(ក្រចេះ)៖ អធិការដ្ឋាននគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញបំភ្លឺពាក់ព័ន្ធទៅនឹងករណី «បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួល ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥,០០០ដុល្លារ»។ អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណីមានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City។ ក្រោយពីទទួលបានព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាមកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន០៣នាក់ ដែលត្រូវបានមេការធ្វើការឃាត់ទុក។ តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ, មុនពេលកើតហេតុនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀរឱ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែល ភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង៣នាក់ ក៏បានយល់ព្រមសហការ។ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជាភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឱ្យពួកគេទាំង៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានគេចខ្លួនមិនឃើញមកធ្វើការ។ លុះដល់ថ្ងៃទី១០ […]