ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្ម ឈានទៅរកការពឹងពាក់កាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា ១៨នាក់ដែលថៃចាប់

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហោះសារបង្ហាញអំពីការតាមដានជាប្រចាំអំពីស្ថានការនៅព្រំដែន ជាមួយកងទ័ព។ បន្ថែមពីនេះ សម្តេចក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមកាងារកំពុងបំពេញការងារយ៉ាងសកម្ម ឈានទៅពឹងពាក់កាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា ១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកកម្ពុជាវិញ។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖​ បងប្អូនលង់លក់អស់ទៅហើយ នៅឡើយតែខ្ញុំ និងសហការីមួយចំនួន នៅជាមួយខ្ញុំនៅមុខប្រព័ន្ធវីដេអូ ដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេស៉ីព្រឹកស្អែក។ ដោយឡែកនៅទីបញ្ជាការមួយទៀតមាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្ម ដែលយើងនឹងឈានទៅរកការពឹងពាក់ លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។ យប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅបណ្តាមេបញ្ជាការនៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និងប្រុងប្រយ័ត្នខ្ពស់ សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ពីភាគីម្ខាងទៀត។ ថ្ងៃមុន Starbucks ស្ករ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ មិនមានការប្រែប្រួលនោះទេ

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាប្រកាន់ជំហរគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ មិនមានការប្រែប្រួលនោះទេ។ បើតាមអ្នកនាំពាក្យរូបនេះ ជំហររបស់កម្ពុជា ដែលស្រលាញ់សន្តិភាព គឺស្របតាមអ្វីដែលអន្តរជាតិចង់បាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា នៅតែប្រកាន់ជំហរម៉ឹងម៉ាត់ឥតប្រែប្រួល កិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន។ ជំហរនៅខាងសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា សមស្របទៅនឹងអ្វីដែលសហគមន៍អន្តរជាតិចង់បាន»។ ជាមួយគ្នានេះ លោក ប៉ែន បូណា បានអំពាវនាវឱ្យពលរដ្ឋថែរក្សាសាមគ្គីភាព បន្តជ្រោងទង់កម្ពុជា។ លោកថ្លែងថា សំឡេងខ្មែរនៅលើពិភពលោក កំពុងប្រាប់អន្តរជាតិឱ្យច្បាស់ថា កម្ពុជាជាប្រជាជាតិមួយចង់រស់នៅក្នុងសន្តិភាព។ លោកក៏បានស្នើសូមប្រជាពើរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើង។ សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។ ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហានេះ ស្ថានភាពនៅជួរមុខមានភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជាប្រុងប្រយ័ត្នខ្ពស់

Liny Chan August 4, 2025 04/08/2025

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធនោះឡើយ ប៉ុន្ដែកងកម្លាំងដ៏អង់អាចក្លាហានរបស់កម្ពុជា នៅតែបន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីឆ្លើយតបចំពោះស្ថានការណ៍ដែលអាចកើតឡើង។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន សង្ខេបអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លើជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «មកទល់វេលាព្រឹកនេះ សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់។ ចំពោះកងកម្លាំងរបស់យើង គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងតួនាទីរបស់ខ្លួន»។ សូមរំលឹកថា បើតាមក្រសួងការពារជាតិ តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង១០៖៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា […]

ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ប្រមូលផ្តុំគ្នាទាមទារឲ្យប្រទេសថៃ គោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់, ដោះលែងទាហានខ្មែរដោយគ្មានលក្ខខ័ណ្ឌ និងគាំទ្រ​ប្រធានាធិបតី​ Donald Trump សម្រាប់​ពាន​រង្វាន់​ Nobel សន្តិភាព

Naren August 3, 2025 03/08/2025

(នូវ៉ែលហ្សេឡង់)៖ នៅថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជិត​ ៧០០នាក់​ បាន​ប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុងអូក្លិន (Auckland) ដើម្បីសម្តែងមតិ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រធានាធិបតី Donald Trump​ ដែល​បាន​ផ្តើម​គំនិត​ឱ្យ​មាន​ការ​ចរចារ​បទ​ឈប់​បាញ់ និងគាំទ្រ​ប្រធានាធិបតី​ Donald Trump សម្រាប់​ពាន​រង្វាន់​ Nobel សន្តិភាព។ ក្នុងឱកាសនោះ ប្រជាពលរដ្ឋខ្មែបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ប្រជាពលរដ្ឋខ្មែរនៅទីនោះបានថ្លែង​អំណរគុណ​ដល់​ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី Anwar Imbrahim, ប្រទេសចិន, និងសហគមន៍ ASEAN និងអន្តរជាតិផ្សេងទៀត ព្រមទាំងរដ្ឋាភិបាលនូវែលហ្សេឡង់ ដែលគាំទ្រឱ្យមានបទឈប់បាញ់ផងដែរ​។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ បានទាមទារឱ្យដោះលែងទាហានខ្មែរដែលបានចាប់ដោយគ្មានលក្ខខ័ណ្ឌ និងទាមទារឲ្យប្រទេសថៃគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យ និងដកហូតសម្ភារជំពាមបាញ់ដោយគ្រាប់ដែក ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងអំពាវនាវកុំឲ្យទិញលក់ដូរ ហើយជួញដូរអាវុធមួយនេះ

Naren August 3, 2025 03/08/2025

(ភ្នំពេញ)៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យ និងដកហូតសម្ភារជំពាមបាញ់ដោយគ្រាប់ដែកមួយចំនួនពីប្រជាពលរដ្ឋដែលជាអ្នកលក់ និងអ្នកប្រើប្រាស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារជំពាមកែច្នៃច្រើនប្រភេទ គ្រាប់ដែកមួយចំនួន និងបានធ្វើការអប់រំធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋដែលអ្នកលក់ និងអ្នកប្រើប្រាស់ កុំបន្តការប្រើប្រាស់ ឬជួញដូរមុខរបរនេះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងជួញដូរឧបករណ៍សម្ភាកែច្នៃខុសច្បាប់ ដូចជា ជំពាមកែច្នៃទាំងដងខ្លី ឬវែង ឬឧបករណ៍មានទម្រង់ដូចជាអាវុធកែច្នៃ ដោយប្រើប្រាស់គ្រាបដែក ដែលអាចបង្កការគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ និងបង្កជាបទល្មើសផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អំពាវនាវថៃ ធ្វើឱ្យស៉ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែង ចៀសវាងការបង្ករឿង ហើយគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពគោលការណ៍មនុស្សធម៌

Naren August 3, 2025 03/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានអំពាវនាវឱ្យភាគិថៃ ធ្វើឱ្យស៉ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែង ចៀសវាងការបង្ករឿង ហើយគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពគោលការណ៍មនុស្សធម៌ ហើយសូមឱ្យដោះលែងយោធាកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងបែបនេះ បន្ទាប់ពីក្រសួងការបរទេសថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អំពាវនាវឲ្យមានកិច្ចចរចា។ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «ឮលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា «ជាការឆ្លើយតបនឹងក្រសួងការបរទេសថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ពិសេសការអំពាវនាវរបស់ក្រសួងការបរទេសថៃឲ្យមានកិច្ចចរចា ក្រសួងការបរទេសកម្ពុជា សូមអះអាងជាថ្មីម្តងទៀត ក្នុងការតាំងចិត្តដោយឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជាមួយថៃ ដោយសន្តិវិធី ស្របតាមគោលការណ៍អន្តរជាតិ និងបណ្តាគោលការណ៍ដែលមានចែងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០»។ លោកបានបន្តថា «ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមសម្តែងការសោកស្តាយ ដែលការលើកឡើងរបស់ថៃពុំមានសង្គតិភាព ទៅនឹងការពិតដែលបានកើតមានឡើង យើងសុំអំពាវនាវឲ្យភាគីថៃ ធ្វើឲ្យមានភាពស៊ីគ្នារវាងពាក្យសម្តី​និងសកម្មភាពជាក់ស្តែង តាមរយៈការចៀសវាងការបង្ករឿងនូវសកម្មភាពបង្ករឿង ការគោរពចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងការធានាការប្រព្រឹត្តស្របតាមគោលការណ៍មនុស្សធម៌ និងការដោះលែងជាបន្ទាន់នូវយោធារបស់កម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ»។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអំពាវនាវឱ្យថៃតាំងចិត្តពិតប្រាកដចំពោះដំណោះស្រាយដោយសន្តិវិធី ដោយចូលរួមពិតប្រាកដក្នុងក្របខណ្ឌច្បាប់ ដែលភាគីទាំងពីរព្រមព្រៀងគ្នា ហើយបញ្ឈប់នូវសកម្មភាពឯកតោភាគី ហើយគោរពលើឯកសារដែលព្រមព្រៀងរវាងប្រទេសទាំងពីរ។ […]

ក្រសួងការងារ នាំយកឱកាសការងារជាង ៥ ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តពោធិ៍សាត់ដែលទើបត្រឡប់មកពីប្រទេសថៃ

Naren August 3, 2025 03/08/2025

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានកិច្ចសហការជាមួយនឹងវិស័យឯកជន បាននាំយកឱកាសការងារសរុបចំនួន ៥ ៣៣៥កន្លែង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ។ វេទិកាការងារដែលរៀបចំឡើងដោយសហការជាមួយរដ្ឋបាលឃុំអូរតាប៉ោង បានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ឃុន ណៃហៀក អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។ ក្នុងវេទិកាការងារនេះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃដែលចាប់អារម្មណ៍ដាក់ពាក្យ បានទទួលការសម្ភាសការងារភ្លាមៗតែម្តងជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលបានចុះមកផ្ទាល់៕

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បដិសេធចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ

Naren August 3, 2025 03/08/2025

(ភ្នំពេញ)៖ នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ។ ជាញឹកញយ សារព័ត៌មានថៃ តែងតែបំភ្លៃវាយប្រហារមកលើកម្ពុជា ដោយធ្វើការផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នកបាញ់មុន កម្ពុជាអ្នកប្រើប្រាស់អាវុធធុនធ្ងន់ កម្ពុជាបាញ់ទៅលើមូលដ្ឋានជនស៊ីវិល ឬកម្ពុជារំលោភបទឈប់បាញ់ជាដើម។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា «នាថ្មីៗនេះ ថៃបានយកវីដេអូក្លែងក្លាយ មកបកស្រាយ ជាខ្លឹមសារបំភ្លៃមិនពិត លាបពណ៌ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ ទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាព ឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងនូវកំដៅមិនចាំបាច់»។ លោកស្រីបានបន្តថា កម្ពុជាទទូចឱ្យ ពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ។ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃ ចៀសវាងបង្ហោះដ្រូន ចូលមកដែនអាកាសកម្ពុជាបន្តទៀត ហើយកម្ពុជានឹងមានវិធានការសមស្របចំពោះការរំលោភបំពានអធិបតេយ្យកម្ពុជាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥

Naren August 3, 2025 03/08/2025

 ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី៩ ឈ្មោះក្រសារ (Krosa)T2509 ក្នុងឆ្នាំ២០២៥ នៅបន្តមានឥទ្ធិពលលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ព្យុះក្រសារ នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ សីហាឆ្នាំ២០២៥៕

អ្នកនាំពាក្យក្រសួងការបរទេស ទាមទារឱ្យថៃឈប់ចោទប្រកាន់កម្ពុជា ហើយងាកមកចូលរួមកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា 

Liny Chan August 2, 2025 02/08/2025

(ភ្នំពេញ)៖ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់សង្កត់ធ្ងន់ៗដោយទាមទារឱ្យថៃឈប់ចោទប្រកាន់កម្ពុជា ហើយងាកមកចូលរួមកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ លោកបានឱ្យដឹងថា ក្នុងរយៈកាលចុងក្រោយនេះគឺភាគីថៃ ក្នុងនោះក៏មានក្រសួងការបរទេស របស់ថៃ បានបន្តធ្វើការចោទប្រកាន់ជារៀងរាល់ថ្ងៃ មកលើកម្ពុជា ដូច្នេះ ហើយភាគីកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភាពចាំបាច់ ដើម្បីឆ្លើយតប និងផ្តល់ការបំភ្លឺជារៀងរាល់ថ្ងៃ។ លោក ជុំ សន្ទរី បានទាមទារយ៉ាងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ទាមទារឱ្យភាគីថៃ ក្នុងនោះក៏មានក្រសួងការបរទេសថៃ ឱ្យបញ្ឈប់នូវការចោទប្រកាន់ប្រឆាំងនឹងកម្ពុជា ហើយងាកមកចូលរួមក្នុងកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ កម្ពុជា នៅតែមានការតាំងចិត្តដ៏ពេញលេញក្នុងការអនុវត្តដោយស្មោះស្ម័គ្រនូវកិច្ចព្រមព្រៀងឈប់បាញ់»។ អ្នកនាំពាក្យបានបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបដិសេធចំពោះការបន្តចោទប្រកាន់ ពីសំណាក់ក្រសួងការបរទេសថៃ ដែលធ្វើការបកស្រាយខុសពីការពិតនូវហេតុការណ៍ដែលបានកើតឡើង ពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ នៅតាមព្រំដែនថ្មីៗនេះ ក៏ដូចជាការអនុវត្តនូវកិច្ចព្រមព្រៀងឈបប់បាញ់។ ក្រសួងការបរទេស ក៏សូមអះអាងសារជាថ្មីទៀតថា កម្ពុជា ប្រកាន់នូវការតាំងចិត្តពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ […]