បច្ចេកវិទ្យា

OPPO Find N3 Series ស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ 2023 ដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ!

Naren October 27, 2023 27/10/2023

នៅរសៀលថ្ងៃទី27 ខែតុលា ឆ្នាំ2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន 2 ម៉ូដែលគឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំងនេះ 2 ត្រូវបានគេតាំងនាមជា “អធិរាជអេក្រង់បត់”។ ចំពោះមហាព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំង Influencers ល្បីៗ និងបងប្អូនមិត្តអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។ ឥឡូវនេះជាដំណឹងល្អសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធថ្មី ដែលមានបំណងចង់ […]

តើមានអ្វីពិសេសខ្លះនៅពេលដែលអ្នកជំនួញទាំង 3 ជួបគ្នានៅក្នុងកម្មវិធីតែមួយ?

Liny Chan October 25, 2023 25/10/2023

យើងទទួលស្គាល់ថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកជំនួញដែលទទួលបានភាពជោគជ័យច្រើន លើមុខជំនួញផ្សេងៗគ្នា ហើយជានិច្ចកាលពួកគាត់ម្នាក់ៗក៏តែងតែមានការចែករំលែកនូវបទពិសោធលើអាជីវកម្មផ្ទាល់ខ្លួន និងបទពិសោធឆ្ពោះទៅរកភាពជោគជ័យទៅដល់មហាជន តែអ្វីដែលពួកយើងមិនដែលជួបគឺវេទិកាចែករំលែករួមគ្នារបស់បុគ្គលជោគជ័យលើឆាកតែមួយ។ ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលពេលនេះ ស្រាប់តែមានការប្រកាសថាអ្នកជំនួញជោគជ័យ 3 រូប នឹងមានវត្តមានរួមគ្នាលើវេទិកាតែមួយក្នុងកម្មវិធី សម្ពោធស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី ដែលហៅថាអធិរាជអេក្រង់បត់គឺ OPPO Find N3 Series ។ តើពួកគាត់នឹងមកចែករំលែកបទពិសោធអ្វីខ្លះ? ចង់ជ្រាបច្បាស់នៅថ្ងៃទី27 ខែតុលា ឆ្នាំ2023 កុំភ្លេចចូលរួមទស្សនាលើ Facebook Page ផ្លូវការរបស់ OPPO ដើម្បីទទួលយកនូវបទពិសោធដ៏ថ្មីស្រឡាងពីអេក្រង់បត់កម្រិតកំពូល និងកាមេរ៉ាដ៏អស្ចារ្យរបស់ OPPO Find N3 Series ដោយមានការចូលរួមជាពិសេសពីព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតនៅក្នុងប្រទេសកម្ពុជា។ រឹតតែពិសេសសម្រាប់អ្នកគាំទ្រដែលចូលរួមទស្សនានឹងមានឱកាសឈ្នះកាសឥតខ្សែ Enco Air3 […]

ញាក់សាច់! អធិរាជអេក្រង់បត់ OPPO Find N3 កំពុងវ៉ាដាច់លើស្មាតហ្វូនអេក្រង់បត់ដទៃ

Liny Chan October 24, 2023 24/10/2023

សម្រាប់ស្មាតហ្វូនអេក្រង់បត់បែប fold កំពុងមានការពេញនិយមខ្លាំងដល់សំណាក់អ្នកប្រើប្រាស់ ជាពិសេសគឺអតិថិជនដែលមានតម្រូវការធ្វើការងារលើទូរស័ព្ទដៃ ប៉ុន្តែបច្ចុប្បន្នវិស័យស្មាតហ្វូនអេក្រង់បត់មិនសូវមានច្រើនប៉ុន្មានទេ គឺយើងឃើញមានតែ 2 ក្រុមហ៊ុនប៉ុណ្ណោះដែលកំពុងធ្វើការប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារ។ ថ្មីៗនេះ OPPO បានប្រកាសថានឹងនាំយកអធិរាជអេក្រង់បត់ OPPO Find N3 Series មកលក់នៅលើទីផ្សារកម្ពុជា ដែលបានប្រកាសម៉ូដែលថ្មីរបស់ខ្លួនថាជា អធិរាជអេក្រង់បត់។ ដូចនេះ តើ OPPO Find N3 Series មានលក្ខណៈពិសេសជាស្មាតហ្វូនអេក្រង់បត់ដទៃទៀត? • ស្រាលជាង ! ស្តើងជាង! អ្នកណាថាស្មាតហ្វូនអេក្រង់បត់ត្រូវតែធ្ងន់? OPPO Find N3 ស្មាតហ្វូនអេក្រង់បត់តែមួយគត់ ដែលមានទម្ងន់ស្រាល និងស្តើងជាងគេ ទាំងពេលបត់ចូល និងលាតចេញសុទ្ធតែផ្តល់នូវផាសុកភាពខ្ពស់បំផុតសម្រាប់ការប្រើប្រាស់ ជាមួយនឹងកម្រាស់ដ៏ស្តើងត្រឹមតែ 5.8mm (ពេលលាត) និង 11.7mm (ពេលបត់) ចំណែកទម្ងន់ស្រាលបំផុតត្រឹមតែ 239g បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។ អ្វីដែលកាន់តែពិសេស អ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ជាច្រើនមានការបារម្ភជាងគេគឺទៅលើស្នាមផ្នត់ ប៉ុន្តែសម្រាប់ OPPO Find N3 បានផ្តល់នូវអេក្រង់បត់ដ៏អស្ចារ្យដែលស្ទើរតែមើលមិនឃើញស្នាមផ្នត់ទាល់តែសោះ។ • […]

OPPO ប្រទេសកម្ពុជានឹងបង្ហាញខ្លួនស្មាតហ្វូនអេក្រង់បត់ដែលមានសមត្ថភាពអស្ចារ្យ

Liny Chan October 21, 2023 21/10/2023

កាលពីថ្ងៃទី19 ខែតុលា OPPO បានធ្វើការសម្ពោធជាសកលនូវ Find N3 Series ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី ដោយបានប្រកាសចេញនូវកំពូលស្មាតហ្វូនអេក្រង់បត់ចំនួន 2 គឺ Find N3 និង Find N3 Flip ជំនាន់ចុងក្រោយជាមួយបច្ចេកវិទ្យាល្អឥតខ្ចោះយ៉ាងកក្រើកទីផ្សារពិភពលោក។ ស្របពេលជាមួយគ្នានេះផងដែរ OPPO ប្រចាំប្រទេសកម្ពុជា ក៏បានប្រកាសថា ស្មាតហ្វូនដ៏អស្ចារ្យនេះក៏មានដាក់លក់នៅលើទីផ្សារកម្ពុជាផងដែរ ដោយតាំងនាមថាជា “អធិរាជអេក្រង់បត់”។ ហេតុអ្វីក៏ OPPO ហ៊ានអះអាងថា Find N3 Series នេះជាអធិរាជអេក្រង់បត់? ជាការពិតណាស់ បច្ចុប្បន្នលើទីផ្សារស្មាតហ្វូនគឹមានអេក្រង់បត់ជាច្រើន ប៉ុន្តែលើកនេះ OPPO ផ្តល់ជូននូវស្មាតហ្វូនអេក្រង់បត់ដែលសមត្ថភាពឈានមុខគេទាំងបច្ចេកវិទ្យា ប្រព័ន្ធកាមេរ៉ា និងការឌីហ្សាញ។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងដែល OPPO នាំយកស្មាតហ្វូនអេក្រង់បត់បែប Fold នេះចូលមកក្នុងទីផ្សារកម្ពុជា ជាមួយនឹងបទពិសោធអេក្រង់បត់ឈានមុខគេមិនគួរឲ្យជឿ។ ដូចនេះ តើអ្នកទាំងអស់គ្នាអាចទាយបានអត់ថា Find N3 Series នេះមានតម្លៃប៉ុន្មានក្នុងទីផ្សារកម្ពុជាយើង? តោះ! ត្រៀមជួបជាមួយស្មាតហ្វូនអេក្រង់បត់ OPPO […]

Influencer ល្បីល្បាញ 5 រូបចូលរួមក្នុងកម្មវិធីសម្ពោធ OPPO Find N3 Series ជាសកលនៅក្នុងប្រទេសសិង្ហបុរី

Liny Chan October 20, 2023 20/10/2023

តើអ្នកទាំងអស់បានរង់ចាំព្រឹត្តិការណ៍សម្ពោធជាសកល OPPO Find N3 Series យូរប៉ុណ្ណាហើយ? ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គម ក៏ដូចជាវេបសាយបច្ចេកវិទ្យាទូទាំងពិភពលោកកំពុងមានការរង្គោះរង្គើគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO បានដាក់សម្ពោធជាសកលនូវ OPPO Find N3 Series ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីម្សិលមិញនេះ។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុន OPPO ដែលបានដាក់សម្ពោធជាសកល ព្រមទាំងមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាជាច្រើនប្រទេស កំពូលអ្នក Review ល្បីៗ ព្រមទាំងវត្តមានតារាៗជាច្រើនរូបផងដែរ។ ក្នុងនោះផងដែរសម្រាប់ប្រទេសកម្ពុជា ក៏ឃើញលេចវត្តមាន Influencers ចំនួន 3 រូបគឹ MPJ, Jasmine Hang និង Sopea Reach ព្រមទាំង Tech Influencers ចំនួន 2 រូបគឺ Cher Leng និងស្ថាប័នសារព័ត៌មាន Electronic World Magazine ផងដែរ។ តោះ! ចង់ដឹងថាតើ Jasmine, MPJ […]

ស្មាតហ្វូនអេក្រង់បត់ដែលល្អផ្តាច់គេនឹងលេចរូបរាងឡើងនៅ «កម្មវិធីសម្ពោធជាសកល OPPO Find N3 Series» ឆាប់ៗនេះ

Liny Chan October 12, 2023 12/10/2023

កាលពីដើមឆ្នាំ 2023 នេះ OPPO Find N2 Flip គឺជាស្មាតហ្វូនអេក្រង់បត់ដំបូងគេរបស់ OPPO ដែលបានអង្រួនលើទីផ្សារពិភពលោក ដែលនាំមកជាមួយនឹងអេក្រង់បត់ដែលផ្តល់ជូនលោកអ្នកនូវបទពិសោធដ៏ល្អឥតខ្ចោះ ជាពិសេសអេក្រង់អេក្រង់ខាងក្រៅដំបូងដែលធំជាងគេ និងអេក្រង់ខាងក្នុងដែលមើលមិនឃើញស្នាមផ្នត់ ធន់នឹងការប្រើប្រាស់រយៈពេលយូរ ព្រមទាំងបំពាក់នូវកាមេរ៉ាកម្រិតកំពូលទាំងមុខនិងក្រោយដែលអាចថតរូបនិងវីដេអូយ៉ាងសម្បូរបែប ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន និងទំហំថ្មធំផងដែរ។ នេះសបញ្ជាក់ឲ្យឃើញពីការវិវត្តយ៉ាងរហ័សនៃស្មាតហ្វូនអេក្រង់បត់របស់ OPPO ទាំងគុណភាព និងតិចណូឡូជី។ បន្ទាប់ពីរង់ចាំអស់រយៈពេលជិតមួយឆ្នាំ ថ្មីៗនេះបើតាមព័ត៌មានមួយចំនួន និងការលេចឮពាក្យចចាមអារ៉ាមមកថា សម្រាប់ OPPO Find N3 Series ជំនាន់ថ្មីដែលនឹងមកបន្តតំណែងពី OPPO Find N2 Flip គឺកាន់តែមានសមត្ថភាពអស្ចារ្យជាងមុនទៀត ដែលនឹងមិនធ្វើឲ្យអ្នកនិយមចូលចិត្តវិស័យបច្ចេកវិទ្យាខកបំណងឡើយ។ ដូចនេះអ្នកប្រាកដជាឆ្ងល់ហើយថា តើកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះវាមានចំណុចពិសេសជាងមុនអ្វីខ្លះ? អ្វីដែលយើងគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនឹងមកដល់ឆាប់ៗនេះហើយ នៅថ្ងៃទី19 ខែតុលា 2023 ក្រុមហ៊ុន OPPO នឹងប្រកាសដាក់សម្ពោធជាសកលនូវកំពូលស្មាតហ្វូន OPPO Find N3 Series ដែលនឹងប្រារព្ធឡើងនៅប្រទេសសិង្ហបុរី។ មុននេះបន្តិច បើយោងតាម Facebook Page ផ្លូវការរបស់ […]

ត្រៀមកាដូសម្រាប់ភ្ជុំបិណ្ឌរួចរាល់នៅ? OPPO កំពុងមានប្រូម៉ូសិនថែមកាដូយ៉ាងច្រើនដល់អតិថិជន

Liny Chan September 30, 2023 30/09/2023

ឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បានមកដល់ហើយ! តើអ្នកទាំងអស់គ្នាបានគិតគូរត្រៀមកាដូសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររួចហើយឬនៅ? ឥឡូវនេះក្រុមហ៊ុន OPPO កំពុងមានប្រម៉ូសិនសម្រាប់រដូវភ្ជុំបិណ្ឌដល់អតិថិជនទាំងអស់គ្នា ចាប់ពីថ្ងៃទី30 ខែកញ្ញា ដល់ថ្ងៃទី 15 ខែតុលា ឆ្នាំ 2023 រាល់ការជាវស្មាតហ្វូន OPPO Reno10 Series 5G និង Reno8 T Series នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលជាដៃគូសហការរបស់ OPPO ទូទាំងប្រទេសកម្ពុជា នឹងទទួលបានកាដូជាច្រើនដូចជា ៖ • ទិញ OPPO Reno10 Pro 5G តម្លៃ $569 | Reno10 5G តម្លៃ $399 នឹងទទួលបានកាដូរួមមាន ៖ – បណ្ណធានា 1ឆ្នាំ និងសេវាថែទាំ – កាតាបស្ពាយក្រោយ – Bluetooth Speaker • ទិញ […]

តោះមកដឹងពីតម្លៃ iPhone 15 គ្រប់ម៉ូដែល ដាក់លក់នៅតាមហាងទូរស័ព្ទក្នុងស្រុកខ្មែរ

Khmerpress September 13, 2023 13/09/2023

នៅយប់ថ្ងៃទី12 ឈានចូលថ្ងៃទី13 ខែកញ្ញា ឆ្នាំ2023 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន 4ម៉ូដែល ហើយ iPhone 15 គ្រប់ម៉ូដែលនៅឆ្នាំនេះបានបំពាក់មកជាមួយរន្ធសាកថ្មប្រភេទ USB-C និងកាមេរ៉ាទំហំ 48មេហ្គាភិច ដោយវាមានលទ្ធភាពខ្ពស់ក្នុងការថតរូប និងវីដេអូ ជាពិសេសគឺមុខងារ Zoom។ ចំពោះ iPhone 15 Pro និង iPhone 15 Pro Max មានអេក្រង់ដដែល 6.7″ និង 6.1″ ជាមួយកាមេរ៉ា 3គ្រាប់ដដែល ដែលត្រូវបាន update សមត្ថភាពអោយខ្លាំងជាមុន ព្រមទាំងអាចថតវីដេអូបានដល់ 4K 60fps ProRes។ ចំពោះកាមេរ៉ារបស់ iPhone 15 Pro Max វិញអាចមានសមត្ថកិច្ច zoom optical បានរហូតដល់ទៅ 5X (120MM) ប្រើតួខ្លួន […]

Apple Watch ចេញមកជាមួយនឹង ២ម៉ូដែលមានតម្លៃខ្ពស់ជិត ៨០០ដុល្លារ

Khmerpress September 13, 2023 13/09/2023

(បរទេស)៖ នៅក្នុងមហាព្រឹត្តិការណ៍យប់មិញនេះ Apple បានបញ្ចេញនាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួនចំនួន ២ម៉ូដែលរួមមាន Apple Watch Series 9 និង Apple Watch Ultra 2 ដែលវាមានពីរម៉ូដែលដូចគ្នាទៅនឹងជំនាន់ Series 8 កាលពីឆ្នាំមុន។ ប៉ុន្តែលើកនេះ Apple នឹងបំពាក់ដោយបន្ទះឈីប S9 ជំនាន់ថ្មីដែលដំណើរការលឿនជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ Apple Watch Series 9 នឹងត្រូវបានបំពាក់ដោយបន្ទះឈីប S9 ជំនាន់ថ្មី ដែលវាអាចដំណើរការបានលឿនជាងមុនដល់ទៅ ៣០ភាគរយឯណោះ។ វានឹងមានសមត្ថភាពបង្កើនល្បឿន OS ជាមួយនឹងចលនាលឿនជាងមុន ហើយវាត្រូវបានអះអាងថានឹងផ្តល់ថាមពលថ្មនៅកម្រិត ១៨ ម៉ោងដដែល។ ម៉ូដែលនេះនឹងមានទំហំ 41mm និង 45mm ដែលភ្ជាប់ជាមួយ Bluetooth និង Cellular trims […]

Apple ប្រកាសបង្ហាញ iPhone ជំនាន់ថ្មីចំនួន ៤ម៉ូដែលជាផ្លូវការ និងបានភ្ជាប់មកជាមួយនូវរន្ធសាកថ្ម USB-C

Khmerpress September 13, 2023 13/09/2023

(ភ្នំពេញ)៖ នៅទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន ៤ម៉ូដែល ប៉ុន្តែអ្វីដែលធ្វើអោយអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលជាមួយ នឹង វត្តមាន iPhone ថ្មីនេះគឺ វាបានបំពាក់មកជាមួយនឹងរន្ធសាកថ្មប្រភេទ USB-C។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុន Apple មិនបានផ្លាស់ប្ដូរឈ្មោះសម្រាប់ iPhone ជំនាន់ថ្មីឡើយ ពោលគឹបានរក្សាទុកនៅដដែល ដោយក្នុងនោះមានដូចជា iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ នៅក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានធ្វើនៅយប់ថ្ងៃទី១២ ឈានចូល ថ្ងៃទី១៣ ខែកញ្ញា (ម៉ោងនៅកម្ពុជា) ក្រុមហ៊ុន Apple មិនបានប្រកាសបង្ហាញវត្តមាន iPhone mini ឬ iPhone SE ជំនាន់ថ្មីនោះទេ […]