ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ គិតត្រឹមព្រឹកនេះនៅតាមបន្ទាត់ព្រំដែនទិសព្រះវិហារ និងឧត្តរមានជ័យមានភាពស្ងប់ស្ងាត់, កងកម្លាំងកម្ពុជារក្សាជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល អនុវត្តបទឈប់បាញ់

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ។ តាមរយៈការសង្ខេបបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «សភាពការណ៍ជួរមុខចាប់តាំងពីវេលាម៉ោង១២៖០០រំលងអធ្រាត្រ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ម៉ោង៦៖១៥នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ»។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត លើលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទាំងនេះជាការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ សុចរិត ម្មត់ចត់ មិនរុញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធដែលយើងបានគោរព និងអនុវត្តយ៉ាងពេញលេញដោយស្ម័គ្រត្រង់ នៃលក្ខខណ្ឌបទឈប់បាញ់ ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុត។ សូមមរំលឹកថា តាមព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ទទួលបានឲ្យដឹងថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចល័តទ័ពចូលតំបន់អានសេះ និងរាយបន្លាលួសរបស់កងទ័ពថៃ ជាការបំពានយ៉ាងគឃ្លើនលើបទឈប់បាញ់ និងគំរាមកំហែងចំពោះសន្តិភាព និងសន្តិសុខតាមបណ្តោយព្រំដែន និងតំបន់ទាំងមូល 

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា ការចល័តទ័ពចូលតំបន់អានសេះ និងរាយបន្លាលួសរបស់កងទ័ពថៃ គឺជាការបំពានយ៉ាងគឃ្លើនលើបទឈប់បាញ់ និងគំរាមកំហែងចំពោះសន្តិភាព និងសន្តិសុខ តាមបណ្តោយព្រំដែនប្រទេសទាំងពីរ និងតំបន់ទាំងមូល។ នាពេលថ្មីៗនេះ ក្រសួងការពារជាតិកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចរបស់សេនានុព័ន្ធយោធាប្រទេសជាមិត្តទៅកាន់ទីតាំងតំបន់អានសេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ ចំណុចនេះ ជាការបង្ហាញយ៉ាងច្បាស់ថា តំបន់អានសេះ គឺស្ថិតនៅអធិបតេយ្យភាពរបស់កម្ពុជា និងការគ្រប់គ្រងរបស់កងកម្លាំងកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន​កាលពីរំលងអធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ទង្វើទាំងអស់នេះរបស់យោធាថៃ (ការចល័តទ័ពចូលតំបន់អានសេះ) គឺបង្ហាញអំពីការរំលោភបំពានយ៉ាងគឃ្លើន លើខ្លឹមសារកិច្ចព្រមព្រៀងបទឈប់បាញ់ បានបង្កការកំរាមកំហែង ដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយបបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ និងតំបន់ទាំងមូល»។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជាសូមបន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ​​​ ដ៏បាក ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់រវាងកងទ័ពទាំងពីរ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានទាមទារឱ្យភាគីថៃ បញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់មកលើដែនអធិបតេយ្យភាពជាតិកម្ពុជា […]

TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជសារប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារដោយ សូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញន ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]

ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ និស្សិតកម្ពុជាចំនួន ៦០១នាក់ ចាកចេញពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ មាននិស្សិតខ្មែរចំនួន៦០១នាក់ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ សូមជម្រាបថា ក្រសួងអប់រំ បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា «អាហារូបករណ៍សម្តេចតេជោ»។ ដើម្បីរៀបចំបែបបទ និងដាក់ពាក្យស្នើសុំចូលរៀន អាហារូបករណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា ចាត់តាំងលោកបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ដែលមានលេខទូរសព្ទ និងតេឡេក្រាម៖ +85512 225 303 ដើម្បីជួយសម្របសម្រួល ជូនដល់និស្សិតកម្ពុជា៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

កម្ពុជាដាក់ញត្តិជូនឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានប្តូរវេន គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញឱ្យធ្វើអធិការកិច្ចនៅកន្លែងឃុំឃាំងទាហានកម្ពុជាទាំង ១៨នាក់ ដែលថៃចាប់

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខទុក្ខសុវត្ថិភាព សុខភាព និងសិទ្ធិរបស់ទាហានកម្ពុជាទាំង១៨នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅប្រទេសថៃ, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ញត្តិជូនឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានប្តូរវេនគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីជំរុញឱ្យធ្វើអធិការកិច្ច នៅកន្លែងឃុំឃាំងទាហានកម្ពុជាទាំង១៨នាក់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន រយៈពេលប្រមាណ៨ម៉ោង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថៃបានចល័តទ័ពចូលមកចាប់ទាហានកម្ពុជាចំនួន២០នាក់ ក្នុងបន្ទាយកងទ័ពកម្ពុជា។ ដោយបានឃើញទាហានកម្ពុជាចំនួន២នាក់ ក្នុងចំណោម២០នាក់ ដែលត្រូវបានដោះលែងមានស្ថានភាពសុខភាពធ្ងន់ធ្ងរ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់ជូនឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធានប្តូរវេននៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ដើម្បីជំរុញការធ្វើទស្សនកិច្ច និងអធិការកិច្ចរបស់សហគមន៍ អង្គការអន្តរជាតិ និងយន្តការសិទ្ធិ មនុស្សនានា នៅកន្លែងឃុំឃាំងទាហានកម្ពុជាទាំង១៨នាក់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតអន្តរាគមន៍បន្ថែមទៀតជូន៖ * តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់ អាស៊ីអាគ្នេយ៍* ប្រធានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យរបស់ប្រទេសថៃ* […]

