Mom Me

ទារកកាចយំយប់ មិនងាយគេង ម៉ាក់ប៉ាគួរសាកល្បងលួងតាមវិធីទាំងនេះ

Liny Chan January 3, 2023 03/01/2023

ជឿជាក់ថា ម៉ាក់ៗមិនតិចទេដែលសម្រាលកូនហើយជួបបញ្ហាកូនកាចយំយប់ ជាពិសេសពិបាកលួងអោយអូនតូចគេង ។ បញ្ហានេះបើប៉ះអ្នកម៉ាក់ដែលធ្លាប់មានកូនរួច អាចនឹងមិនសូវពិបាកឡើយព្រោះមានបទពិសោធន៍ តែបើប៉ះលើម៉ាក់ៗទើបមានកូនដំបូងវិញប្រាកដជាពិបាកមិនខាន។ ដើម្បីលួងទារកទើបនឹងកើតអោយបាត់យំ និងឆាប់គេង អ្នកម៉ាក់អាចសាកល្បងតាមវិធីទាំង ៥ ខាងក្រោមនេះ៖ ១.រក្សាភាពស្ងាត់ ហើយយោគខ្លួនកូន៖ វិធីនេះនឹងជួយអោយទារកបាត់យំភ្លាមៗហើយឆាប់គេងលក់ទៀតផង ដោយតម្រូវឱ្យអ្នកម៉ាកលើកអូនតូចដោយដៃទ្រក្បាលអូនតូចឱ្យផ្អៀង បន្ទាប់មកគ្រវីអូនតូចតិចៗ។ ២. ដាក់អូនតូចឱ្យគេងផ្អៀង៖ ដោយសារនៅក្មេងខ្ចី ទារកតែងតែជួបបញ្ហាមិនស្រួលនៅក្នុងក្រពះ ដូចជាបញ្ហារំលាយអាហារជាដើម ដូច្នេះនៅពេលទារកយំអ្នកគួរសាកល្បងដាក់ទារកឱ្យគេងផ្អៀងទៅឆ្វេង ព្រោះវាអាចជួយសម្រួលដល់ក្រពះ ហើយនៅពេលទារកបាត់យំ សឹមដាក់ទារកមកគេងផ្ងារវិញដើម្បីឱ្យគេងលក់ស្រួល និងបានយូរ។​ ៣.រុំកូនក្នុងភួយទន់ៗ៖ ការធ្វើបែបនេះ​ ត្រូវបានគេហៅថា “swaddling” ដែលជាទម្លាប់មួយដែលគេតែងតែធ្វើតៗគ្នាច្រើនជំនាន់មកហើយ។ “swaddling” ត្រូវបានគេឱ្យដឹងថា អាចធ្វើឱ្យទារកមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព ដូចពួកគេនៅក្នុងផ្ទៃម្ដាយដែរ ដូច្នេះដើម្បីប្រើវិធីនេះលួងកូន អ្នកម៉ាក់ត្រូវការភួយ ឬ កន្សែង ស្ដើងល្មម ហើយទន់ មករុំដោយដាក់ដៃ និងជើងចូលក្នុងឱ្យបានល្អ មួយសន្ទុះក្រោយមកកូននឹងបាត់យំ។ ៤. បំបៅកូន៖ ព្យាយាមបំបៅទឹកដោះដល់កូនពេលអូនតូចយំ ព្រោះពេលខ្លះទារកអាចឃ្លានដោយសារហេតុផលមួយចំនួនដែលធ្វើឱ្យកូនរករឿង ហេតុនេះហើយអ្នកម៉ាក់គួរសាកល្បងវិធីនេះជាមុនសិន ព្រោះអូនតូចនឹងបដិសេធបើសិនជាពួកគគេដែលមិនឃ្លាន បន្ទាប់មកចាំជ្រើសរើសប្រើវិធីផ្សេងទៀត។​ ៥. បង្កើត […]

តិចនិកស្លៀកពាក់ឱ្យទារកក្នុងខែធ្លាក់ខ្យល់ត្រជាក់ ដែលអ្នកម៉ាក់គួរដឹង កុំឱ្យអូនតូចរងា ឬ​ឈឺ

Liny Chan January 3, 2023 03/01/2023

ចូលដល់ខែត្រជាក់ ជារឿងដ៏គួរឱ្យព្រួយបារម្ភមួយសម្រាប់អ្នកម៉ាក់ដែលមានកូនតូចៗ ជាពិសេសអ្នកម៉ាក់ថ្មីថ្មោងដែលទើបតែសម្រាលកូនរួច ដែលមិនទាន់មានបទពិសោធន៍ក្នុងការមើលថែទារក។ ខណៈពេលដែលអាកាសធាតុត្រជាក់ ការស្លៀកពាក់ឱ្យទារកគឺជារឿងដ៏សំខាន់មួយ ដូច្នេះតើយើងគួរស្លៀកពាក់បែបណាទើបកូនមិនរងា ហើយមិនឈឺ ជាពិសេសពេលចេញទៅខាងក្រៅ? តិចនិកក្នុងការស្លៀកពាក់ឱ្យទារកបានត្រឹមត្រូវក្នុងខែត្រជាក់៖ – នៅពេលចេញទៅក្រៅ៖ ស្លៀកពាក់ឱ្យកូនរបស់អ្នកជាមួយខោអាវដែលស្រាលៗ ដែលងាយស្រួលដោះចេញប្រសិនបើពួកគេឡើងកំដៅ។ ជាមួយគ្នានេះ អ្នកគួរពិនិត្យមើលការព្យាករណ៍អាកាសធាតុជាមុន និងដាក់សម្លៀកបំពាក់បន្ថែមសម្រាប់សាកួរក្នុងករណីកូនរបស់អ្នកត្រជាក់ខ្លាំង។ – នៅពេលគេង៖ ត្រូវស្លៀកពាក់ឱ្យអូនតូចឱ្យបានគ្រប់គ្រាន់ដើម្បីអោយពួកគេកក់ក្ដៅ ដោយមិន​បាច់ប្រើភួយ ព្រោះពួកគេអាចនឹងធាក់ចេញ។ អ្នកគួរប្រើ safe infant sleeping bag ដែលមានទំហំត្រូវនឹងក ក្លៀក និងមិនមានមួក តែបើក្នុងករណីប្រើភួយ អ្នកគួរជ្រើសរើសភួយណាដែលស្រាលៗ ដែលងាយស្រួលក្នុងការទាញចេញ ហើយត្រូវប្រាកដថាមិនមានអ្វីគ្រប ក្បាល និងមុខ របស់កូនអំឡុងពេលគេង។ – រឿងដែលគួរចៀសវាង៖ គួររក្សាភាពកក់ក្ដៅនៅកន្លែង ទ្រូង ខ្នង និងពោះរបស់ទារក ដូច្នេះកុំបារម្ភបើសិន ដៃ និងជើង ទារកត្រជាក់ ព្រោះវាជារឿងធម្មតា។ កុំដាក់ទារកឱ្យគេងនៅក្បែរម៉ាស៊ីនកម្ដៅ ឬ ត្រូវកម្ដៅថ្ងៃដោយផ្ទាល់។ កុំ ប្រើភួយអគ្គិសនី ឬ ដបទឹកក្ដៅស្អំដើម្បីរក្សាកម្ដៅអូនតូច៕​ […]