ចេញមកទាំងពីរម៉ូឌែលតែម្តង ម៉ូតូអូតូកម្លាំង ១៦០cc PCX & CLICK160 របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា
Liny Chan
February 15, 2024
15/02/2024
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺពិធីសម្ពោធ និងដាក់តាំងបង្ហាញម៉ូតូអូតូស៊េរីថ្មីទាំងពីរប្រភេទ ហុងដាភីស៊ីអិច១៦០ និងហុងដាឃ្លីគ១៦០ ក្រោមគោលគំនិតរួមមួយគឺ “160POWER ឬ អានុភាព ១៦០សេសេ” នឹងត្រលប់មកជាមួយ បែបស្ព័រឈានមុខគេ និងប្រណីតឥតទាស់ ព្រមទាំងការរចនាថ្មី លាយឡំដោយពណ៌មាស ក្លៀវក្លាជាងមុន កាន់តែប្រណីត និងជម្រុញភាពទាក់ទាញគ្រប់ទីកន្លែង។ លោក ណាអូអាគិ អ៊ិស៊ិកាវា (Mr. NAOAKI ISHIKAWA) នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា […]