SEA GAMES

ម្ចាស់មេដាយមាសចំបាប់ ជា កញ្ញា ៖ «មេដាយមាសរបស់ខ្ញុំជូនសម្រាប់ប្រជាពលរដ្ឋខ្មែរ១៦លាននាក់»

Khmerpress May 15, 2023 15/05/2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនី ជា កញ្ញា ដែលឈ្នះមេដាយមាសលើប្រភេទកីឡាចំបាប់លើវិញ្ញាសាទម្ងន់ ៧២គីឡូក្រាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា «មេដាយមាសរបស់ខ្ញុំ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរ១៦លាននាក់»។ កីឡាការិនី ជា កញ្ញា បានគូសបញ្ជាក់ដោយរំភើបរីករាយយ៉ាងដូច្នេះថា៖ «នៅក្នុងការ ប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡារិនីឡាវ Sopha Tammavvong គឺមានការតានតឹងខ្លាំងណាស់ ហើយក៏មានអារម្មណ៍ភិតភ័យខ្លាំងណាស់ដែរ ប៉ុន្តែអារម្មណ៍មួយភ័យ និងអារម្មណ៍មួយទៀត គឺខ្ញុំចង់ឈ្នះការប្រកួត ដោយចង់ឈ្នះជាងភ័យ។ ដូច្នេះខ្ញុំត្រូវតែធ្វើឱ្យបាន។ មុនការប្រកួត វគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់មេដាយមាស ជា កញ្ញា បានប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រឹងប្រែង ឱ្យអស់ ពីសមត្ថភាពដែលខ្លួនមាន ដោយអាចធ្វើបានប៉ុណ្ណា គឺយកប៉ុណ្ណោះ ប៉ុន្តែសមត្ថភាព របស់ខ្ញុំ គឺអាចឈានដល់អ្វីដែលខ្ញុំប្រាថ្នាចង់បាន»។ «ខ្ញុំថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែល ផ្តល់ការគាំទ្រ លើកទឹកចិត្ត ហើយមេដាយមាសរបស់ខ្ញុំ គឺសម្រាប់ប្រជាពលរដ្ឋ១៦លាន នាក់។ ខ្ញុំក៏លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ចំបាប់ឱ្យប្រឹងប្រែងឱ្យអស់ពីសមត្ថភាព […]

កីឡាករប្រដាល់ ព្រំ សំណាង ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិគុនខ្មែរ ដើម្បីទុកឱ្យកីឡាករជំនាន់ក្រោយសាងកិត្តិយសជូនជាតិបន្ត

Khmerpress May 15, 2023 15/05/2023

កីឡាករប្រដាល់ ព្រំ សំណាង ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិគុនខ្មែរហើយ ដោយគាត់ចង់ទុកឱកាសឱ្យកីឡាករជំនាន់ក្រោយ ប្រកួតប្រជែងគ្នា និងសាងកិត្តិយសជូនជាតិបន្ត។ រំលឹកដែរថា ព្រំ សំណាង ទើបតែបានឈ្នះមេដាយមាសជូនជាតិ បន្ទាប់ពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា TUN TUN MIN ដោយពិន្ទុ កាលពីពេលថ្មីៗនេះ នៅក្នុងវិញ្ញាសាប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៨១ គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវពហុកីឡដ្ឋានដ៏ស្រស់ស្អាត និងរឹងមាំ សម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

Naren May 15, 2023 15/05/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំផ្ញើជូនប្រជាជនចិន ជាពិសេសចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង នូវការអរគុណដែលឯកឧត្តម ក៏ដូចជាប្រជាជនចិនបានផ្តល់ជាអំណោយនូវស្តាតដ៏ស្រស់ស្អាត និងរឹងមាំ ប្រកបដោយសោភ័ណ្ឌភាពដែលជាឱកាសឱ្យកម្ពុជាមានមុខមាត់ក្នុងការបើកស៊ីហ្គេម ឆ្នាំ២០២៣។» ទន្ទឹមគ្នានេះ សម្តេចបានអរព្រះគុណ ព្រះករុណា ព្រះបីតាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គទុកជាកេរ្តិ៍មរតក ដល់កូនចៅធ្វើជាកន្លែងនៃការប្រកួតស៊ីហ្គេម បន្ទាប់ពី៦៤ឆ្នាំមុនដែលព្រះអង្គបានធ្វើនៅទីនោះ និងព្រះមហាក្សត្រ ព្រមទាំងហ្លួងម៉ែ ដែលបានផ្ញើជាសារសំឡេងកោតសរសើរ ចំពោះរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្តេចបាន ថ្លែងអំណរគុណប្រទេសនានាជាសមាជិកអាស៊ាន ដែលបានបញ្ជូនកីឡាករកីឡាការិនី មកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា និងផ្តល់ការគាំទ្រ ដល់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ

Naren May 15, 2023 15/05/2023

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ព្រឹត្តិការប្រកួតស៊ីហ្គេមនោះ អាចទៅចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នកកីឡា កីឡាករ កីឡាការិនី បន្ទាប់ពីការ​ប្រកួតហើយចង់ទៅមើលប្រាសាទអង្គរវត្ត សុំកុំឱ្យមានការលក់សំបុត្រ សូមឱ្យចូលមើលអង្គរវត្តដោយឥតគិតថ្លៃទៀត សូមបញ្ជាក់ជូនឱ្យហើយ»។ សម្តេចតេជោ ក៏បានស្នើទៅគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ក្រសួងវប្បធម៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កុំលក់សំបុត្រសម្រាប់កីឡាករ កីឡាការិនី ដែលមកប្រកួតស៊ីហ្គេម ហើយចង់បន្តទៅទស្សនាអង្គរវត្ត ពេលស៊ីហ្គេមបានបញ្ចប់ តែសម្រាប់តែអ្នកកីឡានិងគ្រូបង្វឹក សម្រាប់អ្នកមកតាមមកគាំទ្រត្រូវលក់សំបុត្រធម្មតា ដែលនេះជាការបញ្ជាក់ថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា កម្ពុជាមិនត្រឹមតែហ៊ានធ្វើប៉ុណ្ណឹងនោះទេ តែកម្ពុជាធ្លាប់ហ៊ានធ្វើពលីកម្មដែលធំជាងនេះទៅទៀតរួចម្តងហើយ គឺការអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ដែលប្រទេសនានាមិនឱ្យចូល តែកម្ពុជាបានអនុញ្ញាតឱ្យចូលដើម្បីសង្គ្រោះប្រជាជនដែលនោះលើនាវានោះបានរាប់ពាន់អ្នក ដែលមិនក្លាចជំងឺឆ្លងកូវីដ១៩ ដល់ប្រជាជនក្នុងប្រទេសរបស់ខ្លួននោះទេ។ […]

មកដឹងពីបម្រាម និងវិធានការចាំបាច់ ៩ចំណុច ដែលអ្នកចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម គប្បីត្រូវដឹង

Khmerpress May 15, 2023 15/05/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងន័យនេះ ដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិ CAMSOC ស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់ អនុវត្តតាមវិធានការដូចខាងក្រោម៖ – គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី – ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន – ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ – អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ – អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច […]

លោក ថោង ខុន អំពាវនាវស្ថាប័នដែលប្រគល់ភារកិច្ចឱ្យត្រូវនាំបងប្អូនទៅដល់កន្លែងប្រារព្ធពិធីបិទការប្រកួតកីឡាស៊ីហ្គេម ដោយធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ

Khmerpress May 15, 2023 15/05/2023

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានអំពាវនាវឱ្យស្ថាប័នដែលបានប្រគល់ភារកិច្ចឱ្យ ត្រូវនាំបងប្អូនឱ្យមកដល់កន្លែងប្រារព្ធពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយបើការរៀបចំធ្វើបែបនេះមានភាពរលូនល្អ និងចូលរួមអនុវត្តន៍ទាំងអស់គ្នា ដើម្បីធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ។ ការអំពាវនាវរបស់បែបនេះលោក ថោង ខុន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងប្រគល់បណ្ណទស្សនា បណ្ណរថយន្តថ្មី និងពិនិត្យកន្លែងអង្គុយ សម្រាប់ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅសាលសន្និសីទសារព័ត៌មាន ពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ នាឱកាសនោះដែរលោក ថោង ខុន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ និងមានសណ្តាប់ធ្នាប់បានល្អ។ ប៉ុន្តែសម្រាប់ពិធីបិទ គណៈកម្មាធិការបានរៀបចំប្ដូរបណ្ណ ដោយបណ្ណនេះមានលក្ខណៈងាយស្រួលជាង ព្រោះបណ្ណនេះបង់លេខ Zone ធំៗ នៅកន្លែងអង្គុយ ដែលធ្វើឱ្យមានលក្ខណៈងាយស្រួលរក។ លោកបានគូសបញ្ជាក់ថា ចំពោះអ្នកមកពីខេត្ត មេក្រុមតាមស្ថាប័ន ពេលដែលបើកបណ្ណនោះហើយ ត្រូវទៅមើលកន្លែង ដើម្បីនាំបងប្អូនមកពីខេត្តឱ្យមកស្គាល់កន្លែង។ ទន្ទឹមនឹងនេះដែរ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានគូសបញ្ជាក់បន្ថែមទៀតថា មានបញ្ហាខ្លះបានកើតឡើងក្នុងព្រឹត្តិការណ៍បើក ព្រោះការអនុវត្តមិនស្មើគ្នា។ ដូច្នេះ […]