ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី

Liny Chan June 9, 2025 09/06/2025

(ភ្នំពេញ)៖ ពីទីក្រុងនីស ប្រទេសបារាំង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាញព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។ តាមរយៈសារអំពាវនាវនៅលើបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋសូមជៀសវាងបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជន និងប្រជាជនកម្ពុជា-ថៃ។ បន្ថែមទៅលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។ បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, […]

«ព្រះពុទ្ធបដិមា» ទម្ងន់ ៩តោន និងកម្ពស់ ៩ម៉ែត្រ នឹងតាំងបង្ហាញក្នុងបរិវេណ អាកាសយានដ្ឋានអន្ដរជាតិតេជោ

Liny Chan June 9, 2025 09/06/2025

(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធី «សិតព្រះពុទ្ធបដិមា» សម្រាប់តម្កល់ទុក ក្នុងទីបរិវេណអាកាសយានដ្ឋាន ដែលជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ។ ពិធី «សិតព្រះពុទ្ធបដិមា» នេះ មានការយាងនិមន្ត ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា និងមានការអញ្ជើញចូលរួម ពីលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីលោកស្រី លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងលោកស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឱ្យដឹងថា ព្រះពុទ្ធបដិមា-កនេះ មានទម្ងន់៩តោន […]

TOP NEWS: ក្រសួងការពារជាតិ ចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាមិនបានដកទ័ពចេញពីតំបន់ក្នុងដែនអធិបតេយ្យរបស់ខ្លួនឡើយ

Liny Chan June 9, 2025 09/06/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ទី១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ទី២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ ទី៣៖ កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា ទី៤៖ កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្រសួងការពារជាតិ សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុល នៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ

Liny Chan June 9, 2025 09/06/2025

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ព្រមទាំងអស់លេងបណ្តាញសង្គម សូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុល នៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិត ក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការ​រើសអើងលើ​ជាតិ​សាសាសន៍។ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា រាល់ការផ្សាយ ឬចែកចាយព័ត៌មាននានា ត្រូវធ្វើឡើងដោយមានការទទួលខុសត្រូវ និងគិតគូរឱ្យបានត្រឹមត្រូវពីផលវិបាកដែលអាចកើតមានឡើង ប្រសិនបើព័ត៌មានទាំងនោះជាព័ត៌មានមិនត្រូវបានដកស្រង់ពីប្រភពផ្លូវការទេនោះ។ ការផលិត និងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន ត្រូវអនុលោមតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយក្រមសីលធម៌សារព័ត៌មាន។ បន្ថែមពីនេះ លោកបានលើកឡើងថា អ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយដើម្បីជួយលើកស្ទួយឧត្តមប្រយោជន៍ជាតិ ត្រូវផ្តល់អាទិភាពដល់ព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គមជាតិ និងចៀសវាងការផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម សាសនា ជាតិសាសន៍។ អ្នកសារព័ត៌មានត្រូវចូលរួមបង្ការ ទប់ស្កាត់ ប្រឆាំងការផលិត ផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម និងត្រូវតម្កល់ឧត្តមប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ […]

ក្រសួងការពារជាតិ៖ សារព័ត៌មានថៃនិងបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតបង្កឱ្យមានការភាន់ច្រឡំ ដូច្នេះសូមជនរួមជាតិ រង់ចាំទទួលយកព័ត៌មានផ្លូវការពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ

Liny Chan June 9, 2025 09/06/2025

(ភ្នំពេញ)៖ ខណៈដែលការប្រឈមគ្នារវាងកម្ពុជា-ថៃ ក្លាយជាប្រធានបទក្តៅនាពេលនេះ ក្រសួងការពារជាតិកម្ពុជា បានរកឃើញថា សារព័ត៌មានថៃ និងបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធស្ថានភាពកងទ័ព។ ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំឱ្យជឿតាមការផ្សព្វផ្សាយតាមសារព័ត៌មានថៃ និងបណ្តាញសង្គមទាំងនោះ ហើយរង់ចាំទទួលយកតែព័ត៌មានផ្លូវការ ដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញសង្គមនានារបស់ខ្លួន ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ»។ គួរឱ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការពារជាតិ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ បានឱ្យដឹងថា យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ តាមជំនួបនោះភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធជួបគ្នា៣ដងក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ។ […]

ថៃ បន្ដសម្រេចដោយឯកតោភាគី បើកច្រកអានសេះតែមួយថ្ងៃប៉ុណ្ណោះ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៩ព្រឹក ដល់១២ថ្ងៃត្រង់

Liny Chan June 9, 2025 09/06/2025

(ព្រះវិហារ)៖ ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីថៃសម្រេចដោយឯកតោភាគី បើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ មួយថ្ងៃ ក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១២៖០០ថ្ងៃត្រង់។ បើតាមការជូនដំណឹងរបស់ភាគីថៃ មកភាគីកម្ពុជា ថៃបានសម្រេចកាត់បន្ថយថ្ងៃបើកច្រកទ្វារព្រំដែនអានសេះ ពី២ថ្ងៃ ទៅ១ថ្ងៃក្នុង ១សប្តាហ៍ គឺបើករៀងរាល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង ៩៖០០នាទីព្រឹក និងបិទនៅម៉ោង១២៖០០នាទីថ្ងៃត្រង់។ សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កន្លងមកគឺបើកដំណើរការឆ្លងកាត់នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការងារ ទទូចដល់អ្នកប្រើបណ្ដាញសង្គម សូមកុំបំប៉ោងព័ត៌មានមិនពិតរឿងពលករខ្មែរសម្រុកចេញពីថៃ

Liny Chan June 9, 2025 09/06/2025

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយ សូមកុំបំប៉ោងព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីពលករខ្មែរសម្រុកចេញពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ ពីព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនិងប្រជាជនកម្ពុជានោះឡើយ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការយល់ច្រឡំចំពោះស្ថានការណ៍ពិត បង្កការព្រួយបារម្ភកាន់តែខ្លាំង។ លោក ស៊ុន មេសា បាបញ្ជាក់ថា៖ «សូមបញ្ឈប់ជាបន្ទាន់ចំពោះការចែករំលែកព័ត៌មានមិនពិតស្តីពីការសម្រុកចេញពីទឹកដីថៃរបស់ពលរដ្ឋខ្មែរ។ កុំដើម្បីតែ Like និង View ធ្វើឱ្យសង្គមជាតិមានផលប៉ះពាល់ដោយសារសកម្មភាពរបស់យើង។ ខ្មែរយើងត្រូវតែប្រកាន់អាកប្បកិរិយាត្រឹមត្រូវ ដើម្បីសង្គមជាតិដ៏ស្រស់ផូរផង់របស់ខ្លួន»។ ការស្នើសុំរបស់អ្នកនាំពាក្យក្រសួងការងាររូបនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតូច ដែលចង់ទាក់ទាញឱ្យមានអ្នកចូលមើលច្រើន (MMO) បានប្រើប្រាស់រូបភាពពលករខ្មែរឆ្លងដែនមកលេងស្រុកកំណើតនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅ មកបង្ហោះឡើងវិញជាមួយនឹងការសរសេរចំណងជើងថា ពេលនេះ ពលករខ្មែរកំពុងសម្រុកចេញពីប្រទេសថៃ នាអំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ បើតាមអ្នកនាំពាក្យរូបនេះ មិនមានបាតុភាពណាមួយជាអវិជ្ជមានធ្ងន់ធ្ងរទៅលើពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសថៃនោះទេ ពោលគឺស្ថានការណ៍រស់នៅ និងការប្រកបការងារមានប្រក្រតីភាពដូចធម្មតា។ បន្ថែមពីនេះ សម្រាប់អ្នកនាំពាក្យក្រសួងការងារ ការផ្សព្វផ្សាយលើបណ្តាញសង្គម គឺជាសិទ្ធិដ៏បរិបូរណ៍របស់ពលរដ្ឋ ប៉ុន្តែសូមផ្សព្វផ្សាយតែព្រឹត្តិការណ៍ពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកជំទាវ ហ៊ុន ម៉ាលីន បានដឹកនាំថវិកាក្រុមហ៊ុន និងសប្បុរសជន នាំយកថវិកា ចំនួន ៨០ ២៥០ ដុល្លារ និង ៥ ០០០ ០០០ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

Nisaiy KP June 8, 2025 08/06/2025

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥, លោកជំទាវ ហ៊ុន ម៉ាលីន បានដឹកនាំថវិការបស់ក្រុមហ៊ុន និងពីសប្បុរសជន ចំនួន ៨០ ២៥០ ដុល្លារអាម៉េរិក និង ៥ ០០០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់ពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងជឿជាក់លើរដ្ឋាភិបាលកម្ពុជា

Nisaiy KP June 8, 2025 08/06/2025

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជឿជាក់​ និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃ និងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់,​ សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។ បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រភពព័ត៌មាន៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺទី១៖ ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី, ២៖ ប្រភពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទី៣៖ ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, […]

កម្ពុជា ប្រើវិធានការឆ្លើយតបចំពោះការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីជាមួយថៃ, ថៃបើកម៉ោង៨ព្រឹក តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤រសៀលដូចគ្នា

Nisaiy KP June 8, 2025 08/06/2025

(ភ្នំពេញ)៖ យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។ ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។ ជាការកត់សម្គាល់ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយដល់ម៉ោងកំណត់ឲ្យចេញចូលព្រំដែន គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋខ្មែរ និងថៃបាននាំគ្នាសម្រុកធ្វើដំណើរ និងនាំទំនិញចេញចូល។ ការសម្រុកធ្វើដំណើរចេញចូលតាមព្រំដែននេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។ យ៉ាងណាក៏ដោយ ផ្អែកតាមទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានឲ្យដឹងថា ទំនិញភាគច្រើនរបស់ថៃ គឺត្រូវបាននាំចូលមកប្រទេសកម្ពុជា ខណៈទំនិញកម្ពុជានាំទៅថៃតិចជាងទំនិញថៃនាំចូល ដូច្នេះហើយចំពោះផលលំបាក គឺជាពាណិជ្ជករថៃទៅវិញទេដែលជួបការលំបាកជាងកម្ពុជា ដោយសារការសម្រេចចិត្តដោយឯកតោភាគីពីសំណាក់ក្រុមយោធាថៃ ក្រោយទទួលបានសិទ្ធិនាយករដ្ឋមន្ដ្រីថៃ។ ចំពោះមុខនៃការផ្លាស់ប្ដូរម៉ោងចេញចូល និងកំណត់ថ្ងៃនៅច្រកទ្វារព្រំដែន អភិបាលខេត្តកម្ពុជាជាប់ព្រំដែនថៃទាំងអស់ បានបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះចរន្ដនៃការចេញចូលនៅតាមព្រំដែន ពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីធ្វើការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយគ្នាទៅវិញ ដោយសំដៅធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews