ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចបង្ក្រាបទឹកឃ្មុំក្លែងក្លាយជិត២០តោន ដែលគ្មានប្រភពច្បាស់លាស់នៅខណ្ឌច្បារអំពៅ, ម្ចាស់ទីតាំងជនជាតិវៀតណាមត្រូវបានឃាត់ខ្លួន

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ដ្រីសាខា ក.ប.ប រាជធានីភ្នំពេញ និងមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុក ទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ។ ក្នុងការត្រួតពិនិត្យជាក់ស្តែង ក្រោមការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០គីឡូក្រាម។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់ អាចជាផលិតផលក្លែងបន្លំប្រភព លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុនរួចធ្វើការបិទផ្លុំបេរ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម និងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។ ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមរួមគ្នាគោរពច្បាប់ទាំងអស់គ្នា ដើម្បីលើកកម្ពស់កិតិ្តយស កេរ្ត៍ឈ្មោះរបស់កម្ពុជា ក៏ដូចជាទំនុកចិត្តពីអ្នកវិនិយោគទុន ហើយបើមានព័ត៌មាន ឬក៏សង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា៕ ផ្ដល់សិទ្ធិដោយ៖ […]

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ គុណភាពខ្យល់គឺ «ល្អ»

Liny Chan February 14, 2025 14/02/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.០៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តរតនគិរី ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ, ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ, ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន, ពណ៌ទឹកក្រូចៈ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

មន្ត្រីបរិស្ថាន និងអាជ្ញាធរ ចុះចាត់វិធានការលើរោងចក្រកែច្នៃស្វាយដែលជះក្លិនស្អុយ និងបង្ហូរកាកសំណល់ចូលប្រឡាយធម្មជាតិ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

Liny Chan February 13, 2025 13/02/2025

(កំពង់ស្ពឺ)៖ មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានទៅមើលជាក់ស្តែង និងណែនាំឱ្យរោងចក្រកែច្នៃស្វាយដែលជះក្លិនស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថានជុំវិញ ត្រូវអនុវត្តវិធានការ កម្ចាត់ក្លិនស្អុយជាបន្ទាន់ និងការពារផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សជិតខាង និងបរិស្ថានតទៅទៀត។ សូមរំឭកថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្លិនស្អុយអាសោចរាប់ខែកន្លងមករង់ចាំមើលចំណាត់ការលើកទី២របស់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ជាពិសេសជំនាញបរិស្ថានដោយផ្ទាល់ ចំពោះរោងចក្រផលិត ដំណាប់ស្វាយមួយកន្លែងឈ្មោះ សានផ្លាស អ៉ីនធើណេសិនណល ឯ.ក មានទីតាំងនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយរងការរិះគន់ពីប្រជាពលរដ្ឋនេះហើយ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈន់ ឈៀហេង ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងមន្ត្រីមូលដ្ឋាន បានចុះដល់ទីតាំងចក្រផ្ទាល់ និងបានដើរត្រួតពិនិត្យរកការពិតប្រភពទឹកស្អុយជុំវិញរោងចក្រក៏បានប្រទះឃើញមានការបង្ហូរទឹកកាកសំណល់ស្អុយចូលក្នុងប្រឡាយតាហោពិតប្រាកដមែន ។ លោក ឈុន ឈៀហេង បានឱ្យដឹងថា មន្ត្រីជំនាញរួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុកសំរោងទងបានចុះអន្តរាគមន៍បន្ទាន់ គ្រាដែលទទួលបានការណែនាំពីរដ្ឋបាលខេត្ត និងមន្ទីរសាមី លើរោងចក្រកែច្នៃផ្លែឈើយីហោ សាន់ផ្លាស អ៉ិនធើណាសិនណល ដើម្បីរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យមានក្លិនស្អុយជះភាយខ្លាំងរំខានការរស់នៅ និងការសិក្សារបស់សិស្ស ហើយក៏បង្កជាទឹកកខ្វក់ដែលប៉ះពាល់ដល់មច្ឆជាតិ។ ប្រធានការិយាល័យគាំពារបរិស្ថានបានបន្ថែមថា ជំនាញបានរកឃើញថា ពិតជាមានការបង្ហូរកាកសំណល់មួយចំណែកពីរោងចក្រចូលទៅទីសាធារណៈ និងប្រឡាយមេតាហោពិតប្រាកដ។ […]

ស្ថានភាពប្រាក់រៀលនៅដើមឆ្នាំនេះបង្ហាញសញ្ញាកាន់តែល្អ និងមានតម្លៃជាងមុន ដោយអត្រាប្តូរប្រាក់ ១ដុល្លារស្នើនឹង៤ពាន់រៀល

Liny Chan February 13, 2025 13/02/2025

(ភ្នំពេញ)៖ ប្រាក់រៀលដែលកន្លងមកធ្លាប់តែស្ថិតក្នុងអត្រាប្តូរប្រាក់ ១ដុល្លារស្មើនឹងជាង៤១០០រៀល ឬទាបជាងនេះតិចតួចនោះ នៅពេលបច្ចុប្បន្ននេះ អត្រាប្តូរប្រាក់រៀលបានធ្លាក់ចុះមកក្នុងរង្វង់ ១ដុល្លារ ស្មើនឹង៤០០០រៀល​ ដែលបង្ហាញថា ស្ថានភាពប្រាក់រៀលកាន់តែល្អ និងមានតម្លៃជាងមុន។ យោងតាមអត្រាប្តូរប្រាក់ ដែលចេញផ្សាយដោយបណ្តាធនាគារ​មួយចំនួន នកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អត្រាប្តូរប្រាក់១ដុល្លារស្មើនឹង ៤០០០រៀល ខណៈនៅធនាគារខ្លះទាបជាង ៤០០០រៀលទៅទៀត។ ការឡើងថ្លៃនៃប្រាក់រៀលនេះ គេសង្កេតឃើញតាំងពីចុងឆ្នាំ២០២៤​។ តាមការកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​អត្រាប្តូរប្រាក់រៀលស្ទើរតែមិនដែលធ្លាក់ចុះដល់ ៤០០០រៀលនោះទេ។ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ការឡើងថ្លៃនៃប្រាក់រៀលនេះ គឺដោយសារកំណើនសេដ្ឋកិច្ច វិធានការរបស់ធនាគារជាតិ និងការគ្រប់គ្រងបានល្អនៅក្នុងវិស័យរូបិយវត្ថុ ​របស់អាជ្ញាធររូបិយវត្ថុជាតិ រួមទាំងតម្រូវការប្រាក់រៀលកើនឡើង។ លោកបានកត់សម្គាល់ថា រៀងរាល់ត្រីមាសទី១នៃឆ្នាំនីមួយៗ ប្រាក់រៀលតែងតែមានតម្លៃ ដោយសារតម្រូវការប្រាក់រៀលកើនឡើង និងស្របពេលដែលក្រុមហ៊ុនសហគ្រាសនានាបង់ពន្ធជូនរដ្ឋ ដែលធ្វើឡើងជាប្រាក់រៀល។ ​ ​ការរក្សាបាននូវស្ថេរភាពល្អ នៃប្រាក់រៀលនេះ គឺជាជោគជ័យមួយ […]

ក្នុងរយៈពេល១ខែ ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលជំងឺដល់កុមារប្រមាណ ១០ម៉ឺននាក់

