ព័ត៌មានជាតិ

UPDATE: ខ្មាន់កាំ.ភ្លើងជនជាតិចិន ដែលបា.ញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាននៅក្រុងប៉ោយប៉ែត, សរុបឃាត់ខ្លួនបាន ៤នាក់ និងរថយន្ដធ្វើសកម្មភាព

Liny Chan February 15, 2025 15/02/2025

(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងនគរបាល សហការគ្នាស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនចំនួន៣នាក់ (ខ្មាន់កាំភ្លើងអ្នកបាញ់ផ្ទាល់) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឃាត់បាននៅរាជធានីភ្នំពេញម្នាក់ សរុបចំនួន៤នាក់ដែលត្រូវបានចាប់ខ្លួន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែកុម្ភៈនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា រហូតមកទល់ពេលនេះ ខ្មាន់កាំភ្លើង និងបក្ខពួក ចំនួន៤នាក់ (ខ្មែរម្នាក់ជាអ្នកបើកឡាន) ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះចាប់ខ្លួននៅចំណុចភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ ដកហូតរថយន្ដមួយគ្រឿង ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនៅរាជធានីភ្នំពេញ ចាប់ខ្លួនបានម្នាក់។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ប្រតិបត្តិការយ៉ាងដុតដៃដុតជើងបន្ទាប់ពីវេលាកើតហេតុ គឺអនុវត្តតាមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ជាមួយគ្នានេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដកហូតឡានមែសឺដែសពណ៌ខ្មៅមួយគ្រឿងរបស់ជនល្មើសផងដែរ នៅបុរីហាយលែន […]

UPDATE: ករណីជនជាតិចិនបា.ញ់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចំណោមបក្ខពួកផ្សេងទៀត ពាក់ព័ន្ធករណីបាញ់ នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើងប៉ុន្មានម៉ោង ក្រោយកើតហេតុនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ សូមជម្រាបថា ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដោយដកស្រង់សម្ដីរបស់សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមកាមេរ៉ាសុវ​ត្ថិភាព គេឃើញមានជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន៣គ្រាប់ ទើបឡើងចូលរថយន្ដជិះគេចខ្លួនបាត់។ ករណីនេះ បានកើតឡើងនៅពេលចិន២នាក់ បានដើរទៅភ្ជង់អ្នកនៅក្នុងឡាន។ ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ខែដំបូងឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករសម្រេចបានជិត ៦ម៉ឺនតោន ទទួលបានចំណូល ៤៨លានដុល្លារ

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ កម្ពុជានាំចេញអង្ករសម្រេចបានចំនួន ៥៩ ០៨៦តោន ទទួលបានចំណូលចំនួន៤៨.០៣លានដុល្លារ ក្នុងរយ:ពេល១ខែ នៃឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា «ក្នុងរយៈពេល១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន៥៩ ០៨៦តោន សម្រេចបាន ៤៨.០៣លានដុល្លារអាមេរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៣៩ និងនាំចេញទៅកាន់គោលដៅចំនួន៤៥គោលដៅ»។ ក្នុងនោះក៏បាននាំទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន២៩.៧៩លានដុល្លារសហរដ្ឋអាមេរិក, បាននាំចេញទៅកាន់ប្រទេសចិន និងហុងកុងចំនួន៣ ៧៧២តោន គិតជាទឹកប្រាក់ចំនួន២.៥៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៤ប្រទេស បានបរិមាណចំនួន៩ ៤១៣តោន គិតជាទឹកប្រាក់ចំនួន ៧.៣១លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក, មជ្ឈឹមព៌ា, អាមេរិក, កាណាដា, អូស្ត្រាលី, ញ៉ូហ្សេឡេន បានចំនួន៩ ១៨៧តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះចំពោះប្រភេទអង្ករ ដែលបាននាំចេញរួមមាន៖ […]

មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម៖ មិនទាន់មានសញ្ញាណាមួយ ដែលរដ្ឋបាលលោកត្រាំ ដំឡើងពន្ធនាំចូលទំនិញពីកម្ពុជា, ទំនិញកម្ពុជា ទំនងជាមិនមែនជាគោលដៅដំឡើងពន្ធរបស់ ត្រាំ ឡើយ

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ ដែលរដ្ឋបាលលោក ត្រាំ ធ្វើការដំឡើងពន្ធលើផលិតផលរបស់កម្ពុជានោះទេ ហើយកម្ពុជាទំនងមិនមែនជាគោលដៅរបស់លោកត្រាំ ឡើយ គោលដៅរបស់ត្រាំ គឺប្រទេសចិន។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មធ្វើឡើងក្នុងកិច្ចពិភាក្សាកម្មវិធី Fresh Business របស់ទូរទស្សន៍ Fresh News ដែលជជែកលើប្រធាទបទ៖ «ឥទ្ធិពលជំរុញកំណើនពាណិជ្ជកម្មកម្ពុជា»។ អាមេរិកជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា នៅឆ្នាំ២០២៤កម្ពុជានាំចេញទៅអាមេរិកសម្រេចបានទឹកប្រាក់ខ្ទង់ ១០ពាន់លានដុល្លារកើនជាង ១១ភាគរយ មានចំណែកជាង ៣៧ភាគរយនៃការនាំចេញសរុប ខណៈអាមេរិកនាំចេញមកកម្ពុជាវិញ មានតែជាង ២៦០លានដុល្លារប៉ុណ្ណោះ។ តែយ៉ាងណាបើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ទំនិញរបស់កម្ពុជាដែលនាំចេញទៅអាមេរិកសុទ្ធសឹងតែបង់ពន្ធ ហើយកម្ពុជាទម្លាប់ទៅហើយក្នុងការនាំចេញទៅអាមេរិកដោយបង់ពន្ធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមស្តាប់ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖

ជនជាតិមួយក្រុមប្រដាប់ដោយអាវុធ AK បា-ញ់នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដោយដកស្រង់សម្ដីរបស់សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមកាមេរ៉ាសុវ​ត្ថិភាព គេឃើញមានជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន៣គ្រាប់ ទើបឡើងចូលរថយន្ដជិះគេចខ្លួនបាត់។ ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ។ នៅពេលនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថ កំពុងបន្ដសួរនាំ និងស្រាវជ្រាវនៅតំបន់កើតហេតុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ អំពាវនាវក្មួយៗយុវជន យុវនារីទាំងអស់ សូមកុំយកថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ ធ្វើឱ្យប្រាស់ចាកដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសង្គមជាតិ

Liny Chan February 14, 2025 14/02/2025

(ពោធិ៍សាត់)៖ លោកស្រី ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអំពាវនាវលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនជន យុវនារីទាំងអស់ សូមកុំយកថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ ធ្វើឱ្យប្រាស់ចាកដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់បុគ្គល និងសង្គមជាតិ។ លោកស្រីបានអំពាវនាវបែបនេះ ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ក្រៅផ្លូវការ ជាមួយបណ្តាញព័ត៌មាន Fresh News និងទូរទស្សន៍ជាតិខេត្តពោធិ៍សាត់។ លោកស្រី ប៉ុក ណាឌី បានថ្លែងថា ក្នុងនាមជាអភិបាលរងខេត្ត ទទួលបន្ទុកខាងកិច្ចការនារី ក៏ដូចជាខាងវប្បធម៌ និងសាសនា និងក្នុងនាមជាតំណាងឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជាតំណាងឱ្យមន្ត្រីរាជការ នៅខេត្តពោធិ៍សាត់ទាំងមូល លោកស្រីសូមយកឱកាសនេះ ជម្រាបជូនក្មួយៗ ក្រុមយុវជន យុវនារីទាំងអស់ឱ្យបានជ្រាបថា ទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈនេះ គឺជាទិវាបង្ហាញអំពីគុណតម្លៃ នៃការគោរព ការស្រឡាញ់ និងការដឹងគុណដល់មនុស្ស ដែលមានតម្លៃចំពោះយើង ដូចជាជីដូនជីតា ឪពុកម្តាយ ស្វាមីភរិយា បងប្អូន មិត្តភក្តិ និងអ្នកដែលជាទីស្រលាញ់របស់យើងគ្រប់គ្នា […]

ក្រោយបទបញ្ជាស្នងការនគរបាលរាជធានីភ្នំពេញ, Logo បិទលើឡានដឹកទំនិញ និងឡានដឹកដីមួយចំនួនត្រូវបានបកចេញ

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ បន្ទាប់ពីបទបញ្ជាឲ្យស្រាវជ្រាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ Logo ដែលមានអក្សរ «NC» ត្រូវបានអ្នកគ្រប់គ្រងគេនោះណែនាំឲ្យបកចេញជាបន្ដបន្ទាប់ ដើម្បីកុំឲ្យមានជាប់ពាក់ព័ន្ធដល់អ្នកនៅខាងក្រោយ។ បើទោះបី Logo «NC» ត្រូវបានដោះចេញក៏ពិតមែន ប៉ុន្ដែអ្នកដែលនៅពីខាងក្រោយនេះ បានណែនាំដល់ម្ចាស់រថយន្ដទាំងអស់បង់លុយប្រចាំខែឲ្យគេថា ក្នុងករណីមាននគរបាលចរាចរណ៍ ចាប់ ឬឃាត់នៅគោលដៅណាត្រូវទាក់ទងតាមខ្សែបណ្ដោយលេខទូរស័ព្ទដែលគេផ្ដល់ឲ្យ ដើម្បីគេចេញអន្ដរាគមន៍ដោះភ្លាមៗតែម្ដង។ សូមរំលឹកថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវបន្ទាន់មួយ ក្រោយធ្លាយព័ត៌មានថាមាន Logo មួយចំនួនបានបិទលើឡានដឹកទំនិញ និងឡានដឹកដីជាដើម ដើម្បីទទួលបានសិទ្ធិអាទិភាពចេញចូលក្រុង និងស្រួលបើកបរពេលជួបគោលដៅនគរបាលចរាចរណ៍នីមួយៗ។ ការចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនេះ បានកើតមានឡើងក្រោយ មានព័ត៌មានមួយចំនួន ត្រូវបានទម្លាយថា សម្រាប់ឡានដឹកទំនិញ ឡានដឹកដី និងឡានដឹកខ្សាច់ជាដើម ម្ចាស់ឡានស្វែងរកស្លាក Logo មកបិទលើឡានរបស់ខ្លួននោះ មានភាពងាយស្រួលចេញចូលក្រុង ហើយតាមគោលដៅចរាចរណ៍ដែលកម្លាំងនគរបាលឈរជើង មានភាពងាយស្រួល ពោលគ្រាន់តែឃើញស្លាក Logo ទាំងនេះ គឺមិនសូវជាចាប់អារម្មណ៍ និងមិនចាប់ផាកពិន័យនោះឡើយ […]

ក្រសួងវប្បធម៌ នឹងចាត់វិធានការលើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ លើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម។ នៅក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការមួយគួរឱ្យគោរព និងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួនក្នុងបណ្តាញសង្គម ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។ ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ […]

ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពី ការការពារជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការការពារជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់នូវវិធានការ ដូចខាងក្រោម៖* ហាមឃាត់ការរើសអើងចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ ការបន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ* បើកផ្តល់ប្រាក់ឈ្នួលសរុបអំឡុងពេលសម្រាកលំហែមាតុភាពជូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឱ្យបានមុនពេលសម្រាកលំហែមាតុភាព* មិនត្រូវព្យួរកិច្ចសន្យាការងារកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុង រយៈពេល ៩ខែ ក្រោយការសម្រាកលំហែមាតុភាព លើកលែងតែជាការព្យួរកិច្ចសន្យាការងារ ទាំងស្រុងនៅក្នុងផ្នែកណាមួយនៃសហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិតទាំងអស់* ត្រូវបានលើកទឹកចិត្តឱ្យបន្តកិច្ចសន្យាការងារដោយស្វ័យប្រវត្តិចំពោះកម្មករនិយោជិតជាស្ត្រីមាន ផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ឆ្នាំ ក្រោយសម្រាលកូន* ហាមឃាត់រាល់ការបញ្ឈប់ពីការងារចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិត ជាស្ត្រីក្នុងរយៈពេល ១ឆ្នាំ ក្រោយសម្រាលកូន លើកលែងតែមានការប្រព្រឹត្តកំហុសធ្ងន់* ត្រូវស្នើសុំការពិនិត្យ និងសម្រេចជាមុនពីអធិការការងារក្នុងការបញ្ឈប់ពីការងារចំពោះកម្មករ និយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ឆ្នាំក្រោយសម្រាលកូន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងការងារ៖

ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រាប់ពលរដ្ឋកុំឲ្យសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់, បើមានការគំរាមកំហែងប្ដឹងមកសមត្ថកិច្ច

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ពីក្រុមកម្ចីអនឡាញខុសច្បាប់ កុំសងប្រាក់ត្រឡប់ទៅក្រុមនោះវិញ ព្រោះក្រុមនោះក៏ជាក្រុម ដែលធ្វើសកម្មភាពខុសច្បាប់ដូចគ្នា។ ក្នុងឱកាសអញ្ជើញជាអធិបតី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» លោកអភិសន្ដិបណ្ឌិត បានអះអាងថា ក្រុមកម្ចីអនឡាញខុសច្បាប់នោះ ភាគច្រើនជាជនជាតិចិន។ បើតាមលោកអភិសន្ដិបណ្ឌិត ស សុខា, កន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ ហើយនៅពេលមិនសងប្រាក់ត្រឡប់ទៅវិញក្រុមនោះតែងគំរាមកំហែង បង្ហោះរូបភាពអ្នកខ្ចីនោះជាដើម។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ក្នុងករណីប្រជាពលរដ្ឋរងនូវការគំរាមកំហែងជាមួយពីក្រុមកម្ចីអនឡាញខុសច្បាប់ លោកលើកទឹកចិត្តឲ្យប្ដឹងមកសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវចាត់វិធានការច្បាប់។ ក្នុងន័យនេះ លោកក៏បានណែនាំដល់សមត្ថកិច្ចជំនាញ បន្ដស្រាវជ្រាវចាត់វិធានការក្រុមដែលបង្កើតកម្ចីអនឡាញខុសច្បាប់ទាំងអស់នេះ។ បន្ថែមពីនេះ លោកអភិសន្ដិបណ្ឌិត ស សុខា ក៏បានណែដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដយកចិត្តទុកដាក់ករណីក្រុមល្បែងអនឡាញខុសច្បាប់ផងដែរ ពិសេសករណីផ្ញើសារមកញុះញង់ អូសទាញឲ្យបង្កើតគណនីលេងល្បែង ពោលសូម្បីតែទូរស័ព្ទរបស់លោកផ្ទាល់ ក៏មានអ្នកផ្ញើសារមករៀងរាល់ថ្ងៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News