ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្ត ភ្នំពេញ-តាកែវ ចម្ងាយ៧៥គីឡូម៉ែត្រ

Liny Chan February 25, 2025 25/02/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តចម្ងាយ៧៥គីឡូម៉ែត្រ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណងត្រៀមរៀបចំចូលរួមអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ និងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ។ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីចូលរួមអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៅស្រុកបាទី ខេត្តតាកែវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយកមន្ទីរពេទ្យព្រះកេតុមាលា៖ រាល់ការព្យាបាល និងពិនិត្យជំងឺទាំងអស់មិនគិតកំរ៉ៃ លើកលែងតែជំងឺធ្ងន់ធ្ងរដូចជាការខ្វះឈាមទើបតម្រូវឲ្យក្រុមគ្រួសារចូលរួមសហការ

Liny Chan February 25, 2025 25/02/2025

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានប្រកាសថា រាល់ការព្យាបាល និងពិនិត្យ អេកូសាស្រ្ត ថតរស្មីអ៊ិច ជំងឺទូទៅដល់យោធិនទាំងពីររូប គឺនឹងមិនតម្រូវឲ្យគិតកម្រៃជាដាច់ខាត លើកលែងតែជំងឺធ្ងន់ធ្ងរហើយមានការខ្វះខាតឈាមអ្វីជាដើម។ ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានមានប្រសាសន៍ថា ការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំជំនាន់មុន បានធ្វើឲ្យមន្ទីរពេទ្យព្រះកេតុមាលាមានការអភិវឌ្ឍជាបន្តបន្ទាប់ លើផ្នែកធនធានមនុស្ស ការសាងសង់ អាគារព្យាបាល និងបំពាក់ឧបករណ៍សម្ភារៈទំនើបៗជាច្រើន។ លោកបានបន្តថា ក្នុងឆ្នាំ២០២៤នេះ លោក ម៉ឹង ពន្លក ក៏ដូចជានាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់អនុសាសន៍ ដើម្បីជំរុញការអភិវឌ្ឍមន្ទីរពេទ្យព្រះកេតុមាលា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយបានធ្វើនូវសហប្រតិបត្តិការរវាងមន្ទីរពេទ្យព្រះកេតុមាលា ជាមួយមន្ទីរពេទ្យយោធា ១៧៥កងទ័ព ប្រជាជនវៀតណាម និងជាមួយសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កងទ័ពជើងទឹក កងទ័ពរំដោះប្រជាជនចិននៅសៀងហៃ។ លោកនាយកមន្ទីរពេទ្យ បានបន្ថែមទៀតថា «ចំពោះភារកិច្ចសង្រ្គោះព្យាបាលយោធិនទាំងពីរភេទ ដោយឈរលើគោលនយោបាយមិនយកកម្រៃព្យាបាលនិងសេវាផ្សេងៗ ដូចជាការមកពិនិត្យជំងឺ ថត អេកូសាស្រ្ត ថតកម្មរស្មីអ៊ិច ស៊ីធីស្កែន ព្យាបាលជំងឺគ្រប់ប្រភេទមួយចំនួន ឬពិនិត្យសុខភាពសិក្ខាកាមទៅរៀននៅបរទេស និងកងទ័ពដែលទៅចូលរួមរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិជាដើមនោះ […]

ឧត្តមសេនីយ៍ត្រី អេង ហ៊ី៖ ជនល្មើសដែលសមត្ថកិច្ចបង្ក្រាបក្នុងករណីប្លន់នៅក្រុងកំពង់ចាម មិនមែនជាអតីតមន្ត្រីកងរាជអាវុធហត្ថនោះទេ

Liny Chan February 25, 2025 25/02/2025

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបក្នុងករណីប្លន់ប្រជាពលរដ្ឋនៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម មិនមែនជាអតីតមន្ត្រីកងរាជអាវុធហត្ថនោះទេ ដូច្នេះសូមសាធារណជនកុំមានការច្រឡំឱ្យសោះ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា បើតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម «ថ្ងៃនេះវេលាម៉ោង ៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យ របួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។ ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យម្នាក់»។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្ថែមថា ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេស៊ីល មុខរបរអ្នករត់តាក់ស៊ី និងជាបុគ្គលិកក្រុមហ៊ុនមួយ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្មនៅពន្ធនាគារត្រពាំងផ្លុង។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានគូសបញ្ជាក់ថា ជនសង្ស័យបានអះអាងថា ខ្លួនបានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ […]

នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភថវិកា១,០០០ដុល្លារ ជូននគរបាលដែលរងរបួស ក្នុងប្រតិបត្តិការបង្ក្រាបចោរប្លន់ប្រដាប់អាវុធនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

Liny Chan February 25, 2025 25/02/2025

(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន១,០០០ដុល្លារ ជូនមន្ដ្រីនគរបាលម្នាក់ ដែលរងរបួសក្នុងប្រតិបត្តិការបង្ក្រាបចោរប្លន់ប្រដាប់អាវុធ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ថវិការបស់នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នាំយកទៅប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល ដែលរងរបួសធ្លាយឆ្អឹង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ សូមជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនៅស្រុកកំពង់សៀម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ និងក្មេងតូចម្នាក់។ បើតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី, ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើខ្លាចបាត់បង់ប្រទេស កូនខ្មែរត្រូវចាប់ផ្ដើមពីពង្រឹងខ្លួនឯង មានម្ចាស់ការ និងការពារអ្វីដែលមាន, គ្មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរនោះទេ!

Liny Chan February 25, 2025 25/02/2025

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើខ្លាចបាត់បង់ប្រទេស កូនខ្មែរទាំងអស់ត្រូវចាប់ផ្ដើមពីពង្រឹងខ្លួនឯង ធ្វើឱ្យមានភាពម្ចាស់ការ និងការពារអ្វីដែលខ្លួនមាន ហើយគ្មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរនោះទេ។ ការដាក់ទិសដៅ និងខំពង្រឹងខ្លួនឯង គឺជាការធ្វើពិតប្រាកដដើម្បីពង្រឹងជាតិខ្មែររបស់យើង។ ការថ្លែងរបស់សម្ដេចមហាបវរធិបតី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រូវការការចូលរួមផ្សព្វផ្សាយបន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានទាំងអស់ និងគ្រប់កម្រិត ដើម្បីបង្ហាញឱ្យអន្តរជាតិបានស្គាល់កម្ពុជាកាន់តែច្បាស់ ព្រោះថា លឺ១០០០ដង មិនស្មើឃើញម្ដងឡើយ នៅលើព័ត៌មាន នៅលើប្រព័ន្ធអនឡាញ ការផ្សព្វផ្សាយមានច្រើន ជាពិសេសធម្មតាលើប្រព័ន្ធអនឡាញ មិនខុសពីស្រុកគេទេ ព័ត៌មានល្អ មិនសូវមាននរណាចាប់អារម្មណ៍ទេ តែព័ត៌មានខូចមួយគឺគេផ្សាយពេញពិភពលោក។ យើងត្រូវរួមគ្នា ដើម្បីផ្សព្វផ្សាយនូវចំណុចល្អរបស់យើងឱ្យបានច្រើន ហើយនេះហើយគឺជាអ្វីដែលជាកិច្ចការសំខាន់ ផ្សព្វផ្សាយជាក់ស្ដែងគឺការធ្វើជាក់ស្ដែង នៅក្នុងការប្រទាក់ក្រឡាជាមួយភ្ញៀវស្វាគមន៍គ្រប់គ្នា និងភាពកក់ក្ដៅ និងភាពទុកចិត្ត អាជ្ញាធររបស់យកចិត្តទុកដាក់ធ្វើឱ្យខេត្តមានអនាម័យ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសខ្លះវា-យប្រហារកម្ពុជាថា អសន្ដិសុខ ប៉ុន្ដែនៅពេលក្រុមហ៊ុនដែលគ្រោងបង្កើតកម្មវិធី ឬវិនិយោគនៅកម្ពុជាចូលមកឃើញច្បាស់ថា កម្ពុជាប្រទេសសុវត្ថិភាពទៅវិញ, នេះជាមោទកភាពជាតិ ដោយសារស្ថេរភាពសន្ដិសុខ​​​

Liny Chan February 25, 2025 25/02/2025

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា មានប្រទេសខ្លះបានវាយប្រហារប្រទេសកម្ពុជាថា ជាប្រទេសអសន្ដិសុខ មិនចង់ឲ្យក្រុមហ៊ុនលើពិភពលោកចូលមកកម្ពុជានោះទេ ប៉ុន្ដែនៅពេលក្រុមហ៊ុនដែលគ្រោងនឹងបង្កើតកម្មវិធី ឬគ្រោងវិនិយោគនៅកម្ពុជា បានមកដល់ដោយផ្ទាល់បានឃើញច្បាស់ថាកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាពទៅវិញ, នេះជាមោទនភាពជាតិ ដោយសារស្ថេរភាពសន្ដិសុខ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចបានអញ្ជើញ ជាអធិបតីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South​-East Asia នៅខេត្តសៀមរាប នៅថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី​បានថ្លែងឲ្យដឹងថា ប៉ុន្ដែថ្ងៃមុននេះកម្ពុជាបានរៀបចំកម្មវិធីខ្នាតអន្ដរជាតិមួយ គឺពិព័រណ៍គ្រឿងអលង្ការ BVLGARI ដែលមានតម្លៃរហូតដល់១៥០លានដុល្លារ ដើម្បីមកដាក់តាំងបង្ហាញនៅកម្ពុជា។ ក្នុងនោះសម្រាប់ភ្ញៀវដែលបានចូលរួមសុទ្ធសឹងតែជាអ្នកមាន និងជាអ្នកធំៗ[……]។ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្រាប់កម្មវិធីខ្នាតអន្ដរជាតិ តាំងពិព័រណ៍គ្រឿងអលង្ការ BVLGARI ដែលបានរៀបចំនៅកម្ពុជាទទួលបានជោគជ័យនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់ម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផលធំៗ ហើយគ្រោងនឹងចូលមករៀបចំកម្មវិធីនានានៅកម្ពុជា។ សម្ដេចមហាបវរធិបតីបានបន្ដថា ក្រុមហ៊ុនធំៗដែលចុះមកកម្ពុជា បានរៀបចំស្លៀកសម្លៀកបំពាក់ខ្មែរ ផ្សព្វផ្សាយពាសពេញពិភពលោក នេះជាមោទនភាពរ​បស់យើង មិនមែនត្រឹមខេត្តសៀមរាបនោះទេ ប៉ុន្ដែអ្វីដែលជាការផ្សព្វផ្សាយ គឺធាតុពិតនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាធ្វើ​ ឲ្យពិភពលោកបានស្គាល់ […]

កម្លាំងនគរបាល និងអាវុធហត្ថខេត្តកំពង់ចាម រួមគ្នាបង្ក្រាបក្រុមចោរប្លន់នៅស្រុកកំពង់សៀម, នគរបាលម្នាក់រងរបួសដោយសារក្រុមជនល្មើសបា-ញ់តដៃ ខណៈក្រុមជនសង្ស័យ ៥នាក់ត្រូវចាប់ខ្លួន

Liny Chan February 25, 2025 25/02/2025

(កំពង់ចាម)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធនៅស្រុកកំពង់សៀម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ និងក្មេងតូចម្នាក់។ បើតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី, ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ក្រោយកិច្ចប្រតិបត្តិការ លោកបានចុះមកសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិការបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ចំនួន១,០០០ដុល្លា មកប្រគល់ជូនកម្លាំង ដែលត្រូវរបួស និងក្រុមគ្រួសារផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលគេប្រើពាក្យសម្ដីវាយប្រហារយើង ត្រូវប្រែក្លាយសម្ដីនោះជាថាមពលដែលធ្វើឱ្យយើងខ្លាំងជាងមុន ជាជាងអង្គុយកើតទុក្ខ 

Liny Chan February 25, 2025 25/02/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់បណ្ដាលបញ្ញាវ័ន្តនៅពេលជួបបញ្ហាប្រឈម កុំបោះបង់ ត្រូវស្វែងរកវិធីដោះស្រាយ ទាំងការសិក្សា និងការងារ ហើយការដែលអាចជោគជ័យបាន លុះត្រាតែយើងមិនយកចិត្តទុកដាក់ខ្លាំងចំពោះពាក្យសម្ដីអ្នកដទៃ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើនាឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប។ ឆ្លៀតនាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី​ បានថ្លែងចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងដែលសម្តេចបានជួប ដើម្បីជាគុណវឌ្ឍិបន្ថែមសម្រាប់និស្សិត បញ្ញាវ័ន្តយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ទាំងក្នុងការសិក្សា និងក្នុងកិច្ចការងារ។ ក្នុងនោះ សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមជានាយករដ្ឋមន្ត្រី មិនខុសប្លែកអ្វីពីបងប្អូននោះទេ គ្រាន់តែខ្ញុំមានទំនួលខុសត្រូវលើការងារ​ច្រើនជាងបងប្អូន ហើយការប្រឈមនឹងការងារនេះ បងប្អូនក៏នឹងជួបផងដែរ…។ អ្វីដែលសំខាន់នៅពេលដែលបងប្អូនជួបបញ្ហា សូមកុំបោះបង់ ត្រូវព្យាយាមរកដំណោះស្រាយ ហើយត្រូវធ្វើជាមនុស្សខ្វះកន្លះកែវពេញទឹក ជាងធ្វើជាមនុស្សទឹកពេញកែវ..»។ បន្ថែមពីនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កុំខ្លាចថាគេនឹងបំពានយើង សំខាន់តើយើងព្រមឱ្យគេបំពានឬទេ ហើយពេលគេបំពានកុំអង្គុយកើតទុក្ខ ត្រូវព្យាយាមធ្វើការងាររបស់ខ្លួនឱ្យបានល្អ បញ្ចេញស្នាដៃរបស់ខ្លួន នេះហើយជាការប្រកាន់ទស្សនៈវិជ្ជមាន។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កុំគិតតែពីបញ្ហា តែរកដំណោះស្រាយ ហើយអ្វីដែលសំខាន់នោះ​ […]

ករណីនគរបាលខេត្តសៀមរាប និងពលរដ្ឋប្រើហិង្សាដាក់គ្នា ត្រូវបានសម្របសម្រួលបញ្ចប់ដោយភាគីទាំងពីរទទួលស្គាល់កំហុសរៀងខ្លួន, តែនគរបាលត្រូវអង្គភាពដាក់ពិន័យ

Liny Chan February 25, 2025 25/02/2025

(សៀមរាប)៖ ករណីនគរបាលខេត្តសៀមរាបម្នាក់ និងប្រជាពលរដ្ឋម្នាក់ បានប្រើប្រាស់អំពើហិង្សាដាក់គ្នាផ្ដើមចេញពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចស្ដុបសាលាគ្រួស ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្របសម្រួលបញ្ចប់ដោយភាគីទាំងពីរទទួលស្គាល់កំហុសរៀងៗខ្លួន។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ករណីហិង្សាស្រាលដែលបានកើតឡើងនេះព្រោះតែភាពទាំងពីរនេះ បើកបរមានជាតិអាកុលក្នុងខ្លួន និងមិនគោរពសិទ្ធិអាទិភាព។ តែយ៉ាងណានៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ករណីខាងលើនេះគូ ភាគីទាំងពីរបានទទួលស្គាល់កំហុសរៀងៗខ្លួន និងបានសម្របសម្រួលគ្នាបញ្ចប់ទំនាស់រួចរាល់។ ចំពោះមន្ដ្រីនគរបាលជាតិ និងប្រជាពលរដ្ឋ ដែលមន្ដ្រីជំនាញចរាចរណ៍ផ្លូវគោក បានរកឃើញជាតិអាកុលនោះ គឺអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តតាមអនុក្រឹត្យលេខ៣៩ ត្រង់មាត្រា១០ លើអ្នកបើកបររថយន្ត និងមាត្រា៦ លើអ្នកបើកបរម៉ូតូ។ លើសពីនេះ មន្ដ្រីនគរបាលជាតិទាំងពីររូបខាងលើ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ ចាត់ក្រុមប្រឹក្សាវិន័យឲ្យពិនិត្យ និងចាត់ចែងតាមបទវិន័យនគរបាលជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News