(សៀមរាប)៖ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសាធារណជន និងភ្ញៀវទេសចរ។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងសត្វឆ្នាំទាំង១២ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងវិស័យអប់រំដល់សាធារណជនឲ្យកាន់តែទូលំទូលាយ។ លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅរបស់គម្រោងតុក្កតាយក្ស បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ មានតុក្កតាយក្សចំនួន៩ធំៗ ដែលជាតួអង្គនៅក្នុងរឿងទេវកថា និងរាមកេរ្តិ៍។ ក្នុងនោះដែរ មាន៖ ១- ទេពមច្ឆា, ២- គ្រុឌ, ៣- ហនុមាន (រចនាបទ បន្ទាយស្រី), ៤- នាគ (រចនាបទ បាយ័ន), ៥- តោ (រចនាបទ សំបូរព្រៃគុ), ៦- ព្រះគណេស, ៧- នាងកន្នរី, ៨- មករ និង៩- អាសុរ (រចនាបទ បាយ័ន) ដែលកំពុងតំឡើងដោយក្រុមកុមារប្រមាណ ៦៥០នាក់ ដែលមកពីសាលារដ្ឋ […]