Liny Chan February 13, 2025 13/02/2025

(ភ្នំពញ)៖ តាមរយៈការបង្ហាញពីតួលេខព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានកុមារចំនួន ៨៨,៦៤៨នាក់ បានមកទទួលការពិនិត្យ និងព្យាបាលក្នុងផ្នែកជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន ១៥,៤៦៥នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ មានចំនួន ២៨២នាក់ មានជំងឺគ្រុនឈាន និង ២,៦៦២ ត្រូវបានទទួលការវះកាត់។ ដោយឡែកស្រ្តីមានផ្ទៃពោះចំនួន ៨,៥៦៦នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងមកសម្រាលកូនចំនួន ១,៧១៦នាក់ផងដែរ។ សូមបបញ្ជាក់ថា រាល់ការពិនិត្យ និងព្យាបាលទារក កុមារ ស្រ្តីមានផ្ទៃពោះទាំងនេះ គឺធ្វើឡើងដោយមិនគិតថ្លៃ មិនរើសអើង គុណភាព និងប្រកបដោយវិជ្ជាជីវៈ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពន្ធនាគារខេត្តសៀមរាប ចេញលិខិតបំភ្លឺច្រានចោលការផ្សាយតាមបណ្តាញសង្គមថាអ្នកទោស ឡេង ចាន់ណា អាចប្រើប្រាស់ទូរស័ព្ទបានក្នុងពន្ធនាគារ

Liny Chan February 13, 2025 13/02/2025

(សៀមរាប)៖ ពន្ធនាគារខេត្តសៀមរាប នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញលិខិតបំភ្លឺជុំវិញការបង្ហោះផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ទណ្ឌិត ឡេង ចាន់ណា អាចប្រើប្រាស់ទូរស័ព្ទបានក្នុងពេល អនុវត្តទោសក្នុងពន្ធនាគារខេត្តសៀមរាប ដែលជាការបំផុសព័ត៌មានខុសពីការពិត នាំឱ្យមានការយល់ច្រឡំដល់សាធារណជន ប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នមានសមត្ថកិច្ច។ សូមជម្រាបថា ក្នុងពេលប៉ុន្មានថ្ងៃនេះ មានគណនីហ្វេសប៊ុកមួយចំនួន ដូចជាគណនីហ្វេសប៊ុកឈ្មោះ «សុខ វិសាល» បានចុះផ្សាយថា៖ «នៅតែក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោលទៀត ចង់បំបាត់ភស្តុភាងមែន»។ គណនីហ្វេសប៊ុកមួយទៀតឈ្មោះ «អវតារ ស.» បានចុះផ្សាយថា៖ «ទទួលឆបោកធម្មតា! មុខគេមេគុក សៀមរាប ឆ្លើយមក?» និងគណនីហ្វេសប៊ុកឈ្មោះ «អង្រុតពត៌មាន Angrot News» បានចុះផ្សាយថា៖ «អ្នក.ចាញ់.បោ/ក.អតីតឧញ៉ាឡេង ចាន់ណា ទ.ម្លា.យថា៖ នៅតែក្នុង.តុ/ក.ទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោលទៀត ចង់.បំ.បា.ត់.កស្តុតាងមែន»។ ករណីនេះជាប់ពាក់ព័ន្ធជាមួយជនត្រូវចោទឈ្មោះ ឡេង ចាន់ណា អាយុ៣៦ឆ្នាំ ចូលពន្ធនាគារកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បទល្មើសឆបោកដោយចេតនាមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់។ ក្រោយពីបានពិនិត្យលើការចុះផ្សាយរបស់គណនីហ្វេសប៊ុកទាំង៣ខាងលើ ពន្ធនាគារខេត្តសៀមរាបបានចេញបំភ្លឺជម្រាបជូនសាធារណជនថា […]

ផលិតករភាពយន្ដ មកពីបារាំង គ្រោងផលិតភាពយន្ត ពាក់ព័ន្ធនឹងអំពើព្រៃ-ផ្សៃ ដែលបានកើតឡើងក្នុងសម័យខ្មែរក្រហម

Liny Chan February 13, 2025 13/02/2025

(ភ្នំពេញ)៖ លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roshane SAIDNATTAR ផលិតករភាពយន្ដ សញ្ជាតិ ខ្មែរ-បារាំង។ កិច្ចពិភាក្សាបានផ្ដោតសំខាន់លើគម្រោងការផលិតភាពយន្ដតាមបែបស្ដង់ដាដោយប្រើប្រាស់ធនធាន មានស្រាប់ដ៏សម្បូរបែបរបស់ អ.វ.ត.ក. ឯកសារនៃអំពើព្រៃផ្សៃដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម ដើម្បីចងក្រងជាខ្សែភាពយន្ដសម្រាប់អប់រំយុវជនជំនាន់ក្រោយ ក្នុងគោលបំណងជំរុញពួកគេឱ្យចូលរួមការពារប្រឆាំងនឹងការកើតឡើងវិញនៃអំពើឃោរឃៅបែបនោះ។ ថ្លែងជម្រាបថ្នាក់ដឹកនាំនៃអ.វ.ត.ក. លោកស្រី Roshane SAIDNATTAR បានលើកឡើងថា ភាពយន្តជាមធ្យោបាយដ៏មានអានុភាព ដើម្បីនាំយករឿងរ៉ាវអ្វីមួយទៅប្រាប់មនុស្សទៅ ជាពិសេសយុវជនតាមរយៈ ការរួមបញ្ចូលប្រវត្តិសាស្រ្តជាមួយនឹងសិល្បៈនៃការនិទានរឿង យើងអាចបង្កើតភាពយន្តដែលមិនត្រឹមតែអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទឹកចិត្តមនុស្សជំនាន់ក្រោយ ឱ្យចូលរួមក្នុងការទប់ស្កាត់ការការកើតឡើងវិញនូវអំពើឃោរឃៅទាំងឡាយបានដែរ។ ជាការឆ្លើយតបលោក ក្រាញ់ តូនី បានថ្លែងស្វាគមន៍ចំពោះបំណងនៃកិច្ចសហការនេះ ហើយលោកបន្តថា ការផ្សព្វផ្សាយទៅតាមរូបភាពផ្សេងៗ ជាពិសេសតាមរយៈខ្សែភាពយន្ត ដែលគ្រោងនឹងផលិតនៅពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ ក្នុងការសិក្សាស្វែងយល់ពីជម្រៅនៃការឈឺចាប់របស់ពលរដ្ឋកម្ពុជា ក្នុងរបបខ្មែរក្រហម។ សូមបញ្ជាក់ថា គម្រោងនៃការផលិតភាពយន្ដអប់រំនេះ ជាការបោះជំហានថ្មីមួយទៀតរបស់ អ.វ.ត.ក. ក្នុងការខិតខំស្វែងរកវិធីសាស្ដ្រអប់រំអំពីប្រវត្តិសាស្ដ្ររបស់កម្ពុជាដល់យុវជនជំនាន់ក្រោយបន្ថែមពីលើអ្វី ដែល អ.វ.ត.ក. បាននិងកំពុងអនុវត្តរួមមាន មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. […]

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យចាត់វិធានការម៉ឺងម៉ាត់ដាច់ខាត បិទ ឬដកហូតអាជ្ញាបណ្ណអាជីវកម្ម ក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដែលបណ្ដែតបណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់សារធាតុខុសច្បាប់

Liny Chan February 13, 2025 13/02/2025

(ភ្នំពេញ)៖ តាមរយៈផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន។ បន្ថែមពីលើសពីនេះ ត្រូវកោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ មកធ្វើការពន្យល់ណែនាំឲ្យយកចិត្តទុកដាក់ ក្នុងការងារគ្រប់គ្រង ឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវដឹកនាំកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេសកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាត ធ្វើអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណាដែលបណ្ដែត បណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ការដាក់បទបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យដល់សង្គមជាតិ ដោយការប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍នៅបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឲ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា។ បន្ថែមពីនេះ […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពី​ការ​ដាក់​លូប្រអប់​បន្ថែម ​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ ៥៩៨​ និង​ប្រឡាយ​អូរវែង​ នៅភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឬស្សីកែវ

Liny Chan February 13, 2025 13/02/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាការអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខាន ដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរណ៍ចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរណ៍ ដែលបានជូនភ្ជាប់មកជាមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News