លោក ទៀ ស្យាម ផ្ដួចផ្ដើមគ្រោងប្ដូរឈ្មោះស្ថានីយប្រេង PTT ទៅជា «PEACE Petroleum Cambodia-PPC» ដែលប្រែថា «សន្ដិភាព»

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជា កំពុងមានបញ្ហាជម្លោះជាមួយប្រទេសថៃ លើបញ្ហាព្រំដែន លោក ទៀ ស្យាម ដែលជាស្គាល់ថាជាទិញសិទ្ធិបើកស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅកម្ពុជា បានផ្ដួចផ្ដើមគំនិតក្នុងការប្ដូរឈ្មោះស្ថានីយប្រេងរបស់ខ្លួនទៅជា «PEACE Petroleum Cambodia-PPC» ដែលបកប្រែថា «សន្ដិភាព» សំដៅពង្រឹងស្មារតីជាតិនិយម។ ក្រោយឆ្លងកាត់ការជជែកពិភាក្សាជាមួយអ្នកដែលទិញសិទ្ធិបន្ដ ដើម្បីបើកស្ថានីយប្រេង PTT នៅកម្ពុជាអស់ជាច្រើនថ្ងៃនោះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ទៀ ស្យាម បានបង្ហើបអំពីវឌ្ឍន៍ភាពថ្មីនៃកិច្ចពិភាក្សានេះ ដោយភ្ជាប់ជាមួយខ្លឹមសារ និងគំរូនៃការឌីហ្សាញថ្មីរបស់ស្ថានីយប្រេង ដែលប្រើជំនួសស្ថានីយប្រេង PTT។ លោកបានចាត់ទុកថា ឈ្មោះស្ថានីយ៍ប្រេងថ្មីនេះ គឺសុទ្ធតែបង្កប់ដោយអត្ថន័យ។ អត្ថន័យដែលបង្កប់នៅក្នុងឈ្មោះ និងគំរូនៃការឌីហ្សានេះរួមមាន៖ * ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ* ពណ៌ស ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់* ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេន ដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន* […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ

Naren August 4, 2025 04/08/2025

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសារនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចនារសៀលថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ និងប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែងឱ្យបានឆាប់បំផុត។ សំណេររបស់ សម្តេចធិបតី​ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់៖ ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ពីអាកាសចរណ៍ស៊ីវិលកម្ពុជា ត្រៀមរួចរាល់ សម្រាប់បើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ បានប្រគល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ជូនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ (CAIC) ដល់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ការប្រារព្ធពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ដែលចេញដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ គឺជាសក្ខីភាព និងសបញ្ជាក់ឱ្យឃើញថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបំពេញលក្ខខណ្ឌបច្ចេកទេស បានពេញលេញស្របតាមស្ដង់ដារ សុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិលបានត្រឹមត្រូវហើយ និងអាចបើកដំណើរការបាន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ តាមផែនការគ្រោងទុក។ សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ អាចនឹងប្រើ​ប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរមិនក្រោម១,០០០នាក់នោះទេ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ […]

សម្តេចតេជោ ហ៊ុន សែន៖ ថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់ ចូលចាប់ទ័ពកម្ពុជាដល់ក្នុងបន្ទាយ, ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញសារដោយបង្ហាញការងឿងឆ្ងល់ ហេតុអ្វីបានជាថៃមិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យប្រទេសកម្ពុជាវិញ? ទាំងដែលថៃបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា បន្ទាប់ពីសម្រាកបានជាង២ម៉ោង សម្ដេចបានបន្ដមកប្រចាំការ ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំង និងការរំលោភណាមួយពីភាគីម្ខាងទៀត។ សម្ដេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន រយៈពេលប្រមាណ៨ម៉ោង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយសម្រាកបានជាង២ម៉ោង យើងមកប្រចាំការបន្តទៀត ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំង និងការរំលោភណាមួយពីភាគីម្ខាងទៀត។ ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន រយៈពេលប្រមាណ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបន្តជំរុញឱ្យថៃ បញ្ជូនកងទ័ព ១៨រូប ឱ្យបានឆាប់រហ័ស និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កងកម្លាំង១៨រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ រហូតដល់ពេលនេះ ថៃមិនទាន់បញ្ជូនមកកម្ពុជា ក្រៅពីកម្លាំង២រូប ដែលបញ្ជូនកាលពីថ្ងៃទី០១ ខែសីហា ក្នុងសភាពរបួស។ ដូច្នេះកម្ពុជាបន្តជំរុញឱ្យថៃ បញ្ជូនកងកម្លាំងដែលសេសសល់ឱ្យបានឆាប់ និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទសារពព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ចំពោះកងកម្លាំងយើងចំនួន១៨រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ពេលនេះភាគីថៃ មិនទាន់បញ្ជូនមកកម្ពុជាវិញនៅឡើយទេ។ ក្រៅតែពីកម្លាំង២រូប ដែលបញ្ជូន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ក្នុងសភាពរបួសតែប៉ុណ្ណោះ។ កម្ពុជាបន្តជំរុញឱ្យថៃ បញ្ជូនកងកម្លាំងរបស់ដែលសេសសល់ឱ្យបានឆាប់ និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការចរចាជាមួយភាគីថៃ យ៉ាងយកចិត្តទុកដាក់ ស្របជាមួយគ្នានឹងការស្នើទៅប្រទេសម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន ឱ្យជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃ ប្រគល់វីរកងទ័ពកម្ពុជា ទាំង១៨រូប ត្រឡប់មកប្រទេសកម្ពុជាវិញ ឱ្យបានឆាប់រហ័ស។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា […]