SEA GAMES

ក្រោយចប់កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍លំដាប់ទ្វីបអាស៊ីនៅឆ្នាំ២០២៩

Khmerpress May 18, 2023 18/05/2023

ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណីស៊ីហ្គេមលើកទី៣២ និងបានបិទបញ្ចប់ទៅវិញជាមួយនឹងលទ្ធផលយ៉ាងគាប់ប្រសើរ ប្រទេសកម្ពុជារបស់យើង ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍ដែលកាន់តែអស្ចារ្យជាងនេះទៀត ក្នុងកម្រិតទ្វីបអាស៊ីទាំងមូល នៅរយៈពេល ៦ ឆ្នាំខាងមុខ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន ស៊ីនហួរ។ បើយោងតាមក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាធ្វើជាម្ចាស់ផ្ទះជាមួយ OCA ដើម្បីរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៩។ ព្រឹត្តិការណ៍នេះមានការចូលរួមពី ៤៦ ប្រទេស ហើយវាគឺជាលើកទីមួយ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍របស់ OCA មួយនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រោយអ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជាគោរពស្រលាញ់ និងនាំគ្នាសុំថតរូបយ៉ាងច្រើន កីឡាករសិង្ហបុរីម្នាក់លាន់មាត់ថា «គាត់មិនដែលទទួលបានការគាំទ្រច្រើនបែបនេះនៅក្នុងប្រទេសសិង្ហបុរីពីមុនមកទេ»

Khmerpress May 18, 2023 18/05/2023

កាលពីពេលថ្មីៗនេះ មានវីដេអូនៅលើ TikTok មួយ កំពុងផ្ទុះការចាប់អារម្មណ៍ និងការចូលមើលយ៉ាងច្រើន ក្រោយវាបានបង្ហាញពីក្រុមអ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានចូលទៅថតរូបកីឡាករ​ Cricket របស់សិង្ហបុរី Raoul Sharma យ៉ាងច្រើនកុះករ។ រំលឹកដែរថា កីឡាករ Sharma បានមកដល់កម្ពុជាកាលពីដើមខែឧសភា និងបានឈ្នះមេដាយមាសឱ្យសិង្ហបុរីផងដែរ ប៉ុន្តែវាស្ទើរតែមិនគួរឱ្យជឿសម្រាប់គាត់ នៅពេលដែលគាត់មានអ្នកគាំទ្រយ៉ាងច្រើននៅកម្ពុជា។ កីឡាករ Sharma នៅពេលត្រឡប់ទៅដល់​សិង្ហបុរី​វិញ​បាន​ប្រាប់​កាសែត The Straits Times ថា៖«ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ទេ។ ខ្ញុំទើបតែដើរចេញពីជុំរុំក្រុមរបស់ខ្ញុំទៅបន្ទប់ទឹក ហើយក៏មានអ្នកស្ម័គ្រចិត្តម្នាក់បានរត់មកសុំខ្ញុំថតរូបជាមួយ»។ លោក​បាន​បន្ថែម​ថា លោក​បាន​ថត​រូប​ជាមួយ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា​ប្រមាណ​ពី ២០ ទៅ ៣០ នាក់ ដែល​មាន​ភាព​រួសរាយ​រាក់ទាក់ និងចិត្តល្អ។ លោកបាននិយាយថា លោកក៏មិនបានដឹងពីវីដេអូ TikTok ដែលកំពុងតែល្បីនេះដែរ រហូតទាល់តែមានមិត្តម្នាក់ផ្ញើឱ្យគាត់មើល។ ឥឡូវនេះ វីដេអូ TikTok មួយនោះមាន​អ្នក​ចូល​មើល​ដល់​ទៅ ១.១ លាន​ដង។ អ្នក​ប្រើ TikTok ម្នាក់​បាន​បញ្ចេញ​មតិ​ថា៖«វា​ជា​ការ​ល្អ​ដែល​ឃើញ​អត្តពលិក​ទាំង​នេះ ​ផ្តល់​ពេល​វេលា​ឱ្យអ្នក​គាំទ្រ»។ អ្នកផ្សេងទៀតជាច្រើន បានភ្ញាក់ផ្អើលលើរូបរាងដ៏ល្អរបស់អ្នកកីឡា Cricket កម្ពស់ […]

សម្តេចតេជោ ហ៊ុន សែន៖ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មិនឱ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លុយអាចចាយអស់ តែកេរ្តិ៍ឈ្មោះរបស់ជាតិចាយមិនអស់ទេ

