ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) រួមគ្នាជំរុញចំនួនទេសចរកម្ពុជា-កូរ៉េក្លាយជាទីផ្សារនាំមុខគ្នា

Liny Chan June 7, 2025 07/06/2025

(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Lee Jin Seok ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) និងសហការីដែលមានសមាជិកជិត២៣,០០០នាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នាពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍របស់សមាគមនាំមុខគេមួយនៅប្រទេសកូរ៉េ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចជាវិនិយោគិនកូរ៉េដែលចាប់អារម្មណ៍វិនិយោគ លើវិស័យទេសចរណ៍ឲ្យមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងជាលំដាប់។ ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យនេះ ភាគីទាំងពីរបានឯកភាពសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា និងការរៀបចំទស្សនកិច្ចស្វែងយល់ (FAMTRIP) នាពេលខាងមុខដ៏ឆាប់ៗនេះ ដើម្បូអាចមកពិនិត្យដោយផ្ទាល់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ថ្លែងអំណរគុណដល់កងទ័ពឈរជើងនៅជួរមុខទាំងអស់ ដែលបានប្តូរផ្តាច់និងត្រៀមលក្ខខណៈរួចជាស្រេច ​ក្នុងការការពារបូរណភាពទឹកដី​ បើមានការឈ្លានពាន

Naren June 7, 2025 07/06/2025

(រតនគីរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ ​បានថ្លែងអំណរគុណដល់កងទ័ពជួរមុខទាំងអស់ ដែលបានប្តូរផ្តាច់ និងត្រៀមលក្ខខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី​ ក្នុងករណីមានការឈ្លានពានដោយកម្លាំងប្រដាប់អាវុធ។​​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធិផលនានា ក្នុងវិស័យអប់រំនៅខេត្តរតនគីរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចបវរធិបតីបានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺបុកមុខព្រួញទាំង៣ រួមមាន​បច្ចេកទេស ច្បាប់អន្តរជាតិ និងការត្រៀមលក្ខណៈការពារទឹកដី ក្នុងករណីមានការឈ្លានណាមួយ។ សម្តេចបវរធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីចឹងជំហររបស់យើងប៉ុណ្ណឹង មិនមែនលើកទ័ពទៅដើម្បីវាយនោះទេ ការពារខ្លួន គឺរៀងខ្លួន ប៉ុន្តែយន្តការដែលយើងប្រកាន់ គឺបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល អានោះគឺជាផែនការបំរុងរបស់យើងជាយថាហេតុ ការពារដាច់ខាតនូវអធិបតេយ្យភាពជាតិរបស់យើង។នេះគឺជាកិច្ចការសំខាន់ ហើយខ្ញុំសុំអរគុណណាស់ ចំពោះស្មារតីដ៏រឹងមាំរបស់វីរៈកងទ័ព និងនគរបាលជាតិរបស់យើងដែលកំពុងឈរជើងនៅខាងមុខ គ្រប់បណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលឈរជើង ប្តូរផ្តាច់ ត្រៀមលក្ខណៈជាស្រេច ដើម្បីការពារបូរណភាពទឹកដី បើសិនជាមានការឈ្លានពាន តាមការប្រើប្រាស់កងទ័ព»។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រជាកម្លាំងចិត្ត​ រួមទាំងធនធានថវិកា សម្ភារ ជាពិសេសការផ្តល់កម្លាំងចិត្ត​នៅពីក្រោយកងទ័ពរបស់​។ សម្តេចមានប្រសាសន៍ថា ខណៈនេះគឺជាកិច្ចការដ៏សំខាន់ […]

អ្នកនាំពាក្យក្រសួងការបរទេស៖ រហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ

Naren June 7, 2025 07/06/2025

(ភ្នំពេញ)៖ រហូតមកដល់រសៀល ថ្ងៃទី០៧ ខែមិថុនានេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជា បានបដិសេធមិនព្រមចរចារ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ «រហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ»។ លោកបានបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ លោកកំពុងរង់ចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ ចំពោះព័ត៌មានអំពី […]

រដ្ឋមន្ដ្រី ហួត ហាក់ ស្នើក្រុមហ៊ុន Korean Air បន្ថែមជើងហោះហើរជាមួយកម្ពុជា ដើម្បីជំរុញទេសចរណ៍ប្រទេសទាំងពីរ

Naren June 7, 2025 07/06/2025

(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក TAE Wook Lee អគ្គនាយក និងជាប្រធានក្រុមសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីរបស់ក្រុមហ៊ុន Korean Air ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីសេអ៊ូល សាធារណរស្ឋកូរ៉េ។ ជំនួបនេះ បានពិភាក្សាលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ព្រមទាំងគម្រោងមកទស្សនកិច្ច នៅកម្ពុជារបស់ក្រុមហ៊ុន នៅពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០។ នាក្នុងឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់កន្លងមក និងស្នើសុំបន្តជួយបន្ត ព្រមទាំងពង្រីកបន្ថែមទៀត តាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី ហួត ហាក់ ស្នើក្រុមហ៊ុនជួយផ្សព្វផ្សាយពី សក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាន នាពេលបច្ចុប្បន្ន […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់​បញ្ហា

