PR

ថាចំណេញ ចំណេញហើយ! ហ្គេនស៍បឺគ រៀបការចំណេញលុយ

Liny Chan April 22, 2024 22/04/2024

ពិតជាមិនគួរអោយជឿទាល់តែសោះថា គូស្នេហ៍ និងម្ចាស់កម្មវិធីទាំងអស់នេះ មានសំណាងនឹកស្មានមិនដល់ថាខ្លួនឯងបានឈ្នះរង្វាន់ពីហ្គេនស៍បឺគពិតប្រាកដនោះទេ។ កាលពីថ្ងៃទី ២០ និង ២១ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ បានធ្វើការចុះប្រគល់រង្វាន់ អាពាហ៍ពិពាហ៍រង្វាន់យក្ស រៀបការចំនេញលុយ ប្រគល់ជូនដល់គូស្វាមី ភរិយាថ្មីដែលទើបតែរៀបការរួចហើយបានចាប់ឆ្នោតរកឃើញគូស្នេហ៍ម្ចាស់រង្វាន់ ១០០០ដុល្លាទាំង ៥០គូ និង៥០រង្វាន់កន្លងទៅថ្មីៗនេះ ដែលក្នុងនោះមានអ្នកឈ្នះរង្វាន់រស់នៅតាមខេត្តផ្សេងគ្នាដូចជា ខេត្ត កំពង់ឆ្នាំង, ពោធិ៍សាត់ និងក្រុងបាត់ដំបងតែមិនទាន់ប្រគល់អស់នៅឡើយទេ នៅប្រគល់តាមខេត្តនានាទាល់តែទទួលបានគ្រប់គូ។ ទិញ ហ្គេនស៍បឺគ ដាក់ចូលក្នុងកម្មពិធីរបស់អស់លោកអ្នកពិតជា ចំនេញលើចំនេញ បានទាំងស្រាបៀរគុណភាពខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ បានទាំងកាដូអនុស្សាវរីយ៍ បានទាំងចំណងដៃពីភ្ញៀវ បានទាំងចំណងដៃពីហ្គេនស៍បឺគ ១០០០ដុល្លារ ជាច្រើនរង្វាន់។ តាមការរៀបរាប់របស់ម្ចាស់កម្មពីធី ក៏ដូចជាគូភរិយាថ្មី បានឱ្យដឹងថា ដំបូងខាងក្រុមហ៊ុនបានទាក់ទងទៅស្មានតែគេបោក ហើយប្ដីប្រពន្ធខ្លះទៀតបានបន្តថា ស្មានតែគេនិយាយលេង តែអីឡូវមានណា បានទទួលលុយពិតៗ រង្វាន់ពិតក្ដៅៗតែម្ដង។ ប្តីប្រពន្ធខ្លះបានបន្តទៀតថា មិនស្គាល់រសជាតិរង្វាន់នឹងគេទេ អីឡូវបានទទួលរង្វាន់ ១០០០ដុល្លារ ពីហ្គេនស៍បឺគ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងរំភើបជាខ្លាំង ដែលក្រុមការងារ ហ្គេនស៍បឺគ […]

ស្រាបៀរ Tiger ធ្វើឲ្យពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែមានអត្ថន័យ ជាមួយការជួបជុំ និងការសម្តែងដ្រូននៅលើអាកាសដ៏អស្ចារ្យ!

Naren April 19, 2024 19/04/2024

(ភ្នំពេញ ១៩ មេសា)៖ ការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏រីករាយ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ឃើញថាចំនួននៃការចូលរួមអបអរបានកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈសកម្មភាពសប្បាយៗជាច្រើន ដែលបានរៀបចំឡើងនៅ Tiger Headquarters ក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត។ ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងការលេងទឹកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានកំណត់នូវស្តង់ដាថ្មី នៃការអបអរឆ្នាំថ្មីប្រកបដោយភាពច្នៃប្រឌិត នៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅល្ងាចថ្ងៃទី១៤ ខែមេសា អ្នកចូលរួមសង្រ្កាន្តក្នុងខេត្តសៀមរាប ក៏បានទស្សនាការសម្ដែងដ្រូននៅលើអាកាសដ៏គួរឱ្យស្ញប់ស្ញែង ដែលនាំមកឮជូនដោយស្រាបៀរ Tiger។ ការបង្ហោះដ្រូន បានបំភ្លឺផ្ទៃមេឃយ៉ាងអស្ចារ្យ ដែលផ្ទាំងទស្សនីយភាពនេះ គឺជាការរួមបញ្ចូលគ្នា រវាងពន្លឺ និងភ្លើងពណ៌ គួបផ្សំនឹងបច្ចេកវិទ្យាបែបច្នៃប្រឌិត រឹតតែទាក់ទាញចិត្តអ្នកទស្សនា។ ព្រឹត្តិការណ៍នេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការអបអរពិធីបុណ្យប្រពៃណីជាតិ ជាមួយនិងភាពទំនើបទាន់សម័យ ដោយបាននាំយកនូវបទពិសោធនៃការកម្សាន្តបែបអន្តរជាតិមួយចំនួន មកក្នុងពិធីបុណ្យបែបប្រពៃណីជាតិក្នុងស្រុកដោយជោគជ័យ។ គំនិតផ្តួចផ្តើមក្នុងការរួមបញ្ចូលការកម្សាន្តថ្មីបែបនេះ ពិតជាទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ លើសពីនេះ Willem Van Den Wijngaart​ នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនHEINEKEN Cambodia បានសម្តែងការពេញចិត្តជាខ្លាំងចំពោះគំនិតផ្តួចផ្តើមមួយនេះ។ លោក​បាន​លើកឡើង​ថា “ការ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​ដ៏​ធំ​នេះ ​គឺ​ជាបទពិសោធដ៏អស្ចារ្យមួយ”។ […]

POND’S Bright Miracle ជាមួយរូបមន្ត NiasorcinolTM បង្ហាញពីអនាគតនៃការថែរក្សាស្បែកឲ្យមានប្រសិទ្ធភាពខ្ពស់ និងភ្លឺថ្លា

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ POND’S ជាផលិតផលល្បីល្បាញខាងការច្នៃប្រឌិតផ្នែកថែរក្សាស្បែក មានមោទនភាពក្នុងការបង្ហាញជូននូវផលិតផលថ្មី POND’S Bright Miracle ដែលបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside។ ព្រឹត្តិការណ៍ផ្តាច់មុខនេះ បានបង្ហាញពីភាពរីកចម្រើនចុងក្រោយបង្អស់នៃបច្ចេកវិទ្យាថែរក្សាស្បែកជាមួយរូបមន្ត NiasorcinolTM រួមជាមួយនឹងផលិតផលថ្មីដែលបញ្ចូលជាមួយរូបមន្តដែលត្រូវបានទទួលស្គាល់ពីវិទ្យាស្ថានស្បែក POND’S ។ NiasorcinolTM ផលិតដោយវិទ្យាស្ថានស្បែក Pond’s Skin Institute របស់ក្រុមហ៊ុន Unilever តំណាងឱ្យការបោះជំហ៊ានថ្មីមួយទៀតដ៏អស្ចារ្យក្នុងការថែទាំស្បែកឲ្យមានភាពភ្លឺថ្លា និងប្រសិទ្ធភាពខ្ពស់។ តាមរយៈការលាយបញ្ចូលគ្នានូវសារធាតុ Ethyl resorcinol ដែលជួយបង្កើនភាពភ្លឺថ្លា ជាមួយនឹងសារធាតុ Niacinamide វានឹងធ្វើឱ្យស្បែកលោកអ្នកកាន់តែភ្លឺរលោងចេញពីខាងក្នុងតែម្តង។ សារធាតុផ្សំប្រកបដោយប្រសិទ្ធភាពដែលត្រូវបានផលិតឡើងស្របតាមក្បួនវេជ្ជសាស្ត្រនេះ នឹងជួយកាត់បន្ថយស្នាមអុចខ្មៅ ស្នាមមុន អាចម៍រុយ និងបណ្តុះកោសិកាថែរក្សាស្បែកឡើងវិញដោយជួយធ្វើឲ្យស្បែកភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាពបំផុត។ បច្ចេកវិទ្យាកាត់បន្ថយស្នាមអុចខ្មៅដ៏ជឿនលឿនរបស់វិទ្យាស្ថាន POND’S Skin Institute ឆ្លងកាត់តាមវិធីសាស្ត្រសាមញ្ញបំផុត ដោយបញ្ចូលទៅក្នុងស្រទាប់ស្បែកឱ្យកាន់តែជ្រៅ ដើម្បីទទួលបានលទ្ធផលលឿន និងជ្រាបចូលជ្រៅក្នុងកោសិកាស្បែកទាំងអស់។ មិនដូចគ្រឿងផ្សំបែបប្រពៃណីដូចជា អាស៊ីត ឬ niacinamide ដែលជួយដោះស្រាយបានតែផ្ទៃខាងលើ ឬការទប់ស្កាត់ការផ្ទេរជាតិមេឡានីនប៉ុណ្ណោះ ប៉ុន្តែសម្រាប់រូបមន្តរបស់វិទ្យាស្ថានស្បែក POND’S […]

ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

Naren April 19, 2024 19/04/2024

ភ្នំពេញ៖ ថ្មីៗនេះក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានតែងតាំង លោក គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបអន្តរជាតិ។ អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា៖ “ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឲ្យក្លាយជា ក្រុមហ៊ុន ពហុផលិត ផល ឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់ បំផុតនៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប”។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក គិត ស៊ូឡា ដែលពេលនេះមានវ័យ ១៩ ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅ សាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្ន កំពុងសិក្សា នៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ ល្បីល្បាញ […]

ហ្គេនស៍បឺគ ជួយឱ្យប្ដីប្រពន្ធមួយគូ រៀបការរួចកែប្រែជីវិត ៣៦០ដឺក្រេភ្លាមៗ

Liny Chan April 11, 2024 11/04/2024

ថាមិច រៀបការហើយ កែប្រែជីវិត៣៦០ដឺក្រេ? គេធ្វើមិចទៅ? កាលពីពេលកន្លងទៅថ្មីៗ នេះ ហ្គេនស៍បឺគបានរកឃើញគូស្នេហ៍អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ដែលបានឈ្នះរង្វាន់ ទឹកប្រាក់ចំនួន ២២,២២២ដុល្លារ ដំបូងគេបំផុតនៅស្រុកខ្មែរ ដែលធ្វើអោយប្ដីប្រពន្ធមួយគូនេះកែប្រែវាសនាក្លាយជាអ្នកមានត្រឹមតែមួយប៉ប្រិចភ្លែក។ ឥលូវនេះក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់ប្ដីប្រពន្ធមួយគូ ដែលបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ អាពាហ៍ពិពាហ៍ ពីហ្គេនស៍បឺគ គឺច្រើនរហូតដល់ ២២,២២២ដុល្លារ ពិតជាច្រើនខ្លាំងណាស់ ដែលមិនធ្លាប់មានពីមុនមក គឺបានទៅលើឈ្មោះ រឿន ណុន ជាស្វាមី និង អាត សាវ៉ាត ជាភរិយា ដែលមានទីលំនៅបច្ចប្បន្ននៅ ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។ ពួកគាត់បានបន្តទៀតថា ស្ថានភាពគ្រួសារគាត់កំពុងតែលំបាកផង ឥលូវនេះពិតជាសប្បាយរីករាយ និងសែនរំភើបយ៉ាងក្រៃលែង សឹងមិនគួរអោយជឿ ស្មានតែគេបោកតើ! ពេលដែលបានទទួលប្រាក់សុទ្ធ អាពាហ៍ពិពាហ៍រង្វាន់យក្ស ពីហ្គេនស៍បឺគ ។ ចង់ដឹងថា តើប្ដីប្រពន្ធពីរនាក់នេះធ្វើម្ដេច ទើបក្លាយជាសេដ្ឋី? តោះសូមតាមដានដូចខាងក្រោម៖ តាមការរៀបរាប់របស់ពួកគាត់ គឺថា គ្រាន់តែទិញស្រាបៀរ ហ្គេនស៍បឺគ ឈុតចំនួន ១៦០កេស ទទួលបានសន្លឹកឆ្នោតផ្សងសំណាង […]

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលឈ្នះរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12លានរៀល

Naren April 11, 2024 11/04/2024

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី10 ខែមេសា ឆ្នាំ2024 ក្រសួងព័ត៌មាន បានប្រារព្ធធ្វើកម្មវិធីសន្និសីទកាសែត ដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា OPPO ក្នុងគោលបំណងបង្កើតកម្មវិធីប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលជាកម្មវិធីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីដើម្បីបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរស័ព្ទដៃ។ បើយោងតាមការប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នេះមានទិសដៅដើម្បីលើកស្ទួយនិងជម្រុញវិស័យទេសចរណ៍ និងវប្បធម៌ទូទាំងប្រទេសកម្ពុជា ព្រមទាំងប្រើប្រាស់រូបភាពទាំងនោះដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ។ ដូចនេះ សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលរៀបចំឡើងដោយក្រសួងព័ត៌មានដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន OPPO ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាក្រុមហ៊ុន OPPO សង្ឃឹមថាប្រជាជនកម្ពុជានិងមានការចូលរួមឲ្យបានច្រើនកុះករ ដើម្បីបង្ហាញស្នាដៃលើឆាកជាតិ និងអន្តរជាតិ។ កាលបរិច្ឆេទនៃការប្រកួត . ចាប់ពីថ្ងៃទី10 ខែមេសា រហូតដល់ថ្ងៃទី10 ខែឧសភា 2024 សម្រាប់គណៈកម្មការនៃការប្រកួត : . គណៈកម្មការទី1 ៖ ក្រសួងព័ត៌មាន . គណៈកម្មការទី2 ៖ សេង លន់ […]

GANZBERG សង្រ្កាន្តឆ្នាំថ្មី ៣ទីតាំងធំៗដំណាលគ្នា

Liny Chan April 10, 2024 10/04/2024

ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រជាប្រុសស្រីត្រៀមអបអរសាទនូវមហាព្រឹត្តិការណ៍សង្រ្កានឆ្នាំថ្មី ឈោងចាប់លាភជ័យ សិរីមង្គល ឆ្នាំរោង ឆ្នាំដ៏មានតេជះរិទ្ធិអំណាច ឆ្នាំថ្មីប្រជាប្រុសស្រីរីករាយអ៊ឹងកង រាំលេងសប្បាយជាមួយចង្វាក់រាំវង់ លាំលាវ រាំក្បាច់ សារ៉ាវ៉ាន់ កន្ត្រឹម និងតាមបែបសម័យទំនើប EDM (DJ) នៅតំបន់ត្រជាក់ចិត្តចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ១០ យប់ មួយឆ្នាំមានតែម្តង វាជាពេលវេលាដែមិនអាចខកខានបាន។ ក្នុងនោះផងដែរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីដ៏មហាអស្ចារ្យទំនើប លំដាប់ស្តង់ដារខ្ពស់ ប្រមូលផ្ដុំសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេសមកពីគ្រប់ផលិតកម្ម និងកំពូលតារាចម្រៀង Rapper DJ ល្បីៗ ដែលជាកំពុងពេញនិយម និងមកអង្រួនឆាកតន្ត្រីយក្សដ៏ធំអស្ចារ្យ សំឡេងស្រែកហ៊ោបន្ទរតាមភ្លេង រាំលេងអបអរថ្ងៃដ៏ពិសេស ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ស្ដង់ដាខ្ពស់ GANZBERG សង្រ្កាន្តឆ្នាំថ្មី 2024 នៅថ្ងៃទី 14-16 ខែមេសា ឆ្នាំ2024 នៅ 3ទីតាំងតំណាលគ្នា ទីតាំងទី1 នៅបរិវេណរង្វង់មូលលោក តាដំបងក្រញ៉ូង ខេត្តបាត់ដំបង ទីតាំងទី2 នៅបរិវេណមាត់ស្ទឹងសៀមរាប និងទីតាំងទី3 ក្នុងបរិវេណផ្សារទំនើបដារុហ្វា ទល់មុខជីងប៉ី ចំងាយ២០០ម៉ែតពីរង្វង់មូលតោ២ […]

កម្មវិធី​អាហារ​ពេលល្ងាច​ដ៏ធំដំបូងគេ ​​ប្រចាំឆ្នាំ​២០២៤ របស់​ Magnum បានបញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវការចងចាំដ៏អស្ចារ្យ

Liny Chan April 9, 2024 09/04/2024

កម្មវិធីអាហារពេលល្ងាច Magnum Premiere Gala Dinner នៅសណ្ឋាគារ Hyatt Regency កាលពីរាត្រី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ថ្មីៗនេះ បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញទៅដោយភាពរីករាយ។ តាមរយៈការរៀបចំយ៉ាងល្អប្រណីត កម្មវិធីអាហារពេលល្ងាចដ៏មានអត្ថន័យនេះ បានផ្ដល់នូវបទពិសោធន៍ថ្មីនៃការទទួលទានអាហារពេលល្ងាច និងបង្កើតអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រៅពីការទទួលទានអាហារលំដាប់ខ្ពស់នៅក្រោមពន្លឺដ៏រ៉ូមែនទិក រួមជាមួយការរៀបចំដ៏ប្រណិត គឺទឹកមុខរំភើបរីករាយ និងសំណើចសើចក្អាកក្អាយរបស់ភ្ញៀវកិត្តិយសដែលចូលរួម បង្ហាញពីភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាមួយគ្នាមែនទែន។ លើសពីនេះ ទៅទៀតក្នុងព្រឹត្តិការណ៍​ដ៏ឱឡារឹកនេះ ក៏មាន​ការសម្តែងពីតារាល្បីៗដែលបានចូលរួម ញុំាងកម្មវិធី​ឱ្យកាន់តែមានភាពរស់រវើក និងចំណីអារម្មណ៍​ថ្មីប្លែក រីករាយពេញមួយរាត្រីតែម្ដង។ ជារួម តាមរយៈភាពជោគជ័យក្នុងការរៀបចំដ៏ល្អឥតខ្ចោះ និងទស្សនីយភាពស្អាតៗប្លែកៗនៃរចនាបទ Art Deco Reimagined តារាម៉ូដែល តារាចម្រៀង និងបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម ធ្វើឱ្យកម្មវិធីអាហារ​ពេលល្ងាច​ Magnum Premiere Gala Dinner បានក្លាយជាកម្មវិធី​អាហារ​ពេលល្ងាច​ដ៏ធំដំបូងគេ និងអស្ចារ្យបំផុត​​ប្រចាំឆ្នាំ​២០២៤ នៅកម្ពុជា៕

ក្រុមហ៊ុន TVS Motor បានដាក់លក់ម៉ូតូ ជាផ្លូវការ នៅលើទីផ្សារកម្ពុជា

Naren April 8, 2024 08/04/2024

(ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៤៖ ក្រុមហ៊ុន TVS Motor (TVSM) គឺជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បី ធំជាងគេបង្អស់នៅលើពិភពលោក។ ថ្ងៃនេះក្រុមហ៊ុន TVS Motor បានធ្វើការដាក់លក់ម៉ូតូ ជាផ្លូវការហើយនៅលើទីផ្សារកម្ពុជាយើង។ ក្រុមហ៊ុន TVS Motor (TVSM) បានកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd ដើម្បីក្លាយ ជាតំណាងចែកចាយម៉ូតូនាំមុខគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន TVS Motor (TVSM)ក៏បាន ដាក់សម្ពោធជាផ្លូវការ Showroom ថ្មីដំបូងសម្រាប់ ដាក់តាំងបង្ហាញផលិតផលម៉ូតូនៅក្នុង ទីក្រុងភ្នំពេញផងដែរ។ សូមបញ្ជាក់ដែរថា ពីមុនមកក្រុមហ៊ុន TVS Motor (TVSM)ធ្លាប់បាន ធ្វើការដាក់លក់ផលិតផលម៉ូតូកង់បីរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជា ច្រើនឆ្នាំមកហើយ។ ផលិតផលដែលត្រូវបានផលិត និងដាក់អោយប្រើប្រាស់មានដូចជា៖ – TVS Neo NX៖ ម៉ូតូ […]

មើលឡើងជក់ភ្នែកតែម្ដង! កំពូលតារាជាច្រើនតែងខ្លួនយ៉ាងទាក់ទាញ នៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធីជំនួបអាហារពេលល្ងាចរបស់ម៉េកណាំ

Liny Chan April 7, 2024 07/04/2024

Magnum Cambodia កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានរៀបចំកម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹក នៅសណ្ឋាគារ Hyatt Regency។ នៅក្នុងឱកាសដ៏ពិសេសនេះ សង្កេតឃើញថាលេចវត្តមានតារាល្បីៗជាច្រើនដួង ជាពិសេសអភិជនលំដាប់ខ្ពស់ និងអ្នកជំនួញជាច្រើនរូប ដើរលើកម្រាលព្រំក្រហម ជាមួយនឹងការតុបតែងខ្លួន និងលេងម៉ូដសម្លៀកបំពាក់ដ៏លេចធ្លោ។ ជាមួយនឹងការរៀបចំដោយកម្រាលព្រំក្រហមឆ្អិនឆ្អៅ តារាល្បីៗ រួមទាំងភ្ញៀវកិត្តិយសនាំគ្នាបង្អួតសម្រស់ដោយការគ្រងឈុតដែលបានច្នៃចេញមកតាមស្ទីលរៀងៗខ្លួន យ៉ាងស្រស់ស្អាត ប្រណិត ថ្លៃថ្នូរ និងប្លែកភ្នែក។ លើសពីនេះ អមជាមួយនឹងការកាច់ស្ទីលថតរូប រួមទាំងទឹកមុខរំភើបរីករាយ ធ្វើឱ្យកម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹក របស់ Magnum Cambodia នេះ សឹងតែដូចកម្មវីធីលំដាប់នៅហូលីវូតទៅហើយ។ គួររម្លឹកផងដែរថា កម្មវិធី Magnum Premiere Gala Dinner នេះ មានការចូលរួមពីសំណាក់តារាប្រុស ស្រី ល្បីៗជាច្រើន រួមមាន៖ លោក នីកូ លោក ម៉ុង ម៉ានិត កញ្ញា Sophea Kao កញ្ញា កូអាន អ្នកនាង […]