Naren May 18, 2023 18/05/2023

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តរបស់សម្តេចដែលមិនឱ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះលុយអាចចាយអស់ តែកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ជាតិគឺចាយមិនអស់ឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំគិតថាខ្ញុំសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថាយើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះចាប់ផ្តើមយកគំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ានមួយផ្នែកចូលមក តាមរយៈនៃការមិនបង់ថ្លៃ លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិចាយមិនអស់ទេ»។ សម្តេចតេជោ ហ៊ុន សែន បានប​ន្ថែមទៀតថា ក្នុងឋានៈជាសមាជិកអាស៊ាន ជាមេដឹកនាំនៃប្រទេសអាស៊ានមួយ គឺត្រូវមានគំនិតផ្តួចផ្តើមលើបញ្ហាផ្សេងៗ ក្នុងនោះក៏មានគំនិតផ្តួចផ្តើមទាក់ទងនឹងវិស័យកីឡា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានធ្វើសកម្មភាពមុនដើម្បីជាការពង្រឹងនូវសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ាន។ សម្តេចតេជោ បានបន្ថែមថា កម្ពុជាបានចាយថវិកាថែមតែ ៧លានដុល្លារតែប៉ុណ្ណោះ សម្រាប់ចំណាយលើការស្នាក់នៅរបស់កីឡាករ កីឡាការិនី និងការទទួលទានផ្សេងៗ តែកម្ពុជាបានមកវិញនូវការរាប់អានមិត្តភក្តិ ក្នុងចំណោមអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាលនៃការរៀបចំស៊ីហ្គេមនេះ ប្រកបដោយការទទួលខុសត្រូវ នឹងពុំមានអ្នកណាមួយមានគ្រោះថ្នាក់កើតឡើងដល់ជីវិតនៅក្នុងប្រទេសកម្ពុជានោះទេ ហើយវាជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការរៀបចំព្រឹត្តិការស៊ីហ្គេមនេះ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា បានបន្សល់ទុកមិនមែនគ្រាន់តែមួយថ្ងៃ ពីរថ្ងៃ […]

សម្តេចតេជោ ហ៊ុន​ សែន សូម​អធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរ និងមិត្តភក្តិបរទេស ប្រសិនបើមានកំហុសឆ្គងដោយអចេតនា ចំពោះការរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២

Khmerpress May 18, 2023 18/05/2023

(ភ្នំពេញ)៖ ទោះបីជា ការប្រកួតស៊ីហ្គេម លើកទី៣២ បានបញ្ចប់ទៅដោយជោគជ័យ និងមោទនភាពក៏ដោយ ស​ម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំបានភ្លេចឡើងឡើយ នៅក្នុងការសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរ និងមិត្តបរទេស ប្រសិនបើមានកំហុសឆ្គងអចេតនា ចំពោះការរៀបចំព្រឹត្តិការណ៍ជាលើកដំបូងនេះ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំក៏សូមអធ្យាស្រ័យ ចំពោះប្រជាជនកម្ពុជា ក៏ដូចជាមិត្តភ័ក្តិនៅក្នុងចំណោមអាស៊ានរបស់យើង ប្រសិនបើមានកំហុសឆ្គងណាមួយកើតឡើងដោយអចេតនា យើងខ្ញុំនឹងត្រៀមទទួលយកនូវមតិរិះគន់ ដើម្បីស្ថាបនា និងកែលម្អសម្រាប់ពេលអនាគត»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តភក្តិបរទេសទាំងអស់ ដែលបានចូលរួមជួយវិស័យកីឡាកម្ពុជាតាំងពីដើម រហូតដល់ពេលមានព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលនេះផងដែរ។ បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាង​ប្រទេស​ពី​​ភ្លើង​​សង្គ្រាមឡើងវិញនោះ […]

CAMSOC សូមការអភ័យទោស ចំពោះអ្នកបម្រើការស៊ីហ្គេម និងប្រជាពលរដ្ឋ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទ ដ្បិតចំនួនមានកំណត់

Khmerpress May 17, 2023 17/05/2023

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានប្រកាសសូមការអភ័យទោស ចំពោះក្រុមការងារពាក់ព័ន្ធជួយគណៈកម្មាធិការជាតិ CAMSOC និងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក៏ដូចជាប្រជាពលរដ្ឋទាំអស់ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយសារចំនួនកៅអីមានកំណត់ ពុំអាចផ្ដល់ជូនបានគ្រប់ៗគ្នា ។ មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា ដោយសារកៅអីក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ មានកំណត់ ហើយការរៀបចំពិធីបិទជាផ្លូវការ ផ្អែកទៅលើសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC សូមការយោគយល់អធ្យាស្រ័យ ដូចខាងក្រោម៖ ទី១- គណៈកម្មាធិការជាតិ CAMSOC សូមឲ្យអ្នកមិនមានសំបុត្រ អញ្ជើញមកលេងកម្សាន្ដ ក៏ដូចជាទស្សនាការផ្សាយបន្ដផ្ទាល់លើស្លាយ(LED) នៅបរិវេណខាងក្រៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ទី២- សូមអភ័យទោស ចំពោះភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងអ្នកបម្រើការទាំងអស់ ដែលជួយបម្រើសេវាគ្រប់បែបយ៉ាង កំឡុងដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយសារគណៈកម្មការបានកំណត់ចំនួនចូលរួម មិនអាចផ្ដល់ជូនបានទាំងអស់គ្នា ។ តាមរយៈនេះ គណៈកម្មាធិការជាតិ CAMSOC […]

សហព័ន្ធបាល់ទាត់ថៃ សំដែងការខកចិត្ត និងសុំទោសចំពោះទង្វើអចេតនារបស់កីឡាបាល់ទាត់ U22

Khmerpress May 17, 2023 17/05/2023

(បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់នៃប្រទេសថៃ FA បានសំដែងនូវការខកចិត្ត និងសុំទោសចំពោះទង្វើដោយអចេតនារបស់កីឡាករជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំរបស់ខ្លួនបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយប្រកួតចាញ់ U22 ឥណ្ឌូនេស៊ី ក្នុងវគ្គដណ្តើមមេដាយមាសយប់មិញនេះនៅ SEA Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់សហព័ន្ធបាល់ទាត់ថៃបានបញ្ជាក់ថា «FA ថៃពិតជាមានការខកចិត្តជាខ្លាំង និងសុំទោសចំពោះទង្វើដែលមិនសមហេតុផលដែលបានកើតឡើងនៅអំឡុងការប្រកួតនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងវិញ្ញាសាបាល់ទាត់បុរសរវាងថៃ និងឥណ្ឌូនេស៊ីដែលមានអ្នកគាំទ្រនៅក្នុងកីឡដ្ឋានច្រើនកុះករ និងជុំវិញពិភពលោក ដែលបានឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់មុខមាត់ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ និងមុខមាត់បាល់ទាត់ថៃផងដែរ»។ FA ក៏បានសន្យាទៀតថា បន្ទាប់ពីមានទង្វើដែលមិនអាចទទួលយកបាននេះ សហព័ន្ធបាល់ទាត់ថៃ រួមទាំងក្រុមគ្រូបង្វឹក នឹងធ្វើការអប់រំ និងដាក់ទោសទណ្ឌចំពោះកូនក្រុមរបស់ខ្លួន ជៀសវាងមានករណីនេះលើកក្រោយក្នុងកីឡា ២ឆ្នាំម្តងនេះទៀត គ្រាដែលពួកគេនឹងរៀបចំ SEA Games នៅឆ្នាំ២០២៥ វិញម្តង។ ជាចុងក្រោយ FA ថៃ សូមប្តេជ្ញា និងទទួលយកគ្រប់ការរិះគន់ក្នុងការកែតម្រូវ ដើម្បីឲ្យការប្រកួតបាល់ទាត់លើកក្រោយទៀត ប្រកបដោយទស្សនីយភាពសប្បាយរីករាយ និងទទួលបានយកបានក្នុងមិត្តភាពយូរអង្វែងនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕​ ផ្តល់សិទ្ធិដោយ៖ freshnews

សែន ចន្ទរិទ្ធីគុន បានបញ្ចេញប្រតិកម្មចំពោះការគប់ចោលមេដាយ និងតុក្កតារបស់ជម្រើសជាតិថៃ ហើយថា បុគ្គលនោះគួរតែត្រូវបានហាមឃាត់

Khmerpress May 17, 2023 17/05/2023

កាលម្សិលមិញនេះ កីឡាករជម្រើសជាតិថៃក្រោមអាយុ ២២ឆ្នាំ Jonathan Khemdee បានបង្ហាញនូវអាកប្បកិរិយាមិនសមរម្យ ដោយបានគប់ចោលមេដាយ និងតុក្កតាទៅឱ្យអ្នកគាំទ្រ ក្រោយក្រុមរបស់ខ្លួនចាញ់ជម្រើសជាតិឥណ្ឌូនេស៊ី។ ទង្វើនេះគឺពិតជាមិនអាចទទួលយកបានទេ ហើយកីឡាករប្រដាល់គុនខ្មែរ សែន ចន្ទរិទ្ធីគុន (Thiago Teixeira) ក៏បានបញ្ចេញប្រតិកម្ម ហើយថា បុគ្គលរូបនោះគួរតែត្រូវបានហាមឃាត់។ សែន ចន្ទរិទ្ធីគុន បានសរសេរថា៖«វាជាការមិនគោរពយ៉ាងធំធេងចំពោះកីឡាពិភពលោក។ អត្តពលិករូបនេះគួរតែត្រូវបានហាមប្រាមពីសកម្មភាពកីឡា ដើម្បីធ្វើជាឧទាហរណ៍។ ខ្ញុំសង្ឃឹមថា អាជ្ញាធររបស់ Sea Games និងទូទាំងពិភពលោក បានដឹងពីការមិនគោរពមួយនេះ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ក្រោយដំណើរទទួលបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ

Khmerpress May 17, 2023 17/05/2023

(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់​រយៈ​ប្រមាណ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើក​ដំបូងនៅកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។ ពិធី​បិទព្រឹត្តិ​ការណ៍ការ​ប្រកួតស៊ីហ្គេមដែលរៀបចំរៀងរាល់ពីរឆ្នាំម្តងនេះ នឹងប្រព្រឹត្តទៅក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ ក៏នឹងមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ​ជាតិ មហាជនសរុបប្រមាណជា ៦ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនៅល្ងាចថ្ងៃនេះ នឹងប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន៖ ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ, ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ប្រទេសថៃ ជាម្ចាស់ផ្ទះបន្ទាប់, ទស្សនីយភាពសម្តែង និងវីដេអូផ្សព្វផ្សាយរបស់ថៃ, សិល្បៈចម្រៀង «VICTORY FOR ALL», សិល្បៈចម្រៀង «CAMBODIAN PRIDE»…។ បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាង​ប្រទេស​ពី​​ភ្លើង​​សង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួល​រៀប​ចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ការប្រកួតត្រូវបានចាប់ផ្តើម​នៅថ្ងៃទី​២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែ​ឧសភា។ […]

សមាគមបាល់ទាត់ថៃបានចេញសារ សម្តែងការខកចិត្ត និងសូមអភ័យទោស ចំពោះភាពចលាចលកាលពីម្សិលមិញនេះ

Khmerpress May 17, 2023 17/05/2023

សមាគមបាល់ទាត់ថៃ (Football Association of Thailand) បានបង្ហោះសារបង្ហាញពីភាពសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់រវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ នៅឯព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពី​ថ្ងៃអង្គារ ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។ សមាគមបាល់ទាត់ថៃ សម្រេចនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតលើករណីដែលបានកើតឡើងនេះ។ សមាគមបាល់ទាត់ថៃបានសរសេរថា ពួកគេសូមសម្តែងការខកចិត្ត និងសូមអភ័យទោស ចំពោះភាពចលាចលដែលកើតឡើងនៅក្រៅទីលាន កំឡុងការប្រកួតរវាងជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ជាពិសេសក្រុមគ្រូបង្វឹកដែលគួរឱ្យគំរូល្អ ប៉ុន្តែបែរជាបង្ហាញនូវអាកប្បកិរិយា​ដ៏អាក្រក់បែបនេះ។ សមាគមបាល់ទាត់ថៃនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីបើកការស៊ើបអង្គេតលើអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកការពិត ក្រោយពីពួកគេត្រឡប់មកដល់ប្រទេសថៃវិញ។ សមាគមបាល់ទាត់ថៃ ក៏សូមអភ័យទោសទៅកាន់អ្នកគាំទ្រថៃ ប្រជាជនថៃ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ហើយពួកគេ នឹងផ្ញើលិខិតសុំទោសជាផ្លូវការទៅកាន់ភាគីពាក់ព័ន្ធផ្សេងទៀត ដែល​រងផលប៉ះពាល់ក្នុងព្រឹត្តិការណ៍នេះ។ សមាគមបាល់ទាត់ថៃ នឹងទទួលយកនូវរាល់ការផ្តល់យោបល់ ដើម្បីកែលម្អការអនុវត្ត និងការពារមិនឱ្យឧបទ្ទវហេតុបែបនេះកើតឡើងម្តងទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការរីកចម្រើននៃវិស័យកីឡា ទទួលមេដាយសរុប ២៨២ នៅសុីហ្គេម ជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ

Naren May 17, 2023 17/05/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហោះលទ្ធផលមេដាយ ប្រៀបធៀបនៃព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ១៩៩៩ ដែលពេលនោះកម្ពុជា គ្មានទទួលបានមេដាយសោះ ហើយស្ថិតចំណាច់ថ្នាក់ទី១០ ក្រោមគេបង្អស់ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់វិញ កម្ពុជាទទួលមានមេដាយសរុបចំនួន ២៨២គ្រឿង ឈរលេខរៀងទី៣ មានមេដាយច្រើនជាងគេ និងឈរលេខរៀងទី៤ ដែលមានមេដាយមាសច្រើនជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរីកចម្រើនេះ គឺជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា «កាលពីស៉ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ជាមួយនឹង ០មេដាយ។ ស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន(សូមមើល តារាងប្រៀបធៀប)។ នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»៕ ផ្តល់សិទ្ធិដោយ៖ Fresh News