Naren June 7, 2025 07/06/2025

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ។ ក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការយកជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់​បញ្ហា។ បន្ថែមពីនេះ សម្តេចមហាបវរធិបតី ក៏បានបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណា នោះកម្ពុជានឹងទទួលយក។ ប្រភព៖ ក្រសួងព័ត៌មាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សិទ្ធិ និងសេរីភាពជនជាតិដើមភាគតិចត្រូវបានគោរព និងការពារ

Naren June 7, 2025 07/06/2025

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី 7 ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ ថា ប្រជាពលរដ្ឋទូទាំងប្រទេស និងជនជាតិដើមភាគតិច ត្រូវបានរាជរដ្ឋាភិបាលគោរពផ្ដល់សិទ្ធិ និងសេរីភាព ជំនឿសាសនាពេញលេញ មិនមានការរើសអើងពណ៌សម្បុរឡើយ។ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅមានការប្រែប្រួល បច្ចុប្បន្នទាំងប្រជាពលរដ្ឋទូទៅ និងជនជាតិដើមភាគតិចមើលទៅដូចតែគ្នា រហូតអ្នកមកពីឆ្ងាយ ពីខេត្តភាគកណ្ដាលនៃប្រទេសកម្ពុជាឬពីនាយសមុទ្រ ពេលមកដល់ទឹកដីខេត្តរតនគិរី មើលមិនដឹងថា នរណាជាជនដើម្បីភាគតិចនោះទេ។ ជាមួយភាពរីកចម្រើននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រាប់ប្រជាពលរដ្ឋថា«ការអភិវឌ្ឍគិតរួមគ្នាទាំងអស់ យើងការពារប្រពៃណីវប្បធម៌ ការធានាឱកាសសម្រាប់បងប្អូនកូនចៅជនជាតិភាគតិច»។ សព្វថ្ងៃខេត្តរតនគិរី បានរៀបចំអនុវត្តកម្មវិធីអប់រំពហុភាសានៅសាលាបឋមសិក្សាចំនួន៤១សាលា ក្នុងស្រុកចំនួន៧ (អណ្តូងមាស បរកែវ កូនមុំ លំផាត់ អូរជុំ […]

មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់កុមារ-ទារកកម្ពុជា សូមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដោយបរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន

Naren June 7, 2025 07/06/2025

ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ ងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្តែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាព សារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ អ្វីដែលយើងចង់បាននៅពេលនេះ គឺសុខសន្តិភាព និងការអភិវឌ្ឍ

Naren June 7, 2025 07/06/2025

នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានធ្វើការផ្សាយផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយ ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានស្រសាសន៍ថា អ្វីដែលយើងចង់បាននៅពេលនេះ គឺសុខសន្តិភាព និងការអភិវឌ្ឍ ហើយរាជរដ្ឋាភិបាល បាននិងកំពុងបន្តអភិវឌ្ឍន៍គ្រប់ទិសទីជាបន្តបន្ទាប់៕ ប្រភព៖ ក្រសួងព័ត៌មាន

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលនូវការចោទប្រកាន់ផ្ទុយពីការពិតរបស់ក្រុមបាតុកម្មថៃ ដែលថាកងទ័ពកម្ពុជា រំលោភបំពានទៅលើអធិបតេយ្យភាពរបស់ថៃ

Liny Chan June 6, 2025 06/06/2025

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចោទប្រកាន់មកលើកម្ពុជា ពាក់ព័ន្ធរឿងជម្លោះនៅព្រំដែន, លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រកាសទាត់ចោលទាំងស្រុង នូវការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅ​លើអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលជាក់ស្តែង កងទ័ពថៃ ជាអ្នកបើកការបាញ់​ប្រហារមកលើទីតាំង​កងទ័ពកម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ ខ្ញុំសូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ»។ លោក ជុំ សុន្ទរី បានបន្ថែមថា ហេតុការណ៍ពិតប្រាកដគឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥៖៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំង​យោធាថៃ បានបើកការបាញ់​ប្រហារមកលើទីតាំង​កងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត ។ លោក ជុំ សុន្ទរី […]

លោក ត្រាំ ថាអាមេរិក-ចិន នឹងបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ ក្រោយនិយាយទូរស័ព្ទជាមួយលោក ស៊ី ជីនពីង

Liny Chan June 6, 2025 06/06/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនាថាសហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ ដោយហៅកិច្ចសន្ទនាជាមួយលោក ស៊ី ជីនពីង ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ លោក ត្រាំ បាននិយាយថាភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំង២ អាចនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ ហើយកិច្ចពិភាក្សាជាបន្តបន្ទាប់ទៀតនឹងត្រូវធ្វើឡើងរវាងក្រុមមន្ត្រីនៃប្រទេសទាំង២។ លោក ត្រាំ ក៏បានឱ្យដឹងដែរថាលោក និងលោក ស៊ី ជីនពីងថែមទាំងអញ្ជើញគ្នាធ្វើទស្សនកិច្ចទៅវិញទៅមក ទៀតផង។ គួរបញ្ជាក់ថា បើតាមលោក ត្រាំ កិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ គឺផ្ដោតស្ទើរតែទាំងស្រុងលើពាណិជ្ជកម្ម ដោយមិនមានពាក់ព័ន្ធនឹង បញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតដូចជាអ៉ីរ៉ង់ និងអ៊ុយក្រែននោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News