ព័ត៌មានជាតិ

កម្ពុជាត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយចូលរួមប្រកួតស៊ីហ្គេម ខណៈសភាពការណ៍ផ្សេងៗ រង់ចាំស្ដាប់ការណែនាំពីរាជរដ្ឋាភិបាល

Liny Chan July 18, 2025 18/07/2025

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងជំរុញការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។ ចំពោះសភាពការណ៍ផ្សេងៗ គឺរង់ចាំស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីគណៈកម្មការជ្រើសរើសប្រភេទកីឡា និងអត្តពលិកត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ បានជួបប្រជុំពិភាក្សាជាមួយសហព័ន្ធកីឡាជាតិ នៅថ្ងៃទី១៨ ខែកក្កដានេះ ស្របតាមការយកចិត្តទុកដាក់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព ក្នុងការប្រកួតនាពេលខាងមុខ។ សហព័ន្ធកីឡាជាតិចំនួន ៣៧ ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម គឺបានចូលរួមកិច្ចប្រជុំនេះ ដោយបានពិគ្រោះយោបល់គ្នាយ៉ាងម៉ត់ចត់អំពីរបៀបរបប និងនីតិវិធីក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ដោយផ្អែកលើសមត្ថភាព បច្ចេកទេស និងសមិទ្ធផល ក៏ដូចជាលទ្ធភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ក្នុងការឈានទៅដណ្ដើមមេដាយ។ ដូច្នេះការជ្រើសរើស មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គ្មានការសម្រេចដោយអត្តនោម័តិ ឬធ្វើដោយឯកតោភាគីឡើយ ដោយគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្នុងការជ្រើសរើសឲ្យមានប្រសិទ្ធភាព […]

កម្ពុជាបើកជើងហោះហើរត្រង់ភ្ជាប់ប្រាសាទអង្គរវត្តនៃសៀមរាប ទៅកាន់ទីក្រុងសិនជិន របស់ចិ​ន

Liny Chan July 18, 2025 18/07/2025

(សៀមរាប)៖ ជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន បានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្ទុកអ្នកដំណើរពេញយន្តហោះ។ ព្រឹត្តិការណ៍សម្ភោធជើងហោះហើរត្រង់លើកដំបូងរវាងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងទីក្រុងសិនជិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន) ត្រូវបានរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការបាញ់ទឹក ដើម្បីអបអរទទួលស្វាគមន៍ ពីសំណាក់លោ ជា អូន រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ ខេត្តសៀមរាប ត្រូវបានស្គាល់យ៉ាងច្បាស់តាមរយៈភាពល្បីល្បាយ របស់ប្រាសាទអង្គរវត្ត គឺជាទិសដៅដ៏ពេញនិយមមួយ របស់ទេសចរជនជាតិចិន ដែលពីមុនទេសចរចិនចង់មកលេងទីនេះ តំរូវឆ្លងកាត់តាមរាជធានីភ្នំពេញ ព្រោះកង្វះជើងហោះហើរត្រង់ពីប្រទេសចិន មកកាន់ខេត្តសៀមរាប ។ ការតភ្ជាប់ជើងហោះហើរត្រង់នេះ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិន ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងយុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា-ចិន […]

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ លោករដ្ឋមន្រ្តី ហេង សួរ ក្នុងចេតនាឆបោកសាធារណជន

Liny Chan July 18, 2025 18/07/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបដិសេធចំពោះការដែលពេលថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព លោក ហេង សួរ រដ្ឋមន្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា «HENG_SourCEO» (@HENG_SourCEO) និងយករូបភាព លោករដ្ឋមន្ដ្រី មកប្រើជារូបប្រូហ្វាល់តេឡេក្រាម ដោយបង្កើត ក្រុមតេឡេក្រាមឈ្មោះ «OCIC CLUB INVESTMENT COMPANY» ក្នុងចេតនាបោកប្រាស់សាធារណជន ឱ្យយល់ថាជារបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា «គណនីតេឡេក្រាម “HENG_SourCE0” (@HENG_SourCEO) មិនមែនជាគណនីរបស់ ឯកឧត្តម ហេង សួរ នោះទេ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ “OCIC CLUB INVESTMENT COMPANY” នោះដែរ»។ ក្រសួងការងារ មិនទទួលខុសត្រូវនូវរាល់ការបាត់បង់អត្ថប្រយោជន៍ណាមួយដែល […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អត្រាពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិកាចុងក្រោយនោះទេ នៅខែសីហា ខាងមុខនឹងមានអត្រាពន្ធបដិកាថ្មី !

