PR

MSC 2023 ជាការប្រកួតថ្នាក់អន្តរជាតិដំបូងរបស់ MLBB នៅកម្ពុជាបានបញ្ចប់ដោយជោគជ័យដែលមានការជ្រោមជ្រែងពីភេសជ្ជៈ STING

Liny Chan June 19, 2023 19/06/2023

ក្រោយពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងមួយសប្ដាហ៍មក ក្រុម ONIC ESPORTS ដែលមកពីប្រទេសឥណ្ឌូនេស៊ីបានក្លាយជាជើងឯកនៃការប្រកួត ព្រឹត្តិការណ៍ Mobile legend Southeast Asian Cup 2023 (MSC) ដែលមានប្រាក់រង្វាន់សរុប USD 300.000 (សាមសិបមុឺនដុល្លារអាមេរិក)។ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ របស់ Mobile Legends: Bang Bang ដែលប្រព្រឹត្តនៅកម្ពុជាជាលើកដំបូងដែលមានក្រុមចូលរួមប្រកួតមកពីប្រទេសជាច្រើនពីក្នុង និងក្រៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោយពីបានបញ្ចប់ប្រព្រឹត្តិការណ៍ដ៏ធំមួយនេះយើងសង្កេតឃើញសំទុះអ្នកគាំទ្រកីឡាអេឡិចត្រូនិចមានការកើនឡើងគួរអោយកត់សម្គាល់។ ក្រុមកម្ពុជា Burn x Flash ដែលមានភេសជ្ជៈស្ទីងជាក្រុមហ៊ុនគាំទ្រក៏បានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តដោយទទួលបានលទ្ធផលយ៉ាងល្អជាមួយចំណាត់ថ្នាក់លេខ 4។ នេះជាកំណត់ត្រាថ្មីមួយសម្រាប់ BURNXFLASH ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរក្នុងការប្រកួតថ្នាក់តំបន់មួយនេះ។ នេះជាលើកទី 2 ដែលក្រុមមកពីប្រទេស ឥណ្ឌូនេស៊ីក៏ដូចជាក្រុម ONIC ESPORTS បានឈ្នះពានថ្នាក់តំបន់មួយនេះក្រោយពីឈ្នះលើកដំបូងកាលពីឆ្នាំ 2019 ។ ក្រោយពីការប្រកួតទៅកីឡាករដែលជា Grand Final MVP គឺ កីឡាករ NICKY “Kiboy” Fernando ដែលបានបង្ហាញចំណាប់អារម្មណ៍ពីកាលដែលរូបគេឈានជើងមកដល់ទឹកដីប្រទេសកម្ពុជាដំបូងជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រនិងការគាំទ្រកំឡុងពេលប្រកួតផ្ទាល់។ រូបគេបានក្លាយជាអ្នកគាំទ្រមួយរូបរបស់ភេសជ្ជះស្ទីងផងដែរក្រោយពីបានភ្លក់រសជាតិភេសជ្ជៈមួយនេះ […]

ក្រុមហ៊ុន សាមសុងកម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ចែកក្ដីស្រលាញ់ផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្ស សាលាបឋមសិក្សាអូរស្វាយ ខេត្តកំពង់ចាម

Liny Chan June 16, 2023 16/06/2023

(ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣៖ ដើម្បីចូលរួមចំណែកក្នុងការគិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្សដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុងកម្ពុជា បានបន្ត យុទ្ធនាការសប្បុរសធម៌របស់ខ្លួនតាមរយៈទំនុកបម្រុងដល់ការសិក្សាអបរំដល់សិស្សានុសិស្សប្រមាណ 350 នាក់ នៅសាលាបឋមសិក្សាអូរស្វាយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន សាមសុងកម្ពុជានេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2023 ដោយមានការ ចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សជាច្រើននាក់។ គោលបំណងសំខាន់នៃ សកម្មភាពសប្បុរសធម៌ដែលក្រុមហ៊ុន សាមសុង ទាក់ទិននឹងវិស័យអប់រំនេះ គឺដើម្បីសម្រាល និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត និងត្រូវការជំនួយខ្លាំងបំផុត ក្នុងការសិក្សារៀនសូត្ររបស់ពួកគេ។ លោកគ្រូនាយកសាលា ថន ប៊ុនថុល បានថ្លែងនូវចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាមានក្ដីរំភើបរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន សាមសុង ដែលបានជ្រើសរើសយកសាលាបឋមសិក្សាអូរស្វាយសម្រាប់កម្មវិធីមនុស្សធម៌របស់ខ្លួន ។ ការផ្តល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះ គឺជាការលើកទឹកចិត្តមួយ សម្រាប់កុមារយើង ក៏ដូចជាការសម្រាលបន្ទុកជីវភាពរបស់គ្រួសារកុមារយើងផងដែរ ។ ក្នុងនាមលោកគ្រូ អ្នកគ្រូទាំងអស់ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនសាមសុង ក៏ដូចជាលោក ដុកទ័រ Dr.Choi ដែលបានជួយគាំទ្រសាលាយើងតាំងពីដើមមក។” […]

គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…!

Liny Chan June 16, 2023 16/06/2023

(ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្នប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖   *Galaxy A34 | A54 5G – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛ – កៅអីបត់ពិចនិក – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត   *Galaxy A24   – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛ – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W   *Galaxy A14 | A14 5G – បានប្រាក់ត្រលប់មកវិញចំនួន […]

ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់ការប្រកួតកីឡាតេក្វាន់ដូ!

Liny Chan June 15, 2023 15/06/2023

(ភ្នំពេញ) ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣៖ ដើម្បីជាកិច្ចសហការ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានផ្ដល់ការគាំទ្រដល់ការប្រកួតជើងឯកកីឡាតេក្វាន់ដូ “2023 Korean Embassy Taekwondo Competition” ដែលរៀបចំដោយស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ការប្រកួតនេះធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ2023 នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។ នេះគឺជាលើកទី 2 ហើយនៃកិច្ចសហការរៀបចំការប្រកួតជើងឯកកីឡាតេក្វាន់ដូ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo 2030។ បន្ថែមពីនេះ ក្រុមហ៊ុន សាមសុង ពិតជាមានក្ដីរំភើបរីករាយជាខ្លាំងក្នុងការបន្តកិច្ចសហការជាមួយនឹងស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ដើម្បីជ្រើសរើសជាទីតាំងសម្រាប់រៀបចំពិព័រពណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។ ស្របពេលគ្នានេះដែរ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ក៏បានផ្ដល់ជារង្វាន់ទូរស័ព្ទដៃ និងកាសឥតខ្សែរដើម្បីលើកទឹកចិត្តដល់កីឡាករជើងឯកដែលទទួលបានជ័យលាភីផងដែរ។ តំណាងរបស់ក្រុមហ៊ុន ថៃសាមសុង […]

នាឡិកាម៉ាក DUCATI របស់អ៉ីតាលី បានមកដល់កម្ពុជាហើយ

Liny Chan May 31, 2023 31/05/2023

ក្នុងឆ្នាំ 2023 នេះនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP បានរៀបចំមហាព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយទូទាំងពិភពលោក និងក្នុងឱកាសគម្រប់ខួបទី 40ឆ្នាំ នៃនាឡិកាម៉ាក POLICE និងខួបទី 50ឆ្នាំ នៃម៉ាក Timberland ។ ស្របពេលជាមួយគ្នានោះដែរ ក៏មានការបង្ហាញនូវនាឡិកាម៉ាកល្បីៗ លើពិភពលោកផងដែររួមមាន៖ Swiss Military, Kenneth Cole, Ducati … ជាដើម។ ដោយមើលឃើញពីគុណភាព និងភាពល្បីល្បាញរបស់ម៉ាក DUCATI ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស បានសម្រេចនាំយកនាឡិកាម៉ាក DUCATI Corse មកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជា បានស្គាល់ និងបានប្រើប្រាស់ផលិតផលម៉ាកដ៏ល្បីល្បាញកម្រិតពិភពលោកមួយនេះផងដែរ។   DUCATI គឺជាក្រុមហ៊ុនផលិតម៉ូតូធំ ដែលមានដើមកំណើតតាំងពីឆ្នាំ 1926 ដោយលោក Antonio Cavalieri Ducati ។ មានទីស្នាក់ការក្រុមហ៊ុននៅ ទីក្រុង Bologna ប្រទេសអ៉ីតាលី។ រហូតមកដល់ខែ កក្កដា […]

ក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងចង្កៀងប្រណីត Limperial Home Luxury សាខាផ្លូវទំនប់ទួលគោក បើកថ្មីស្វាគមន៍អតិថិជនអាចមកប៉ះស្ទាប និងពិនិត្យគុណភាពផ្ទាល់ មុនសម្រេចចិត្តទិញ

Liny Chan May 31, 2023 31/05/2023

ក្រោយពីទទួលបាននូវការគាំទ្រខ្លាំង និងឱ្យតម្លៃខ្ពស់ពីសំណាក់អតិថិជននៅសាខាទី១ នារយៈពេលជាង ៤ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន Limperial Home Luxury បានបន្តបើកដំណើរការសាខាថ្មីមួយទៀត គឺហាង Limperial Home សាខាទំនប់ទួលគោក ដែលមានទីតាំងនៅលើផ្លូវទំនប់ទួលគោក 273 ប្រហែល 600ម៉ែត្រពីអង់តែងទួលគោក ដែលអតិថិជនអាចអញ្ជើញមកដល់សាខាផ្ទាល់ ដើម្បីត្រួតពិនិតពីគុណភាពគ្រឿងសង្ហារិម និងអំពូលភ្លើងគ្រប់ប្រភេទបានដោយសេរី មុនសម្រេចចិត្តទិញយកទៅប្រើប្រាស់។ ក្រុមហ៊ុន Limperial Home Luxury គឺជាក្រុមហ៊ុន លក់គ្រឿង សង្ហារិម លំដាប់អភិជន មានផ្គត់ផ្គង់ផលិតផលប្រណិតៗដូចជាគ្រឿងសង្ហារិមនាំចូលផ្ដាច់មុខម៉ាក Bicer Kardesler Mobilya ដ៏ល្បីល្បាញរបស់ ប្រទេសតួកគី មានដើមកំណើតតាំងពីឆ្នាំ 1976 ដែលមានការរចនាម៉ូតបែប Classic ឆ្លាក់ដោយដៃសុទ្ធសាធ ពីឈើខ្លឹមដ៏កម្រខាងប៉ែកអឺរ៉ុប ឈ្មោះ Hornbeam សម្រាប់តុបតែងលម្អ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងបន្ទប់ទទួលទានអាហារ។ ក្នុងនោះ Limperial Home Luxury មានលក់ចង្កៀងអគ្គិសនីម៉ូតអឺរ៉ុបដ៏ប្រណិតគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ រចនាឡើងពី […]

អតិថិជនអស់មន្ទិលសង្ស័យនិងកក់ក្តៅក្នុងចិត្ត ក្រោយជួបស្តាប់ការពន្យល់ច្បាស់ៗដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

Liny Chan May 30, 2023 30/05/2023

អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានអស់មន្ទិលសង្ស័យនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីពួកគាត់បានមកជួបស្តាប់ការបកស្រាយ និងបង្ហាញដោះស្រាយបញ្ហា ដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។ អតិថិជន ទាំងអស់ទទួលបានអារម្មណ៍សប្បាយរីករាយ និងធូរស្បើយក្នុងចិត្ត នៅពេលបានលឺការពន្យល់ច្បាស់ៗពីមូលហេតុនៃភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនពួកគាត់ ខុសពេលដែលឃើញការចែករំលែកនូវព័ត៌មានមិនពិតនានាតាមបណ្តាញសង្គម។ តែទោះបីជាយ៉ាង អតិថិជន ក៏បានសំណូមពរឲ្យក្រុមហ៊ុនជួយពន្លឿនការសាងសង់ និងសម្រួលលក្ខខណ្ឌកុងត្រាមួយចំនួន។ សំណូមពរក៏ត្រូវបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលយកផងដែរ។ ក្នុងដ៏ជំនួបដ៏ស្និតស្នាលរយៈពេល៣ម៉ោង ជាមួយអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានស្វាគមន៍និងថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានទិញផ្ទះនិងផ្តល់ជំនឿទុកចិត្តដល់គម្រោងសាងសង់ផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦A។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទទួលស្គាល់ថារហូតមកដល់ពេលនេះគម្រោងសាងសង់ផ្ទះត្រូវបានបញ្ចប់ជាច្រើនពាន់ល្វែងនៅតាមបណ្តាប្លុកមួយចំនួន ក៏ប៉ុន្តែគម្រោងផ្ទះនៅតាមប្លុកមួយចំនួនផេ្សងទៀត កំពុងមានភាពយឺតយ៉ាវ និងកំពុងសម្រុកសាងសង់យ៉ាងមមាញឹកជូនអតិថិជន។ នៅចំពោះមុខអតិថិជនប្រមាណជាង១០០នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធានាអះអាងថា ក្រុមហ៊ុន ជាពិសេសរូបអ្នកឧកញ៉ាផ្ទាល់ មិនបានបោកប្រាស់និងមិនរត់ទៅណាចោលគម្រោងឬ ចោលការទទួលខុសត្រូវរបស់ខ្លួននោះឡើយ […]

ប្លង់រឹងជាង ១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជននៅគម្រោងខេត្តបាត់ដំបង

Liny Chan May 26, 2023 26/05/2023

អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។ ពិធីចែកជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះបានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបងដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។ គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេស នៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តងដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកំសាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយ។ ជាមួយគ្នានោះដែរគម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឪកាស លក់ចេញចំណេញច្រើនទៀតផង។ នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធនោះ បងប្អូនដែលជាអតិថិជនបានសម្ដែងទឹកទឹកមុខសប្បាយរីករាយជាងខ្លាំង […]

ចែងចាំងដូចមាស ស្រាបៀរ អង្គរ រូបរាងថ្មី កាន់តែទាន់សម័យ កាន់តែប្រណីត

Liny Chan May 26, 2023 26/05/2023

រាជធានីភ្នំពេញ ខែឧសភា ឆ្នាំ២០២៣៖ ស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មី ចែងចាំងដូចមាស ជាមួយនឹងរសជាតិថ្មីស្រស់។ ស្រាបៀរ អង្គរ ឥឡូវនេះ ត្រូវបានរចនាឡើងនូវរូបរាងថ្មី រំលេចពណ៌មាសចែងចាំងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាតនៅលើសំបកកំប៉ុង និងដប ដែលបង្កប់នូវមោទកភាពជាតិ តាមរយៈការបង្ហាញនូវក្បាច់ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មហស្ចារ្យរបស់ជាតិខ្មែរ។ កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh «ស្រាបៀរ អង្គរ ចែងចាំងដូចមាស» ត្រូវបានសម្ពោធ និងបង្ហាញរូបរាងថ្មីជាផ្លូវការ ជាមួយនឹងរសជាតិថ្មីស្រស់ កាន់តែទាន់សម័យ កាន់តែប្រណីត រសជាតិស្រទន់ឆ្ងាញ់ជាប់ចិត្ត ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមស្រាបៀរ និងសក្តិសមសម្រាប់ការជួបជុំដ៏រីករាយគ្រប់កម្មវិធី ។ ការរចនារូបរាងថ្មីនេះ បានបន្ថែមភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញមួយកម្រិតទៀតដល់រូបប្រាង្គប្រាសាទអង្គរវត្តដែលមានស្រាប់ និងរឹតតែបង្ហាញឲ្យឃើញកាន់តែច្បាស់ថា  ស្រាបៀរ  អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកប ដោយក្តីមោទនៈ ជាមួយនឹងការលើកកម្ពស់កេរដំណែល មរតក និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។  ស្រាបៀរ អង្គរ រូបរាងថ្មី តំណាងឲ្យគុណភាពលំដាប់ខ្ពស់របស់ស្រាបៀរ អង្គរ និងការតម្កល់គុណតម្លៃខ្ពស់ចំពោះមរតកខ្មែរ ដែលជានិមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរ និងភាពសុខដុមរមនាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពេលនេះ ប្រជាជនខ្មែរដែលនិយមគាំទ្រស្រាបៀរ អាចរីករាយក្រេបឱជារសរបស់ស្រាបៀរ អង្គរ ចែងចាំងដូចមាស រូបរាងថ្មី ដោយក្តីមោទនៈ។ នេះជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុនក្នុងការផលិតស្រាបៀរដែលប្រសើរជាងមុន និងភាពមោះមុតមិនផ្លាស់ប្តូរក្នុងការច្នៃប្រឌិត និងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ថ្មីៗ និងរសជាតិប្រកបដោយគុណភាព។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលស្រាបៀរ អង្គរ ជាផលិតផលលំដាប់កំពូលរបស់ ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនមានដំណើរការលើរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរ អង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរ ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។ ស្រាបៀរ អង្គរ តែងតែជាជម្រើសរបស់ប្រជាជនខ្មែរ និងភ្ញៀវទេសចរ។ […]

ធនាគារ វីង និងក្រុមហ៊ុន SentBe សហការគ្នាផ្តល់សេវាផ្ទេរប្រាក់ជាអន្តរជាតិពីកូរ៉េខាងត្បូង មកកម្ពុជា

Liny Chan May 25, 2023 25/05/2023

ភាពជាដៃគូនេះ នឹងនាំមកនូវអត្ថប្រយោជន៍ ដោយផ្តល់ជាមធ្យោបាយសម្រាប់ពលរដ្ឋកម្ពុជារស់នៅកូរ៉េខាងត្បូង ក្នុងការផ្ញើ ប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវាសមរម្យ។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ។ កិច្ចសហការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាដែលកំពុងប្រកបការងារ និងរស់នៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជាមធ្យោបាយផ្ញើប្រាក់ត្រលប់មកស្រុកកំណើតប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងតម្លៃសេវា សមរម្យ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SentBe ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីកូរ៉េខាងត្បូង ដោយមានការចូលរួមចុះហត្ថលេខារវាង លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Alex Seong-Ouk Choi នាយកប្រតិបត្តិក្រុមហ៊ុន SentBe  ក្នុងការប្រកាសជាផ្លូវការនូវ ភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ។ ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការផ្ទេរប្រាក់យ៉ាងងាយស្រួល ដោយគ្រាន់តែផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ […]