បច្ចេកវិទ្យា

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

Liny Chan July 20, 2025 20/07/2025

ពិតជាពិសេស និងជោគជ័យខ្លាំងមែនទែនជាមួយចំនួនកក់ទុកដ៏ច្រើនលើសលប់! ត្រឹមតែរយៈពេល 3 ថ្ងៃដែលក្រុមហ៊ុនស្មាតហ្វូន OPPO ប្រកាសឲ្យអតិថិជនទូទាំងប្រទេសធ្វើការ Pre-order នូវស្មាតហ្វូន AI ស៊េរីថ្មី OPPO Reno14 Series 5G ។ ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូង ឬ First Sale របស់ OPPO Reno14 Series 5G កាលពីម្សិលមិញវិញម្តងថាមានអ្វីពិសេសបានជាម្នាក់ៗនាំគ្នាសម្រុកទៅផ្សារទំនើប AEON MALL Sensok យ៉ាងច្រើនកុះករបែបនេះ? បើតាមព័ត៌មានផ្លូវការ កាលពីម្សិលមិញនេះគឺជាថ្ងៃបើកលក់ដំបូងរបស់ស្មាតហ្វូន OPPO Reno14 Series 5G ដោយឃើញមានអតិថិជនទៅតម្រង់ជួរទិញ និងទៅទទួលទូរស័ព្ទដែលខ្លួនបានកក់យ៉ាងច្រើនកុះករនៅឯផ្សារទំនើប AEON MALL SenSok ក្នុងកម្មវិធី «Tena Fan Meet & Greet» និង «Reno14 Series 5G First Sale Event» ដែលបញ្ជាក់ថា […]

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

Liny Chan July 16, 2025 16/07/2025

ស្វាគមន៍ការមកដល់ OPPO Reno14 Series 5G ស្ទីលរចនាបថកន្ទុយទេពមច្ឆា ! កាលពីម្សិលមិញនេះ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno14 Series 5G ជាផ្លូវការយ៉ាងកក្រើក និងភ្លក់ទឹកភ្លក់ដីលើទីផ្សារប្រចាំប្រទេសកម្ពុជា។ ដោយ Reno14 F 5G (16GB++256GB) $349 | Reno14 F 5G (16GB+256GB) $379 | Reno14 5G (24GB+256GB) $499 | Reno14 Pro 5G (24GB+512GB) $699 កក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 កក្កដា ថែមជូននូវកាដូជាច្រើន OPPO ផងដែរ។   ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំពិភពលោក Shangri-la (Phnom Penh) ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា និង លោក ថេណា […]

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

Naren July 1, 2025 01/07/2025

ទីបំផុតអ្នកស្នងតំណែង OPPO Reno13 Series 5G បានមកដល់ហើយ! ធានាថាលើកនេះកាន់តែថ្មី កាន់តែប្លែក និងទាក់ទាញទ្វេដង។ ដូចនេះ តើនឹងមានអ្វីថ្មីសម្រាប់ OPPO Reno14 Series ជំនាន់ថ្មីដែលធ្វើឲ្យគ្រប់គ្នាទន្ទឹងរង់ចាំយ៉ាងនេះ? ថ្មីៗនេះបើយោងតាម Facebook Page របស់ OPPO ប្រចាំទីផ្សារប្រទេសកម្ពុជាបានកំពុងត្រៀមខ្លួនវាយលុកទីផ្សារស្មាតហ្វូន ហើយរាល់ពេលដែលឮដល់ Reno Series យើងទាំងអស់គ្នាតែងតែនឹកឃើញដល់សមត្ថភាពកាមេរ៉ា និងការឌីហ្សាញមុនគេបង្អស់តែម្តង។ ជាការពិតណាស់ លើកនេះសម្រាប់ OPPO Reno14 Series ប្រាកដជាមិនធ្វើឲ្យយើងទាំងអស់គ្នាខកចិត្តនោះទេ បើយោងតាមប្រភពព័ត៌មានបច្ចេកវិទ្យាល្បីៗជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរចនាឌីហ្សាញដ៏អស្ចារ្យលើខ្នងខាងក្រោយរបស់ស្មាតហ្វូនមួយនេះ ដោយវាបានរំលេចស្ទីលរចនាបែប កន្ទុយទេពមច្ឆា ឬកន្ទុយត្រី ពណ៌ប្រដេញគ្នាយ៉ាងស្រស់ស្អាត ប្លែកពីគេតែមួយគត់ដែលផ្តល់នូវសោភ័ណភាពកាន់តែស្រស់ស្អាត និងប្រកបដោយភាពថ្លៃថ្នូររាល់ពេលចាប់កាន់។ ក្រៅពីការចនាបែបកន្ទុយទេពមច្ឆា តើ OPPO Reno14 Series មានអ្វីដែលពិសេសទៀត? តើមានបញ្ហាអ្វីដែលតែងតែកើតឡើង? ជាមួយស្មាតហ្វូនមួយនេះវាបាននាំមុខជាមួយមុខងារថ្មីគឺ AI Flash Photography ឬថតរូបស្អាតជាមួយ AI Flash អ្នកជំនាញថតរូបនៅពេលយប់។ សម្រាប់មុខងារនេះវាជួយឲ្យយើងមានភាពរស់រវើក […]

អបអរសាទរដល់ម្ចាស់ជ័យលាភីទាំង 5 រូបពីការប្រកួតថតរូប SEE Cambodia រដូវកាលទី2

Liny Chan June 1, 2025 01/06/2025

សូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំង 5 រូប!នារសៀលថ្ងៃទី31 ខែឧសភា ឆ្នាំ2025 ក្រសួងបរិស្ថាន ជាមួយក្រុមហ៊ុនក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានរៀបចំនូវកម្មវិធីប្រកាសជ័យលាភី SEE Cambodia រដូវកាលទី2 ដល់អ្នកដែលបានចូលរួមប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ ភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតខ្ពស់ពីជ័យលាភីលេខ1 ដល់លេខ10 នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន OPPO គណកម្មការ បណ្តាសារព័ត៌មានល្បីៗ និងបេក្ខភាពប្រកួតជាច្រើនរូប។ សម្រាប់កម្មវិធីប្រកួតថតរូបលើទូរស័ព្ទ SEE Cambodia រដូវកាលទី2 គឺរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីអាចបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរស័ព្ទដៃ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និង បរិស្ថាន ក្នុងប្រទេសកម្ពុជា ដោយប្រព្រឹត្តិយ៉ាងរលូនក្រោមការចូលរួមពីបេក្ខជនយ៉ាងច្រើន ដោយធ្វើឡើងយ៉ាងសុក្រឹតយុត្តិធម៍ក្រោមការសម្រេចពីគណកម្មការចំនួន 3 រូប ៖. គណៈកម្មការទី1 ៖ ក្រសួងបរិស្ថាន. គណៈកម្មការទី2 […]

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Liny Chan February 13, 2025 13/02/2025

សូមស្វាគមន៍ទូរស័ព្ទថតក្នុងទឹកដំបូងគេនៅក្នុងប្រទេសកម្ពុជា ! កាលពីថ្ងៃទី12 ខែកុម្ភៈ 2025 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno13 Series 5G ជាមួយមុខងារថតក្នុងទឹក (IP69) ព្រមទាំងបំពាក់ដោយ AI Editor ជាច្រើនប្រចាំឆ្នាំ 2025 ។ ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា និងទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO ព្រមទាំងវត្តមានតារាប្រុសស្រីល្បីៗជាច្រើនរូបញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។ OPPO បានបើកបង្ហាញស្មាតហ្វូនស៊េរីទំនើប Reno13 Series រហូតដល់ទៅ 3 ម៉ូដែលរួមមាន ៖ Reno13 F | Reno13 5G | Reno13 Pro 5G សុទ្ធតែជាទូរស័ព្ទដែលមានសមត្ថភាពអាចថតរូបក្នុងទឹកបាន ជាមួយបច្ចេកវិទ្យាការពារទឹកកម្រិត IP69 ធន់នឹងទឹក 2m រយៈពេល 30នាទី និងធន់ទឹកក្តៅកម្រិត 80អង្សារទៀតផង។ […]

ត្រៀមខ្លួនជាមួយ OPPO Reno13 Series ជាទូរស័ព្ទជំនាន់ថ្មីរចនាបថ “ស្រមោលមេអំបៅ” និងបំពាក់ដោយ AI ទំនើបៗ

Liny Chan February 2, 2025 02/02/2025

បន្ទាប់ពី OPPO បានបង្ហាញ Reno13 Series 5G នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសជាច្រើន ហើយពេលនេះ OPPO ប្រចាំប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួនវាយលុកទីផ្សារផងដែរ។ OPPO ជឿជាក់អតិថិជនសុទ្ធសឹងតែជាអ្នកតាមទាន់ trend fashion ស៊ីវិល័យ មិនចូលចិត្តអ្វីច្រំដែលៗ ដូច្នេះហើយលើកនេះ OPPO បានផ្តោតលើការរចនាថ្មី ទាន់សម័យ ប្រកបដោយភាពទាក់ទាញយ៉ាងស្រស់ស្អាតជាមួយ “ស្រមោលមេអំបៅ” លើខ្នងខាងក្រោយខុសប្លែកពីគេតែម្តង។  ក្រៅពីរចនាបថដ៏ស្រស OPPO Reno13 Series ត្រូវបានគេស្គាល់ថាជាទូរស័ព្ទថតរូបក្នុងទឹកដំបូងគេនៅកម្ពុជាផងដែរ ព្រោះស្មាតហ្វូននេះបំពាក់នូវអាវក្រោះការពារទឹក IP69 ដែលមានសមត្ថភាពអាចបញ្ជាលើអេក្រង់បានធម្មតាទោះបីជាយើងកំពុងស្ថិតនៅក្នុងទឹកក៏ដោយ។ អ្វីដែលសំខាន់គឺវាមានមុខងារ Underwater ដែលធ្វើឲ្យទូរស័ព្ទបញ្ចេញសំឡេង និងរំញ័រដើម្បីច្រានទឹកចេញពីទូរស័ព្ទបានដោយខ្លួនឯង។  លើសពីនេះទៀត OPPO Reno13 Series ក៏បានបំពាក់នូវមុខងារថ្មី AI Livephoto ផងដែរ។ ដូច្នេះតើយើងថត Livephoto ដើម្បីអ្វី? តើ Livephoto មានអត្ថប្រយោជន៍ជាការថតរូបសន្លឹកដូចម្តេចខ្លះ? សម្រាប់មុខងារ Livephoto អាចថតរូបភាពមានចលនាបានរហូតដល់ 3 វិនាទីនៃសកម្មភាពនីមួយៗ […]

ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា

Liny Chan November 26, 2024 26/11/2024

កម្មវិធីសម្ពោធ OPPO Find X8 Series បានធ្វើឡើង Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | ពេជ្រ វត្តី | ពិធីករ Summer | លោក សេង លន់ (Photographer) | លោក សួង ម៉ារឌី (Photographer) | លោក គីម បូរិន (Photographer) ព្រមទាំងបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើនស្ថាប័នញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។ យ៉ាងណាមិញ ក្រោយបែកគ្នាអស់រយៈ 2 ឆ្នាំសម្រាប់ស្មាតហ្វូនលំដាប់ OPPO Find X8 Series ពិតជាមិនឲ្យគ្រប់គ្នាខកបំណងឡើយ ជាមួយនឹងរូបរាងនិងលក្ខណៈសម្បត្តិផ្សេងៗ៖ ឥឡូវនេះសម្រាប់អតិថិជនដែលចង់ទទួលបាននូវបទពិសោធថ្មីជាមួយ OPPO Find X8 Series អាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃចាប់ពីថ្ងៃនេះតទៅនឹងទទួលបានការថែមជូនកាដូជាច្រើនដូចជា ៖ ទិញ OPPO Find […]

OPPO និង MLBB បានធ្វើកិច្ចសហការដ៏ពិសេសរួមគ្នាលើស្មាតហ្វូន OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

Liny Chan September 16, 2024 16/09/2024

ដំណឹងដ៏រីករាយសម្រាប់អ្នកទាំងអស់គ្នា ជាពិសេសសម្រាប់ហ្វេនៗ MLBB ! ឥឡូវនេះ OPPO និង Mobile Legends: Bang Bang បានធ្វើកិច្ចសហការដ៏ពិសេសរួមគ្នា ដើម្បីនាំមកជូនអ្នកនូវបទពិសោធលេងហ្គេមដ៏អស្ចារ្យនៅលើស្មាតហ្វូន OPPO Reno12 F Mobile Legends Limited Edition ដែលជាស្មាតហ្វូនដៃគូលេងហ្គេមដ៏អស្ចារ្យ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលកាលពីល្ងាចមិញនេះក៏ឃើញមានវត្តមាន CHMA ជា Professional Gamer និងជា Game Ambassador របស់ក្រុមហ៊ុន OPPO។ នៅមិនទាន់អស់ទេ! យើងក៏ឃើញមានវត្តមានដៃគូរបស់ CHMA គឺ DONUT (Professional Gamer) រួមទាំង MC ដ៏ស្រស់ស្អាតកញ្ញា VIVIAN នៅក្នុងកម្មវិធី Reno12 FxMLBB AI Game Battle ដែលធ្វើឡើងនៅ OPPO Flagship Store ក្នុងផ្សារទំនើបអ៉ីអនម៉ល ភ្នំពេញ (AEON […]

មូលហេតុអ្វី រ៉េត ស៊ូហ្សាណា ចេញពីផលិតកម្មចាស់ហក់ចូលផលិតកម្មបារមី?

Liny Chan August 23, 2024 23/08/2024

តារាចម្រៀងវ័យក្មេងដ៏ស្រស់សោភា រ៉េត ស៊ូហ្សាណា ដែលធ្លាប់ជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្មដ៏ធំមួយ បច្ចុប្បន្ននេះបានក្លាយជាតារាចម្រៀងថ្មីរបស់ផលិតកម្មបារមីហើយ ក្រោយជ្រកក្រោមទ្រនំចាស់អស់រយៈពេល 8 ឆ្នាំមកនេះ។ ក្រោយបាត់មុខពីសិល្បៈជិត 1 ឆ្នាំ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីដុះពន្លកពីកម្មវិធី The Voice Cambodia រដូវកាលទី2 រ៉េត ស៊ូហ្សាណា បានអះអាងថា សម្ងំនៅតែក្នុងបន្ទប់រៀនធ្វើបទភ្លេង និពន្ធបទចម្រៀង និងសរសេរបទដែលខ្លួនពេញចិត្ត ហើយនាងក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងប្រកាសនឹងលាពីផលិតកម្មចាស់ ហើយបោះជំហានចូលផលិតកម្ម បារមី តាមរយៈរូបភាពជាច្រើនសន្លឹក។ ក្នុងនោះមានមហាជន និងអ្នកគាំទ្រជាច្រើនងឿងឆ្ងល់ថាមូលហេតុអ្វី រ៉េត ស៊ូហ្សាណា បានផ្លាស់ប្តូរខ្លួនឯងពីផលិតកម្មចាស់ដែលធ្លាប់ជ្រកអស់ពេលជាច្រើនឆ្នាំចូលក្នុងផលិតកម្មបារមី? បើតាមរយៈការបង្ហើបពីអ្នកជិតដិតរបស់ ហ្សាណា បានឲ្យដឹងថា នាងចង់ស្វែងរកនិងចង់ផ្លាស់ប្តូរខ្លួនឯង ព្រោះដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាអំឡុងពេលប្រឡង The Voice Cambodia ហ្សាណា ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងរហូតធ្វើឲ្យនាងបាក់ទឹកចិត្ត បាត់បង់ភាពជាខ្លួនឯង ដែលទាំងអស់នេះហើយធ្វើឲ្យនាងប្រាជ្ញាចិត្តមុះមុតក្នុងការរៀនធ្វើបទភ្លេង និពន្ធបទចម្រៀងដោយខ្លួនឯង ព្រមទាំងបានផ្លាស់ប្តូរខ្លួនឯងចូលទៅក្នុងផលិតកម្មបារមី។ អ្វីដែលកាន់តែពិសេសក្នុងថ្ងៃនេះ ហ្សាណា បានចេញបទចម្រៀងថ្មីដំបូងរបស់ខ្លួនជាផ្លូវការមានចំណងជើងថា “LOST” ដែលអត្ថន័យចម្រៀងបានឆ្លុះបញ្ចាំង និងរៀបរាប់ពីប្រវត្តិ និងជីវិតពិតរបស់នាងតាំងពីដំបូងនៃការបោះជំហានប្រឡូកលើវិថីសិល្បៈ។ ជាមួយស្នាដៃបទចម្រៀង […]

តើមុខងារ AI អ្វីខ្លះលើ OPPO Reno12 Series 5G នាំឲ្យកក្រើកទីផ្សារនាពេលប៉ុន្មានថ្ងៃនេះ?

Liny Chan August 1, 2024 01/08/2024

សព្វថ្ងៃនេះស្មាតហ្វូន AI កំពុងអភិវឌ្ឍខ្លួនពីមួយជំហានទៅមួយជំហាន ហើយយើងមើលឃើញថាស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យា AI សុទ្ធតែស្មាតហ្វូនលំដាប់កំពូលមានតម្លៃចាប់ពី 1000$ ឡើងទៅ។ ប៉ុន្តែថ្មីៗនេះ OPPO បែរជាធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល និងអស្ចារ្យមែនទែនដោយ OPPO បានបំពាក់នូវមុខងារ AI លើស្មាតហ្វូនស៊េរីថ្មីដែលស្ថិតក្នុងតម្លៃសមរម្យគឺ OPPO Reno12 Series 5G ទាំង 3 ម៉ូឌែលគឺ Reno12 F $279 | Reno12 5G $429 | Reno12 Pro 5G $569។ ដូចនេះតើមុខងា AI រអ្វីខ្លះដែល OPPO បានផ្តល់ឲ្យអ្នកប្រើប្រាស់?. AI លុបរូបភាពវៃឆ្លាត ៖ ចង់លុបរូបអ្នកដទៃចេញពីរូបថតរបស់អ្នកមែនទេ? ងាយៗជាមួយមុខងារ AI លុបរូបភាពវៃឆ្លាត អាចលុបនូវអ្វីដែលអ្នកមិនចង់បាន ដោយគ្រាន់តែធ្វើការគូសជារង្វង់នៅត្រង់ចំណុចនោះ ហើយទុកឲ្យ AI ជាអ្នកលុបចេញជាការស្រេច។. AI កាត់រូបភាពវៃឆ្លាត ៖ […]