ព័ត៌មានជាតិ

ករណីឃាត់ខ្លួនអ្នកបើករថយន្ដតាក់ស៉ីដឹកជនជាតិចិន និងវៀតណាម នៅខេត្តស្ទឹងត្រែង ត្រូវបានដោះលែងវិញ ក្រោយគ្រួសារបង្ហោះសារសុំកិច្ចអន្ដរាគមន៍តាមបណ្ដាញសង្គម

Liny Chan July 23, 2025 23/07/2025

(ស្ទឹងត្រែង)៖ អ្នកបើករថយន្ដតាក់ស៉ីម្នាក់ ដែលដឹកជនជាតិចិន និងជនជាតិវៀតណាម សរុបចំនួន៥នាក់ ហើយត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នោះ ត្រូវបានដោះលែងវិញហើយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមគ្រួសារបង្ហោះសារសុំជំនួយអន្ដរាគមន៍ពីថ្នាក់ដឹកនាំនៅតាមបណ្ដាញសង្គម។ កូនប្រុសអ្នករត់តាក់ស៉ីដែលប្រើគណនីហ្វេសបុកឈ្មោះ Ly Sovanvathana បានអះអាងថា ឪពុករបស់ខ្លួនបើករថយន្ដតាក់ស៉ី ដឹកជនជាតិចិន២នាក់ និងជនជាតិវៀតណាម៣នាក់ ព្រមទាំងអ្នកបកប្រែម្នាក់ ចេញពីក្រុមហ៊ុន រ៉ែធ្យូងថ្ម នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទិសដៅទៅខេត្តក្រចេះ ក្នុងតម្លៃ២០០ដុល្លារ តែពេលទៅដល់ខេត្តស្ទឹងត្រែង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដងទាំងរថយន្ដ និងមនុស្សទាំងអស់។ ក្រោយមកជនជាតិចិន និងជនជាតិវៀតណាមនោះ ត្រូវបានស្ថានទូតរបស់គេទំនាក់ទំនងមកដោះលែង និងបញ្ចូនទៅប្រទេសគេវិញ។ ដោយឡែក សមត្ថកិច្ចនៅបន្ដឃុំខ្លួនឪពុករបស់ខ្លួន (អ្នកបើករថយន្ដតាក់ស៉ី) និងអ្នកបកប្រែ តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារសម្រេចចិត្តបង្ហោះសារតាមបណ្ដាញសង្គម ដើម្បីស្វែងរកយុត្តិធម៌ជូនឪពុករបស់ខ្លួន ដែលត្រូវឃាត់ខ្លួនដោយគ្មានមូលហេតុ ព្រោះត្រឹមជាអ្នករត់តាក់ស៉ីដឹកភ្ញៀវប៉ុណ្ណោះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អ្នកបើករថយន្ដតាក់ស៉ីខាងលើ ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ […]

រោងចក្រចម្រាញ់ប្រេងពីសម្បកស្វាយចន្ទីដំបូងគេនៅកម្ពុជា ដែលវិនិយោគឡើងដោយកូរ៉េខាងត្បូង នឹងបើកដំណើរការនៅឆ្នាំ២០២៦

Liny Chan July 23, 2025 23/07/2025

(ភ្នំពេញ)៖ រោងចក្រចម្រាញ់ប្រេងពីសម្បកស្វាយចន្ទីដំបូងគេដែលវិនិយោគឡើងដោយកូរ៉េខាងត្បូង នឹងបើកដំណើរការនៅឆ្នាំ២០២៦ ដោយអាចសាកល្បងចម្រាញ់ប្រេងពីសម្បកស្វាយចន្ទីប្រមាណ២០តោនក្នុងមួយថ្ងៃ។ ក្រោមការសម្រួលពីសហព័ន្ធស្វាយចន្ទីកម្ពុជា គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) ដឹកនាំដោយលោក Kyoungmin Kim ប្រធានក្រុមគាំទ្រគម្រោងក្រៅប្រទេសនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគរបស់ក្រុមហ៊ុនកូរ៉េលើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជាសម្រាប់នាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារសក្តានុពលក្នុងតំបន់ដទៃទៀត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ​បានឱ្យដឹងថា សហព័ន្ធស្វាយចន្ទីកម្ពុជាបានជួយសម្របសម្រួលតាំងពីឆ្នាំ២០២៣ ​ហើយបច្ចុប្បន្នក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រកែច្នៃសម្បកក្រាសចម្រាញ់យកប្រេង Bio Heavy Diesel ដោយសាកល្បងលើសម្បកចន្ទីចំនួន២០តោនក្នុងមួយថ្ងៃនៅដើមឆ្នាំ២០២៦ ដោយផ្អែកលើចំនួនសម្បកចន្ទីនៅកម្ពុជានាពេលបច្ចុប្បន្ន។ នាពេលខាងមុខ ក្រុមហ៊ុនក៏នឹងបន្តពង្រីកការផលិតរហូតដល់២០០,០០០តោនក្នុងមួយឆ្នាំ ឬច្រើនជាងនេះ ដើម្បីផ្គត់ផ្គង់ទីផ្សារធំៗរបស់ខ្លួនដែលមានស្រាប់នៅប្រទេសកូរ៉េ។ បន្ទាប់ពីជំនួបនេះ ក្រោមការសម្របសម្រួលដោយសហព័ន្ធស្វាយចន្ទីកម្ពុជា គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ បានបន្តដំណើរទស្សនកិច្ចចុះសិក្សាផ្ទាល់នៅចំការស្វាយចន្ទីដែលស្ថិតនៅក្នុងខេត្តកំពង់ធំផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, តំណាងក្រុមហ៊ុនធំមួយរបស់ប្រទេសកាតា អះអាងថា ក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាប្រទេសដំបូងគេដែលក្រុមហ៊ុនខ្លួនចង់វិនិយោគ

Liny Chan July 22, 2025 22/07/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ លោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និងគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia របស់ប្រទេសកាតា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក្នុងដំណើរទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ។ សម្តចតេជោ បានគូសរំលេចអំពីលទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចសម្តេចនៅមជ្ឈឹមបូព៌ា ជាពិសេសជំនួបពិភាក្សាការងារសម្តេចជាមួយប្រធានសភា នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ កាតាផ្សេងៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យសក្តានុពលរវាងប្រទេសទាំង២ កាលពីឆ្នាំកន្លងទៅ។ នាឱកាសនោះលោក Fahd AI Dosari បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនាពេលនេះ។ តាងនាមឱ្យ គ្រួសាររាជវង្សនៃកាតា […]

ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺន ៣ពាន់កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ដែលទើបត្រឡប់មកពីប្រទេសថៃ

Liny Chan July 22, 2025 22/07/2025

(កំពង់ឆ្នាំង)៖ លោកស្រី ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាល ស្រុកសាមគ្គីមានជ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ «វេទិកាការងារ» នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗ ជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រ ចំនួន៤ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ១ម៉ឺន៣ពាន់កន្លែង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សិស្សប្រឡងបាក់ឌុប ឆ្នាំ២០២៥ ដែលទទួលបានពិន្ទុខ្ពស់ជាងគេបំផុត នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង មានតម្លៃ ១៥ ៩៩០ដុល្លារ

Liny Chan July 22, 2025 22/07/2025

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD។ ជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់សិស្សានុសិស្ស ដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេ ប្រចាំប្រទេស (តែម្នាក់គត់) សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។ គួរបញ្ជាក់ផងដែរថា រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត city car ទ្វារ-5 អគ្គិសនីសុទ្ធ100% ដែលអាចបើកបរបាន ៣១០Km សម្រាប់ការសាកថាមពលមួយពេញ និងមានលក្ខណៈពិសេសទំនើបដ៏សំបូរបែបជាច្រើន ដែលមានតម្លៃ $១៥ ៩៩០។ គោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 នេះគឺដើម្បី (១) ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរ ងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមថែទាំដល់បរិស្ថាន […]

លោក ខៀវ កាញារីទ្ធ សូមឆ្ងល់មួយទៀត, តើថៃបូជាជើងដៃកូនទាហាន ដើម្បីទម្លាក់ថ្មលើយោធាខ្មែរឬ?

Liny Chan July 22, 2025 22/07/2025

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋ​សភា​កម្ពុជា បានការងឿងឆ្ងល់ទៀតហើយជុំវិញការផ្ទុះមីនរបស់ទាហាន ថៃលើដីព្រំដែន របស់​​កម្ពុជា។ ចម្ងល់តបនឹងការលើកឡើងរបស់ថៃនាពេលនេះ លោក ខៀវ កាញារីទ្ធ បានលើកជាសំណួរថា ទាហានថៃ មិនដែលចូលសាលា ឬមួយគេបូជាជើង​ដៃ​កូន​ទាហានគេដើម្បីទម្លាក់ថ្មលើយោធាខ្មែរ? ក្រោយហេតុការណ៍ផ្ទុះមីននោះ ថៃថា បានជាដឹងថាមីន ដាក់នេះជាមីនថ្មី ព្រោះមិន​មាន​ដើមអីថ្មីដុះលើទេ ពោល គឺវាល។ និយាយអញ្ចឹងប្រហែលបោកបានថៃដែលមិន​ស្គាល់​សង្គ្រាម តែអ្នកដើរសង្គ្រាម​បោក​មិនបានទេ។ តាមរយៈទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ខៀវ កា​ញារីទ្ធ រំលេចសារទាំងស្រុងដូច្នេះ «សូមឆ្ងល់មែនទែនមួយទៀត! ថៃថា បានជា​ដឹងថា មីនដាក់នេះជាមីនថ្មីព្រោះមិនមានដើមអីថ្មីដុះលើទេ ពោល គឺវាល។ និយាយ​អ៊ីចឹង ប្រហែលបោកបានថៃ ដែលមិនស្គាល់សង្គ្រាម តែអ្នកដើរសង្គ្រាម​បោកមិន​បាន​ទេ។ ពេលសង្គ្រាមបើកឡានលើផ្លូវកៅស៊ូ បើឃើញមានស្នាមកៅស៊ូថ្មី គេចៀស​ហើយ ព្រោះជាសញ្ញាបង្កប់មីនថ្មី ឯនៅក្នុងព្រៃដែលមានស្មៅ កូនឈើស៊ុបទ្រុប បើ​ឃើញ​វាលមួយកូនដុំ ឬកូនស្មៅទើបលាស់ គេចៀសហើយ ព្រោះសុទ្ធតែ​សញ្ញាមីន​កប់ថ្មី។ ឬមួយទាហានថៃមិនដែលចូលសាលា ឬ មួយគេបូជាជើងដៃ​កូនទាហានគេ […]

ចាប់បានទៀតហើយ! សាច់បង្កកអត់ច្បាប់ប្រមាណ ៤តោនដែលដឹកពីវៀត​ណាមចូលមកកម្ពុជា ត្រូវបានមន្ត្រី​ជំនាញ​​ចាប់បានពេលដឹកតាមផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

Liny Chan July 22, 2025 22/07/2025

(ភ្នំពេញ)៖ សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀត​ហើយ ត្រូវបានដឹកពីវៀត​ណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ។ តែត្រូវមន្ត្រី​ជំនាញ​​របស់ក្រសួងកសិកម្មចាប់បានពេលដឹកតាមផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ នៅវេលាម៉ោង ៨៖៣០នាទីយប់នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​អន្ត​រាគមន៍​បង្ក្រាប​​បទ​ល្មើស​ចលនា​សត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម សហការ​ជាមួយ​​ការិយា​ល័យ​ផលិត​កម្ម និងបសុព្យាបាល​ខេត្តកំពង់ចាម បាន​ចុះឃាត់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA កំពុងដឹកសាច់បង្កក។ ក្នុងរថយន្តនេះ ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨គីឡូក្រាម ចំនួន ១៨៧កេសក្រដាស ស្មើ​នឹង​២២៤៨​គីឡូក្រាម ( ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០​គីឡូ​ក្រាម​។ ក្រុមការងារបានឃាត់រថយន្តនេះ ​លើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្ត​ខាង​​លើបាន​ដឹកសាច់សត្វបង្កកទាំងនេះ ចេញពីប្រទេសវៀតណាម ឆ្ពោះមកលក់ចែក​ចាយ​នៅ​រាជ​ធានី​ភ្នំពេញ​ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍​ទៅតាម​នីតិវិធីច្បាប់។ សូមបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយនេះមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម បានចុះចាប់រថយន្តលួចដឹកសាច់បង្កពីវៀតណាម គ្មានច្បាប់អនុញ្ញាតជាបន្តបន្ទាប់។ ការបណ្តែតបណ្តោយទំនិញ សាច់បង្កកលួចនាំចូលកម្ពុជា ដោយគ្មានច្បាប់ គ្មានការត្រួតពិនិត្យច្បាស់លាស់ គេមិនអាចដឹងពីគុណភាពទំនិញ ឬសាច់បង្កកនោះឡើយ។ […]

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បដិសេធការចោទប្រកាន់របស់ថៃថា កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស

Liny Chan July 22, 2025 22/07/2025

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ដោយបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស។ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយដាក់ចំណងជើងថា «ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស» ដែលចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្តាលឲ្យទាហានរបស់ខ្លួនរងរបួសកាលពីពេលថ្មីៗនេះ។ ចំពោះការចោទប្រកាន់ទាំងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា៖ សេចក្តីថ្លងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បដិសេធការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “ការតវ៉ាប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស” ដែលចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មីប្រឆាំងមនុស្ស ដោយរំលោភលើអនុសញ្ញាស្ដីពីការហាមឃាត់មីនប្រឆាំងមនុស្ស (អនុសញ្ញាទីក្រុង អូតាវ៉ា) ដែលបានបណ្ដាលឲ្យទាហានថៃរងរបួសនាពេលថ្មីៗនេះ។ រាជរដ្ឋាភិបាលកម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងនេះ។ ក្នុងនាមជារដ្ឋភាគីមួយ ដែលមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះខ្លឹមសារស្មារតីនៃអនុសញ្ញាទីក្រុងអូតាវ៉ា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងថាកម្ពុជាបានរំលោភចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញានេះ។ កិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំ និងសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុង សកម្មភាពកម្ចាត់មីន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងនោះរួមមាន់ទាំងវឌ្ឍនភាពយ៉ាងធំក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់កម្ពុជា ក៏ដូចការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានាដែលបានបញ្ចប់ជម្លោះ។ […]

នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារខ្លី៥ចំណុចដល់ភាគីថៃ និងបញ្ជាក់ថា «វិធីសាស្រ្តបៀមឈា-មព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌ និងសុច្ចរិតភាពនោះទេ»

Liny Chan July 22, 2025 22/07/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា​ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្ញើសារខ្លី៥ចំណុចដល់ភាគីថៃ ពាក់ព័ន្ធការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជា លូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីនព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការ ជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ។ ខាងក្រោមខ្លឹមសារទាំងស្រុងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥៖ មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីនព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការ ជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។ ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា៖ ១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌ និងសុច្ចរិតភាពនោះទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សាឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព៕ ផ្ដល់សិទ្ធិដោយ៖ […]

ខេត្តព្រះសីហនុ ទទួលរងខ្លាំងនូវឥទ្ធិពលចំហាយព្យុះវិផា បណ្តាលឲ្យដើមឈើតូចធំ និងផ្ទះមួយចំនួនត្រូវរលំ ខណៈអជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋទាំអស់ប្រុងប្រយ័ត្នខ្ពស់

Liny Chan July 21, 2025 21/07/2025

(ព្រះសីហនុ)៖ ដើមឈើតូចធំមួយចំនួននៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ និងជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៤ បានបាក់រលំត្រៀបត្រា ដោយសារទទួលរងឥទ្ធិពលចំហាយ ព្យុះវិផា មកពីបណ្តាប្រទេសជាប់ព្រំប្រទល់ប្រទេសកម្ពុជា។ ចំហាយព្យុះវិផាដ៏មានឥទ្ធិពលមួយនេះ បានបោកបក់មកលើខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥ បណ្តាលឲ្យផ្ទះ និងដើមឈើមួយចំនួននៅស្រុកព្រៃនប់ និងក្នុងក្រុងព្រះសីហនុបានរលំខូចខាត ករណីនេះទៀតសោត ក្រៅពីខូចខាតទ្យព្យសម្បត្តិផ្ទះសំបែងពលរដ្ឋ តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វនោះឡើយ។ បើយោងតាមការព្យាករណ៍ធាតុអាកាសពីក្រសួងធនធានទឹក និងឧតុនិយម ពេលថ្មីៗនេះថា ព្យុះនេះនឹងបន្តរហូតដល់ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រជានេសាទដែលកំពុងធ្វើដំណើរទាំងផ្លូវគោក និងទឹកទាំងអស់ អនុវត្តវិធានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសក្នុងរដូវមានភ្លៀងធ្លាក់ច្រើន លាយឡំនិងព្យុះ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ កើតឡើងបានគ្រប់ពេល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News