ព័ត៌មានជាតិ

ធនាគារពិភពលោក ផ្តល់យោបល់ឱ្យប្រើប្រាស់ម៉ោងបង្រៀនឱ្យអស់លទ្ធភាព និងកែលម្អការបង្រៀន ដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះ​ចាំបាច់ត្រូវកែលម្អជាបន្ទាន់ នូវសកម្មភាព​​គ្រប់​បែបយ៉ាង​ដែលកើតឡើងនៅក្នុងថ្នាក់រៀន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ របាយការណ៍ថ្មីពីរ ដែលធនាគារពិភពលោកបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាននិយាយ​ដូច្នេះ​ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាម​សាលាបឋមសិក្សា ហើយ​បានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុង​ការ​រៀនសូត្រ​ចេះ​ និងរីកចម្រើនទៅមុខទៀត។ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃ​ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើន​ម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាស​ឱ្យកុមារទទួល​បាន​ការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួន​ជា​កម្លាំងពលកម្មមួយដែលមានភាព​ប្រកួតប្រជែងជាងមុនផងដែរ»។ លោកស្រីបានបន្ថែមទៀតថា «ធនាគារពិភពលោកប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយ​តាម​រយៈនេះ​ ត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារកាន់តែប្រសើរ ទៅពេលអនាគត»។ របាយការណ៍មួយក្រោម​ចំណងជើងថា «គុណភាពគ្រូបង្រៀន ក្នុងការអប់រំបឋមសិក្សានៅកម្ពុជា៖ ឆ្ពោះទៅរកការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង, សមិទ្ធកម្មការងារ និងការធានាគុណភាព» (Teacher Quality in Cambodia’s Primary Education: Toward Incentivizing Effort, […]

រយៈពេល១០ខែ ដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស

Naren November 26, 2025 26/11/2025

(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើ រាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន មេសា បានលើកឡើងថា៖ «កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន»។ អ្នកនាំពាក្យរូបនេះ បានបន្ដថា នៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ដែលជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។ លោក ស៊ុន មេសា បានបន្ថែមថា៖ យើងឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។ យើងអាចនិយាយបានថា លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់។ […]

រដ្ឋបាលលោក ត្រាំ បញ្ជាឱ្យពិនិត្យឡើងវិញលើគោលនយោបាយជនភៀសខ្លួន ដែលដាក់ចេញជំនាន់លោក បៃដិន

Liny Chan November 25, 2025 25/11/2025

(វ៉ាស៉ីនតោន)៖ យោងតាមលិខិតផ្ទៃក្នុងរបស់រដ្ឋាភិបាល ដែល Reuters ទទួលបាន រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ លើជនភៀសខ្លួនទាំងអស់ដែលចូលមកសហរដ្ឋអាមេរិក ក្រោមអាណត្តិដឹកនាំដោយអតីតប្រធានាធិបតី ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្លួន ក្រោមអាណត្តិរបស់លោក បៃដិន ផងដែរ។ តាមបទបញ្ជារបស់ទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍អាមេរិក (USCIS) ចុះថ្ងៃទី២១ ខែវិច្ឆកា USCIS នឹងឈប់ផ្តល់ឋានៈជនភៀសខ្លួន សម្រាប់អ្នកដែលមានរួចហើយ នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើពួកគេ ត្រូវបានរកឃើញថា មិនបំពេញតាមលក្ខណៈវិនិច្ឆ័យ។ បទបញ្ជានេះអះអាងថា រដ្ឋបាលលោក បៃដិន ផ្តល់អាទិភាពក្នុងបរិមាណលើសលប់ពេក។ គួរបញ្ជាក់ថា […]

ពលរដ្ឋភូមិព្រៃចាន់ និងជោគជ័យ វិលត្រឡប់ទៅផ្ទះសម្បែងវិញហើយក្រោយសភាពការណ៍ស្ងប់ស្ងាត់

