ព័ត៌មានជាតិ

អភិបាលរដ្ឋ California ចោទថា ប្រធានាធិបតី ត្រាំ កំពុងប្រើអំណាចផ្តាច់ការ និងរិះគន់ការសម្រេចចិត្តបញ្ជូនទាហានម៉ារីន មកទីក្រុង LA បន្ថែមពីលើទ័ពឆ្មាំជាតិ

Liny Chan June 10, 2025 10/06/2025

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ California លោក Gavin Newsom បានថ្កោលទោស ការសម្រេចចិត្ត «បែបឡប់សតិ» របស់ប្រធានាធិបតី «ប្រើអំណាចផ្តាច់ការ» លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទាហានម៉ារីនរាប់រយនាក់ មកកាន់ទីក្រុង Los Angeles (LA) បន្ទាប់ពីមានផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ ប្រឆាំងនឹងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។ លោក Newsom បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ទាហានម៉ារីន បានបំពេញតួនាទីប្រកបដោយកិត្តិយស នៅក្នុងសង្រ្គាមជាច្រើន ដើម្បីការពារប្រជាធិបតេយ្យ។ ពួកគេមិនគួរណា ត្រូវបានដាក់ពង្រាយនៅលើទឹកដីអាមេរិកផ្ទាល់ ដើម្បីតទល់ជាមួយ​ជនរួមជាតិខ្លួនឯង ក្នុងគោលដៅបំពេញតាមក្តីស្រមៃឡប់សតិ របស់ប្រធានាធិបតីមួយរូប ដែលកំពុងប្រើអំណាចផ្តាច់ការ នោះឡើយ»។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ ទៅកាន់ទីក្រុង LA បន្ទាប់ពីកងកម្លាំងឆ្មាំជាតិ២០០០នាក់ ត្រូវបានដាក់ពង្រាយ កាលពីថ្ងៃអាទិត្យ ដើម្បីបង្រ្កាបបាតុកម្ម ដែលផ្ទុះឡើងតាំងតែថ្ងៃសុក្រ​សប្តាហ៍មុន ហើយប្រែក្លាយទៅអំពើហិង្សាយ៉ាងវឹកវរ។ ក្រៅពីដាក់ពង្រាយទាហានម៉ារីន លោក ត្រាំ ក៏បានអនុញ្ញាតឱ្យបញ្ជូន […]

ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោមរស់នៅកម្ពុជា នឹងចុះសួរសុខទុក្ខ និងនាំអំណោយ​ជូនកង​ទ័ពឈរជើង​ការពារទឹកដីនៅសប្តាហ៍ក្រោយ, សូមពលរដ្ឋគ្រប់ទីកន្លែង​ចូលរួមបរិច្ចាគធនធានឧបត្ថម្ភដល់កងទ័ពជួរមុខ

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ ព្រសង្ឃ និងខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា នឹងនិមន្ត អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​កងទ័ពកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមិថុនា សប្តាហ៍ក្រោយនេះ។ ជាមួយនឹងការនិមន្ត អញ្ជើញចុះ​សួរ​សុខទុក្ខនេះ ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម បានអំពាវនាវដល់សប្បុរសជន​ចូល​រួម​បរិច្ចាគធនធានជាថវិកា និងគ្រឿងឧបភោគបរិភោគ យកទៅជូនដល់​កង​ទ័ព។ យោងតាមលិខិតអំពាវនាវរបស់លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរ​កម្ពុជា​ក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី នឹងធ្វើ​ដំណើរ​​ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយគ្រឿងឧបភោគ បរិភោគជូន​ដល់កងទ័ព​ជួរមុខ​ដែល​កំពុងតែឈរជើងការពារបូរណភាពទឹកដីនៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ​។ ដើម្បីជាការលើកកម្លាំងចិត្ត កម្លាំងកាយ និងកម្លាំងស្មារតីចំពោះរាជរដ្ឋាភិបាល កងទ័ពជាតិ ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំង​ទ្រព្យ​សម្បត្តិជាតិឱ្យបានគង់វង្ស ស្ថិតស្ថេរនោះ លេខាធិការដ្ឋាន នៃអង្គការសមាគម​ខ្មែរ​​កម្ពុជាក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី សូមអំពាវនាវ​ដល់​ព្រះថេរា​នុត្ថេរៈ​គ្រប់ព្រះអង្គ បងប្អូន ជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅ​ប្រ​ទេស ព្រះមេត្តា និងមេត្តាចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា។ តាំងនាមអង្គការសមាគមខ្មែរកម្ពុជាក្រោម និងព្រះសង្ឃវត្តសាមគ្គីរង្សី លេខា​ធិការ​ដ្ឋាន នៃអង្គការសមាគម​ខ្មែរ​​កម្ពុជាក្រោម សូមថ្លែង​អំណរព្រះគុណ […]

ជប៉ុនរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ធ្វើប្រតិបត្តិការព្រមគ្នានៅមហាសមុទ្រប៉ាស៉ីហ្វិក ជាលើកដំបូង

Liny Chan June 10, 2025 10/06/2025

(តូក្យូ)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ជប៉ុនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានមើលឃើញ ធ្វើប្រតិបត្តិការព្រមពេលជាមួយគ្នា នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាលើកដំបូង ខណៈដែលទីក្រុងប៉េកាំង ប្រឹងប្រែងបង្កើនសមត្ថភាពទ័ពជើងទឹក ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ដែលស្ថិតឆ្ងាយពីឆ្នេររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ នាវាផ្ទុកយន្តហោះចម្បាំង Shandong និងនាវាយោធាអមដំណើរ៤គ្រឿង បានបើកកាត់ដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុន ជុំវិញតំបន់ថ្មប៉ប្រះទឹកដាច់ស្រយាល Okinotori នៅឯមហាសមុទ្រប៉ាស៉ីហ្វិក។ នៅទីនោះ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់នាវា Shandong បានធ្វើការហ្វឹកហាត់ហោះឡើងនិងចុះចត។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិជប៉ុន ក៏បានឱ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងចិន១គ្រឿងទៀតឈ្មោះ Liaoning ព្រមទាំងក្រុមនាវាអមដំណើរ បានបើកកាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុននៅប៉ាស៉ីហ្វិក កាលពីចុងសប្តាហ៍កន្លងទៅនេះ មុនចាកចេញទៅវិញ ដើម្បីធ្វើការហ្វឹកហ្វឺនពាក់ព័ន្ធយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា។ គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន វាគឺជាលើកដំបូង ដែលនាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានប្រទះឃើញធ្វើប្រតិបត្តិការ ព្រមពេលជាមួយគ្នាបែបនេះ នៅមហាសមុទ្រប៉ាស៉ីហ្វិក។ ទីក្រុងតូក្យូវាយតម្លៃថា យោធាជើងទឹកចិន កំពុងព្យាយាមពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការ នៅក្នុងតំបន់ឆ្ងាយៗពីឆ្នេរនៃប្រទេសរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ក្រៅពីកងទ័ពឆ្មាំជាតិ អាមេរិកនឹងដាក់ពង្រាយទាហានម៉ារីន ទៅកាន់តំបន់មានបាតុកម្ម ខណៈលោក ត្រាំ គាំទ្រការចាប់ខ្លួនអភិបាលរដ្ឋ California 

Liny Chan June 10, 2025 10/06/2025

(វ៉ាស៉ីនតោន)៖ យោធាអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតទាល់តែកងទ័ពឆ្មាំជាតិបន្ថែមទៀតអាចទៅដល់គោលដៅ ខណៈវាជាចំណាត់ការមួយទៀតរបស់ប្រធានាធិបតី លោក ដូណាល់​ ត្រាំ ចំពោះការតវ៉ាតាមដងផ្លូវជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។ មកទល់នឹងថ្ងៃចន្ទ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ នៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទីបួនហេីយ ដោយមានបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍។ តាមយោធាអាមេរិក កងវរសេនាតូចមួយនឹងត្រូវបញ្ជូនជួយការពារទ្រព្យសម្បត្តិរដ្ឋ និងបុគ្គលិករហូតដល់កងទ័ពឆ្មាំជាតិបន្ថែមទៀតមកដល់។ អភិបាលរដ្ឋ California លោក Gavin Newsom បាននិយាយថា ដាក់ពង្រាយកងទ័ពឆ្មាំជាតិ គឺជារឿងខុសច្បាប់ ដោយបំពានលើអំណាចគ្រប់គ្រងរបស់រដ្ឋ។​ លោក Tom Homan ដែលជាមេភ្នាក់ងារព្រំដែនរបស់លោក ត្រាំ បាននិយាយថា លោក Newsom គួរតែត្រូវបានចាប់ខ្លួន ប្រសិនបេីហ៊ានរារាំងវិធានការអនុវត្តច្បាប់អន្តោប្រវេសន៍។ លោក ត្រាំ បានគាំទ្រការលេីកឡេីងនេះដោយនិយាយថា «ខ្ញុំនឹងធ្វើ ប្រសិនបើខ្ញុំជា Tom។ ខ្ញុំគិតថាវាល្អ»។ គួរបញ្ជាក់ថា […]

គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៥ ខ្លួនបានចុះបញ្ជីគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន៣៤គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគ មានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលក្រុងពោធិ៍សាត់ បើកយុទ្ធនាការគោះត្រដោក ដើម្បីពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

Liny Chan June 10, 2025 10/06/2025

(ពោធិ៍សាត់)៖ រដ្ឋបាលក្រុងពោធិ៍សាត់ នាព្រយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការគោះត្រដោកទូទាំងក្រុង ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឈានទៅបង្កលក្ខណៈដល់គ្រួសារពួកគាត់ បានប្រកបមុខរបរចិញ្ចឹមជីវិតគ្រួសារគ្មានភាពភ័យខ្លាច។ សម្រាប់ការបើកយុទ្ធនាការនាព្រលប់នេះ រដ្ឋបាលក្រុងបានចាប់ផ្តើមដំបូងពីភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ក្រោមវត្តមានចូលរួមត្រួតពិនិត្យ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានថ្លែងឱ្យដឹងថា រដ្ឋបាលក្រុងបានរៀបចំបើកយុទ្ធនាការគោះត្រដោកទូទាំងក្រុងពោធិ៍សាត់នាពេលនេះ គឺមិនមែនបញ្ជាក់ថា នៅក្នុងក្រុងពោធិ៍សាត់អសន្តិសុខនោះទេ ផ្ទុយទៅវិញ ការគោះត្រដោកនេះ គឺជាការពង្រឹងនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ផ្នែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលលោកបានណែនាំទៅដល់រដ្ឋបាលក្រុងស្រុកទាំងអស់ ឱ្យរៀបចំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងគោលបំណងដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាព ពង្រឹងសន្តិសុខ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឈានទៅបង្កលក្ខណៈដល់គ្រួសារពួកគាត់ បានប្រកបមុខរបរចិញ្ចឹមជីវិតគ្រួសារ។ […]

ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ បើកដំណើរការធម្មតា តែថៃបើកម៉ោង ៨ព្រឹក រីឯកម្ពុជាបើកម៉ោង ៩​ព្រឹក​

Liny Chan June 9, 2025 09/06/2025

(ឧត្តរមានជ័យ)៖ ​ច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកដំណើរការជូនប្រជាពលរដ្ឋជាប់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។​ នៅព្រឹកថ្ងៃនេះ គេសង្កេតឃើញច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ភាគីថៃបានបើកច្រកនៅវេលាម៉ោង ៨ព្រឹក ដោយឡែកភាគីកម្ពុជាដោយអនុវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបើកច្រកទាំង២នេះនៅវេលាម៉ោង ៩ព្រឹក​។​ សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ មុនព្រឹត្តិការណ៍ប៉ះទង្គិចដោយអាវុធនៅមុំបី គឺច្រកនេះបើកជារៀងរាល់ថ្ងៃ និងបិទនៅវេលាម៉ោង១០យប់។ ក្រោយព្រឹត្តិការណ៍ នៅមុំបី ច្រកទាំង២នេះ ត្រូវបានភាគីថៃសម្រេចជាឯកតោភាគី បើកឱ្យដំណើរការក្នុង១សប្តាហ៍ចំនួន ៣ថ្ងៃ គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង០៨​.០០នាទីព្រឹក ដល់ម៉ោង០៣.០០នាទី​រសៀល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី

Liny Chan June 9, 2025 09/06/2025

(ភ្នំពេញ)៖ ពីទីក្រុងនីស ប្រទេសបារាំង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាញព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។ តាមរយៈសារអំពាវនាវនៅលើបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋសូមជៀសវាងបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជន និងប្រជាជនកម្ពុជា-ថៃ។ បន្ថែមទៅលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។ បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, […]

«ព្រះពុទ្ធបដិមា» ទម្ងន់ ៩តោន និងកម្ពស់ ៩ម៉ែត្រ នឹងតាំងបង្ហាញក្នុងបរិវេណ អាកាសយានដ្ឋានអន្ដរជាតិតេជោ

Liny Chan June 9, 2025 09/06/2025

(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធី «សិតព្រះពុទ្ធបដិមា» សម្រាប់តម្កល់ទុក ក្នុងទីបរិវេណអាកាសយានដ្ឋាន ដែលជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ។ ពិធី «សិតព្រះពុទ្ធបដិមា» នេះ មានការយាងនិមន្ត ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា និងមានការអញ្ជើញចូលរួម ពីលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីលោកស្រី លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងលោកស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឱ្យដឹងថា ព្រះពុទ្ធបដិមា-កនេះ មានទម្ងន់៩តោន […]

TOP NEWS: ក្រសួងការពារជាតិ ចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាមិនបានដកទ័ពចេញពីតំបន់ក្នុងដែនអធិបតេយ្យរបស់ខ្លួនឡើយ

Liny Chan June 9, 2025 09/06/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ទី១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ទី២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ ទី៣៖ កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា ទី៤៖ កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្រសួងការពារជាតិ សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News