(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១០គូទៀតហើយ គ្រាដែលក្នុងនោះ មានអ្នកលេងគុនខ្មែរ ៤រូប បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាសជូនជាតិ រួមមានកីឡាករ ទិត សោភ័ណ្ឌ(រឿង សោភ័ណ្ឌ), ឃុន ឡាំងកូស៊ីន, ឈុត វ៉ាន់ថង និង ឃុន ប៉ូរ៉ា ។ សម្រាប់លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកីឡាករ ទិត សោភ័ណ្ឌ បានផ្ដួលកីឡាករឡាវ Bounma Bouddala ត្រឹមទឹកទី១ ស្របពេលកីឡាករ ឃុន ឡាំងកូស៊ីន បានយកឈ្នះកីឡាករវៀតណាម Nguyen Thanh Trung, កីឡាករ ឈុត វ៉ាន់ថង បានយកឈ្នះកីឡាករម៉ាឡេស៊ី Muhammad និងកីឡាករ ឃុន បូរ៉ា បានយកឈ្នះកីឡាករវៀតណាម Truong Cao Minh Phat ។ ចំពោះវគ្គដណ្ដើមមេដាយមាស អ្នកលេងគុនខ្មែរទាំង […]