Liny Chan November 25, 2025 25/11/2025

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ ភូមិព្រៃ ចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ ទៅ ផ្ទះ សម្បែងរបស់ខ្លួនបណ្តើរៗហើយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេឃើញសភាពការណ៍ស្ងប់ស្ងាត់។ ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានជម្លៀសចេញពីភូមិឋានជាបន្ត បន្ទាប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍កងទ័ពថៃ បាញ់ ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស ៣នាក់។ ជាមួយការវិលត្រឡប់ទៅវិញរបស់ប្រជាពលរដ្ឋនេះ គេបានឃើញអាជ្ញាធរខេត្តជាក្រុមការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម បានរៀបចំរថយន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅផ្ទះសម្បែងរបស់គាត់ផងដែរ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ មានចំនួនសរុបជិត ១ពាន់គ្រួសារ។ កំលុងពេលភៀសមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌល សុវត្ថិភាព ក្នុង វត្តចាន់ស៊ីសាមគ្គី រត នា រាម ប្រជាពលរដ្ឋទាំងអស់ទទួលបានការយកចិត្តទុកដាក់ ខ្ពស់ ពី សំណាក់អាជ្ញាធរតាមរយៈការរៀបចំកន្លែងស្នាក់ ផ្តល់ស្បៀងអាហារ ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យកម្មករប្តឹងមកក្រសួងប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ

Liny Chan November 25, 2025 25/11/2025

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។ លោក ស៊ុន មេសា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ សូមកុំមានការជេរប្រមាថ ហើយបងប្អូនកម្មករ ឬនិយោជិតទាំងអស់អាចប្តឹងមកក្រសួង មកអ្នកនាំពាក្យ ឬបណ្តឹងអនាមឹករបស់ក្រសួង»។ ការអំពាវនាវរបស់ លោក ស៊ុន មេសា គឺជាការជំរុញការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទាំងពេលទំនាក់ទំនងផ្តល់ឱកាសការងារ និងពេលបំពេញការងារ ត្រូវមានភាពទន់ភ្លន់ យកចិត្តទុកដាក់ឱ្យដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្ដល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ សម្រាប់បណ្តឹង កម្មករនិយោជិតអាចប្តឹងមកបណ្តាញសង្គមក្រសួង បណ្តាញសង្គមរដ្ឋមន្ត្រី អ្នកនាំពាក្យ និងQRCode បណ្តឹងអនាមិក ដែលអាចទាក់ទងបានគ្រប់ពេល។ […]

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់ ក្រោយរត់គេចពីគោលដៅត្រួតពិនិត្យ និងបុកបណ្ដាលឲ្យនគរបាលម្នាក់រងរបួស នៅក្រុងព្រះសីហនុ

Liny Chan November 25, 2025 25/11/2025

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីព្យាយាមបើកគេចពីគោលដៅ និងធ្វើឲ្យកងកម្លាំងម្នាក់រងរបួស នៅចំណុចគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច តាមបណ្តោយផ្លូវ ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោងជាង ១២យប់ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ករណីនេះកម្លាំងនគរបាលព្រហ្មទាន់កម្រិតធ្ងន់ តាមដេញចាប់រហូតទៅដល់ ម្តុំរង្វង់មូលត្រីដូហ្វីន ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់កាំភ្លើងបាញ់ទៅលើកង់រថយន្ត ទើបអាចឃាត់ខ្លួនបាន។ ក្រោយកើតហេតុ ជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងបន្តនីតិវិធីច្បាប់នៅស្នងការដ្ឋាននគរបាលខេត្តព្រសីហនុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេសិទ្ធិមនុស្សកម្ពុជា ស្នើឥណ្ឌូណេស៊ី ជួយជំរុញឱ្យភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

