PR

ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ១១ម៉ឺនដុល្លារ ដើម្បីផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់សិស្សថ្នាក់ទី១២ ចំនួន៥០នាក់ មកពីអង្គការមូលនិធិកុមារកម្ពុជា (ស៉ីស៉ីអេហ្វ)

Naren November 19, 2022 19/11/2022

ការបរិច្ចាគដ៏ធំ និងដំបូងបំផុតដែលសុីសុីអេហ្វទទួលបានពីក្រុមហ៊ុនក្នុងស្រុក ស្ទឹងមានជ័យ រាជធានីភ្នំពេញ//ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានចិត្តសប្បុរសបានបរិច្ចាគថវិកាចំនួន ១១០,០០០ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្សថ្នាក់ទី១២ ចំនួន ៥០នាក់ នៅសាលានីសិន គ្រីប អាខេឌឺមី ដែលជាវិទ្យាល័យរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលផ្ដោតសំខាន់ទៅលើមុខវិជ្ជា STEM មានទីតាំងស្ថិតនៅក្នុងតំបន់ស្ទឹងមានជ័យ។ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើន និងដំបូងបំផុតរបស់ក្រុមហ៊ុនក្នុងស្រុកដែលបានបរិច្ចាគដល់អង្គការមូលនិធិកុមារកម្ពុជា (ស៉ីស៉ីអេហ្វ) ដែលជាអង្គការធ្វើការជាមួយកុមារក្រីក្រ និងគ្រួសាររបស់កុមារក្នុងតំបន់ស្ទឹងមានជ័យ តាំងពីឆ្នាំ ២០០៤។ អាហារូបករណ៍នេះសម្រាប់សិស្សសុីសុីអេហ្វដែលនឹងជាប់ការប្រឡងថ្នាក់ជាតិ មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី ១២ ខាងមុខនេះដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យ និងរ៉ាប់រងលើថ្លៃសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ ពួកគេ។ សិស្សានុសិស្សចំនួន ៥០ នាក់មកពីសុីសុីអេហ្វ នឹងចូលរួមការប្រឡងថ្នាក់ជាតិ មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី ១២ នាខែធ្នូខាងមុខនេះ។ ជំនួយសប្បុរសនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងការជួយដល់សិស្សក្រីក្របំផុត នៅកម្ពុជា។ អាហារូបករណ៍ដែលក្រុមហ៊ុនបានផ្តល់នឹងធានាបានថាសិស្សានុសិស្សទាំងនេះនឹងអាចលុបបំបាត់ វដ្តនៃភាពក្រីក្ររបស់ពួកគេ និងក្រុមគ្រួសារជារៀងរហូត។ […]

ក្រុមហ៊ុន សាមសុងបានចូលរួមការតាំងពិព័រណ៌ខ្នាតអន្តរជាតិ និងដាក់បង្ហាញអំពីសមិទ្ធផលដើម្បីជម្រុញដល់ គោលនយោបាយបរិស្ថានល្អសម្រាប់ពិភពលោក!

Naren November 18, 2022 18/11/2022

ភ្នំពេញថ្ងៃទី ១៧ ខែវិច្ជិកា ឆ្នាំ ២០២២៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌ “CAMBUILD” ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់សាមសុងផងដែរ ។ ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រីក្រសួងទេចរណ៏ និងឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានក្រសួងបរិស្ថានផងដែរ។ ការតាំងពិព័រណ៌ខ្នាតអន្តរជាតិនេះធ្វើឡើងនៅសហសាលពិព័រណ៌កោះពេជ្រដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៨ខែវិច្ជិកា ឆ្នាំ២០២២។ គោលដៅចំបងរបស់ក្រុមហ៊ុនសាមសុង ក្នុងការចូលរួមក្នុងកម្មវិធីនេះ គឺដើម្បីធ្វើការដាក់បង្ហាញអំពីសកម្មភាពនិងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ដើម្បីបរិស្ថានល្អសម្រាប់ពិភពលោក តាមរយៈលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមស្រលាញ់បរិស្ថាននិងធម្មជាតិ ។ សំរាប់ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះក្រុមហ៊ុនសាមសុងទូទាំងពិភពលោក បានបង្កើតនូវយុទ្ធនាការ Galaxy For […]

ក្រុម Impunity Esports អាចគ្រងជើងឯកវគ្គជម្រុះតំបន់អាស៊ីខាងត្បូងនៃប្រកួត Honor of Kings International Championship ឆ្នាំ 2022

Naren November 17, 2022 17/11/2022

ការប្រកួត Honor of Kings Championship South Asia Qualifier ឆ្នាំ 2022 មានក្រុមចូលរួមចំនួន 5 មកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និង បង់ក្លាដែស បូករួមជាមួយនឹងរង្វាន់ទឹកប្រាក់ចំនួន 5,000 ដុល្លារផងដែរ។ ក្រុមឈ្នះដែលមានឈ្មោះថាក្រុម Impunity Esports ក៏កំពុងចូលរួមក្នុងវគ្គ Wild Card នៃពានរង្វាន់ពិភពលោកនៅចុងខែវិច្ឆិកា ដែលពួកគេអាចមានឱកាសឈ្នះកៅអីមួយ រួមជាមួយនឹងទឹកប្រាក់ USD 250,000 ប្រសិនបើពួកគេឈ្នះក្នុងវគ្គជម្រុះយកកៅអី 4 នៃវគ្គ Wild Card នៅថ្ងៃទី 22 ខែវិច្ឆិកា។ កាលពីថ្ងៃទី 18 ខែកញ្ញា ក្រុមហ៊ុន Honor of Kings (HOK) បានប្រកាសព្រឹត្តិការណ៍ Honor of Kings International Championship South Asia Qualifier […]

ក្រុមហ៊ុនរបស់ រូយ៉ាល់ គ្រុប គឺ សែលកាត និង ធនាគារ វីង បង្ហាញពីភាពច្នៃប្រតិដ្ឋរបៀបរស់នៅក្នុងកម្មវិធីពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ ២០២២

Naren November 16, 2022 16/11/2022

ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២៖ ការរួមគ្នាឧបត្ថម្ភកម្មវិធី ពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ២០២២ (Cambodia Tech Expo 2022) រវាងក្រុមហ៊ុនដ៏លេចធ្លោពីររបស់ រូយ៉ាល់ គ្រុប គឺ សែលកាត និង ធនាគារ វីង បានបង្ហាញយីហោរបស់ក្រុមហ៊ុនទាំងពីរនៅចំកណ្ដាលទីតាំងកម្មវិធី ក្នុងតំបន់ Telco និង Fintech ។ ការតាំងពិព័រណ៍របស់ សែលកាត និង ធនាគារ វីង គឺត្រូវបានរៀបចំឡើងស្ថិតក្នុងទីតាំងទល់មុខគ្នា ក្នុងច្រកផ្លូវមួយដ៏មមាញឹករបស់ព្រឹត្តិការណ៍ ស្ពានតភ្ជាប់ភាពថ្នៃប្រតិដ្ឋរវាងទូរគមនាគមន៍ និងធនាគារ ដើម្បីគាំទ្រតម្រូវការរបៀបរស់នៅថ្មីនៃអតិថិជនឌីជីថល។ ការតាំងបង្ហាញរបស់ សែលកាត ក៏រួមមានផលិតផលម៉ាកល្បីក្នុងគម្រប់ខួប 25 ឆ្នាំរបស់ខ្លួនផងដែរគឺ Time To Rise ដែលជាកិច្ចសហការគម្រោងទិន្នន័យនិងតារារ៉េបល្បីម្នាក់ គឺលោក វណ្ណដា និងគម្រោងទន្និន័យទីមួយដែលណែនាំទៅកាន់ Spotify និង Playgame Cloud ដែលជាវេទិកាលេងហ្គេមលើ Cloud ដំបូងគេនៅកម្ពុជា […]

រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីសាមសុង សម្រាប់រាល់ការទិញស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4!

Naren November 14, 2022 14/11/2022

(ភ្នំពេញ) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ហ្អេ៎..តោះ! ទៅផ្ដិតយកពេលវេលាដ៏រីករាយដែលមិនអាចបំភ្លេចបានរបស់អ្នកជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ដែលជាស្មាតហ្វូនមានសមត្ថភាពខ្លាំង..គុណភាពក៏រឹតតែខ្លាំង..ដែលស្មាតហ្វូនធម្មតាច្បាស់ជាហក់មិនដល់នោះទេ! នឹងរឹតតែពិសេស! រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីក្រុមហ៊ុនសាមសុង ដែលមានការផ្ដល់ជូនបូ្រម៉ូសិនដ៏ពិសេសដែលចំណេញភ្លាមៗ រាល់ជាវទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2022 លោកអ្នកនឹងទទួលបានការផ្ដល់ជូនយ៉ាងពិសេសដូចខាងក្រោម៖ – ទទួលបានប្រាក់មកវិញ $100 (Cash back) – បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ) – Battery Pack 10,000mAh ដែលមានកម្លាំងសាក 25W ថាពិសេសគឺពិសេសហើយ..!! ទទួលបានទាំងប្រូម៉ូសិន រីឯគុណភាពវិញមិនបាច់និយាយទេ ស្រឡាញ់ប្លង់ណា…ទេសភាពបែបណា…ជាមួយមុខងារ FlexCam […]

ក្រុមហ៊ុន Binance និង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពង្រឹងភាពជាដៃគូដើម្បីណែនាំ Web3 ដល់ប្រទេសកម្ពុជា

Naren November 13, 2022 13/11/2022

ការបណ្តាក់ទុនរួមគ្នាដើម្បីស្វែងរកលទ្ធភាពនៃការនាំយកដំណោះស្រាយ Web3 ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ននៅកម្ពុជា ភ្នំពេញ ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2022 – ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ានឆ្នាំ 2022 ក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី blockchain ឈានមុខគេលើពិភពលោក និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីពង្រឹងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រទេសជាតិ ចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ Web3 បន្ទាប់ពីបានចុះអនុស្សរណៈ កាលពីដើមឆ្នាំនេះ ហើយកំពុងរងចាំការអនុញ្ញាត។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅរាជធានីភ្នំពេញនាថ្ងៃនេះ ត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករមូលបត្រកម្ពុជា។ លោក Leon Foong ប្រធានក្រុមហ៊ុន Binance ប្រចាំតំបន់អាស៊ីបាស៊ីហ្វិកបានឲ្យដឹងថា៖ «យើងពិតជារំភើបក្នុងការពង្រឹងទំនាក់ទំនង និងការសហការដ៏រឹងមាំរបស់យើងជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ការបណ្តាក់ទុនរួមគ្នានេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជារីករាយជាមួយនឹងបទពិសោធន៍ប្រើប្រាស់ដែលរលូន ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការស្វែងយល់អំពី blockchain និងចូលទៅកាន់បណ្តាញរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដើម្បីស្វែងរកវិធីដើម្បីចាប់ផ្តើមដំណើរ web3.0 របស់ពួកគេ។ យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដូច្នេះកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ី Blockchain ហើយយើងរួមគ្នាខិតខំជំរុញកំណើនសេដ្ឋកិច្ច […]

សែលកាត តភ្ជាប់ទំនាក់ទំនងដល់ប្រជាជនកម្ពុជាអស់រយៈពេល២៥ឆ្នាំ និងបន្តនាំមុខលើមាគ៌ាឆ្ពោះទៅរកអនាគតឌីជីថលក្នុងប្រទេស

Naren November 7, 2022 07/11/2022

ភ្នំពេញ – ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ ៖ ប្រតិបត្តិករសេវាកម្មទូរគមនាគមន៍ដែលបំរើសេវាកម្មយូជាងគេបំផុតនៅកម្ពុជា សែលកាត ប្រារព្ធខួបគម្រប់ ២៥ឆ្នាំ អមជាមួយគម្រោងផ្ដួចផ្ដើមថ្មីជាបន្តបន្ទាប់នឹងត្រូវបានបើកដំណើរការក្នុងរយៈពេល ២ខែ ខាងមុខ។ ក្រុមហ៊ុនដែលបាននាំយកនូវ សេវាកម្មបង់ប្រាក់ជាមុន មកកាន់កម្ពុជាជាមួយនឹងគម្រោងផ្ដួចផ្ដើមថ្មីៗជាច្រើនដែលបន្សល់នូវមរតក ហើយគ្មានភាពថមថយ ដោយក្រុមហ៊ុនបានកំណត់យកចក្ខុវិស័យផ្ដោតលើអនាគតឌីជីថល និងបំលែងខ្លួនជាអ្នកបើកផ្លូវនិងត្រួសត្រាយសម្រាប់មនុស្សជំនាន់ឌីជីថលថ្មី។ នាយកប្រតិបត្តិរបស់ សែលកាត មានប្រសាសន៍ថា៖ «សែលកាត បានបន្តប្រតិបត្តិការអស់រយៈពេលយ៉ាងយូរមកហើយចាប់តាំងពីការបង្កើតក្រុមហ៊ុននេះឡើងនៅក្នុងឆ្នាំ១៩៩៧។ ស្របពេលដែលយើងប្រារព្ធពិធិអបអរគម្រប់ខួប២៥ឆ្នាំរបស់ក្រុមហ៊ុន យើងក៏ប្រារព្ធជាមួយគ្នានូវសមិទ្ធផលអស់រយៈពេលជាង២៥ឆ្នាំ មកនេះ គួបផ្សំជាមួយនូវបញ្ជីនៃសកម្មភាពជោគជ័យជាច្រើន បន្ថែមពីនេះទៅទៀត យើងក៏អបអរដល់អ្នកគ្រប់គ្នាដែលបានរួមចំណែកនៃដំណើរអាជីវកម្មនេះ ដែលត្រូវបានដឹកនាំដោយថ្នាក់ដឹកនាំដ៏មានចក្ខុវិស័យនៃភាពដឹកនាំខ្ពស់គឺ អ្នកឧញ្ញ៉ា គិត ម៉េង។ សែលកាត គឺជាក្រុមហ៊ុននាំមុខអស់រយៈពេល១១ឆ្នាំ ចាប់តាំងពីពេលត្រូវបានបង្កើតឡើង ហើយវានឹងក្លាយជាក្រុមហ៊ុននាំមុខបែបនេះម្ដងទៀត។ ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់ការតភ្ជាប់ទំនាក់ទំនងដល់អ្នកគ្រប់គ្នាគឺនៅតែជាកិច្ចការដ៏មានស្ថេរភាពរបស់យើង ហើយនៅពីក្រោយរឿងរ៉ាវនេះផងដែរប្រវត្តិរបស់ សែលកាត នៃភាពនាំមុខ កំពុងបន្តនិងនៅតែបន្តនៅពេលច្រើនឆ្នាំខាងមុខទៀត ពោលគឺក្រៅពីការភ្ជាប់ទំនាក់ទំនងសម្រាប់អ្នកគ្រប់គ្នា គឺយើងផ្ចុងផ្ដើមការរស់នៅបែបឌីជីថលសម្រាប់អតិថិជនរបស់យើង ព្រមទាំងរៀបចំឲ្យសិស្សនិស្សិត គ្រួសារ សហគមន៍ ក៏ដូចជាជំនួញធុរកិច្ចទាំងឡាយសម្រាប់អនាគតឌីជីថល។» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន […]

ប្រជុំតារាធំៗ ឡើងសម្តែងរួមគ្នាបទ «វីរភាពកីឡា» លើកទី 1 ក្នុងពិធីបើកជាផ្លូវការកីឡាជាតិ លើកទី3

Naren November 5, 2022 05/11/2022

តារា​ល្បីៗមាន​ឈ្មោះ​បោះសម្លេង​ ដូចជា មាស សុខសោភា ដួង វិរៈសិទ្ធ ម៉ម ពេជ្ជរិទ្ធ ពូ ឃ្លាំង តី និង រៀម សុខភិរម្យ​ បាន​​រួម​គ្នាច្រៀង​នឹង​សម្ដែង​បទចម្រៀង «វីរភាពកីឡា» ដែល​បទចម្រៀង​នេះបានចូលរួមសហការយ៉ាងពេញទំហឹង ពីPleng ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី 3 ដែលគ្រោងនឹងដំណើរការពីថ្ងៃទី21 ដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2022។ បទចមៀង​នេះបាន​ធ្វើ​ឡើងដើម្បី​ចូលរួម គាំទ្រស្មារតីកីឡាជាតិ ហើយ​ក៏ជា​បទចម្រៀង​ខ្មែរ​ដំបូង​គេដែរប្រើ​ឧបករណ៏ភ្លេងខ្មែរ ច្រើនជាងគេរហូតដល់ 16 មុខ ដូចជា៖ 1.ទ្រសោ 2.ខ្លុយ 3.ប៉ីអ 4.ទ្រខ្សែបី 5.ទ្រអ៊ូ 6.ស្គរធំពីរ 7.រនាតភ្លោះ 8.ស្គរសម្ភោរ 9.ឈិង 10.ស្គរខ្យល់ 11.ស្រឡៃ 12.ស្នែងតូច 13.ស្នែងធំ 14.តាឃេ 15.គងភ្លោះ 16.ឃឹម បទចម្រៀង«វីរភាពកីឡា» នេះដែរ នឹងមានសម្រាប់ហ្វេនៗស្តាប់ នៅក្នុង Pleng app មុនគេតែមួយគត់គឺនៅថ្ងៃទី 07 […]

តន់ ចន្ទសីម៉ា ត្រូវបានសម្ព័ន្ធក្រុមហ៊ុនANDAMI Group របស់កូរ៉េជ្រើសរើសជាBrand Ambassador

Naren November 2, 2022 02/11/2022

សម្ព័ន្ធក្រុមហ៊ុនANDAMI Group ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសកូរ៉េ បានសម្រេច ជ្រើសរើសកំពូលតារាចម្រៀងក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ជាBrand Ambassadorតំណាងឱ្យផលិតផលរបស់ខ្លួន ក្នុងការឈានជើងចូលមកក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ពិធីចុះហត្ថលេខា បានធ្វើឡើងកាលពីដើមចុងសប្ដាហ៍កន្លងទៅនៅអាគារMorgan កោះពេជ្រ។ ANDAMI Group គឺជាក្រុមហ៊ុនបច្ចេកទេសដ៏ធំនៅប្រទេសកូរ៉េខាងត្បូង ដែលមានជំនាញ និងបទពិសោធន៍ជាង ២០ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈ ឧស្សាហកម្មឡូជីស្ទីកចំណីអាហារកក និងឧស្សាហកម្មផលិត និងចែកចាយអាហារវេចខ្ចប់។ នាពេលឆាប់ៗខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group នឹងឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា លើការបង្កើតរោងចក្រកែច្នៃអាហារ ជាពិសេសគឺផលិតផលទឹកផ្លែឈើ និងដំណាប់ នៅក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន សាំងហ្គាពួរ និងហុងកុង។ល។ ជាមួយនឹងការងារជាBrand Ambassador កញ្ញា តន់ ចន្ទសីម៉ា និងត្រូវធ្វើការងារជាច្រើន មួយក្រុមហ៊ុនកូរ៉េក្នុងនាមជាផ្សព្វផ្សាយផលិតផលក្រុមហ៊ុន តាមការព្រមព្រៀងគ្នា។ នេះជាជោគជ័យថ្មីមួយទៀតរបស់ តន់ ចន្ទសីម៉ា បន្ទាប់ពីប្រជាប្រិយភាពរបស់នាង កាន់តែទទួលបានការគាំទ្រខ្លាំងវ៉ាដាច់គេ។ បែបណាក្ដី ហ្គាឡាក់ស៊ី ណាវ៉ាត្រា […]

តើកម្មវិធី «OPPO Reno SUPERFANS Party» ផ្តល់ភាពសប្បាយរីករាយ និងគួរឲ្យចាប់អារម្មណ៍កម្រិតណា?

Naren October 31, 2022 31/10/2022

ក្នុងឆ្នាំនេះ OPPO បាននាំអ្វីពិសេសទៅហ្វេនៗ? នេះគឺជាលើកទី1 សម្រាប់ OPPO ដែលបង្កើត «OPPO Reno SUPERFANS Party» ក្នុងគោលបំណងអញ្ជើញហ្វេនគ្រប់បណ្តាទិសទី ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់ជំនាន់របស់ស្មាតហ្វូន OPPO តាំងពី F Series រហូតដល់ Reno Series ក្នុងរយៈពេល 6 ឆ្នាំដែលបានឈានជើងចូលទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការនាំយកស្មាតហ្វូនគ្រប់ជំនាន់ប្រកបដោយសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ជាពិសេសផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច។ សម្រាប់កម្មវិធី «OPPO Reno SUPERFANS Party» ធ្វើឡើងនៅឯសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5 Raffles Hotel Le Royal កាលពីរសៀលថ្ងៃទី30 តុលា 2022 ដោយមានវត្តមានពិសេសពីតារាតំណាងក្រុមហ៊ុន OPPO ទាំង 3 រូបដូចជា ៖ ពេជ្រ សោភា, STEP, រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករដ៏ស្រស់សង្ហា ជា វណ្ណារិទ្ធិ […]