Liny Chan July 18, 2025 18/07/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ប្រាប់ទៅអ្នកវិនិយោគិននៅកម្ពុជាថា ពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិការចុងក្រោយនោះទេ សូមអ្នកវិនិយោគទាំងអស់ កុំភ័យទៅណា នៅឱ្យស្ងៀម ត្រូវជឿជាក់លើរាជរដ្ឋាភិបាល នៅខែសីហា ខាងមុខ និងមានពន្ធបដិកាថ្មី។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ និងមានការចូលរួមពីលោក Derek Yip ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំ​កម្ពុជា លោក លោកស្រី តំណាងអង្គទូតមកពីបណ្តាប្រទេសជាមិត្ត អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ខ្ញុំជឿជាក់ថា អត្រាពន្ធបដិការថ្មីយើងនឹងទទួល ដូចដែលឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ថា នៅថ្ងៃទី១ […]

មេស៊ីម៉ាក់កម្ពុជា ចោទសួរទៅភាគីថៃរឿងទាហានជាន់មីនដាច់ជើង «តើការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា?»

Liny Chan July 18, 2025 18/07/2025

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងរឿងដែរទាហានថៃ ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការល្បាតដោយសារតែជាន់គ្រាប់មីន នៅតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា, លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងចោទសួរទៅភាគីថៃថា «តើការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់»។ មេស៉ីម៉ាក់កម្ពុជា លោក ហេង រតនា បានបញ្ជាក់លើកឡើងថា «បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជេីងម្នាក់ និងរបួស២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ ភាគីសៀមខ្លះបានបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម មានក្រុមខ្លះថាជាគ្រាប់មីនទេីបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហេីយ។មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វេីការបកស្រាយ! ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បេីសិនជាក្នុងទឹកដីសៀម មែននោះ ដូចនេះករណីគ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទេីបដឹងច្បាស់»។ សូមបញ្ជាក់ដែរថា តាមកាសែតថៃ Khaosod បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ថាទាហានថៃ ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការ ល្បាតដោយសារតែជាន់គ្រាប់មីន។ ទាហានថៃទាំង៣នាក់ខាងលើត្រូវបានបញ្ជូនចេញពីមូលដ្ឋានប្រតិបត្តិការ Morakot ឆ្ពោះទៅកាន់ភ្នំលេខ ៤៨១ ស្ថិតនៅបណ្ដោយព្រំដែនកម្ពុជា និងថៃ ក្នុងខេត្ត […]

សម្ដេចព្រះសង្ឃរាជថៃ ជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងព្រះសង្ឃប្រព្រឹត្តខុសធម៌វិន័យ

Liny Chan July 17, 2025 17/07/2025

(បាងកក)៖ សម្ដេចព្រះសង្ឃរាជថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការសកម្មភាពប្រឆាំងនឹងព្រះសង្ឃដែលបានប្រព្រឹត្តខុសធម៌វិន័យ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ផ្លូវភេទរវាងស្ត្រីម្នាក់ និងព្រះសង្ឃជាច្រើនអង្គ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា លោក Phumtham Wechayachai ជាឧបនាយករដ្ឋមន្ត្រី និងបច្ចប្បន្នជានាយករដ្ឋមន្ត្រីស្ដីទី បានជួបសម្ដេចព្រះសង្ឃរាជថៃ ហើយបន្ទាប់ពីជំនួបនោះ លោក Phumtham បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសម្ដេចព្រះសង្ឃរាជ បានជំរុញឱ្យរដ្ឋាភិបាល និងប្រជាជនថៃទាំងអស់រួមគ្នាដើម្បីការពារ ព្រះពុទ្ធសាសនា។ តាមលោក Phumtham សម្ដេចព្រះសង្ឃរាជថៃបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការមិនលើកលែងឱ្យសង្ឃជាន់ខ្ពស់ដែលប្រព្រឹត្តខុសធម៌វិន័យដាច់ខាត។ គួរបញ្ជាក់ថា ប៉ូលិសនៅក្នុងប្រទេសថៃ នៅក្នុងសប្ដាហ៍នេះ បានឃាត់ខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដើរទាក់ព្រះសង្ឃថៃដើម្បីរួមភេទ ហើយគំរាមទារលុយ រាប់ម៉ឺនដុល្លារ បើមិនចង់ឱ្យរូបគេទម្លាយរឿងអាស្រូវ។ រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃខាងលើកំពុងអង្រួនវិស័យពុទ្ធសាសនានៅក្នុងប្រទេសថៃ និងជំរុញឱ្យមាន ការចោទសួរថាតើគេគួរតែពិនិត្យឡើងវិញលើច្បាប់ គ្រប់គ្រងសហគមន៍ សង្ឃដែរឬទេ? តាមប៉ូលិសថៃ យ៉ាងហោចមានព្រះចៅអធិការ និងមន្ត្រីសង្ឃជាន់ខ្ពស់ ៩អង្គ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ឈ្មោះ Wilawan Emsawat ឬមានរហ័ស្សនាមថា Golf មានអាយុ៣៥ឆ្នាំ។ រឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងព្រះសង្ឃបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសថៃ​ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ តែមិនដែលមានពាក់ព័ន្ធនឹងមន្ត្រីសង្ឃជាន់ខ្ពស់ថៃ ដូចនៅពេលនេះទេ ដែលធ្វើឱ្យមន្ត្រីសង្ឃជាន់ខ្ពស់យ៉ាងហោច៩អង្គ បានលាចាសិក្ខារបទ។ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ពីការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Liny Chan July 17, 2025 17/07/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញចូល​ព្រះ​បរមរាជវាំង ដើម្បីក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ​អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេច​បានក្នុងការចុះបញ្ជីបូជនីយដ្ឋាន​ចងចាំ នៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុង​បញ្ជី​បេតិ​កភណ្ឌពិភពលោក។ សូមបញ្ជាក់ថា នៅ​ក្នុង​សម័យប្រជុំ​លើក​ទី៤៧ ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០២៥ នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​ជា​ឯកច្ឆន្ទចុះ «​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​​​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តាមរយៈ​សេចក្ដី​សម្រេចលេខ 47 COM 8B.14។ «​បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា​» រួមមានទីតាំង​ឧក្រិដ្ឋកម្ម​ក្នុងរបបប្រល័យពូជ​សាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីត​មន្ទីរ​ឃុំឃាំងម​-១៣ (​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) និងមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិតនៅ​រាជធានី​ភ្នំពេញ​)។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បន្ត​ថា ការ​ទទួល​ស្គាល់​ជា​ផ្លូវការនូវ […]

អបអរសាទរ! ទុរេនទូដំបូងរបស់កម្ពុជា ត្រូវបានវេចខ្ចប់ និងនាំចេញទៅប្រទេសចិន ជាផ្លូវការ នៅថ្ងៃទី១៧ ខែកក្កដា

Liny Chan July 17, 2025 17/07/2025

(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ផ្លែទុរេន ទូដំបូង របស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។ ជាមួយនឹងមោទនភាពនេះ តំណាងក្រុមហ៊ុន បានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្តល់បរិយាកាសល្អ និងបានស្វះស្វែង ដើម្បីផ្តល់លទ្ធភាពដល់អ្នកវិនិយោគអាចនាំផ្លែទុរេនកម្ពុជា ចេញទៅលក់លើទីផ្សារចិន បាន។ គួរឱ្យដឹងថា ក្រុមហ៊ុនដោយគ្រោងវិនិយោគលើដំណាំទុរេននេះ រាប់សិបតោនទៅកាន់ទីផ្សាប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ […]

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យស្រាវជ្រាវ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយគ្មានការលើកលែងជាដាច់ខាត

Liny Chan July 17, 2025 17/07/2025

(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាលើបទល្មើស (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) Online Scams និងបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំងអស់ ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាននូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្ដមសេនីយ៍ត្រី បានផ្សព្វផ្សាយនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរកម្ពុជា ស្តីពីការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់សមាជិកអង្គប្រជុំរួចមក។ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំងអស់ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាននូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវអនុវត្តបង្រ្កាបដោយគ្មានការលើកលែងជាដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត

Liny Chan July 17, 2025 17/07/2025

(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។ ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News