Liny Chan November 25, 2025 25/11/2025

(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យលោក Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចជំនួបនេះបានធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈ បទពិសោធ និងការ អនុវត្តល្អៗ ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានស្នើដល់ រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជួយជំរុញយ៉ាងណាឱ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃ គូសដោយឯកតោភាគីទៅវិញ។ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា ដោយសារតែប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃ បានចូលមកចាប់ទាហានកម្ពុជាដោយខុសច្បាប់ចំនួន២០រូប ហើយបច្ចុប្បន្នទាហានកម្ពុជាចំនួន១៨រូប ដែលថៃបន្តឃុំខ្លួន ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បាន។ ម្យ៉ាងវិញទៀតប្រទេសថៃ តែងតែយកបញ្ហាជាន់មីន មកធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ […]

ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានថា ស្ថានការណ៍ជាមួយកូរ៉េខាងជើង «គ្រោះថ្នាក់ខ្លាំង» និងអាចផ្ទុះអា-វុធបានគ្រប់ពេល

Liny Chan November 25, 2025 25/11/2025

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) បានព្រមាននៅថ្ងៃចន្ទនេះថា កូរ៉េទាំងពីរកំពុងស្ថិតក្នុង «ស្ថានភាពគ្រោះថ្នាក់ខ្លាំង» ដែលការប៉ះទង្គិចគ្នាដោយចៃដន្យអាចកើតឡើងបានគ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។ លោក លី បានលើកឡើងថា កូរ៉េខាងជើងកំពុងបដិសេធមិនឆ្លើយតបការហៅទូរស័ព្ទរបស់សេអ៊ូល និងកំពុងសាងសង់របងលួសបន្លានៅតាមបណ្តោយព្រំដែនយោធា ដែលជារឿងមិនធ្លាប់កើតមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ មកម្ល៉េះ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ទំនាក់ទំនងអន្តរកូរ៉េបានក្លាយទៅជាអរិភាព និងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង…ហើយភាគីខាងជើងកំពុងបង្ហាញឥរិយាបថជ្រុលនិយមបំផុត»។ គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានស្នើឱ្យមានកិច្ចពិភាក្សាយោធាជាមួយកូរ៉េខាងជើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីកំណត់ព្រំដែនច្បាស់លាស់នៅតាមបណ្តោយខ្សែបន្ទាត់កំណត់ព្រំដែនយោធា (MDL) ដើម្បីការពារការប៉ះទង្គិចគ្នាប្រដាប់អាវុធ។ ប៉ុន្តែមកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គ្រោះថ្នាក់ចរាចរណ៍កើនឡើង! ឧបនាយករដ្ឋមន្ដ្រី ស សុខា សម្រេចឲ្យនគរបាលអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ តែមិនឱ្យផាកពិន័យឡើយ គ្រាន់តែអប់រំណែនាំ

Liny Chan November 25, 2025 25/11/2025

(ភ្នំពេញ)៖ ដោយមើលឃើញពីអត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមានការកើនឡើង និងជាសញ្ញាគួរឲ្យព្រួយបារម្ភនោះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ណែនាំឲ្យនគរបាលចរាចរណ៍ អនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញជាបណ្ដើរៗ បន្ទាប់ពីការអនុវត្តនេះត្រូវបានផ្អាកសកម្មភាពមួយរយៈពេលកន្លងទៅ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងយ៉ាងដូច្នេះថា «ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឲ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ននៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។ ជាមួយនឹងការអនុវត្តរឹងបន្ដឹងច្បាប់ចរាចរណ៍នេះ លោក ទូច សុឃៈ បានអះអាងថា មន្ដ្រីនគរបាលចរាចរណ៍ មិនតម្រូវឲ្យផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍នោះទេ ពោលគ្រាន់តែធ្វើការអប់រំផ្សព្វផ្សាយ ដល់អ្នកបើកបរទាំងអស់ ឲ្យបានយល់អំពីច្បាប់ចរាចរណ៍តែប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ, រយៈពេលត្រឹមតែ ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១២០នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែង

Liny Chan November 25, 2025 25/11/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំភ្លឺ៣ចំណុច ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្តេចបានបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែង។ ខាងក្រោមនេះជាសារទាំងស្រុងរបស់សម្តេចបវរធិបតី៖ ជូនចំពោះបងប្អូនជនរួមជាតិ។ បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ […]