ក្នុងឆ្នាំនេះនាថ្ងៃទី8 ឧសភា គឺជាថ្ងៃបុណ្យ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាពិធីបុណ្យមួយដើម្បីរំលឹកដឹងគុណ និងបង្ហាញពីក្តីស្រលាញ់ចំពោះអ្នកម្តាយដ៏ធំធេងគ្មានអ្វីប្រៀបបាន។ ក្នុងនាមជាកូនៗតើអ្នកបានគិតគូរទិញកាដូសម្រាប់ជូនដល់អ្នកម្តាយហើយឬនៅ? ការជ្រើសរើសអំណោយ ឬកាដូសម្រាប់ជូនចំពោះអ្នកម្តាយមានច្រើនប្រភេទអាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នកម្តាយ និងទឹកប្រាក់របស់កូនៗផងដែរ។ ដូចនេះ តើជម្រើសកាដូអ្វីខ្លះដែលគួរទិញជូនអ្នកម្តាយជាទីស្រលាញ់ក្នុង «ទិវាអ្នកម្តាយ»? គ្រឿងសម្អាង, ទឹកអប់, កាបូប, នាឡិកា, ស្បែកជើង, សម្លៀកបំពាក់, គ្រឿងអលង្ការ, អាហារសុខភាព ឬ បាច់ផ្កា។ ក្នុងនោះយើងក៏សូមណែនាំនូវកាដូបច្ចេកវិទ្យាទំនើប និងស័ក្កិសមបំផុត សម្រាប់អ្នកម្តាយនាយុគសម័យទំនើបដែលវាអាចជួយសម្រួលច្រើនក្នុងជីវិតរស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបនោះគឺស្មាតហ្វូន OPPO Reno7 Series ម៉ូដែលថ្មីចុងក្រោយបង្អស់ ធានាថានេះគឺជាកាដូដ៏មានអត្ថន័យសម្រាប់ទិវាអ្នកម្តាយក្នុងឆ្នាំនេះ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួន ព្រមទាំងអាចផ្តិតយករូបភាពវីដេអូស្អាតៗបានគ្រប់ពេលវេលា។ ហើយហេតុអ្វីបានជានិយាយថា OPPO Reno7 ជាកាដូនិងជាស្មាតហ្វូនដែលស័ក្កិសមបំផុត? តើស្មាតហ្វូននេះបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងមុខងារពិសេសៗអ្វីខ្លះ? ជាមួយកាមេរ៉ា Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ព្រមទាំងជាការសហការគ្នារវាងក្រុមហ៊ុន OPPO x Sony ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។ រីឯការតុបតែងខ្លួនវិញ Reno7 […]