ហ្វីលីពីន គ្រោងបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅក្នុងប្រទេសកម្ពុជា
Liny Chan
February 22, 2025
22/02/2025
(កណ្ដាល)៖ កម្ពុជា-ហ្វីលីពីន គ្រោងនឹងបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ច, លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «ស្ថានទូតហ្វីលីពីន បានជួយទាក់ទាញ់ សាលាហ្វឹកហាត់អាកាសចរណ៍ពីហ្វីលីពីន ដើម្បីចូលសហការជាមួយខាងយើង (កម្ពុជា) […] យើងបានចុះ MoU រួចហើយ យើងនឹងបញ្ជូនការងារនេះ ចំពោះអ្នកចង់រៀនសូត្រ ក្នុងការជួសជុលយន្ដហោះ»។ បន្ថែមពីនោះទៀត លោកឧកញ៉ា ឆារស៍ វ៉ាន់ […]