ព័ត៌មានជាតិ

ស្ថានភាពច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម ខេត្តកោះកុង បើកដំណើរការធម្មតា តែភាគីថៃ បន្ថយម៉ោងបើកដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល

Nisaiy KP June 8, 2025 08/06/2025

(កោះកុង)៖ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃបានច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុងថា បើកដំណើរការធម្មតា តែភាគីថៃ បន្ថយម៉ោងបើកដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ គួរឱ្យដឹងថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មានថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិចាំយាម ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។ បើតាមលោកស្រីអភិបាលខេត្តកោះកុង, រាល់ដងច្រកទ្វារអន្តរជាតិមួយនេះ បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង១០យប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងលូប្រអប់ ចំនួន ៥ទីតាំង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ

Nisaiy KP June 8, 2025 08/06/2025

(ក្រចេះ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយគណៈប្រតិភូក្រសួង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងលូប្រអប់ សរុបចំនួន ៥ទីតាំង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដូចខាងក្រោម៖ *ទីតាំងទី១៖ ផ្លូវ (ភូមិមេម៉ៃ-ភូមិមែកពុក) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មានប្រវែង ១១,៦៨៥គ.ម និងមានទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញ្ញាក្រែក ទៅដល់ភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះស្ថិតក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រាជរដ្ឋាភិបាល, និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៣ ដោយមានវឌ្ឍនភាពប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ។ *ទីតាំងទី២៖ ផ្លូវ (ភូមិស្ពាន – មេមត់) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៦,៥៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ […]

ចាប់ពីថ្ងៃនេះ ថៃបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិជាំ និងអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ហើយបើកតែ៣ថ្ងៃក្នុងមួយសប្តាហ៍

Nisaiy KP June 8, 2025 08/06/2025

(កោះកុង)៖ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថៃបានជូនដំណឹងមកអាជ្ញាធរកម្ពុជាប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងថា ពួកគេនឹងបើកដំណើរការដោយបន្ថយម៉ោងជាងរាល់ដង។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មានថា ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិចាំយាម ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។ បើតាមលោកស្រីអភិបាលខេត្តកោះកុង, រាល់ដងច្រកទ្វារអន្តរជាតិមួយនេះ បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង១០យប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រដ្ឋមន្ដ្រី ហួត ហាក់ ស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់អ្នកទេសចរ និងវិនិយោគិនកូរ៉េមកកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ

Nisaiy KP June 8, 2025 08/06/2025

(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនស្រ្តីសញ្ជាតិកូរ៉េ និងគ្រួសារដែលជាសហគ្រិនវ័យក្មេងកំពុងបម្រើការងារក្នុងវិស័យផ្សេងៗ នៅសាធារណរដ្ឋកូរ៉េ ដើម្បីស្តាប់នូវតម្រូវការ និងបញ្ហាប្រឈមនានារបស់អ្នកទេសចរ និងវិនិយោគិនកូរ៉េមកកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិទស្សនៈរិះរកដំណោះស្រាយទាក់ទាញប្រជាជន និងវិនិយោគិនកូរ៉េមកកម្ពុជាឱ្យកើនច្រើន។ ជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ និងតបតាមការអញ្ជើញពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីឯកអគ្គរាជទូត និងសហការីដែលបានផ្តល់ជូនកិច្ចការពារ និងផ្តល់នួវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែងនៃពិភពលោក។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ គំនិតល្អៗ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចតាមរយៈការជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគដ៏ល្អដល់មិត្តភ័ក្រ្ត សហការី និងសមាជិកគ្រួសារកូរ៉េរបស់ខ្លួន ដើម្បីមកទស្សនាស្វែងយល់ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រមទាំងសុច្ឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងព័ត៌មានក្លែងក្លាយពីប្រទេសកំណើតរបស់ខ្លួនជានិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ចុងភៅខ្មែរដណ្ដើមបាន «មេដាយចំនួន២១ និងពានរង្វាន់ធំ ចំនួន១» ពីការប្រកួតចម្អិនម្ហូបដ៏ធំប្រចាំឆ្នាំ២០២៥ នៅប្រទេសថៃ

Liny Chan June 7, 2025 07/06/2025

(សៀមរាប)៖ សមាជិកនៃសមាគមចុងភៅកម្ពុជា ដណ្ដើមបាន «មេដាយចំនួន២១ និងពានរង្វាន់ធំ ចំនួន១» ក្នុងនោះមាន៖ មេដាយមាសចំនួន៦, មេដាយប្រាក់ចំនួន៧, មេដាយសំរឹទ្ធិចំនួន៨ និង ពានរង្វាន់ធំ ចំនួន១ (Best Ultimate Asian Gourmet Challenge), ប្រាក់រង្វាន់ចំនួន ២ ម៉ឺនបាត ព្រមទាំង វិញ្ញាបនប័ត្រតាមលំដាប់ពិន្ទុ និងលិខិតថ្លែងអំណរគុណ ពីការប្រកួតចម្អិនម្ហូបដ៏ធំប្រចាំឆ្នាំ២០២៥ នៅប្រទេសថៃ ដែលមានឈ្មោះថា Thailand Ultimate Chef Challenge 2025 (TUCC) កាលពីថ្ងៃទី២៧-៣១ ខែឧសភា ២០២៥កន្លងទៅថ្មីៗនេះ។ ការប្រកួតលំដាប់អន្តរជាតិ រៀបចំឡើងដោយសមាគមចុងភៅថៃ និងសមាគមចុងភៅពិភពលោក (WAC) ដែលមានបេក្ខភាពប្រមាណជា ៥០០នាក់ និងមកពី ៩ប្រទេស រួមមាន៖ ប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ចិនតៃវ៉ាន់ កូរ៉េ ខាងត្បូង និងប៉ាគីស្ថាន។ ក្នុងសន្និសីទសារព័ត៌មាន […]

អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ត្រូវថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃនេះ, ច្រកទ្វារតំបន់ និងច្រករបៀង ក៏ត្រូវថៃបិទទាំងអស់ផងដែរ

Liny Chan June 7, 2025 07/06/2025

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងប​ត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ហើយសម្រាប់ច្រកទ្វារតំបន់ទ្វេភាគី និងច្រករបៀងទាំងអស់ ក៏ត្រូវថៃបិទផងដែរ។ សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា​ ថៃបានបិទនៅវេលាម៉ោងប្រមាណ ៤៖១៦នាទីរសៀលថ្ងៃនេះ ហើយពួកគេថា ចាប់ពីថ្ងៃស្អែកនឹងបើកនៅវេលាម៉ោង ៨ព្រឹករហូតដល់ម៉ោង៤រសៀល។តែយ៉ាងក៏ដោយ សម្រាប់ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃនឹងសម្រួលជូនរហូតដល់ម៉ោង៨យប់ថ្ងៃនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រនាយឧត្តមសេនីយ ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព

Liny Chan June 7, 2025 07/06/2025

(ភ្នំពេញ)៖ ប្រតិបត្តិតាមគោលការណ៍ឯកភាពពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការនេះ មានឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។ អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះ ឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។ បើតាមលិខិតបង្គាប់ការដដែល ក្រុមការងារនេះ ត្រូវសហការជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ […]

ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) រួមគ្នាជំរុញចំនួនទេសចរកម្ពុជា-កូរ៉េក្លាយជាទីផ្សារនាំមុខគ្នា

Liny Chan June 7, 2025 07/06/2025

(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Lee Jin Seok ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) និងសហការីដែលមានសមាជិកជិត២៣,០០០នាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នាពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍របស់សមាគមនាំមុខគេមួយនៅប្រទេសកូរ៉េ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចជាវិនិយោគិនកូរ៉េដែលចាប់អារម្មណ៍វិនិយោគ លើវិស័យទេសចរណ៍ឲ្យមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងជាលំដាប់។ ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យនេះ ភាគីទាំងពីរបានឯកភាពសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា និងការរៀបចំទស្សនកិច្ចស្វែងយល់ (FAMTRIP) នាពេលខាងមុខដ៏ឆាប់ៗនេះ ដើម្បូអាចមកពិនិត្យដោយផ្ទាល់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News