយៈសកម្មភាពនិងកាយវិការរបស់ពួកគេ។ លោក ចាន់ សារិន នាយកសាលាអប់រំពិសេសក្រុងតាខ្មៅបានប្រាប់វិទ្យុជាតិកម្ពុជាថា អូទីស្សឹមមិនមែនជាជំងឺទេ វាគឺជាប្រភេទពិការភាពនៃការអភិវឌ្ឍន៍ខួរក្បាលនិងផ្លូវចិត្តរបស់កុមារដែលជាហេតុនាំឲ្យប៉ះពាល់ទៅដល់ការលូតលាស់រាងកាយសតិបញ្ញាស្មារតីប៉ះពាល់ផ្នែកទំនាក់ទំនងសង្គមនិងស្ដែងចេញនូវអាកប្បកិរិយាកុមារ។ លោកបន្តថា កុមារអូទីស្សឹមពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃរួមមានឪពុកម្ដាយបងប្អូននិងកុមារដទៃដោយបង្ហាញកាយ វិការខុសប្លែកពីមនុស្សធម្មតា។ លោកបន្តទៀតថា កុមារអូទីស្សឹមភាគច្រើនបង្ហាញរោគសញ្ញាក្នុងអាយុចន្លោះពី១ឆ្នាំទៅ២ឆ្នាំដោយយើងអាចតេស្ត ដឹងតាមកាយវិការ ទះដៃ ក្តាប់ដៃ រឹងរូស ស្រែកយំខ្លាំងៗ មិនចេះនិយាយ ឬនិយាយជាសំឡេងសត្វជាដើម។ល។ លោកបញ្ជាក់ថា ទោះបីយើងអាចសម្គាល់កុមារអូទីស្សឹមតាមសកម្ម ភាពប្រចាំថ្ងៃខ្លះៗក៏ដោយ ក៏យើងមិនអាចដឹងច្បាស់ថាកុមារទាំងអស់នោះអូទីសឹ្សមកម្រិតណានោះទេដូច្នេះចាំបាច់បំផុតមាតាបិតាត្រូវយកកូនទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញកុមារឬគ្រូពេទ្យផ្នែកចិត្តសាស្ត្រដើម្បីសាកសួរនិងពិនិត្យឲ្យបានច្បាស់លាស់ទើបការបណ្តុះបណ្តាលគាត់មាន ប្រសិទ្ធភាព ។ សំឡេង:”យើងអាចវិភាគមើលកុមារអូទីស្សឹមបានតាមរយៈការតេស្តតែមិនមែនតេស្តឈាមនោះទេគឺតេស្តពីបំណិនសម្បទាចលនាសម្បទា ចលនាតូច ចលនាធំ និងបំណិនសង្គមផ្សេងៗយើងអាចដឹងថាកុមារនោះមានបញ្ហាអូទីស្សឹមតែយើងផ្ដល់ឱកាសឲ្យអាណាព្យាបាលយកកូនទៅជួបគ្រូពេទ្យជំនាញជាមុនសិន ដើម្បីឲ្យគ្រូពេទ្យបញ្ជាក់ថាកុមារនោះមានអូទីសឹ្សមកម្រិតណាចឹងយើងអាចមើលដឹងតែគេមិនអាចធ្វើតេស្តឈាមដើម្បីបញ្ជាក់ពីរោគសញ្ញានោះទេ”។ លោកនាយកសាលាអប់រំពិសេសក្រុងតាខ្មៅ ក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ដែលមានកូនអូទីស្សឹមបើដឹងថាកូនមានអូទីស្សឹមហើយត្រូវបញ្ជូន​កុមារ​មាន​ពិការ​ភាព​​សតិបញ្ញានិងអូទីស្សឹម ទៅ​សាលារៀនឲ្យបានទាន់ពេលវេលាពិសេសក្នុងអំឡុងកុមារមានអាយុ៣ឆ្នាំនឹង​ជួយ​ឱ្យ​ពួក​គេ​​​​ចេះ​ជួយ​ខ្លួន​ឯង អាច​រស់​ក្នុង​សង្គម និង​អាច​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ទូទៅ​​ ដូច​មនុស្ស​ធម្មតា​ដែរ​។ ប៉ុន្តែ​បើ​អាណា​ព្យាបាល​​មិន​បញ្ជូន​កូន ​ឱ្យ​ទៅ​រៀន​នៅ​ក្នុង​សាលា​ទេ ប្រៀបបាននឹង​ធ្វើ​បាប​ខ្លួន​ឯង និង​ធ្វើ​បាប​​កូន​​ពេញ​មួយ​ជីវិតព្រោះកុមារអូទីស្សឹមដែលមានអាយុច្រើនពិបាកក្នុងការកែប្រែឥរិយាបថឱ្យត្រឡប់មកចូលសង្គមវិញដូចកុមារដទៃ៕ ប្រភព៖ ក្រសួងព័ត៌មាន

វិធីបោកអាវទារកឱ្យបានត្រឹមត្រូវ ប៉ាម៉ាក់គួរដឹងដើម្បីចៀសវាងកូនកើតបញ្ហាស្បែក

Liny Chan January 5, 2023 05/01/2023

ទារក ឬ កូនតូចអាចមានសុខភាពល្អមិនមែនអាស្រ័យទៅលើការបំបៅ ឬ ការផ្ដល់អាហារតែមួយមុខនោះទេ គឺមានកត្តាជាច្រើនទៀតរួមផ្សំ ហើយក្នុងនោះកត្តាសម្លៀកបំពាក់ក៏ជារឿងសំខាន់មួយជួយដល់សុខភាពពួកគេដែរ ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាស្បែក។ ការបោកសម្លៀកបំពាក់ក៏ជារឿងសំខាន់ ដែលប៉ាម៉ាក់គ្រប់រូបត្រូវយកចិត្តទុកដាក់ និងយល់ដឹង ថាបោកបែបណាទើបត្រឹមត្រូវ ស្អាត ហើយសុវត្ថិភាពសម្រាប់កូនៗ ដូច្នេះប៉ាម៉ាក់អាចរៀនតាមវិធីខាងក្រោមនេះ៖ ១. បោកសម្អាតសម្លៀកថ្មីមុនពាក់ឱ្យកូន៖ សម្លៀកបំពាក់ថ្មី មិនប្រាកដថាស្អាត ហើយសុវត្ថិភាពសម្រាប់ទារកនោះទេ ដោយសារវាអាចត្រូវបានផលិតឡើងនៅក្នុងរោងចក្រដោយមានលាយឡំសារធាតុគីមី ឬ ផ្ទុកនៅក្នុងឃ្លាំង ដោយមិនដឹងថាវាប៉ះពាល់ទៅនឹងអ្វីខ្លះទេ ដូច្នេះមុនពេលពាក់ឱ្យទារក គួរបោកសម្អាតចេញឱ្យស្អាតជាមុនសិន ចៀសវាងជួបបញ្ហាផ្សេងៗ។ ២. ជ្រើសសាប៊ូបោកគក់៖ ដោយសារស្បែកទារកខ្សោយ និងងាយរងប្រតិកម្ម តម្រូវឱ្យប៉ាម៉ាក់គ្រប់រូបត្រូវប្រើសាប៊ូបោកគក់សម្រាប់ទារក ដោយសារវាគ្មានសាធាតុគីមីដូចក្នុងសាប៊ូបោកគក់សម្រាប់មនុស្សធំ។ ដូច្នេះប៉ាម៉ាក់គ្រប់រូប គួរជ្រើសរើសសាប៊ូណា ដែលគ្មានសារធាតុរលាក គីមី គ្មានក្លិន ដែលធ្វើឱ្យទារកងាយរលាករោល។ ៣.បោកគក់ទៅតាមជំហានដែលត្រឹមត្រូវ៖ នៅពេលបោកខោអាវកូន​ ជំហានដំបូងប៉ាម៉ាក់ត្រូវចែកខោអាវកូនបោកផ្សេងពីខោអាវមនុស្សធំ បន្ទាប់មកពិនិត្យមើលស្លាកនៅលើអាវដែលមានរៀបរាប់ពីការណែនាំអំពីការបោកគក់។ មួយវិញទៀត ខោអាវអូនតូចក៏អាចបោកជាមួយទឹកក្ដៅឧណ្ឌៗ ហើយចំពោះទារកដែលមានបញ្ហាស្បែកដូចជា ជំងឺត្រអក ប៉ាម៉ាក់គួរបោកជម្រះខោអាវ ឲកូនឱ្យបាន ២ទឹក ដើម្បីជម្រះជាតិសាប៊ូ។ ៤. សម្អាតស្នាមប្រលាក់៖ ស្នាកប្រឡាក់នៅលើខោអាវទារកភាគច្រើននឹងប្រែទៅជារឹង ដូច្នេះពេលខោអាវប្រលាក់ […]

មន្ទីរពេទ្យកាល់ម៉ែត្រ បង្ហាញពីប្រភេទជំងឺសើសែ្បកមួយចំនួនដែលអាចកើតលើកេ្មងតូចៗ!

Naren January 4, 2023 04/01/2023

ជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាសែ្បកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗ អាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។ ក្នុងនោះផងដែរ មន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានបង្ហាញពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូចដូចខាងក្រោមនេះ៖ ១. Vernix caseosa: កំអែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ដែលមានតួនាទីចូលរួមការពារទារកប្រឈមនឹងបរិស្ថានជុំវិញ។ ស្ថានភាពសែ្បកនេះនឹងវិលមករកភាពធម្មតាដោយខ្លួនឯង។ ២. Sebaceous hyperplasia: ការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស់ គេសង្កេតឃើញភាគច្រើននៅលើកេ្មងដែលកើតគ្រប់ខែ កើតឡើងដោយសាររងឥទ្ធិពលអរម៉ូន androgen ពីម្តាយ។ ស្ថានភាពនេះនឹងបាត់ទៅវិញដោយឯកឯង។ ៣. Milium (plural Milia): កន្ទួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ហើយអាចបាត់ទៅវិញដោយឯកឯង ឬករណីខ្លះត្រូវឆ្កឹះយកចេញដោយបចេ្ចកវិជ្ជាពេទ្យ។ ៤. Miliaria: កន្តួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្ទះរន្ធញើស។ ករណីនេះសង្កេតឃើញនៅ ថ្ងាស […]

ប៉ាម៉ាក់ថ្មីថ្មោងត្រូវដឹង! កូនលេចចេញរោគសញ្ញាទាំងនេះ គឺកូនអាលែហ្ស៊ីជាមួយទឹកដោះគោហើយ

Liny Chan January 4, 2023 04/01/2023

ទឹកដោះគោ គឺជាអាហារដ៏សំខាន់សម្រាប់ទារក និងជាជម្រើសដ៏ពេញនិយមដែលប៉ាម៉ាក់ជ្រើសរើសផ្ដល់ឱ្យកូនបៅ ប៉ុន្តែមិនបា្រកដថា ទារកបៅត្រូវទាំងអស់នោះទេ។ ជាក់ស្ដែង ទឹកដោះគោក៏អាចបង្កឱ្យមានប្រតិកម្មអាលែហ្ស៊ីចំពោះទារកមួយចំនួនផងដែរ ហើយអាលែកហ្ស៊ីទឹកដោះគោចំពោះទារកនេះ គឺជាកង្វល់មួយក្នុងចំណោមកង្វល់ទូទៅបំផុតរបស់ម្តាយគ្រប់រូប។ ដូច្នេះហើយអ្នកម៉ាក់ត្រូវសង្កេតមើលអាការៈរបស់កូនបន្ទាប់ពីបៅទឹកដោះគោរួច បើលេចចេញសញ្ញាខាងក្រោមនេះ មានន័យថា កូនៗរបស់អ្នក អាលែកហ្ស៊ីទឹកដោះគោហើយ៖ ១.ក្អក និងពិបាកដកដង្ហើម ២.ក្អួត និងរាក ៣.ដកដង្ហើមលឺសូរ ៣.រាកលាយឈាម ៤.ឡើងកន្ទួលលើស្បែក និងអុចក្រហម ៥.ឈឺក្បាលស្រាល និងបាត់បង់ស្មារតី ដែលបណ្ដាលមកពីការធ្លាក់ចុះនៃសម្ពាធឈាម ៦.ស្អក និងណែនក្នុងបំពង់ក ៧.ឈ្លក់ និងមិនព្រមបៅ ក្នុងករណីខ្លះ អាឡែហ្ស៊ីទឹកដោះគោ ក៏អាចនាំអោយមានអាលែហ្ស៊ីប្រភេទធ្ងន់ធ្ងរដែលគេហៅថា anaphylaxis ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សម្ពាធឈាម ស្បែក និងលំនាំដកដង្ហើមរបស់ទារក។ ដូចនេះបើកូនៗមានអាការៈមិនស្រួលខ្លាំង អ្នកម៉ាក់ត្រូវយកកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ឬ គ្រូពេទ្យឯកទេសកុមារ៕ អត្ថបទ៖ លីនី ប្រភព៖ parenting.firstcry

ត្រូវពាក់កាសច្រើនពេក! តើគួរធ្វើយ៉ាងណាដើម្បីការការពារការស្តាប់របស់កុមារនៅពេលរៀនតាមអនឡាញ?

Naren January 4, 2023 04/01/2023

ការពាក់កាសជាញឹកញាប់ក្នុងអំឡុងពេលសិក្សាតាមអ៊ីនធឺណិតអាចបង្កើនហានិភ័យនៃការបាត់បង់ការស្តាប់ចំពោះកុមារតូចៗ។ ក្នុងអំឡុងពេលនៃការរីករាលដាលនៃ Covid-19 កុមារត្រូវសិក្សាតាមអ៊ីនធឺណិតនៅផ្ទះ ហើយការប្រើកាសច្រើនជាងធម្មតាគឺជៀសមិនរួច។ ការពាក់កាសជាប់គ្នាក្នុងរយៈពេលយូរអាចធ្វើឱ្យបាត់បង់ការស្តាប់។ នេះជារឿងមួយចំនួនដែលឪពុកម្ដាយអាចត្រូវធ្វើដើម្បីការពារការស្តាប់របស់កូន។ យោងតាម The Conversation សំឡេងត្រូវបានវាស់ជា decibels (dB) ។ កម្រិតសំឡេងសុវត្ថិភាពដែលបានណែនាំសម្រាប់កុមារគឺតិចជាង ៨០ dB ។ ការឮសំឡេងណាមួយខ្លាំងជាងនេះ ជាពិសេសការស្តាប់កាស អាចបណ្តាលឱ្យបាត់បង់ការស្តាប់។ មធ្យោបាយសម្រាប់ឪពុកម្តាយដើម្បីពិនិត្យមើលថាតើសំឡេងដែលកូនកំពុងឮខ្លាំងពេកឬអត់។ នោះគឺប្រសិនបើអ្នកឈរដៃឆ្ងាយពីកុមារ ហើយអ្នកនៅតែអាចលឺសំឡេងនៅពេលក្មេងពាក់កាស នេះបង្ហាញថាកុមារកំពុងបញ្ចេញសំឡេងខ្លាំងពេកហើយ។ លើសពីនេះ ឪពុកម្តាយគួរតែទុកឱ្យកូនរៀននៅកន្លែងស្ងាត់។ ប្រសិនបើកូនរបស់អ្នកកំពុងសិក្សានៅកន្លែងដែលមានសម្លេងរំខាន នោះគាត់ទំនងជានឹងបង្កើនកម្រិតសំឡេង ដើម្បីកុំឱ្យមានការសន្ទនា ឬសំឡេងរំខានពីខាងក្រៅ។ បន្ទាប់ពីពាក់កាស កុមារគួរសម្រាកពីរបីនាទី ឬយូរជាងនេះ ដើម្បីឱ្យត្រចៀករបស់ពួកគេធូរស្បើយ។ ឪពុកម្តាយចងចាំថានៅពេលដែលបាត់បង់ការស្តាប់ វាគឺជាអចិន្ត្រៃយ៍ មិនអាចព្យាបាលឱ្យឮដូចមុនបានទេ។ ដូច្នេះ វាជារឿងសំខាន់ដែលអ្នកត្រូវធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារការបាត់បង់ការស្តាប់របស់កូនលោកអ្នក៕ ប្រភព៖ zingnews

សម័យឌីជីថល! មាតាបិតា និងអាណាព្យាបាល គួរតែដឹងថាតើគួរកំណត់ឱ្យកុមារមើលទូរស័ព្ទ ឬថេប្លេត បែបណាទើបល្អទៅ?

Naren January 4, 2023 04/01/2023

នៅពេលញៀនស្មាតហ្វូន កុមារងាយនឹងឆាប់ខឹង ហើយបន្តិចម្តងៗក្លាយជាមនុស្សមិនចាប់អារម្មណ៍ចំពោះពិភពលោកជុំវិញពួកគេ។ ខណៈឱពុក ម្តាយ អាណាព្យាបាលមួយចំនួនពិតជាមិនចង់ឱ្យកូនៗលេងឧបករណ៍ទាំងនេះឡើយ ប៉ុន្តែកិច្ចការរវល់ដែលធ្វើឱ្យអាណាព្យាបាលមិនមានពេលក្នុងការមើលថែកូន ដូច្នេះដើម្បីជម្នះស្ថានភាពនេះ គឺមានវិធីសាមញ្ញបំផុតសម្រាប់ឪពុកម្តាយក្នុងការជួយកុមារឱ្យកាត់បន្ថយពីការលេងស្មាតហ្វូន ឬថេប្លេត។ មាតាបិតា និងអាណាព្យាបាលអាចឱ្យកុមារមើលទូរស័ព្ទ និងទូរទស្សន៍ តាមយុទ្ធសាស្រ្តMទាំង៤ ដែលជាការណែនាំដោយសមាគមន៍គ្រូពេទ្យឯកទេសរោគកុមាររបស់ប្រទេសកាណាដា​ (Canadian Pediatric Society)។ ១. កាត់បន្ថយ (Minimize) – កុមារក្រោមអាយុ២ឆ្នាំ មិនគួរឱ្យមើលទេ (អាចប៉ះពាល់ដល់ការលូតលាស់ភ្នែកកុមារ)។ – កុមារចន្លោះអាយុ ២ទៅ៥ឆ្នាំ គួរមើលតិចជា១ម៉ោងក្នុងមួយថ្ងៃ។ ២. Mitigate – ឪពុកម្តាយគួរមើលជាមួយកុមារ – ជ្រើសយកវីដេអូណាដែលមានលក្ខណៈជាការអប់រំសំរាប់កុមារ និងមានឱ្យកុមារមានសកម្មភាព។ ឧទាហរណ៍ មានឱ្យរៀននិយាយ ថាតាមពាក្យជាដើម។ ៣. ការប្រើប្រាស់ដោយយកចិត្តទុកដាក់ (Be Mindful) – បិទឧបករណ៍ទាំងនោះចោលពេលឈប់មើលឬឈប់ប្រើ។ មិនត្រូវបើកកំដរពេលកុមារលេងអ្វីផ្សេងឡើយ (បើកទូរទស្សន៍ ឧបករណ៍ទាំងនោះចោលពេលកុមារលេងអ្វីផ្សេងអាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកផ្ចង់ ឬផ្តោតអារម្មណ៍លើអ្វីមួយ របស់កុមារ)។ ៤. ធ្វើជាគំរូ (Model) – មនុស្សចាស់នៅក្នុងផ្ទះនេះផ្ទាល់គួរតែធ្វើជាគំរូដល់កុមារនៅក្នុងគ្រួសារទាក់ទងបញ្ហាមើលឧបករណ៍ទាំងនេះ។ […]

អូនតូចអាយុ ៦ខែ អ្នកម៉ាក់គួរផ្ដល់អាហារទាំងនេះ ទើបកូនលូតលាស់ និងអភិវឌ្ឍន៍បានល្អ

Liny Chan January 4, 2023 04/01/2023

នៅពេលទារកអាយុ ៦ខែ ទឹកដោះម្ដាយ ឬ ទឹកដោះគោលែងជាអាហារចម្បងដែលទារកត្រូវការទៀតហើយ គឺពួកគេត្រូវការជាតិដែកបន្ថែម រួមទាំងសារធាតុចិញ្ចឹមផ្សេងៗ ដូចជា ស័ង្កសី និងប្រូតេអ៉ីន។ ដូចនេះហើយទើបគេតែងតែណែនាំអោយផ្ដល់អាហារដល់ទារកនៅអាយុចាប់ពី ៦ខែឡើងទៅ រួមទាំងការបំបៅរហូតអាយុ ១២ខែ។ នៅពេលចាប់ផ្ដើមញ៉ាំអាហារដំបូងៗ អូនតូចមិនត្រូវការអាហារច្រើននោះទេ ពោលគឺ ១ទៅ ២ ស្លាបព្រា តែប៉ុណ្ណោះ ហើយបរិមាណនឹងកើនឡើងនៅពេលដែលពួកគេចេះរៀន ហាមាត់ ទំពារ និងលេប។ ចំពោះអាហារ ម៉ាក់ៗគួរអោយអូនតូចញ៉ាំអាហារដែលមិនម៉ត់ពេក តែងាយស្រួលលេប ទោះពួកគេមិនមានធ្មេញសម្រាប់ទំពារក៏ដោយ ក៏ពួកគេអាចប្រើអញ្ចាញធ្មេញដើម្បីទំពារ។ ការទំពារក៏ជួយដល់ការលូតលាស់ថ្គាម និងការនិយាយផងដែរ។ ដូច្នេះអ្នកម៉ាក់ត្រូវផ្ដល់ឱ្យអូនតូចនូវអាហារដែលមានសុខភាពល្អ និងមានជីវជាតិ ដែលនឹងគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ពួកគេ ហើយអ្នកម៉ាក់អាចសាកល្បងផ្ដល់អាហារឱ្យកូនដូចខាងក្រោម៖ – cereals ដែលមានជាតិដែក – សាច់ក្រហម និង សាច់ត្រី កិន ឬ ហាន់ – បន្លែគ្រប់មុខមាន បន្លែបៃតង ស ទឹកក្រូច និងលឿង ដែលឆ្អិន – […]