ម៉ាឡេស៊ី៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី (OCM ឬ MOM) បាន ប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើស តំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ពិធីប្រកាសបានប្រារព្ធធ្វើឡើង នៅថ្ងៃចន្ទទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Putrajaya ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី លោក Dr. Tan Sri Mohamad Norza Zakaria ដែលបានប្រគល់វិញ្ញាបនបត្រដល់តំណាងប្រតិភូ កីឡាម៉ាឡេស៊ី ចំនួន៩១៤នាក់ ក្នុងនោះមានអត្តពលិក ចំនួន៦៧៧នាក់ (កីឡាករ ៤០៣នាក់ កីឡាការិនី ២៧៤នាក់) និងមន្ត្រី ចំនួន២៣៧នាក់ ដែលនឹងចូលរួមក្នុងការប្រកួតលើកីឡាចំនួន ៣៤ប្រភេទ។ អត្តពលិក និងមន្ត្រី នៃប្រភេទកីឡាទាំង៣៤ប្រភេទនេះរួមមាន៖ កីឡាទឹក (លោតទឹក, ហែលទឹក, បាល់ទឹក និងហែលទឹកពាក់ជើងទា), អត្តពលកម្ម, កីឡាវាយសី, បាល់បោះ, ប៊ីយ៉ា ស្នូកឃ័រ, ប្រដាល់សកល, អុក […]