SEA GAMES

ស៊ីហ្គេម២០២៣៖ កីឡាករគុនខ្មែរ ឃុន បូរ៉ា ឈ្នះមេដាយមាស ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម

Naren May 11, 2023 11/05/2023

(ភ្នំពេញ)៖ អបអរសារទ កីឡាករគុនខ្មែរ ឃុន បូរ៉ា ឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយវាយកីឡាករឡាវ SOUBINH BANXADETH សន្លប់ទឹកទី១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៣.៥គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតវិញ្ញាសារគុនខ្មែរនេះ ក៏ទទួលបានការអញ្ជើញបំពាក់មេដាយជ័យលាភីដោយផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ជាការប្រកួតវិញ្ញាសារគុនខ្មែរ ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស កីឡាស៊ីហ្គេម ២០២៣ ដោយសរុបទាំងមានចំនួន ៩គូ។ អ្វីដែលនេះជាមោទនភាពរបស់ប្រទេសកម្ពុជា គឺក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គឺមានកីឡាករ-កីឡាការិនីខ្មែរ ចូលរួមប្រកួតទាំង ៩គូតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

កីឡាករ ស៊ិន សុវណ្ណមករា សម្រេចយកប្រាក់ ១ម៉ឺនដុល្លារ ទទួលបានពីការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅចែកដល់ក្រុមជំរើសជាតិបាល់ទាត់កម្ពុជាទាំងមូល

Naren May 11, 2023 11/05/2023

(ភ្នំពេញ)៖​ បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារពីឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ស៊ិន សុវណ្ណមករា បានសម្រេចនាំយកនូវប្រាក់ឧបត្ថម្ភទាំង ១ម៉ឺនដុល្លារនេះ ទៅចែកជូនដល់ក្រុមជំរើសជាតិបាល់ទាត់កម្ពុជាទាំងមូល។ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន កីឡាករ ស៊ិន សុវណ្ណមករា ដែលតែតបញ្ចូលទីក្រុមជម្រើសជាតិឥណ្ឌូនេស៉ី មួយគ្រាប់ នៃការប្រកួតជម្រើសក្នុងពូល នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ ស៊ិន សុវណ្ណមករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន 10000$ (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ជូនចំពោះ ខ្ញុំបាទ ស៊ិនសុវណ្ណមករា ហើយខ្ញុំបាទសុំយកទឹកប្រាក់ឧបត្ថម្ភ ចំនួន 10000$ (មួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក)នេះ មកធ្វើជាទឹកប្រាក់ឧបត្ថម្ភ ជូនទៅដល់ក្រុមជំរើសជាតិកម្ពុជាទាំងមូល។ ជាចុងក្រោយខ្ញុំបាទ ស៊ិន សុវណ្ណមករា សូមលំអោនកាយគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង […]

ស៊ីហ្គេម២០២៣៖ កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ឈ្នះមេដាយមាស ប្រភេទទម្ងន់ ៦០គីឡូក្រាម

Khmerpress May 11, 2023 11/05/2023

(ភ្នំពេញ)៖ អបអរសារទ កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ដែលបានឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករឡាវ ATTAXAY SIHABOUT លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតវិញ្ញាសារគុនខ្មែរនេះ ក៏ទទួលបានការអញ្ជើញបំពាក់មេដាយជ័យលាភីដោយផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ជាការប្រកួតវិញ្ញាសារគុនខ្មែរ ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស កីឡាស៊ីហ្គេម ២០២៣ ដោយសរុបទាំងមានចំនួន ៩គូ។ អ្វីដែលជាមោទនភាពរបស់ប្រទេសកម្ពុជានោះ គឺក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គឺមានកីឡាករ-កីឡាការិនីខ្មែរ ចូលរួមប្រកួតទាំង ៩គូតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម្ចាស់មេដាយមាសគុនខ្មែរ បង្ហាញពីមោទកភាពជាតិ ក្រោយសម្រេចក្តីបំណងធំជូនជាតិ

Khmerpress May 11, 2023 11/05/2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករកម្ពុជាដែលឈ្នះមេដាយមាសលើប្រភេទកីឡាគុនខ្មែរនៃស៊ីហ្គេម លើកទី៣២ ដែលឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ សុទ្ធតែបានបង្ហាញនូវក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីធ្វើបានយ៉ាងល្អសម្រេចក្តីបំណងធំជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ កីឡាករ ហ៊ីម គឹមរៀង មេដាយមាស លើវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម បាននិយាយថា នេះជាភាពរីករាយជាខ្លាំង ដែលគឹមរៀងបានដណ្តើមមេដាយមាស១គ្រឿងជូនជាតិ។ នេះជាការចូលរួមប្រកួត ក្នុងស៊ីហ្គេម ជាលើកទី២របស់កីឡាកររូបនេះ ដោយកាលពីលើកទី១ ដណ្តើមបានមេដាយសំរឹទ្ធ កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ «ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ខ្ញុំរំភើបខ្លាំងរកពាក្យអ្វីប្រៀបផ្ទឹមពុំបាន ដោយជ័យ ជម្នះនេះទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ និងពុកម៉ែបងប្អូនអ្នកគាំទ្រទាំងអស់គ្នា។ នៅមិនទាន់ប្រកួត ខ្ញុំភ័យអរៗ ប៉ុន្តែដល់ពេលលើសង្វៀនប្រកួត ខ្ញុំបាត់អស់ភាពភ័យខ្លាច ដោយខ្ញុំចងចំាការផ្តាំផ្ញើរបស់ឪពុកខ្ញុំថា កូនត្រូវតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាព កុំខ្លាចគេ ត្រូវតែវ៉ៃ ដើម្បីជ័យជម្នះជូនជាតិ។ ពេលនេះខ្ញុំសម្រេចក្តីបំណងធំជូនជាតិហើយ»។ ម្ចាស់មេដាយមាសលើវិញ្ញាសា ទម្ងន់ ៦៧គីឡូក្រាម កីឡាករ ឡៅ ចិត្រា បញ្ជាក់ថា «សម្រាប់ខ្ញុំ […]

ស៊ីហ្គេម២០២៣៖ កីឡាករគុនខ្មែរ ដណ្តើមមេដាយមាស ៥និងប្រាក់ ១ នាថ្ងៃទី១០ ខែឧសភានេះ

Khmerpress May 11, 2023 11/05/2023

(ភ្នំពេញ)៖ អបអរសារទ កីឡាកររគុនខ្មែរ ដណ្តើមបានមេដាយមាស ៥គ្រឿង និងប្រាក់ ១គ្រឿង នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការអញ្ជើញបំពាក់មេដាយដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ ខាងក្រោមនេះជាអត្តពលិកកម្ពុជា ដែលជាម្ចាសមេដាយមាស និងប្រាក់ ផ្នែកកីឡាគុនខ្មែរ៖ ទី១៖ ម៉ាប់ ធារ៉ា (កម្ពុជា) ទម្ងន់៤៥គីឡូក្រាម ទី២៖ ភុន ពិសិដ្ឋ (កម្ពុជា) ទម្ងន់៤៨គីឡូក្រាម ទី៣៖ ខាំ ខ្លានាង (កម្ពុជា) ទម្ងន់៥១គីឡូក្រាម ទី៤៖ ហ៊ីម គឹមរៀង (កម្ពុជា) ទម្ងន់៥៤គីឡូក្រាម ទី៥៖ សំ សំណាង (កម្ពុជា) ទម្ងន់៦០គីឡូក្រាម ទី៦៖ ឡៅ […]

លោក Keisuke Honda អស់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាហើយ ក្រោយចប់ភារកិច្ចស៊ីហ្គេម

Naren May 11, 2023 11/05/2023

(ភ្នំពេញ)៖ ជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 ឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី១០ ខែឧសភានេះ បានក្លាយជាការប្រកួតចុងក្រោយ ដឹកនាំដោយលោក Keisuke Honda បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បន្ដចាញ់ ២-១ មិនអាចឡើងទៅវគ្គបន្ដបាន។ ក្រោយចប់ការប្រកួត គេឃើញមានវត្តមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងក្រុមការងារគ្រូ និងកីឡាករទាំងអស់ បានជួបជុំ និងលាគ្នាជាមួយលោក Keisuke Honda ចំពោះមុខអ្នកគាំទ្រជាច្រើនៅពហុកីឡដ្ឋានជាតិ ខណៈបណ្ដាក្លិប និងអ្នកគាំទ្រជាច្រើន ក៏បានអរគុណបុរសជនជាតិជប៉ុនរូបនេះ ដែលបានលះបង់ និងខំប្រឹងដឹកនាំ អភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅរាត្រីថ្ងៃពុធនេះថា «ការប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិបុរស (កម្ពុជា ជួបឥណ្ឌូនេស៊ី ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ពួកយើងទាំងអស់គ្នាពីក្រុមជម្រើសជាតិកម្ពុជា កីឡាករ គ្រូបង្វឹក និងមន្រ្តី ស.ប.ក ទាំងអស់ សូមថ្លែងអំណរគុណចំពោះទឹកចិត្ត […]

ស៊ីហ្គេម២០២៣៖ ឆ្លុះបញ្ចាំងពីភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសី ក្រោយឈ្នះមេដាយមាសលើកដំបូងក្នុងប្រវត្តិសាស្ដ្រ

Khmerpress May 11, 2023 11/05/2023

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានសម្រេចផែនការដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ បន្ទាប់ពីក្រុមកីឡាវាយសីកម្ពុជា បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាក្រុមចម្រុះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។ ជោគជ័យនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដែលឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសីកម្ពុជា។ លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ តំណាងលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបានរង់ចាំភាពសប្បាយរីករាយបែបនេះជាយូរមកហើយ ហើយទីបំផុតដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បានជំរុញឲ្យសហព័ន្ធសម្រេចដណ្ដើមមេដាយមាសជូនជាតិ។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ក្នុងនាមឯកឧត្តម លី កុសល ប្រធានសហព័ន្ធ ពួកយើងពិតជាសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ដោយសារមុននឹងទទួលបានមេដាយមាសនេះ ពួកយើងបានរៀបចំយុទ្ធសាស្ដ្រជាយូរមកហើយ។ ជាមួយគ្នា ខ្ញុំក៏សូមថ្លែងអំណរគុណរាជរដ្ឋាភិបាល CAMSOC ដែលបានបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងគុណផលកម្រិតខ្ពស់ រហូតដណ្ដើមបានមេដាយមាសពេលនេះ»។ «ក្រោយជោគជ័យនេះ កីឡាវាយសីនឹងមានការរីកចម្រើន ពីក្រោម ដល់លើ […]

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលបានតែតបញ្ចូលទីបានយ៉ាងល្អ នៅពេលកម្ពុជា ប៉ះជាមួយ ឥណ្ឌូនេស៊ី

Khmerpress May 11, 2023 11/05/2023

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលបានតែតបញ្ចូលទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងល្អ នៅពេលកម្ពុជា ប៉ះជាមួយ ឥណ្ឌូនេស៊ី នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែឧសភានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា បើទោះបីកម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ជូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងឥតខ្ចោះ ដែលនេះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជាយើង ក្នុងការដណ្តើមមេដាយ ក្នុងវគ្គជំរុះចែកពូល នៃស៊ីហ្គេម ២០២៣។ សូមជំរាបថា ស្ថិតក្នុងការប្រកួតយ៉ាងស្វិតស្វាញ នៃចុងវគ្គទី១ កីឡាករ ស៊ិន សុវណ្ណមករា រកបានគ្រាប់ស៊ុតបញ្ចូលទីតាមស្មើឲ្យក្រុម U22 កម្ពុជា នៅនាទី៤៥+១ ដែលមួយគ្រាប់នេះ បានរក្សារហូតចប់ការប្រកួតពេញម៉ោង ពេលក្រុមឥណ្ឌូនេស៊ី យកឈ្នះ […]